www.kampucheathmey.com

GreenICT
  
ព័ត៌មានជារូបថតថ្មីៗ​

4-03-2010-kk4-03-2010-mm4-03-2010-pp5-03-2010-l5-03-2010-c

5-03-2010-j5-03-2010-e5-03-2010-g5-03-2010-h4-03-2010-qq

ក្រុមហ៊ុន SOFTWARE

តួ​លេខ​និង​ព័ត៌មាន​បន្ថែម​ករណី​អគ្គិភ័យ​នៅ​ជាប់​វត្ត​នាគវន្ត
អង្គារ, 09 មិនា 2010 19:24

9-03-2010-i9-03-2010-j9-03-2010-k

ភ្នំពេញ ៖ លំនៅដ្ឋាន​មិន​រៀប​រយ​របស់​ប្រជាពលរដ្ឋ​សង់​អំពី​ឈើ​ប្រក់ស័ង្កសី និង​ស្លឹក ចំនួន ១៧៨​ខ្នង កុដិ​ព្រះ​សង្ឃ​គង់​នៅ​ចំនួន​១០​កុដិ និង​តូប​ស្នាក់​នៅ​របស់​ និស្សិត​ក្នុង​វត្ត​ចំនួន​២១​រូប ត្រូវ បាន​អគ្គិភ័យ​លេប​ត្របាក់​ឲ្យ​ក្លាយ​ទៅ​ជា​ផេះផង់ ក្រោយ​ពី​មាន​ ហេតុការណ៍​អគ្គិភ័យ​ឆាប​ឆេះ​រយៈ ពេល​ប្រមាណ​២​ម៉ោង​រួច​មក។ ប៉ុន្តែ​ហេតុការណ៍​នោះ មិន​មាន​សេចក្ដី​រាយ​ការណ៍​ថា​មាន​មនុស្ស​ស្លាប់​ ឬ​រង​របួស​ឡើយ គ្រាន់​តែ​កុដិ​ចំនួន​១០ តូប​និស្សិត​ចំនួន​២១​តូប និង​ផ្ទះ​ប្រជាពលរដ្ឋ​ឆេះ​ខ្ទេច​អស់​​ចំនួន​១៧៨​ខ្នង។

មើលពត៌មានបន្ថែម...
 
ផ្ទះ​លោក​អាប់ភីស៊ីត ទទួល​បាន​កញ្ចប់​លាមក​លើក​ទី​២
អង្គារ, 09 មិនា 2010 19:21

9-03-2010-hប្រភព​កាសែត​ថៃ​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៧​និង​ ១៥​នាទី មាន​កើត​ហេតុ​ជនល្មើស​គ្រវែង កញ្ចប់​លាមក​ចូល​ផ្ទះ​លោក​អាប់ភីស៊ីត នាយក​រដ្ឋមន្ត្រី​ជា​លើក​ទី​២។ ក៏​ប៉ុន្តែ​ក្រោយ​កើត​ហេតុ​ការណ៍ ភ្លាម​ៗ កំលាំង​សមត្ថកិច្ច​ការពារ​នៅ​ទី​នោះ ក៏​ចាប់​បាន​ជន​ល្មើស​វ័យ​ ៥៦​ឆ្នាំ ឈ្មោះ​ខាំថង ជា​មនុស្ស មក​ពី​ខេត្ត​នគរភ្នំ ដោយ​ជន​ល្មើស​រូប​នេះ​សារ​ភាព​ថា កញ្ចប់​លាមក​នោះ ខ្លួន​បាន​នាំ​យក​ពី​ខេត្ត តាម រថយន្ត​ក្រុង​ដើម្បី​មក​គប់​ផ្ទះ​នាយក​រដ្ឋមន្ត្រី។

មើលពត៌មានបន្ថែម...
 
គណៈរដ្ឋមន្រ្តី​ថៃ​សំរេច​ប្រកាស​ប្រើ​ច្បាប់​ពិសេស​នៅ​ក្នុង​​៨​ខេត្ត-ក្រុង
អង្គារ, 09 មិនា 2010 18:44

9-03-2010-gកាសែត​ថៃ ចេញថ្ងៃទី០៩ ខែ​មីនា ឆ្នាំ​២០១០ បាន​និយាយ​ថា កិច្ច​ប្រជុំ​នៅ​ទីស្ដីការ​គណៈរដ្ឋ មន្ត្រី​ថៃ បាន​សំរេច​ប្រកាស​ប្រើ​ច្បាប់​ពិសេស​ គ្រប់គ្រង​ខេត្ត-ក្រុង​ ចំនួន​៨​ ដោយ​ទីក្រុង​បាងកក និង ខេត្ត​ណុនបូរី ប្រកាស​ប្រើ​ច្បាប់​នេះ​ពេញ​ទី​កន្លែង​ទាំងអស់ ចំណែក​ខេត្ត​ដទៃទៀត កំណត់​ប្រើ​ក្នុង​ស្រុក​ដែល​មាន​ផ្លូវ​ចូល​មក​ទីក្រុង​បាងកក​ តែប៉ុណ្ណោះ។

 

មើលពត៌មានបន្ថែម...
 
ជា តារា ៖ ទ័ព​នៅ​ព្រំដែន​ទាំងអស់​ស្ថិត​ក្នុង​សភាព​ប្រុង​ប្រយ័ត្ន​ខ្ពស់
អង្គារ, 09 មិនា 2010 18:09

9-03-2010-fខេត្ត​ព្រះវិហារ ៖ លោក​នាយ​ឧត្ដម​សេនីយ៍​ឯក ជា តារា អគ្គ​មេ​បញ្ជា​ការ​រង​កង​យោធពល​ខេមរភូមិន្ទ បាន​ប្រាប់​កម្ពុជា​ថ្មី​ថា ស្ថាន​ភាព​សន្តិសុខ​នៅ​តាម​ព្រំ​ដែន​ ព្រះវិហារ​ស្ថិត​ក្នុង​លំនឹង​ធម្មតា តែ​កង​ទ័ព​ទាំងអស់​ប្រុង​ប្រយ័ត្ន​ខ្ពស់​បំផុត។

មើលពត៌មានបន្ថែម...
 
ឡាន​បែន​បុក​បំពាន​រថយន្ត​កាមរី រួច​រត់​គេច​ខ្លួន​បាន​២​ថ្ងៃ ប៉ូលិស​តាម​ប្រមាញ់​ដល់​ផ្ទះ
អង្គារ, 09 មិនា 2010 17:42

9-03-2010-eបាត់ដំបង ៖ ជន​រងគ្រោះ​ម្នាក់ និង​រថយន្ត​កាមរី មួយ​គ្រឿង​ត្រូវ​បាន​ខ្ទេច​ខ្ទី​យ៉ាង​ដំណំ បន្ទាប់​ពី មាន​ការ​បុក​បំពាន​ទាំង​កំរោល​ ពី​រថយន្ត​បែន​​ដឹក​ដី​របស់​ក្រុមហ៊ុន​ ឡ​ឥដ្ឋ ដែល​មាន​យីហោ កាំង យ៉ុងឆាយ ព្រម​ទាំង​បាន​រត់​គេច​ខ្លួន​ចំនួន​២​ថ្ងៃ ប៉ុន្តែ​គេច​មិន​ផុត​ពី​ការ​ ស្រាវជ្រាវ​របស់​សមត្ថកិច្ច។

មើលពត៌មានបន្ថែម...
 
បទ​ល្មើស​ដឹក​ជញ្ជូន​ឈើ​ប្រណីត នៅ​ស្រុក​ស្វាយ​លើ​​កំពុង​តែ​ធ្វើ​សកម្មភាព​បាន​យ៉ាង​រលូន
អង្គារ, 09 មិនា 2010 17:40

9-03-2010-dខេត្ត​សៀមរាប ៖ នាយ​សង្កាត់​រដ្ឋបាល​ព្រៃ​ឈើ ស្រុក​ស្វាយ​លើ​កំពុង​តែ​កាក់​កប ជាមួយ​និង សកម្ម​ភាព​ដឹក​ជញ្ជូន​បទ​ល្មើស​ដឹក​ជញ្ជូន​ឈើ​ប្រភេទ​គ្រញូង ចេញ​ពី​ ស្រុក​ស្វាយ​លើ ឆ្ពោះ​ទៅ​កាន់ ទី​ផ្សារ​ប្រទេស​វៀតណាម។

មើលពត៌មានបន្ថែម...
 
ចោរ​ប្លែក​​លួច​​តែ​ចិញ្ចៀន​ពេជ្រ​១​វង់ ទូរស័ព្ទ​ដៃ​១​គ្រឿង និង​ស្រាបៀរ​៤​ដប ទុក​លុយ​ឲ្យ​ម្ចាស់​ផ្ទះ​
អង្គារ, 09 មិនា 2010 17:38

9-03-2010-cខេត្ត​កំពង់ធំ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​០៩ ខែ​មីនា ឆ្នាំ​២០១០ សមត្ថកិច្ច​នគរបាល​ជំនាញ ​កំពុង​ធ្វើ​កោសល្យ​វិច្ច័យ  ទៅ​លើ​ស្លាក​ស្នាម​ផ្សេង​ៗ នៅ​ក្នុង​ផ្ទះ​មួយ​ខ្នង ដែល​ចោរ​បាន​ធ្វើ​សកម្មភាព​គាស់ ជញ្ជាំង​ចូល​លួច​យក​ ស្រាបៀរ​៤​ដប ទូរស័ព្ទ​ដៃ​១​គ្រឿង និង​ចិញ្ចៀន​ពេជ្រ​១​​វង់ នៅ​ខណៈ​ដែល​ម្ចាស់ ផ្ទះ​មិន​នៅ ចំណែក​លុយ​កាក់​និង​វត្ថុ​មាន​តម្លៃ​មួយ​ចំនួន​ទៀត ដែល​ដាក់​នៅ​ក្បែរ​ៗ​នោះ ពុំ​បាន​ត្រូវ ចោរ​នោះ​ប៉ះពាល់​ឡើយ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​សមត្ថកិច្ច​និង​អ្នក​ជិត​ខាង​ចំឡែក​ក្នុង​ ចិត្ត ចំពោះ​សកម្ម ភាព​ចោរ​នោះ។

មើលពត៌មានបន្ថែម...
 
លោក​យាយ​អាយុ​ជាង​៧០​ឆ្នាំ​ម្នាក់​ ត្រូវ​ភ្លើង​ឆេះ​រួញ​ក្រញ៉ង់
អង្គារ, 09 មិនា 2010 16:18

9-03-2010-bសាក្សី​និយាយ​ថា ជា​អំពើ​អារ.ក ប្លន់ តែ​ក្រុម​ប៉ូលិស​ថា​ឆេះ​ទុស្សេ​ភ្លើង

កណ្ដាល ៖ សាក​សព​លោក​យាយ​អាយុ​ជាង​៧០​ឆ្នាំ​ម្នាក់ បាន​ត្រូវ​គេ​អះអាង​ថា មាន​ជន​មិន ស្គាល់​មុខ​ចូល​មក​អារ.ក សម្លាប់​ប្លន់​យក​ទ្រព្យ​សម្បត្តិ​រួច​ដុត​កំទេច​សាក​សព​​និង​ផ្ទះ​ទៀម​មួយ ឲ្យ ក្លាយ​ជា​ផេះ។ ប៉ុន្តែ​សមត្ថកិច្ច​ជំនាញ ដែល​បាន​ចុះ​ធ្វើ​ការ​ពិនិត្យ​បាន​បញ្ជាក់​ថា សាក​សព​ដែល​ក្លាយ ជា​ផេះ​នោះ​ ត្រូវ​ភ្លើង​ឆេះ​ដែល​មូល​ហេតុ​បណ្ដាល​មក​ពី​ការ​ទុស្សេ​ខ្សែ​ភ្លើង ហើយ​ប៉ះ​កំប៉ុង​ហ្គាស។

មើលពត៌មានបន្ថែម...
 
អគ្គិភ័យ​លេប​ត្របាក់​ផ្ទះ​ប្រជាពលរដ្ឋ​ប្លុក​រទេះ​ភ្លើងB រាប់​រយ​ខ្នង
ច័ន្ទ, 08 មិនា 2010 21:30
8-03-2010-r8-03-2010-s8-03-2010-t8-03-2010-u

ភ្នំពេញ ៖ កាល​ពី​វេលា​ម៉ោង​១៧ និង​០៥​នាទី ថ្ងៃទី​៨ ខែ​មីនា​នេះ ផ្ទះ​ប្រជាពលរដ្ឋ​ដែល​គេ ប៉ាន់​ប្រមាណ​ថា​មាន​ចំនួន​ជាង​២០០​ខ្នង​ ត្រូវ​បាន​អគ្គិភ័យ​កំពុង​ធ្វើ​ការ​លេប​ត្របាក់ យ៉ាង​សន្ធោរ សន្ធៅ ស្ថិត​ក្នុង​សង្កាត់​បឹងកក់​១ ខណ្ឌ​ទួលគោក ក្នុង​នោះ​កុដ្តិ​ព្រះ​សង្ឃ វត្ត​នាគវ័ន្ត​មួយ​ចំនួន​ធំ ក៏​ត្រូវ បាន​អគ្គិភ័យ​លេប​ត្របាក់​គ្មាន​សល់។ ចំពោះ​អ្នក​រង​របួស​គេ​ឃើញ​មាន​អ្នក​សន្លប់​មួយ​ចំនួន ឯ​អ្នក​​ទទួល​គ្រោះ​ថ្នាក់​ដោយ​អណ្ដាត​ភ្លើង នៅ​ពុំ​ទាន់​មាន​ការ​អះអាង​ពី​អាជ្ញាធរ​នោះ​ទេ។

 

មើលពត៌មានបន្ថែម...
 
សម្តេចតេជោ ហ៊ុន សែន ព្រមាន សូរិន ពិតសូវ៉ាន់
ច័ន្ទ, 08 មិនា 2010 20:39
8-03-2010-o8-03-2010-p8-03-2010-q

ខេត្តកំពត  ៖ ដោយ​ព្រមាន​ជា​ចំហ​ចំពោះ​លោក​អគ្គលេខាធិការ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ (ASEAN) សូរិន ពិតសូវ៉ាន់ ពាក់ព័ន្ធ​ជាមួយ​ការ​​ជ្រៀត​​ជ្រែក​​ចូល​​កិច្ចការ​ថ្ទៃ​ក្នុង​របស់​ប្រទេស​កម្ពុជា​នោះ សម្តេច​​អគ្គ​មហា​​សេនា​បតី​​ តេជោ​បាន​​​ប្រកាស​​ កាល​ពី​ថ្ងៃ​ទី​៨ ខែមីនា​ថា អតីត​រដ្ឋមន្ត្រី​​ក្រសួង​ការ​បរទេស​ថៃ​រូប​នេះ​មិន​សម​ធ្វើ​ជា​អគ្គលេខាធិការ​នោះ​ទេ ហើយ​លោក​ក៏​បាន​​ព្រមាន​​ផង​​ ដែរ​​ថា នឹង​​​លើក​យក​រឿង​នេះ​ទៅ​កាន់​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នៅ​ឯ​​​ប្រទេស​ វៀតណាម ក្នុង​​ពេល​​ខាង​​មុខ​​ផង​​ដែរ ។

មើលពត៌មានបន្ថែម...
 
អត្ថបទផ្សេងៗ...
<< ចាប់ផ្តើម < ទៅក្រោយ 1 2 3 4 5 6 7 8 9 10 បន្ទាប់ទៀត > ចប់ >>

JPAGE_CURRENT_OF_TOTAL

ផ្ទះ​លោក​អាប់ភីស៊ីត ទទួល​បាន​កញ្ចប់​លាមក​លើក​ទី​២

ផ្ទះ​លោក​អាប់ភីស៊ីត ទទួល​បាន​កញ្ចប់​លាមក​លើក​ទី​២

ប្រភព​កាសែត​ថៃ​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៧​និង​ ១៥​នាទី មាន​កើត​ហេតុ​ជនល្មើស​គ្រវែង កញ្ចប់​លាមក​ចូល​ផ្ទះ​លោក​អាប់ភីស៊ីត នាយក​រដ្ឋមន្ត្រី​ជា​លើក​ទី​២។ ក៏​ប៉ុន្តែ​ក្រោយ​កើត​ហេតុ​ការណ៍ ភ្លាម​ៗ កំលាំង​ស...

មើលពត៌មានបន្ថែម...
More:

ពេជ្រ សីហា បង្រ្កាប​ចាន់ រតនា ខណៈ​ឯម ចាន់រស្មី សង​សឹក​សារឹម ង៉ា បាន​សំរេច​នៅ​សង្វៀន​បាយ័ន

ពេជ្រ សីហា បង្រ្កាប​ចាន់ រតនា ខណៈ​ឯម ចាន់រស្មី សង​សឹក​សារឹម ង៉ា បាន​សំរេច​នៅ​សង្វៀន​បាយ័ន

ពេជ្រ សីហា អ្នក​ប្រដាល់​សមាគម​កីឡា​ក្រសួង​ការពារ​ជាតិ បាន​យក​ឈ្នះ​ចាន់ រតនា អ្នក​ប្រ ដាល់​ក្លឹប​ខេមរៈ​ខ្លាហោះ​ដោយ​ពិន្ទុ នៅ​ក្នុង​ការ​ជួប​ប្រកួត​គ្នា​លើ​សង្វៀន​ស្ថានីយ៍​ទូរទស្សន៍​បាយ័ន កាល​ពី​យប់​ថ្ងៃ...

មើលពត៌មានបន្ថែម...
More:

យុវវ័យ​កុំ​ឲ្យ​ទិវា​នៃ​ក្ដី​ស្រឡាញ់​ក្លាយ​ជា​ទិវា​សេ្នហ៍​កម្ម

យុវវ័យ​កុំ​ឲ្យ​ទិវា​នៃ​ក្ដី​ស្រឡាញ់​ក្លាយ​ជា​ទិវា​សេ្នហ៍​កម្ម

នៅ​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ​ ឆ្នាំ​២០១០​ខាង​មុខ​នេះ ទិវា​នៃ​ក្ដី​ស្រឡាញ់​ដែល​ភាសា​អង់គ្លេស​ហៅ​ថា ទិវាវ៉ាឡិនថាញ ដេ (Valentine's Day) ហើយ​ទិវា​នេះ​ជា​វប្បធម៌​និង​ទំនៀម​ទំលាប់​របស់​ពួក​បស្ចឹម​ប្រ​ទេស។

មើលពត៌មានបន្ថែម...
More:

ព័ត៌មានថ្មីបំផុត​

សំរាប់បុគ្គលិក



download-khmerunicode

ចំនួនចូលទស្សនា : 25194

ផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន ប្លូ អាយ ធី
BlueIT-POS System



OI-women 


[+]
  • Increase font size
  • Decrease font size
  • Default font size
  • default color
  • blue color
  • green color