|
សុក្រ, 06 សីហា 2010 18:56 |
|
នាព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១០ ក្នុងដំណើរនៃមាតុភូមិនិវត្តន៍ក្នុងបេសកកម្មរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ទៅចូលរួមក្នុងកិច្ចប្រជុំលើកទី៣៤ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៃអង្គការយូនេស្កូ ដែលបានប្រព្រឹត្តឹទៅពីថ្ងៃទី២៥ ខែកក្កដា ដល់ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១០កន្លងទៅថ្មីៗនេះ ក្នុងឋានៈប្រទេសកម្ពុជាជាសមាជិកនៃអង្គការយូណេស្កូ និងជាសមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក បានបំពេញតួនាទីដ៏សំខាន់ពីរ ទី១៖ ធ្វើជាមេប្រយោគដើម្បីពិនិត្យ និងវាយតម្លៃលើការស្នើសុំដាក់បេតិកភណ្ឌរបស់ប្រទេសនិមួយៗ ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ ទី២៖ ដើម្បីពិនិត្យមើលស្ថានភាពនៃការងារអភិរក្សនិងអភិវឌ្ឍ បេតិកភណ្ឌនៃប្រទេសនិមួយៗ។
|
|
មើលពត៌មានបន្ថែម...
|