| ភាពយន្តរឿង«Basterds» នាំឲ្យនាងBullock, លោកBridges ទទួលបានពានរង្វាន់ SAG |
|
|
|
| ច័ន្ទ, 25 មករា 2010 15:22 |
|
លោក Jeff Bridges និងនាង Sandra Bullock ត្រូវបានជាប់ចំណាត់ថ្នាក់ជាតារាដែលសម្ដែង បានល្អឥតខ្ចោះ ប្រចាំឆ្នាំ២០០៩ ដែលធ្វើឲ្យតារាទាំងពីរនាក់លេចភាពត្រដែត។ ខ្សែភាពយន្តរឿង នោះ ក៏ត្រូវទទួលបានជ័យលាភីទាំងអស់គ្នាចំពោះតារាភាពយន្តពហុសាសន៍ រួមមានតារាអាមេរិ កាំងលោក Brad Fitt, តារាអាល្លឺម៉ង់ នាងDiane Kruger, តារាអូទ្រីស លោក Christoph Waltz ដែល កាន់តែបន្ថែមនូវភាពជោគជ័យដល់ខ្សែភាពយន្តនេះថែមទៀត។ តាមរយៈពានរង្វាន់ SAG នេះហើយ ដែលជាគន្លឹះឆ្ពោះទៅរកជោគជ័យ នាពិធីប្រគល់ពាន រង្វាន់Oscars ដោយចាត់ទុកថាជាការផ្ដល់កិត្តិយសយ៉ាងធំធេង បំផុតនៅក្នុងឧស្សាហកម្មភាពយន្ត នោះ៕ |
ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់នាយកដ្ឋានសណ្ដាប់ធ្នាប់នៃអគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថាគ្រោះថ្នាក់ចរាចរសម្រាប់ថ្ងៃទី៤ ខែកញ្ញា កើតឡើងចំនួន១០លើក បណ្ដាលឲ្យមនុស្សស្លាប់ ៤នាក់(ប្រុស) រងរបួសធ្ងន់៩នាក់(ប្រុស៧) របួសស្រាល៣នាក់(ប្រុស១)។ គ្រោះថ្នាក់ចរាចរសម្រាប់ថ្ងៃទី៤ ខែកញ្ញានេះ បើប្រៀបធៀបថ្ងៃទី៣ ខែកញ្ញាកន្លងទៅឃើញថា មានសភាពកើនឡើង២លើកនិងអ្នកស្លាប់មានការកើនឡើងម្នាក់៕





