www.kampucheathmey.com

GreenICT
  
ព័ត៌មានជារូបថតថ្មីៗ​

4-03-2010-kk4-03-2010-mm4-03-2010-pp5-03-2010-l5-03-2010-c

5-03-2010-j5-03-2010-e5-03-2010-g5-03-2010-h4-03-2010-qq

ក្រុមហ៊ុន SOFTWARE

អ្នក​ទេសចរ​ភាគ​ច្រើន​កំពុង​ចាប់​អារម្មណ៍​រមណីយដ្ឋាន​ពុទ្ធ​មណ្ឌល​ព្រឹទ្ធាចារ្យ​ហ៊ុន នាង PDF បោះពុម្ភ E-mail
ព្រហស្បតិ, 04 កុម្ភៈ 2010 14:36

3-2-2010-kពុទ្ធ​មណ្ឌល​ព្រឹទ្ធាចារ្យ​ហ៊ុន នាង និង​ឧទ្យាន​សុបិន​ចំការ​ព្រីង ដែល​ជា​ទី​រមណីយដ្ឋាន​បែប​ព្រះ ពុទ្ធ​សាសនា​ស្ថិត​នៅ​ក្នុង​ភូមិ​ចេ្រស សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែនសុខ ​រាជធានី​ភ្នំពេញ ត្រូវ​បាន​ឧប្បត្តិក​ឡើង​ក្រោម​ការ​ខិត​ខំ​យ៉ាង​យក​ចិត្ត​ទុក​ដាក់ របស់​ឧកញ៉ា​ទ្រី ហេង ជា​ម្ចាស់​វិនិយោគ​ទុន​លើ ផ្ទៃ​ដី​ទំហំ​ប្រមាណ​៨​ហិកតា ឲ្យ​មាន​សោភណ្ឌ​ភាព​សម្រស់​បែប​រមណីយដ្ឋាន​កែ​ឆ្នៃ​មាន​ខ្យល់​អា កាស​ត្រជាក់​បរិសុទ្ធ​អម​ ដោយ​ផ្ទៃ​ទឹក​ថ្លា​ឈ្វេង មើល​ទៅ​ដូច​មិន​មែន​ជា​ស្នា​ដៃ​របស់​មនុស្ស​យើង។

បច្ចុប្បន្ន​រមណីយដ្ឋាន​ទាំង​២​បាន​និង​កំពុង​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​រាប់​ម៉ឺន​នាក់ ពិសេស​អ្នក​រស់​នៅ ក្នុង​ក្រុង​​ភ្នំពេញ ចូល​មក​កំសាន្ត​លំហែ​កាយ​នា​ពេល​ចុង​សប្ដាហ៍ និង​ថ្ងៃ​សំរាក​ផ្សេង​ៗ។

នៅ​ពេល​ទៅ​ដល់​ទី​​តាំង​ខាង​លើ ភ្ញៀវ​ទេសចរ​ទាំង​អស់​ពិត​ជា​បាត់​អស់​នូវ​ភាព​នឿយ​ហត់ ដោយ​បាន​ឃើញ​នូវ​រមណីយដ្ឋាន​កែឆ្នៃ​បែប​ធម្មជាតិ​យ៉ាង​ប្រណីត ជាមួយ​នឹង​ខ្លោង​ទ្វារ​យ៉ាង​អស្ចារ្យ ដែល​មាន​រូប​ព្រះ​កេស​ព្រះ​ព្រហ្ម​មុខ​៤​ញញឹម​យ៉ាង​ស្រស់​ស្រាយ​ហាក់​រីករាយ​ទទួល​ស្វាគមន៍ នៃ​ការ មក​ដល់​របស់​បណ្ដា​ភ្ញៀវ​ទេសចរ​ទាំង​ឡាយ។ ក្រោយ​ពី​ចូល​ផុត​ខ្លោង​ទ្វារ​បន្តិច​ភ្ញៀវ​ទេសចរ​ទាំងអស់ ប្រាកដ​ជា​មាន​ការ​ភ្ញាក់​ផ្អើល​ជាមួយ​ទិដ្ឋភាព​ដ៏​ស្រស់​បំព្រង​នៃ​ទី​រមណីយដ្ឋាន​ បែប​ព្រះពុទ្ធ​សាសនា ទី​១ គឺ​ពុទ្ធ​មណ្ឌល​ព្រឹទ្ធាចារ្យ​ហ៊ុន នាង ដែល​សង់​នៅ​លើ​ផ្ទៃ​ដី​ទំហំ​ប្រមាណ​២​ហិកតា។ នៅ​ក្នុង​ប្រា សាទ​កំពូល​៣​នេះ​ផង​ដែរ គេ​ឃើញ​មាន​រូប​សំណាក​នៃ​ព្រះពុទ្ធ​អង្គ​យ៉ាង​ធំ​មួយ​ព្រះ​អង្គ​ធ្វើ​អំពី​ថ្ម​កែវ មាន​កំពស់​៣.៨​ម៉ែត្រ និង​បណ្ដោយ​ព្រះ​ភ្នែន​២.៦​ម៉ែត្រ​សង់​អំពី​ថ្ម​កែវ ជា​ពិសេស​នៅ​ក្នុង​បរិវេណ​នៃ ពុទ្ធ​មណ្ឌល​នេះ​មាន​សំណង់​ស្ថាបត្យកម្ម​ជា​ច្រើន​ដែល​បាន​បញ្ជាក់​ពី​ទី​កន្លែង​គោរព​សក្ការៈ​ របស់ប្រ ជា​ពុទ្ធ​បរិស័ទ ដែល​ជា​អ្នក​កាន់​ព្រះ​ពុទ្ធ​សាសនា​ទាំង​បែប​ហិន​យាន​ផង និង​មហា​យាន​ផង។ នៅ​ក្នុង ពុទ្ធ​មណ្ឌល​នេះ​គេ​សង្កេត​ឃើញ​មាន​រូបដិមា​ជា​ព្រះពុទ្ធ​រូប ជា​ព្រះ​នាង​គង់​ស៊ីអ៊ីម ព្រះ​អង្គ​ប្រក់​នាគ និង​មាន​ប្រាសាទ​ព្រះ​នាង​លាវ យី ផង​ដែរ។ លើស​ពី​នេះ​គេ​ឃើញ​មាន​រូប​ចម្លាក់ និង​គំនូរ​ដែល និយាយ​ពី​ដំណើរ​ជីវិត​នៃ​ការ​សាង​ព្រះ​ធម៌​របស់​ព្រះពុទ្ធ​ក្នុង​លក្ខណៈ​ជា​ចម្លាក់​ផុស​ជាមួយ​នឹង​ម្លប់​ដ៏ ត្រជាក់​របស់​ដើម​ឈើ​ហូប​ផ្លែ​និង​ម្លប់​ឫស្សី ដែល​ដុះ​នៅ​ប្រប​មាត់​ស្រះ​ស្រង់​សម​ជា​ទី​កន្លែង​កសាង​ធម៌​សមាទាន​សីល៕

 

ដាឡៃឡាម៉ា ៖ ប្រទេស​ចិន​មាន​គោល​បំណង​ធ្វើ​ឲ្យ​ព្រះ​ពុទ្ធ​និយម​សាប​សូន្យ

ដាឡៃឡាម៉ា ៖ ប្រទេស​ចិន​មាន​គោល​បំណង​ធ្វើ​ឲ្យ​ព្រះ​ពុទ្ធ​និយម​សាប​សូន្យ

សម្ដេច​សង្ឃ​ដា​ឡៃឡាម៉ា បាន​រឹះ​គន់​​ប្រទេស​ចិន កាល​ពី​ថ្ងៃ​ពុធ ដោយ​បាន​ចោទ​ប្រកាន់ ប្រទេស​ចិន​ថា កំពុង​ព្យាយាម « ធ្វើ​ឲ្យ​ព្រះពុទ្ធ​និយម​សាប​សូន្យ » នៅ​ទី​បេ និង​កំពុង​ច្រាន​ចោល​គ្រប់ កិច្ច​ប្រឹង​ប្រែង​ទា...

មើលពត៌មានបន្ថែម...
More:

ពេជ្រ សីហា បង្រ្កាប​ចាន់ រតនា ខណៈ​ឯម ចាន់រស្មី សង​សឹក​សារឹម ង៉ា បាន​សំរេច​នៅ​សង្វៀន​បាយ័ន

ពេជ្រ សីហា បង្រ្កាប​ចាន់ រតនា ខណៈ​ឯម ចាន់រស្មី សង​សឹក​សារឹម ង៉ា បាន​សំរេច​នៅ​សង្វៀន​បាយ័ន

ពេជ្រ សីហា អ្នក​ប្រដាល់​សមាគម​កីឡា​ក្រសួង​ការពារ​ជាតិ បាន​យក​ឈ្នះ​ចាន់ រតនា អ្នក​ប្រ ដាល់​ក្លឹប​ខេមរៈ​ខ្លាហោះ​ដោយ​ពិន្ទុ នៅ​ក្នុង​ការ​ជួប​ប្រកួត​គ្នា​លើ​សង្វៀន​ស្ថានីយ៍​ទូរទស្សន៍​បាយ័ន កាល​ពី​យប់​ថ្ងៃ...

មើលពត៌មានបន្ថែម...
More:

យុវវ័យ​កុំ​ឲ្យ​ទិវា​នៃ​ក្ដី​ស្រឡាញ់​ក្លាយ​ជា​ទិវា​សេ្នហ៍​កម្ម

យុវវ័យ​កុំ​ឲ្យ​ទិវា​នៃ​ក្ដី​ស្រឡាញ់​ក្លាយ​ជា​ទិវា​សេ្នហ៍​កម្ម

នៅ​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ​ ឆ្នាំ​២០១០​ខាង​មុខ​នេះ ទិវា​នៃ​ក្ដី​ស្រឡាញ់​ដែល​ភាសា​អង់គ្លេស​ហៅ​ថា ទិវាវ៉ាឡិនថាញ ដេ (Valentine's Day) ហើយ​ទិវា​នេះ​ជា​វប្បធម៌​និង​ទំនៀម​ទំលាប់​របស់​ពួក​បស្ចឹម​ប្រ​ទេស។

មើលពត៌មានបន្ថែម...
More:

ព័ត៌មានថ្មីបំផុត​

សំរាប់បុគ្គលិក



download-khmerunicode

ចំនួនចូលទស្សនា : 26440

ផ្សាយពាណិជ្ជកម្ម

vtrustproperty
BlueIT-POS System



OI-women


[+]
  • Increase font size
  • Decrease font size
  • Default font size
  • default color
  • blue color
  • green color