ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់នាយកដ្ឋានសណ្ដាប់ធ្នាប់នៃអគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថាគ្រោះថ្នាក់ចរាចរសម្រាប់ថ្ងៃទី៤ ខែកញ្ញា កើតឡើងចំនួន១០លើក បណ្ដាលឲ្យមនុស្សស្លាប់ ៤នាក់(ប្រុស) រងរបួសធ្ងន់៩នាក់(ប្រុស៧) របួសស្រាល៣នាក់(ប្រុស១)។ គ្រោះថ្នាក់ចរាចរសម្រាប់ថ្ងៃទី៤ ខែកញ្ញានេះ បើប្រៀបធៀបថ្ងៃទី៣ ខែកញ្ញាកន្លងទៅឃើញថា មានសភាពកើនឡើង២លើកនិងអ្នកស្លាប់មានការកើនឡើងម្នាក់៕





