|
ពុធ, 01 កញ្ញា 2010 11:38 |
|
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្លែងក្នុងពិធីប្រគល់សញ្ញាប័ត្រដល់សាកលវិទ្យាល័យធនធានមនុស្សនៅវិទ្យាស្ថានជាតិអប់រំ កាលពីព្រឹកថ្ងៃទី១ កញ្ញានេះថា ៖
-ជម្លោះរវាងកម្ពុជា-ថៃ មិនមែនមកពីការតែងតាំងឯកឧត្ដម ថាក់ស៊ីន ជាទីប្រឹក្សារាជរដ្ឋាភិបាល និងជាទីប្រឹក្សាសម្ដេចតេជោហ៊ុន សែននោះទេ គឺបណ្ដាលមកពីថៃឈ្លានពានតាំងពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៨មកម្ល៉េះ។
-ការដាក់ទូត និងបញ្ជូនទូតឡើងវិញ ក៏បញ្ហាតាមព្រំដែនមានសភាពដដែល ហើយយើងមិន សប្បាយបានទេ នៅពេលអ្នកឯងចាប់ដៃយើងហើយបែរជាជាន់ជើងយើង។
-រាជរដ្ឋាភិបាលនឹងបោះជាសៀវភៅសាលក្រមតុលាការក្រុងឡាអេឆ្នាំ១៩៦២ យកទៅតម្កល់នៅបណ្ណាល័យផង និងចែកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃផង។
-ការចរចាគឺអនុញ្ញាតបានត្រឹមថ្នាក់គណៈកម្មការព្រំដែនទាំង២។ ចំណែកឯថ្នាក់រដ្ឋមន្រ្តីការបរទេស អាចអនុញ្ញាតបាន លុះត្រាតែសភាសៀមផ្ដល់សច្ចាប័នលើឯកសារទាំង៣ដែលបានចរចាគ្នាកាលពីមុនមក។
-ស៊ុនធិដែលបានដាក់ទំនាយសម្ដេចតេជោនោះ ជាការប្រមាថធ្ងន់ធ្ងរដល់សម្ដេច ហើយសូមអំពាវនាវដល់ប្រជាជនទាំងអស់ កុំធ្វើពិធីអ្វីសងសឹកទៅនឹងអំពើដ៏ឆ្កួតលីលារបស់ស៊ុនធិនោះ៕ |