Connect with us

សេដ្ឋកិច្ច

មន្ទីរពេទ្យកុមារជាតិគ្រោងសាងសង់អគារកម្ពស់៥ជាន់តម្លៃ ១៦លានដុល្លារបម្រើដល់​វិស័យសុខាភិបាល

បានផុស

នៅ

មន្ទីរពេទ្យកុមារជាតិ គ្រោងសាងសង់អគារថ្មីមួយទៀត កម្ពស់ ៥ជាន់ ដែលមានតម្លៃ ១៦លានដុល្លារ ជំនួយរបស់រដ្ឋាភិបាលកូរ៉េខាងត្បូង តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ( កយកា-KOICA) គ្រោងនឹងចាប់ផ្តើមសាងសង់នៅចុងឆ្នាំ២០២៣ និងបញ្ចប់នៅចុងឆ្នាំ២០២៦ខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកសាស្ត្រាចារ្យ ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិបានមានប្រសាសន៍នៅរសៀលថ្ងៃទី១៩កក្កដានេះថា រដ្ឋាភិបាលកូរ៉េខាងត្បូងបានសម្រេចផ្តល់ការអនុម័តជាផ្លូវការផ្តល់ជំនួយដែលមានទឹកប្រាក់ប្រមាណ១៦លានដុល្លារអាមរិក សម្រាប់គម្រោងពង្រឹងសមត្ថភាពមន្ទីរពេទ្យកុមារជាតិ ក្នុងនោះមានការសាងសង់អគារមន្ទីរពេទ្យថ្មី​កម្ពស់៥ជាន់​ដែលមាន​ទំហំ៨៨៨០ម៉ែត្រការ៉េ ដោយចំណាយថវិកាប្រមាណជាង ១១លានដុល្លារ សម្រាប់បណ្តុះបណ្តាលធន​ធានមនុស្ស និងបំពាក់សម្ភារៈបរិក្ខា ៤លានដុល្លារ និងផ្សេងៗប្រមាណជិត១លានដុល្លារ។

លោកសាស្ត្រាចារ្យបានបន្តថា បន្ទាប់ពីនេះទៅ គម្រោងនេះនៅសល់តែដំណាក់កាលគូប្លង់សាងសង់ និងមានការ​ដេញថ្លៃ ដោយគ្រោងចាប់ផ្តើមសាងសង់នៅចុងឆ្នាំ២០២៣ តាមផែនការប្រើរយៈពេលសាងសង់៣ឆ្នាំ ពោលគឺគ្រោង​នឹងសាងសង់ឱ្យរួចរាល់នៅចុងឆ្នាំ២០២៦ខាងមុខ។

អគារថ្មីនេះ មានផ្នែកពិគ្រោះជំងឺក្រៅតាមឯកទេសនីមួយៗ មានអាហារដ្ឋាន កន្លែងក្មេងលេង និងមានបង្កើតសេ​វាថ្មីៗសម្រាប់កុមារដូចជា ជំងឺត្រចៀក ច្រមុះបំពង់ក ភ្នែក តម្រង់នោម ក្រពេញក្នុង ម៉ាស៊ីនលាងឈាមផ្នែកកុមារ ជំងឺមហារីកឈាម សួត ក្រពះពោះវៀន ម៉ាស៊ីនថតឆ្លុះក្រពះទងសួត និងជំងឺ អូទីសឹម ជាដើម។

ជាមួយគ្នានេះដែរ ក៏មានបំពាក់ឧបករណ៍ទំនើបៗសម្រាប់ការ ធ្វើរោគវិនិច្ឆ័យ ការព្យាបាល និងប្រតិបត្តិការ​ដើម្បីជួយកែសម្រួលសេវាវេជ្ជសាស្ត្ររបស់មន្ទីពេទ្យឲ្យកាន់តែប្រសើរឡើង។ ក្រៅពីការអភិវឌ្ឍន៍នូវហេដ្ឋារចនា​សម្ព័ន្ធរូបវន្ត សមត្ថភាពរបស់វេជ្ជបណ្ឌិតឯកទេស និងបុគ្គលិករបស់មន្ទីរពេទ្យ មានភាពជឿនលឿនតាមរយៈកម្មវិធី បណ្តុះបណ្តាលលើជំនាញផ្ទាល់ ការផ្ទេរចំណេះដឹងថ្មីៗ និងការចែករំលែកបទពិសោធន៍ពីវេជ្ជបណ្ឌិតជំនាញរួម​ទាំងការពង្រឹងលើសមត្ថភាពស្រាវជ្រាវផងដែរ។

បើតាមលោក សាស្ត្រាចារ្យ ញឹប អង្គាបុស្ស នៅក្នុងអគារថ្មីនេះ គឺអាចដាក់គ្រែបានចំនួន១៦៩គ្រែ និងមានកន្លែង​សម្រាប់បណ្តុះបណ្តាល និងការអនុវត្តផ្ទាល់ដល់ក្រុមគ្រូពេទ្យផ្នែកជំនាញកុមារមកពីតាមបណ្តា​ខេត្តផ្សេងៗផងដែរ​ហើយនៅពេលអគាថ្មីនេះសាងសង់រួចរាល់នោះនឹងធ្វើឱ្យចំនួនគ្រែសម្រាប់ដាក់ជំងឺកើនឡើងដល់ជាង៦០០គ្រែ។

អគារដែលស្ថិតក្នុងគម្រោងសាងសង់នេះ គឺជាអគារទី២ហើយ ដែលរដ្ឋាភិបាលកូរ៉េជួយសាងសង់​ដល់មន្ទីរពេទ្យកុមារ​ជាតិខណៈអគារទី១មានកម្ពស់៣ជាន់បានដាក់ឱ្យដំណើរការរួចហើយដែរ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២កន្លងទៅនេះ ទីភ្នាក់ងារសហប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ( KOICA )និងក្រសួងសុខាភិបាលបានប្រារព្ធពិធីចុះហត្ថលេខាលើកំណត់​ហេតុនៃកិច្ចពិភាក្សា​របស់គម្រោងពង្រឹងសមត្ថ ភាពមន្ទីរពេទ្យកុមារជាតិ ដោយមានការចូលរួមពី ហ៊ី យ៉ុនជុន រ៉ូ (Hyunjun Rho ) នាយកប្រចាំប្រទេស​នៃការិយាល័យ KOICA កម្ពុជា និងលោកសាស្ត្រាចារ្យ អេង ហួត រដ្ឋលេខាធិការក្រសួងសុខាភិបាល៕ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម