|
ព្រហស្បតិ, 02 កញ្ញា 2010 11:14 |
|
ភ្នំពេញ ៖ ប្រជាពលរដ្ឋជាង២០០គ្រួសារ ដែលមានទីលំនៅតាមបណ្ដោយផ្លូវជាតិលេខ៦A ស្ថិតក្នុង ខណ្ឌឫស្សីកែវ បានជួបជុំគ្នានៅភោជនីយដ្ឋានសាមគ្គី ស្ថិតក្នុងខណ្ឌឫស្សីកែវ ដោយការប្រមូលផ្ដុំរបស់ពួក គាត់ដើម្បីអបអរសាទរ ទៅនឹងអនុសាសន៍របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្ដេចបានណែនាំទៅកាន់អាជ្ញាធរពាក់ព័ន្ធដែលកំពុងស្ថាបនាពង្រីកផ្លូវជាតិលេខ6A ឲ្យកែសម្រួលពីការពង្រីកផ្លូវទំហំ៣០ម៉ែត្រមកនៅ១៥ម៉ែត្រវិញ។ ប្រសាសន៍នេះសម្ដេចបានធ្វើ ឡើងនៅក្នុងឱកាសដែលសម្ដេចអញ្ជើញចុះពិនិត្យការពង្រីកផ្លូវ6Aកាលពីថ្ងៃទី២៥ ខែសីហា កន្លងទៅ។
|
|
មើលពត៌មានបន្ថែម...
|