www.kampucheathmey.com

GreenICT
នាយក​រដ្ឋមន្រ្តី​អំពាវនាវ​កុំ​ឲ្យ​ចល័ត​ទាហាន​ខណៈ​នៅ​ថៃ​ច្របូកច្របល់
ច័ន្ទ, 15 មិនា 2010 19:08

15-03-2010-e*សម្ដេច​តេជោ ហាម​ពលរដ្ឋ​កម្ពុជា​នៅ​ប្រទេស​ថៃ ចូល​រួម​ក្នុង​បាតុកម្ម​ទោះ​បី​ជា​ត្រូវ​ច្បាប់​​ឬ​ខុស​ច្បាប់

ភ្នំពេញ ៖ សម្ដេច​នាយក​រដ្ឋមន្រ្តី នៃ​រាជ​រដ្ឋាភិបាល​កម្ពុជា បាន​អំពាវ​នាវ​ឲ្យ​ទាហាន​ទាំង​អស់ នៅ​តាម​ព្រំដែន​រក្សា​ភាព​ស្ងប់ស្ងាត់ ចៀស​វាង​ការ​ចល័ត​ទាហាន​នាំ​ឲ្យ​មាន​ការ​ភ័ន្ត​ច្រឡំ ជាមួយ​គ្នា នោះ​ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ទាំង​ឡាយ ដែល​កំពុង​រស់​នៅ​ក្នុង​ប្រទេស​ថៃ ចៀស​វាង កុំ​ចូល​រួម​នៅ​ក្នុង​បាតុកម្ម បើ​ទោះ​បី​ជា​ត្រូវ​ច្បាប់ ឬ​ខុស​ច្បាប់​ក៏​ដោយ។

មើលពត៌មានបន្ថែម...
 
យាយ​ជី​ម្នាក់​មក​ពី​ខេត្ត​តាកែវ មក​ដុត​សម្លាប់​ខ្លួន​នៅ​ក្នុង​វត្ត​បទុមវត្តី
ច័ន្ទ, 15 មិនា 2010 19:06
15-03-2010-d

ភ្នំពេញ ៖ មាន​ភាព​ភ្ញាក់​ផ្អើល​មួយ​បាន​កើត​ឡើង ខណៈ​ពេល​គេ​ឃើញ​យាយ​ជី​ម្នាក់ បាន​ជិះ ម៉ូតូ​កង់​៣​មក​ឈប់​នៅ​ក្នុង​បរិវេណ វត្ត​បទុមវត្តី ហើយ​បន្ទាប់​ពី​រើ​អីវ៉ាន់​ដាក់​ចុះ​អស់​ ស្រាប់​តែ យាយ​ជី​រូប​នោះ បាន​យក​ប្រេង​កាត​មក​ចាក់​ស្រោច​ដុត ធ្វើ​អត្តឃាត​​បណ្ដាល​ឲ្យ​ ឆេះ​សន្ធោ​សន្ធៅ​រហូត​ដាច់​ខ្យល់​ស្លាប់ ក្រោយ​ពេល​គេ​បញ្ជូន​ទៅ​សង្រ្គោះ​នៅ​ មន្ទីរ​ពេទ្យ​កាល់ម៉ែត។

មើលពត៌មានបន្ថែម...
 
អគ្គ​នាយក​​វិទ្យុ និង​ទូរទស្សន៍​បាយ័ន និង​ក្រុមហ៊ុន​ទឹក​បរិសុទ្ធ​វីតាល់ ចែក​​អំណោយ​​​ជន​​ក្រីក្រ​
ច័ន្ទ, 15 មិនា 2010 18:59

15-03-2010-cភ្នំពេញ ៖ កាល​ពី​ថ្ងៃ​អាទិត្យ ទី​១៤ ខែ​មីនា ឆ្នាំ​២០១០ លោក​ជំទាវ​ហ៊ុន ម៉ាណា អគ្គ​នាយិការ វិទ្យុ និង​ទូរទស្សន៍​បាយ័ន និង​ជា​បុត្រី​បង្កើត​សម្ដេច​អគ្គ​មហា​ សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា ព្រម​ទាំង​លោក​ឌី វិជ្ជា ជា​ស្វាមី និង​ក្រុមហ៊ុន​ទឹក​បរិសុទ្ធ​វីតាល់ បាន​នាំ​យក​សម្ភារៈ​សិក្សា គ្រឿង​ឧបភោគ​បរិភោគ ថវិកា​​យក​ទៅ​ចែក​ដល់​កុមារ​កំព្រា ជន​ក្រីក្រ ចំនួន ២៩៨​នាក់ ដែល​កំពុង​ស្នាក់​នៅ​ក្នុង​អង្គការ​លើក​ស្ទួយ​ប្រជាពល​រដ្ឋ នៅ​ទី​លាន​ចាក់​សំរាម​ស្ទឹង មាន​ជ័យ ស្ថិត​ក្នុង​ខណ្ឌ​មាន​ជ័យ រាជធានី​ភ្នំពេញ។

មើលពត៌មានបន្ថែម...
 
លោក​ផ្កាយ​១​ទំនើង ចូល​ដេក​គុក​បាន​២​យប់ កើត​ជំងឺ​លើស​ឈាម ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ
ច័ន្ទ, 15 មិនា 2010 18:55

12-3-2010-aaក្រុង​ព្រះសីហនុ ៖ លោក​ផ្កាយ​១​ទំនើង ឈ្មោះ​កែវ មន្នីស៊ូការ ហៅ​កែវ ស៊ូការ ជា​មេ​បញ្ជា​ការ រង​កង​ទ័ព​ជើង​ទឹក មូលដ្ឋាន​សមុទ្រ​កើត​ជំងឺ​លើស​ឈាម ត្រូវ​បាន​គេ​បញ្ជូន​ចេញ​ពី​គុក​ទៅ​កាន់​មន្ទីរ ពេទ្យ​បង្អែក​ខេត្ត​ព្រះ​សីហនុ «ពេទ្យ​ចំការ​ចេក» ដើម្បី​ធ្វើ​ការ​ព្យា​បាល​ជំងឺ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​មីនា ឆ្នាំ​២០១០។

មើលពត៌មានបន្ថែម...
 
មាន​គយ​ក្លែង​ក្លាយ នៅ​ស្រុក​មេមត់​​ដក​កាំភ្លើង​ភ្ជង់​ក្បាល​អ្នក​ដឹក​គ្រាប់​ស្វាយ​ចន្ទី
ច័ន្ទ, 15 មិនា 2010 18:55

កំពង់ចាម ៖ មាន​អំពើ​អយុត្តិធម៌ និង​គួរ​ឲ្យ​ឈឺ​ចាប់​បាន​កើត​ឡើង ចំពោះ​ក្រុម​គ្រួសារ​មួយ ដែល​ប្រកប​របរ​ដឹក​គ្រាប់​ស្វាយ​ចន្ទី ដោយសារ​តែ​មន្ត្រី​គយ​ម្នាក់ ដែល​ក្រោយ​មក​ទើប​គេ​ដឹង​ថា ជា មន្ត្រី​គយ​ក្លែង​ក្លាយ បាន​ធ្វើ​ការ​គំរាម​កំហែង​ជំរិត​ទារ​ពន្ធ​ខុស​គោល​ការណ៍ និង​ឈាន​ដល់​ដក​កាំភ្លើង ភ្ជង់​ក្បាល​ជន​រងគ្រោះ​បង្ក​ឲ្យ​មាន​ការ​ភ័យ​ខ្លាច និង​ភ្ញាក់​ផ្អើល។

មើលពត៌មានបន្ថែម...
 
ការ​ប្រពន្ធ​បាន​៨​ថ្ងៃ ហូប​ពង​មាន់​និង​ផ្លែ​ឪឡឹក ពុល​ស្លាប់​ភ្លាម​ៗ
ច័ន្ទ, 15 មិនា 2010 18:54

15-03-2010-bកំពង់ឆ្នាំង ៖ បុរស​ម្នាក់​មាន​មុខ​របរ​ជា​អ្នក​ឡើង​ត្នោត បាន​រៀប​ការ​ប្រពន្ធ កាល​ពី​ថ្ងៃ​សៅរ៍ ទី​៦ ខែ​មីនា​​បាន​តែ​៨​ថ្ងៃ​ប៉ុណ្ណោះ ក៏​ស្លាប់​ចោល​ប្រពន្ធ កាល​ពី​ថ្ងៃ​សៅរ៍​ទី​១៣ ខែ​មីនា ឆ្នាំ​២០១០ វេលា ម៉ោង ១៣ រសៀល ក្រោយ​ពី​រូប​គេ​បាន​ហូប​បាយ​ថ្ងៃ​ត្រង់​ជាមួយ​ពង​មាន់ និង​ផ្លែ​ឪឡឹក​រួច ដែល​អ្នក ស្រុក​និយាយ​ត​ៗ​គ្នា​ថា គេ​ពុល​ឪឡឹក​ស្លាប់។ នៅ​ព្រឹក​ថ្ងៃ​ទី​១៥​ ខែ​មីនា ឆ្នាំ​២០១០ នៅ​ក្នុង​លំនៅ​ដ្ឋាន របស់​សព​ក្នុង​ភូមិ​ព្រះ​នាម ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ មាន​ធ្វើ​បុណ្យ​ឆ្លង ដែល​នៅ​ទី​នោះ លោក​មឿង ឈៀង អាយុ​៧០​ឆ្នាំ និង​អ្នកស្រី សឹង ធួក អាយុ​៦៧​ឆ្នាំ ជា​ឪពុក​ម្ដាយ​ជន​រងគ្រោះ បាន​និយាយ​ថា នៅ​ថ្ងៃ​កើត​ហេតុ ក្រោយ​ពី​កូន​របស់​គាត់​ឈ្មោះ​ ឈិន សារ៉េត អាយុ​២៩​ឆ្នាំ ឡើង​ត្នោត​ពេល​ព្រឹក​រួច ប្ដី ប្រពន្ធ និង​កូន​៣​នាក់ បាន​នាំ​គ្នា​ហូប​បាយ​ថ្ងៃ​ត្រង់។

មើលពត៌មានបន្ថែម...
 
ពលរដ្ឋ​ខ្មែរ​ត្រូវ​ទាហាន​សៀម​បាញ់​ស្លាប់​ម្នាក់​របួស​ម្នាក់
ច័ន្ទ, 15 មិនា 2010 18:53

ពលរដ្ឋ​ខ្មែរ ដែល​ចូល​ទៅ​កាប់​ឈើ​នៅ​ទឹក​ដី​សៀម​ម្នាក់ ត្រូវ​បាន​តម្រួត​សៀម បាញ់​ស្លាប់​​និង ម្នាក់​ទៀត​ទទួល​រង​របួស ដែល​ការ​បាញ់​ប្រហារ​នេះ​ បាន​កើត​ឡើង កាល​ពី​វេលា​ម៉ោង​១១​យប់ ថ្ងៃ​ទី ១៣ ខែ​មីនា ឆ្នាំ​២០១០ នៅ​ចំណុច​បង្គោល​សីមា​លេខ ២៧ -២៨ ក្នុង​ទឹក​ដី​ស្រុក​នាងដែង ខេត្ត​បូរីរ៉ាំ ប្រទេស​សៀម ជាប់​ឃុំ​បន្ទាយ​ឆ្មារ ស្រុក​ថ្ម​ពួក ខេត្ត​បន្ទាយ​មាន​ជ័យ ប្រទេស​កម្ពុជា

មើលពត៌មានបន្ថែម...
 
របាយ​ការណ៍​សិទ្ធិ​មនុស្ស​មើល​រំលង​ការ​ពិត​នៅ​កម្ពុជា
សៅរ៍, 13 មិនា 2010 19:38

13-03-2010-lភ្នំពេញ ៖ ក្រសួង​ការ​បរទេស​សហរដ្ឋអាមេរិក បាន​ចេញ​របាយ​ការណ៍​មួយ​ទាក់​ទង​ទៅ​នឹង បញ្ហា​សិទ្ធិ​ មនុស្ស​នៅ​កម្ពុជា ប៉ុន្តែ​មន្រ្តី​រាជ​រដ្ឋាភិបាល​អះអាង​ថា របាយការណ៍​នោះ ​បាន​មើល​រំលង​ស្ថាន​ភាព​ពិត​នៅ​ កម្ពុជា។

មើលពត៌មានបន្ថែម...
 
ចតុផន​មេ​ដឹក​នាំ​អាវ​ក្រហម​ប្រកាស​កម្រើក​​កម្លាំង​​នៅ​ថ្ងៃ​នេះ
សៅរ៍, 13 មិនា 2010 19:27

13-03-2010-iiកាសែត​ថៃ​ចេញ​ថ្ងៃទី​១៣ ខែ​មីនា ឆ្នាំ​២០១០ បាន​និយាយ​ថា នៅ​វេលា​ម៉ោង​១៣ និង​១៥​នាទី លោក​ចតុផន ព្រំផាន់ មេ​ដឹក​នាំ​ក្រុម​អាវ​ក្រហម​បាន​និយាយ​ថា ថ្ងៃ​នេះ​លោក​វីរៈ មុសិភុង នឹង​ប្រកាស​វិធាន​ការ​ ដើម្បី​ដាក់​គំនាប​ឲ្យ​លោក​អាប់ភីស៊ីត នាយក​រដ្ឋមន្រ្តី​ រំលាយ​សភា​ភ្លាម​ៗ ដែល វិធាន​ការ​នេះ​នឹង​ចាប់​ផ្ដើម​ទៅ​តាម​ដំណាក់​កាល ក្នុង​ការ​កំណត់​គោល​ដៅ។ លោក​ព្រំផាន់ និយាយ​ថា មេ​ដឹក​នាំ​អាវ​ក្រហម ទាំងអស់​នឹង​នាំ​កំលាំង​១​លាន​នាក់ ដើរ​ជា​ក្បួន​ពេញ​ទូទាំង​ទីក្រុង​បាងកក។ បន្ទាប់​មក​នៅ​ថ្ងៃ​ទី​១៥ ខែ​មីនា នឹង​ដើរ​ក្បួន​ទៅ​កាន់​ចំណុច​គោល​ដៅ​តែ​មួយ ចំណុច​គោល​ដែល​បាន កំណត់​ទុក​រួច​ហើយ។

មើលពត៌មានបន្ថែម...
 
ប៉ូលិស​ឆែក​ឆេរ​រក​ឃើញ​ឧបករណ៍​ស្ល​ដោយ​ដែក​អាច​ប្រើ​បាញ់ M79 ជាង​១០០​ដើម
សៅរ៍, 13 មិនា 2010 18:58

13-03-2010-hកាសែត​ថៃ​និយាយ​ថា ប៉ូលិស​ថៃ​បាន​ឆែក​ឆេរ​ក្រុម​ហ៊ុន​ហ្វូជិអូតូ ដែល​ជា​ក្រុមហ៊ុន​ផលិត គ្រឿង​បន្លាស់​រថយន្ត​នៅ​ក្នុង​ខេត្ត​អយុធ្យា ហើយ​រក​ឃើញ​វត្ថុ​ច្នៃ​ប្រឌិត​ប្រៀប​ដូច​ជា អាវុធ​ដែល​ប៉ូ​លិស​ថៃ​ហៅ​ឈ្មោះ​ថា «អ៊ីបុ» មាន​លក្ខណៈ​ជា​បំពង់​ស្ល​ពី​ដែក​ដែល​អាច​ប្រើ​បាញ់ M79 បាន​មាន​ចំនួន​ជាង​១០០​ដើម។

 

មើលពត៌មានបន្ថែម...
 
លោក​អាប់ភីស៊ីត រៀប​ចំ​វ៉ាលី​សំលៀក​បំពាក់​ស្នាក់​នៅ​ទី​បញ្ជា​ការ​កង​ពល​ថ្មើរ​ជើង​ទី​១១
សៅរ៍, 13 មិនា 2010 18:52

13-03-2010-gប្រភព​កាសែត​ថៃ​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​១៣ កាល​ពី​ថ្ងៃ​ទី​១២​ ខែ​មីនា លោក​អាប់​ភីស៊ីត នាយក​រដ្ឋមន្រ្តី​ បាន​ធ្វើ​ដំណើរ​ចាក​ចេញ​ពី​ទីស្ដីការ​គណៈ រដ្ឋមន្រ្តី​ ទៅ​កាន់​កង​ពល​ថ្មើរ​ជើង​ទី​១១ ដែល ជា​ទីតាំង​ធំ​ជំនួយ​រក្សា​សន្តិសុខ​ជាតិ។ ប្រភព​បាន​និយាយ​ថា គ្រាន់​តែ​លោក​អាប់ភីស៊ីត ឈាន ជើង​ចុះ​ពី​រថយន្ត​ភ្លាម លោក​ស៊ូថេប ដែល​មាន​វត្ត​មាន​នៅ​ទី​នោះ​ស្រាប់​បាន​និយាយ​ថា «លោក​នា​យក​រដ្ឋមន្រ្តី​​នាំ​មិត្ត​ភក្ដិ​មក​ច្រើន​មែន​ទែន»។ លោក​អាប់ភីស៊ីត​ក៏​បាន​ ឆ្លើយ​តប​ទៅ​វិញ​ភ្លាម​ៗ​ទាំង​ទឹក មុខ​ញញឹម​ញញែម​ថា«នៅ​មាន​មក​តាម​ក្រោយ​ច្រើន​ទៀត» រួច​ហើយ​ក៏​ដើរ​ចូល​ទៅ​ក្នុង​អគារ​បាត់។

មើលពត៌មានបន្ថែម...
 
នៅ​តែ​មាន​រថយន្ត​ដឹក​ឈើ​ចូល​ខេត្ត​បាត់ដំបង
សៅរ៍, 13 មិនា 2010 18:15

13-03-2010-fខេត្ត​បាត់ដំបង ៖ នៅ​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០១០ កំលាំង​សមត្ថកិច្ច​កង​រាជ​អាវុធ​ហត្ថ​ខេត្ត បាត់ដំបង ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​លោក​ព្រះ​រាជ​អាជ្ញា​រង​សាលា​ដំបូង​ខេត្ត​បាត់ដំបង ឃាត់ ស្ទាក់​រថយន្ត​ដឹក​ឈើ​ម៉ាក​យ៊ីឌុប​កង់​១២ មួយ​គ្រឿង ដឹក​ឈើ​ចេញ​ពី​ខេត្ត​ពោធិសាត់​យក​មក​ទំលាក់ នៅ​តាម​ដេប៉ូ​ខេត្ត​បាត់ដំបង។

មើលពត៌មានបន្ថែម...
 
ប្រជាជន​ក្រីក្រ​​ក្រៅ​ពីមុខ​របរ​ធ្វើ​​ស្រែ​នាំ​គ្នា​វាយ​ថ្ម​លក់​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ
សៅរ៍, 13 មិនា 2010 17:44

13-03-2010-eខេត្ត​ឧត្តរ​មាន​ជ័យ ៖ ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន​២០​គ្រួសារ ដែល​គ្មាន​មុខ​របរ​អ្វី​បាន​នាំ​គ្នា​ទៅ​ជីក គាស់​យក​ថ្ម​ពី​ក្នុង​ដី ដើម្បី​វាយ​បំបែក​ជា​តូច​ៗ​វាស់​ជា​ម៉ែត្រ​ គូប​​លក់​ឲ្យ​ទៅ​ឈ្មួញ​ចាំ​ទិញ​ក្នុង​១​ម៉ែត្រ​គូប បាន​តំលៃ​ ១​ម៉ឺន​៣​ពាន់​រៀល។

មើលពត៌មានបន្ថែម...
 
ឪពុក​ខ្ចី​ម៉ូតូ​ឲ្យ​ជិះ​ទៅ​ទិញ​ស្រា​ផឹក បែរ​ជា​ហ៊ាន​ជិះ​ហួស​ទៅ​លក់​ដល់​ភ្នំពេញ
សៅរ៍, 13 មិនា 2010 17:20

13-03-2010-dខេត្ត​ស្វាយរៀង ៖ មាន​ករណី​រំលោភ​លើ​សេចក្ដី​ទុក​ចិត្ត​មួយ​បាន​កើត​ឡើង កាល​ពី​វេលា ម៉ោង​៩ ថ្ងៃ​ទី​៩ ខែ​មីនា ឆ្នាំ​២០១០  នៅ​ក្នុង​ភូមិ​សាស្រ្ត​ភូមិ​ក្រូច ឃុំ​ជ្រុង​ពពេល​ ស្រុក​រំដួល ខេត្ត​ស្វាយ​រៀង។

មើលពត៌មានបន្ថែម...
 
ភ្លើង​ឆេះ​ព្រៃ​ឧទ្យាន​ជាតិ​ព្រះ​មន្នីវង្ស​បូក​គោ ៤-៥​ថ្ងៃ​ហើយ ពុំ​ទាន់​មាន​វិធាន​ការ​ទប់​ស្កាត់
សៅរ៍, 13 មិនា 2010 17:18

ខេត្ត​កំពត​៖ រយៈ​ពេល​៤​យប់​៥​ថ្ងៃ​ហើយ ដែល​អគ្គីភ័យ​បាន​ឆាប​ឆេះ​រាល​ដាល​យ៉ាង​ពេញ បន្ទុក​នៅ​លើ​ភ្នំ​បូក​គោ ដែល​ជា​ឧទ្យាន​ជាតិ ហើយ​ការ​ឆេះ​ដ៏​សន្ធោសន្ធៅ​នេះ គេ​អាច​ប៉ាន់​ស្មាន​ថា គឺ ឆេះ​បណ្ដាល​មក​ពី​ការ​ដុត​ឆ្ការ​ព្រៃ​ពី​សំណាក់​ប្រជាពលរដ្ឋ ដែល​មាន​ចិត្ត​លោភ​លន់​ចង់​បាន​ដី​ឧទ្យាន​ ជាតិ​នេះ ធ្វើ​ចំការ​សំរាប់​ដាំ​ដំណាំ​ផេ្សង​ៗ។

មើលពត៌មានបន្ថែម...
 
អត្ថបទផ្សេងៗ...
<< ចាប់ផ្តើម < ទៅក្រោយ 91 92 93 94 95 96 97 98 99 100 បន្ទាប់ទៀត > ចប់ >>

JPAGE_CURRENT_OF_TOTAL

ជោគ​ជតា​អាប់ភីស៊ីត នៅ​តែ​ស្ថិត​ក្នុង​ក្រឡាយ៉ាប់

ជោគ​ជតា​អាប់ភីស៊ីត នៅ​តែ​ស្ថិត​ក្នុង​ក្រឡាយ៉ាប់

ភ្នំពេញ៖នៅ​សណ្ឋាគារ​ហូលីដេរអ៊ីន នៅ​ទីក្រុង​បាង​កក​លោក​ភីន យ៉ូភុងចារឹន នាយក​សមាគម​ហោរា​សាស្រ្ត​អន្តរជាតិ​​និង​ជា​ប្រធាន​សភា​ហោរា​សាស្រ្ត​របស់​ថៃ បាន​ផ្ដល់​សម្ភាសន៍​មុន​នឹង​បើក​កម្ម​វិធី​ប្រជុំ​ពិភាក្សា...

មើលពត៌មានបន្ថែម...
More:

ឡៅ ស៊ីណាត ជួប​កែវ រំចង់ នៅ​លើ​សង្វៀន​បាយ័ន​នៅ​ថ្ងៃ​សៅរ៍

ឡៅ ស៊ីណាត ម្ចាស់​ខ្សែ​ក្រវ៉ាត់​ជើង​ឯក ទម្ងន់​៦០​គីឡូក្រាម ដែល​គ្មាន​នរណា​ម្នាក់​ដណ្ដើម​ពី​គេ​បាន​នោះ​នឹង​ត្រូវ​ជួប​ប្រកួត​ជាមួយ​កែវ រំចង់ អ្នក​ប្រដាល់​សមាគម​កីឡា ក្រសួង​ការ​ពារ​ជាតិ​នៅ​លើ​សង្វៀន​ស្ថាន...

មើលពត៌មានបន្ថែម...
More:

យុវវ័យ​កុំ​ឲ្យ​ទិវា​នៃ​ក្ដី​ស្រឡាញ់​ក្លាយ​ជា​ទិវា​សេ្នហ៍​កម្ម

យុវវ័យ​កុំ​ឲ្យ​ទិវា​នៃ​ក្ដី​ស្រឡាញ់​ក្លាយ​ជា​ទិវា​សេ្នហ៍​កម្ម

នៅ​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ​ ឆ្នាំ​២០១០​ខាង​មុខ​នេះ ទិវា​នៃ​ក្ដី​ស្រឡាញ់​ដែល​ភាសា​អង់គ្លេស​ហៅ​ថា ទិវាវ៉ាឡិនថាញ ដេ (Valentine's Day) ហើយ​ទិវា​នេះ​ជា​វប្បធម៌​និង​ទំនៀម​ទំលាប់​របស់​ពួក​បស្ចឹម​ប្រ​ទេស។

មើលពត៌មានបន្ថែម...
More:

ព័ត៌មានថ្មីបំផុត​

សំរាប់បុគ្គលិក



download-khmerunicode

ព័ត៌មាន​ស្ដីពី​គ្រោះ​ថ្នាក់​ចរាចរ​នៅ​ទូទាំង​ប្រទេស​សម្រាប់​ថ្ងៃ​ទី​០៧ ខែ​កញ្ញា ឆ្នាំ​២០១០ មាន​ចំនួន​៩លើក ស្លាប់​២នាក់

ភ្នំពេញ ៖ យោង​តាម​របាយការណ៍​របស់​នាយក​​ដ្ឋាន​​សណ្ដាប់​​ធ្នាប់​​នៃ​​អគ្គ​​ស្នង​​ការ​​នគរបាល​​ជាតិ បាន​​ឲ្យ​​ដឹង​​ថា​​​គ្រោះ​​ថ្នាក់​​ចរាចរ​សម្រាប់​​ថ្ងៃ​​ទី​៧ ខែ​​កញ្ញា កើត​​ឡើង​​ចំនួន​​៩​​លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់ ២នាក់(ប្រុស​​) រង​របួស​ធ្ងន់​១០​នាក់(ប្រុស​៩) របួស​ស្រាល​៤​នាក់​(ប្រុស​​)។ គ្រោះ​​ថ្នាក់​​ចរាចរ​​សម្រាប់​ថ្ងៃ​​ទី​​៧ ខែ​​កញ្ញា​​នេះ បើ​​ប្រៀបធៀប​​ថ្ងៃ​ទី​​៦ ​ខែ​​កញ្ញា​​កន្លង​ទៅ​​ឃើញ​​ថា មាន​​សភាព​​​ថយ​​ចុះ​​​៣លើក​និង​​អ្នក​ស្លាប់​មាន​ការថយ​ចុះ​៤នាក់​៕

mail.google.com
facebook
ចំនួនចូលទស្សនា : 191311
GreenICT_1

ផ្សាយពាណិជ្ជកម្ម

BlueIT-POS System

Alain-tobaco

Fine-tobaco

Chroeng-new


 

OI-women

Contact Information


017   017 468 828

0977   0977 264 668

01245   01245 2005

sophak45@gmail.comsophak45@gmail.com

[+]
  • Increase font size
  • Decrease font size
  • Default font size
  • default color
  • blue color
  • green color