|
អង្គារ, 07 កញ្ញា 2010 16:36 |
|
ក្រុមបង្កហេតុនៅខេត្តភាគខាងត្បូង បានធ្វើសកម្មភាពយ៉ាងខ្លាំងក្លា កាលពីថ្ងៃទី០៦ ខែកញ្ញា កន្លងមកនេះ ព្រោះគ្រាន់តែស្រុកចំនួន៩ នៅក្នុងខេត្តនរ៉ាធីវ៉ាត ត្រូវបានគេលួចដុត និងកំទេចរហូត ដល់ចំនួន២៧កន្លែង ដោយក្នុងនោះក៏មានការលួចបំផ្ទុះគ្រាប់បែកដុតទូរស័ព្ទ ដុតសាលាសំណាក់ ដុតកង់រថយន្ត កំទេចបង្គោលទូរស័ព្ទ ព្រមទាំងមានការបាញ់រះទៅលើក្រុមល្បាតរបស់រដ្ឋាភិបាល ផងដែរ។ ក្រៅពីនោះក៏នៅមានសកម្មភាពរោយដែកគោលនៅលើដងផ្លូវ កាត់ដើមឈើស្កាត់ផ្លូវទៀតផង៕
សុវណ្ណា |