|
ព្រហស្បតិ, 02 កញ្ញា 2010 20:31 |
|
ភ្នំពេញ ៖ នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១០ ក្នុងពេលធ្វើបទសម្ភាសន៍ ជាមួយអ្នកយកព័ត៌មានកាសែតថៃរ៉ាត់ ដែលជាកាសែតកំពុងពេញនិយមនៅក្នុងប្រទេសថៃ លោកថាក់ស៊ីន ស៊ីណាវ៉ាត្រា ត្រូវបានគេចោទសួរពីមូលហេតុដែលលោកសុំលាឈប់ពីតំណែងរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែល ពេលនោះលោកថាក់ស៊ីន ក៏បានឆ្លើយថា លោកមានអារម្មណ៍ធុញថប់នឹងមនុស្សដែលចេះតែពោលចោទប្រ កាន់ លោកពីរឿងនេះពីរឿងនោះ មិនចេះចប់មិនចេះហើយ ទើបលោកសម្រេចចិត្តពិភាក្សាជាមួយសម្ដេច ហ៊ុន សែន ថាបើខ្ញុំលាឈប់ពីតំណែងទីប្រឹក្សាល្អដែរឬទេ។ ម្យ៉ាងវិញទៀត លោកក៏គ្មានពេលវេលាគ្រប់គ្រាន់ សម្រាប់ផ្ដល់ឲ្យសម្ដេចហ៊ុន សែន ផងដែរ។ ជាការពិតលោកគ្មានពេលវេលាទាល់តែសោះ ព្រោះមិនសូវបាន ទៅកម្ពុជា ដោយសារជាប់ការងារអណ្ដូងរ៉ែ ទើបសម្រេចចិត្តលាឈប់តែម្ដង។
|
|
មើលពត៌មានបន្ថែម...
|