www.kampucheathmey.com

GreenICT
ដួល​ធុង​ទឹក​កក​សង្កត់​មនុស្ស​ស្លាប់​ម្នាក់
ពុធ, 08 កញ្ញា 2010 19:39

08-09-2010-kបន្ទាយមានជ័យ ៖ យុវជន​កម្មករ​ក្នុង​រោង​សិប្បកម្ម​ផលិត​ទឹក​កក​ម្នាក់ បាន​ស្លាប់​ភ្លាម​ៗ បន្ទាប់​ពី​ធុង ដែក​ដែល​មាន​ដើម​ទឹក​កក​ចំនួន​៧​ដើម ដួល​សង្កត់​លើ​កាល​ពី​វេលា​ម៉ោង ៩​ព្រឹក ថ្ងៃ​ទី​៧ ខែ​កញ្ញា ឆ្នាំ​២០១០ ស្ថិត​នៅ​ក្នុង​ភូមិ​១ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភណ្ឌ ខេត្តប​ន្ទាយ​មាន​ជ័យ។

មើលពត៌មានបន្ថែម...
 
បាញ់​គំរាម​២​គ្រាប់ នៅ​មុខ​ហាង​ម្លប់​ឫស្សី រឿង​ស្នេហា​ស្រី​ឡង់សេ
ពុធ, 08 កញ្ញា 2010 19:38

ភ្នំពេញ ៖​ ស្នូរ​សម្លេង​គ្រាប់កាំភ្លើង បាន​ផ្ទុះ​ឡើង​ផ្ទួន​គ្នា​ប្រមាណ2-3 គ្រាប់ នៅ​ចំណុច​មុខ​ហាង​ម្លប់​ឫស្សី ដែល​មាន​ទីតាំង​ជាប់​ផ្លូវ​លេខ​១៩៨៦ ស្ថិត​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ កាល​ពី​វេលា​ម៉ោង ប្រហែល​២៣​យប់ ថ្ងៃ​ទី​៧ ខែ​កញ្ញា ឆ្នាំ​២០១០ ដែល​ការ​ផ្ទុះ​អាវុធ​នោះ ត្រូវ​បាន​សមត្ថកិច្ច​មូល​ដ្ឋាន​រាយ​ការណ៍​ថា​បង្ក​ឡើង​ដោយ​អង្គរក្ស​អ្នក​ធំ​ម្នាក់​ផឹក​ស៊ី​ស្រវឹង...។

មើលពត៌មានបន្ថែម...
 
លើក​ពេល​ប្រកាស​សាល​ក្រម​លើ​សំណុំ​រឿង​សម រង្ស៊ី ក្លែង​ឯកសារ​សាធារណៈ
ពុធ, 08 កញ្ញា 2010 19:27

ភ្នំពេញ ៖ តុលាការ​រាជធានី​ភ្នំពេញ បាន​សម្រេច​លើក​ពេល​ប្រកាស​សាលក្រម​លោក​សម រង្ស៊ី ក្នុង​សំណុំ​រឿង​​ក្លែង​ឯកសារ​សាធារណៈ ដែល​បាន​បើក​សវនាការ​កាល​​ពី​ថ្ងៃ​​​ទី​​០៨ ខែ​​កញ្ញា ឆ្នាំ​២០១០​នេះ។

មើលពត៌មានបន្ថែម...
 
ផ្តន្ទាទោស​ជន​ជាតិ​បារាំង​ដែល​ចូល​ប្លន់​ធនាគារ​អាស៊ី ដាក់​ពន្ធនាគារ​៦​ឆ្នាំ
ពុធ, 08 កញ្ញា 2010 17:52

08-09-2010-fភ្នំពេញ ៖ បុរស​ជន​ជាតិ​បារាំង​ម្នាក់ ឈ្មោះ​ចាតូ ហ្រ្វំងស្វ័រចច ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ បាន​បង្កើត​ឲ្យ​មាន​រឿង​ភ្ញាក់​ផ្អើល​មួយ កាល​ពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់ថ្ងៃទី​០៨ ខែ​កុម្ភៈ ឆ្នាំ​​​​​​​​​២០១០​ ដោយ​សារ​តែ​​ជន​នេះ​បាន​កាន់​កាំភ្លើង​ខ្លី​ចូល​ទៅ​ភ្ជង់​បុគ្គលិក​ធនាគារ​អាស៊ី​ប្លន់​យក​ប្រាក់​បាន​ជាង​១​លាន​រៀល តែ​ត្រូវ​បុគ្គលិក ស្រី​របស់​ធនាគារ​ដណ្ដើម​យក​កាំភ្លើង​បាន ​ជា​ហេតុ​ធ្វើ​ឲ្យ​ជន​ល្មើស​ត្រូវ​ចាប់​ខ្លួន។

មើលពត៌មានបន្ថែម...
 
ល្បួង​ក្មេង​ស្រី​អាយុ​១៣​ឆ្នាំ រួម​ភេទ​បាន​៦​ដង ត្រូវ​ឪពុក​តាម​ចាប់​ខ្លួន​ប្រគល់​ឲ្យ​ប៉ូលិស
ពុធ, 08 កញ្ញា 2010 17:52

08-09-2010-gភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​បាន​ប៉ូលិស​ឃាត់​ខ្លួន ក្រោយ​​ពី​បាន​លួង​លោម​កូន​ស្រី​អ្នក​កំពង់​​សោម​ម្នាក់ អាយុ​១៣​ឆ្នាំ​ រួម​ភេទ​បាន​សម្រេច​៦​ដង​ហើយ​ថែម​ទាំង​ល្បួង​យក​កូន​ស្រី​គេ​មក​ដល់​រាជធានី​ភ្នំពេញ​ទៀត​ផង។

មើលពត៌មានបន្ថែម...
 
ខឹង​សមត្ថកិច្ច​ចុះ​បង្រ្កាប​កាប់​ព្រួល​កាប់​លប លើក​គ្នា​មក​យំ​តវ៉ា​នៅ​មុខ​ខេត្ត
ពុធ, 08 កញ្ញា 2010 16:06

08-09-2010-eកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​ចំនួន​២៦​នាក់ ជា​អ្នក​ប្រកប​មុខ​របរ​នេសាទ​ត្រី បាន​កាន់​ព្រួល លប​បែក​បាក់ មក​យំ​ស្រែក​តវ៉ា សុំ​ជួប​ចៅ​ហ្វាយ​ខេត្ត ដើម្បី​ឲ្យ​ជួយ​ដោះ​ស្រាយ​ព្រោះ​តែ​ខឹង​សមត្ថកិច្ច​ចម្រុះ​បង្រ្កាប​កាប់​ព្រួល និង​លប​ពួក​គាត់ កាល​ពី​ល្ងាច​ថ្ងៃ​ទី​៧ ខែ​កញ្ញា ឆ្នាំ​២០១០។

មើលពត៌មានបន្ថែម...
 
ផ្ទុះ​បំពង់​ផ្សារ​ដែក​អ៊ីណុក របួស​ម្នាក់​និង​រំជួយ​ញ័រ​បែក​កញ្ចក់​២​ផ្ទះ​ជាប់​គ្នា
ពុធ, 08 កញ្ញា 2010 15:08

08-09-2010-c08-09-2010-dភ្នំពេញ ៖ មាន​ការ​ភ្ញាក់​ផ្អើល​មួយ បាន​កើត​ឡើង ខណៈ​ពេល​គេ​បាន​ឮ​សម្លេង​ផ្ទុះ​ដ៏​កក្រើក នៅ​ចំណុច ផ្ទះ​បើក​រក​ស៊ី​ផ្សារ​ដែក​អ៊ីណុក​មួយ​កន្លែង ដោយ​សារ​តែ​ផ្ទុះ​បំពង់​ផ្សារ​អ៊ីណុក​ដោយ​មិន​ដឹង​ពី​មូល​ហេតុ បណ្ដាល​ឲ្យ​បុរស​ជន​ជាតិ​វៀតណាម​ម្នាក់ ពេល​អង្គុយ​លេង​នៅ​ទី​នោះ​បាន​រង​របួស​ជា​ទម្ងន់។ចំណែក​​ឯ​កញ្ចក់ ទ្វារ និង​កញ្ចក់​បង្អួច​២​ផ្ទះ​ជាប់​គ្នា ត្រូវ​ញ័រ​រំជួយ​បែក​ខូច​ខាត​ផង​ដែរ។

មើលពត៌មានបន្ថែម...
 
ក្រុម​ចោរ​ប្លន់​ប្រដាប់​អាវុធ ត្រូវ​បាន​សមត្ថកិច្ច​បង្រ្កាប​ទាំង​សំបុក
ពុធ, 08 កញ្ញា 2010 11:58

បាត់ដំបង ៖ ក្រុម​ចោរ​ប្លន់​ប្រដាប់​អាវុធ ដែល​ជា​មុខ​សញ្ញា​​ធ្លាប់​ធ្វើ​សកម្មភាព​ប្លន់​ជា​ច្រើន​លើក មក​ហើយ​នោះ ត្រូវ​បាន​សមត្ថកិច្ច​នៃ​អធិការ​នគរបាល​ស្រុក​សំពៅលូន​​ក្រសោប​បាន​ទាំង​សំបុក ហើយ​មុខសញ្ញា ទាំង​នោះ​មាន​គ្នា​ចំនួន​៦​នាក់​ធ្លាប់​ធ្វើ​សកម្មភាព​ប្លន់​ចំនួន​៣​លើក​មក​ហើយ មិន​ដែល​ចាប់​បាន​ទាល់​តែ​សោះ។

មើលពត៌មានបន្ថែម...
 
លួច​សហាយ​ស្មន់ ប្ដី​ប្ដឹង​សមត្ថកិច្ច​ឲ្យ​ចាប់​ខ្លួន ឆែក​ឃើញ​កំពុង​រួម​រ័ក្ស​នៅ​ផ្ទះ​សំណាក់​មែន
ពុធ, 08 កញ្ញា 2010 10:44

08-09-2010-bខេត្ត​បាត់ដំបង ៖ បុរស ស្រ្តី​២​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន តាម​ពាក្យ​បណ្ដឹង​របស់​ប្ដី​ដែល​បាន ចោទ​ប្រកាន់​ថា​អ្នក​ទាំង​២​បាន​ស្មន់ ជាមួយ​ប្រពន្ធ​ខ្លួន ហើយ​ក្នុង​ខណៈ​ពេល​ឃាត់​ខ្លួន​នោះ​ពួក​គេ​កំពុង​តែ​រួម​រ័ក្ស​ជាមួយ​គ្នា​ជាក់ស្ដែង​តែ​ម្ដង។

មើលពត៌មានបន្ថែម...
 
សាលា​ដំបូង​រាជធានី​ភ្នំពេញ​កំពុង​ដំណើរ​ការ​សវនាការ​រឿង​ក្ដី​លោកសម រង្ស៊ី ក្លែង​ឯកសារ​សាធារណៈ និង​ផ្សព្វ​ផ្សាយ​ព័ត៌មាន​មិន​ពិត
ពុធ, 08 កញ្ញា 2010 10:03

08-09-2010-aភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​០៨ ខែ​កញ្ញា ឆ្នាំ​២០១០​នេះ សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​បើក​សវនាការ​លើ​សំណុំ​រឿង​ក្ដី​លោក​សម រង្ស៊ី​ ដែល​រង​ការ​ចោទ​ប្រកាន់​ពី​បទ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត និង​ក្លែង​បន្លំ​អក្សរ​ឯកសារ​សាធារណៈ។ សវនាការ​នា​ព្រឹក​នេះ គេ​សង្កេត​ឃើញ​មាន​អ្នក​តំណាង​រាស្រ្ត និង​សមាជិក សមាជិកា គណបក្ស​ជំទាស់​សម រង្ស៊ី ចូល​រួម​ផង​ដែរ។

មើលពត៌មានបន្ថែម...
 
ចោទ​ប្រកាន់​អ្នក​លក់​ប័ណ្ណ​បង់​ពន្ធ​ផ្លូវ​ពីរ​នាក់​ពី​បទ​ក្លែង​លិខិត​សាធារណៈ
អង្គារ, 07 កញ្ញា 2010 18:22

07-09-2010-fភ្នំពេញ ៖ បុរស​ពីរ​នាក់ ដែល​ពាក់​ព័ន្ធ​នឹង​ការ​លក់​ពន្ធ​ផ្លូវ​ក្លែង​ក្លាយ សម្រាប់​មធ្យោបាយ​យាន​យន្ត ត្រូវ បាន​ព្រះ​រាជ​អាជ្ញា​អម​តុលាការ​សម្រេច​ចោទ​ប្រកាន់​ពី​បទ​ក្លែង​លិខិត​សាធារណៈ​​តាម​មាត្រា​៤៩​​នៃ​ច្បាប់​ព្រហ្ម ទណ្ឌ។

មើលពត៌មានបន្ថែម...
 
ឈើ​ប្រណីត​សំរុក​ចេញ​ទៅ​វៀតណាម​​តាម​ច្រក​ខេត្ត​តាកែវ​​ដូច​ហែ​កឋិន
អង្គារ, 07 កញ្ញា 2010 18:07

07-09-2010-hខេត្ត​តាកែវ ៖ ប្រភព​ដែល​បាន​រាយ​ការណ៍​ពី​អាជ្ញាធរ​ខេត្ត​តាកែវ បាន​ឲ្យ​ដឹង​ថា រយៈពេល​ជាង​៣​ខែ មក​នេះ នៅ​តាម​ច្រក​ទ្វារ​និង​ច្រក​របៀង​ជាច្រើន​នៅ​ក្នុង​ខេត្ត​តាកែវ មាន​ក្រុម​ឈ្មួញ​ជួរ​ដូរ​ឈើ​ប្រណិត ភាគ ច្រើន​ប្រភេទ​ឈើ​គ្រញូង​ឆ្លង​ដែន​ចូល​ទៅ​ប្រទេស​វៀតណាម​យ៉ាង​គំហុក ចំពោះ​ជំនាញ​មិន​អើ​ពើ​អ្វី​ទេ។

មើលពត៌មានបន្ថែម...
 
សាលារៀន​ភាគ​ខាង​ត្បូង​ចំនួន​៣២៦​កន្លែង ក្នុង​ខេត្ត​នរ៉ាធីវ៉ាត ត្រូវ​បាន​បិទ​ទ្វារ​បណ្ដោះ​អាសន្ន
អង្គារ, 07 កញ្ញា 2010 17:38

07-09-2010-dប្រធាន​សមាគម​គ្រូ​ខេត្ត​នរ៉ាធីវ៉ាត​បាន​កោះ​ប្រជុំ​មន្រ្តី​រាជការ​ក្រោម​ឱវាទ​ជា​បន្ទាន់ ​ក្រោយ​ពេល​សង្កេត​ឃើញ​មាន​ហេតុការណ៍​បំផ្ទុះ​គ្រាប់​បែក និង​បាញ់​សម្លាប់​គ្រូ​បង្រៀន​ជា​បន្តបន្ទាប់ ដើម្បី​ពិភាក្សា ស្វែង​រក​វិធាន​ការ​ការពារ​សុវត្ថិភាព​ដល់​មន្រ្តី​រាជការ។ ជំហាន​ដំបូង​គេ​បាន​ប្រកាស​បិទ​សាលារៀន​ទាំង​ស្រុង​នៅ​ទូទាំង​ខេត្ត​រួច​ទៅ​ហើយ។

មើលពត៌មានបន្ថែម...
 
អាវ​ក្រហម​ត្រៀម​ប្រមូល​ក្រុម​របស់​ខ្លួន​សំរុក​ចូល​ពន្ធនាគារ ពិសេស​នៅ​ក្នុង​ក្រុង​បាងកក
អង្គារ, 07 កញ្ញា 2010 17:37

07-09-2010-mលោក​ចតុផន ព្រំផាន សមាជិក​សភា​នៅ​ក្នុង​បក្ស​ភឿ​ថៃ និង​ជា​មេ​ដឹក​នាំ​ក្រុម​អាវ​ក្រហម បាន និយាយ​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២៧ ខែ​កញ្ញា​ខាង​មុខនេះ​ក្រុម​របស់​លោក​នឹង​ធ្វើ​ដំណើរ​ទៅ​ដាក់​ផ្កា​កុលាប នៅ​ខាង​មុខ​ពន្ធនាគារ ពិសេស​នៅ​ទីក្រុង​បាងកក ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​ដោះ​លែង​អ្នក​ទោស​នយោបាយ និង​ដើម្បី​ជា​ការ​ផ្ចាញ់ផ្ចាល​ដែល​រដ្ឋាភិបាល​បច្ចុប្បន្ន​ប្រើច្បាប់​ក្នុង​ប្រទេស​តែ​មួយ គឺ​ច្បាប់ ប្រើ​ជាមួយ​ក្រុម​អាវ​ក្រហម​ផ្សេង ច្បាប់​ប្រើ​អាវ​លឿង​ផ្សឹង។

មើលពត៌មានបន្ថែម...
 
កម្លាំង​ចម្រុះ​ចុះ​ឆែក​ឆេរ​លំនៅឋាន​ប្រទះ​ឃើញ​ឈើ​គ្រញូង​១៦​សន្លឹក​ធំ
អង្គារ, 07 កញ្ញា 2010 17:36

07-09-2010-cតាកែវ ៖ នៅ​រសៀល​ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ​២០១០ កម្លាំង​ចម្រុះ​បាន​ចុះ​អនុវត្ត​តាម​ដីកា​ឆែក​ឆេរ លំនៅឋាន​មួយ​កន្លែង ប្រទះ​ឃើញ​ឈើ​គ្រញូង​ចំនួន​១៦​សន្លឹក​ធំ​ៗ​ប្រភេទ​ឈើ​គ្រញូង​ត្រូវ​ប៉ាន់។

មើលពត៌មានបន្ថែម...
 
អត្ថបទផ្សេងៗ...
<< ចាប់ផ្តើម < ទៅក្រោយ 1 2 3 4 5 6 7 8 9 10 បន្ទាប់ទៀត > ចប់ >>

JPAGE_CURRENT_OF_TOTAL

ជោគ​ជតា​អាប់ភីស៊ីត នៅ​តែ​ស្ថិត​ក្នុង​ក្រឡាយ៉ាប់

ជោគ​ជតា​អាប់ភីស៊ីត នៅ​តែ​ស្ថិត​ក្នុង​ក្រឡាយ៉ាប់

ភ្នំពេញ៖នៅ​សណ្ឋាគារ​ហូលីដេរអ៊ីន នៅ​ទីក្រុង​បាង​កក​លោក​ភីន យ៉ូភុងចារឹន នាយក​សមាគម​ហោរា​សាស្រ្ត​អន្តរជាតិ​​និង​ជា​ប្រធាន​សភា​ហោរា​សាស្រ្ត​របស់​ថៃ បាន​ផ្ដល់​សម្ភាសន៍​មុន​នឹង​បើក​កម្ម​វិធី​ប្រជុំ​ពិភាក្សា...

មើលពត៌មានបន្ថែម...
More:

ឡៅ ស៊ីណាត ជួប​កែវ រំចង់ នៅ​លើ​សង្វៀន​បាយ័ន​នៅ​ថ្ងៃ​សៅរ៍

ឡៅ ស៊ីណាត ម្ចាស់​ខ្សែ​ក្រវ៉ាត់​ជើង​ឯក ទម្ងន់​៦០​គីឡូក្រាម ដែល​គ្មាន​នរណា​ម្នាក់​ដណ្ដើម​ពី​គេ​បាន​នោះ​នឹង​ត្រូវ​ជួប​ប្រកួត​ជាមួយ​កែវ រំចង់ អ្នក​ប្រដាល់​សមាគម​កីឡា ក្រសួង​ការ​ពារ​ជាតិ​នៅ​លើ​សង្វៀន​ស្ថាន...

មើលពត៌មានបន្ថែម...
More:

យុវវ័យ​កុំ​ឲ្យ​ទិវា​នៃ​ក្ដី​ស្រឡាញ់​ក្លាយ​ជា​ទិវា​សេ្នហ៍​កម្ម

យុវវ័យ​កុំ​ឲ្យ​ទិវា​នៃ​ក្ដី​ស្រឡាញ់​ក្លាយ​ជា​ទិវា​សេ្នហ៍​កម្ម

នៅ​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ​ ឆ្នាំ​២០១០​ខាង​មុខ​នេះ ទិវា​នៃ​ក្ដី​ស្រឡាញ់​ដែល​ភាសា​អង់គ្លេស​ហៅ​ថា ទិវាវ៉ាឡិនថាញ ដេ (Valentine's Day) ហើយ​ទិវា​នេះ​ជា​វប្បធម៌​និង​ទំនៀម​ទំលាប់​របស់​ពួក​បស្ចឹម​ប្រ​ទេស។

មើលពត៌មានបន្ថែម...
More:

ព័ត៌មានថ្មីបំផុត​

សំរាប់បុគ្គលិក



download-khmerunicode

ព័ត៌មាន​ស្ដីពី​គ្រោះ​ថ្នាក់​ចរាចរ​នៅ​ទូទាំង​ប្រទេស​សម្រាប់​ថ្ងៃ​ទី​០៨ ខែ​កញ្ញា ឆ្នាំ​២០១០ មាន​ចំនួន​១៦លើក ស្លាប់​៤នាក់

ភ្នំពេញ ៖ យោង​តាម​របាយការណ៍​របស់​នាយក​​ដ្ឋាន​​សណ្ដាប់​​ធ្នាប់​​នៃ​​អគ្គ​​ស្នង​​ការ​​នគរបាល​​ជាតិ បាន​​ឲ្យ​​ដឹង​​ថា​​​គ្រោះ​​ថ្នាក់​​ចរាចរ​សម្រាប់​​ថ្ងៃ​​ទី​៨ ខែ​​កញ្ញា កើត​​ឡើង​​ចំនួន​​​១៦​​​លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់ ៤នាក់(ប្រុស​​) រង​របួស​ធ្ងន់​១៤​នាក់(ប្រុស​៧) របួស​ស្រាល​១១​នាក់​(ប្រុស​៨​)។ គ្រោះ​​ថ្នាក់​​ចរាចរ​​សម្រាប់​ថ្ងៃ​​ទី​​៨ ខែ​​កញ្ញា​​នេះ បើ​​ប្រៀបធៀប​​ថ្ងៃ​ទី​​៧ ​ខែ​​កញ្ញា​​កន្លង​ទៅ​​ឃើញ​​ថា មាន​​​ការ​កើន​ឡើង​​​៧លើក​និង​​អ្នក​ស្លាប់​មាន​ការកើន​ឡើង​២​នាក់​៕

mail.google.com
facebook
ចំនួនចូលទស្សនា : 192808
GreenICT_1

ផ្សាយពាណិជ្ជកម្ម

BlueIT-POS System

Alain-tobaco

Fine-tobaco

Chroeng-new


 

OI-women

Contact Information


017   017 468 828

0977   0977 264 668

01245   01245 2005

sophak45@gmail.comsophak45@gmail.com

[+]
  • Increase font size
  • Decrease font size
  • Default font size
  • default color
  • blue color
  • green color