www.kampucheathmey.com

GreenICT
អាមេរិក-កូរ៉េខាងត្បូង នឹង​ធ្វើ​សម​យុទ្ធ​យោធា​នៅ​ចុង​អាទិត្យ​នេះ PDF បោះពុម្ភ E-mail
ពុធ, 21 កក្កដា 2010 15:24

21-07-2010-aប្រទេស​អាមេរិក និង​កូរ៉េ​ខាង​ត្បូង នឹង​បើក​ការ​ធ្វើ​សម​យុទ្ធ​យោធា​រួម​គ្នា​នៅ​ចុង​អាទិត្យ​នេះ ដើម្បី​រៀប​ចំ​ខ្លួន​របស់​ពួក​គេ​ឲ្យ​កាន់​តែ​ខ្លាំង​ឡើង ប្រឆាំង​នឹង​ការ​ឈ្លាន​​ពាន​របស់​កូរ៉េ​ខាង​ជើង​​ទោះ​បី ជា​មាន​ការ​ព្រមាន​ពី​ក្រុង​ព្យុង​យ៉ាង​ថា ការ​ធ្វើ​សមយុទ្ធ​យោធា​នេះ នឹង​ធ្វើ​ឲ្យ​ភាព​តាន​តឹង​កាន់​តែ​ខ្លាំង ឡើង​នៅ​ឧបទ្វីប​កូរ៉េ​នេះ​ក៏​ដោយ​ចុះ។

រដ្ឋមន្រ្តី​ក្រសួង​ការពារ​ប្រទេស​អាមេរិក លោក​រ៉ូបឺត ហ្គេត បាន​និយាយ​ថា ក្រុង​វ៉ាស៊ីនតោន និង​ក្រុង​សេអ៊ូល ចង់​បញ្ជូន​នូវ«សារ​ដ៏​ច្បាស់លាស់»មួយ ទៅ​ឲ្យ​កូរ៉េ​ខាង​ជើង​បន្ទាប់​ពី​ការ​លិច​នាវា ចម្បាំង​មួយ​គ្រឿង​របស់​កូរ៉េ​ខាង​ត្បូង នៅ​ក្នុង​ខែ​មិនា​នេះ​មក។

 

លោក​ហ្គេត និង​លោក​គីម តេយុង នៃ​កូរ៉េ​ខាង​ត្បូង បាន​និយាយ​នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍ រួម​មួយ​ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អង្គារ បន្ទាប់​ពី​ការ​ចរចា​របស់​ពួក​គេ​មក​នោះ​ថា«ការ​ការពារ​ទាំង នេះ ដែល​មាន​ការ​បញ្ចូល​គ្នា​នូវ​ការ​ធ្វើ​សម​យុទ្ធ​យោធា​នោះ គឺ​សំដៅ​បញ្ជូន​សារ​ដ៏​ច្បាស់​មួយ​ទៅ​ឲ្យ កូរ៉េ​ខាង​ជើង ដែល​ត្រូវ​បញ្ឈប់​នូវ​អាកប្បកិរិយា​ឈ្លាន​ពាន​នេះ​ទៅ និង​ថា​យើង​បាន​សន្យា​ជាមួយ​គ្នា ដើម្បី​ធ្វើ​ឲ្យ​បាន​ល្អ​ប្រសើរ​នូវ​សមត្ថភាព​ការពារ​ដែល​បញ្ចូល​គ្នា​របស់​យើង»។

អាមេរិក​និង​កូរ៉េ​ខាង​ត្បូង​បាន​និយាយ​ថា កូរ៉េ​ខាង​ជើង​ត្រូវ​ចេញ​សង​ចំពោះ​ការ​លិច​នាវា Cheonan នៅ​ក្នុង​ការ​វាយ​ប្រហារ​ខាង​យោធា​ដ៏​អាក្រក់​បំផុត ទៅ​លើ​ប្រទេស​កូរ៉េ​ខាង​ត្បូង ចាប់​តាំង​ពី សង្រ្គាម​កូរ៉េ​ឆ្នាំ​១៩៥០-១៩៥៣​នោះ​មក។ប្រទេស​កូរ៉េ​ទាំង​ពីរ នៅ​តែ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​នៃ​សង្រ្គាម ដោយសារ​តែ​សង្រ្គាម​បាន​បញ្ចប់​ដោយ​យុទ្ធ​សន្តិភាព មិន​មែន​ជា​សន្ធិសញ្ញា​សន្តិភាព​នោះ​ទេ។

រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​កូរ៉េ​ខាង​ត្បូង លោក​យូ មីយុងវ៉ាន បាន​និយាយ​ប្រាប់​បណ្ដាញ ទូរទស្សន៍YNT នៅ​ក្នុង​បទ​សម្ភាសន៍​មួយ កាល​ពី​ថ្ងៃ​អង្គារ​ថា ក្រុង​វ៉ាស៊ីនតោន​កំពុង​តែ​ពិចារណា ដាក់​ទណ្ឌ​កម្ម​បន្ថែម ប្រឆាំង​នឹង​ប្រទេស​កូរ៉េ​ខាង​ជើង។ លោក​បាន​និយាយ​ថា លោក​រំពឹង​ថា​អាមេរិក នឹង​ប្រកាស​អំពី​បញ្ហា​នេះ​នៅ​ក្នុង​ថ្ងៃ​ពុធ។

កូរ៉េ​ខាង​ត្បូង និង​អាមេរិក មាន​ផែន​ការ​ធ្វើ​សម​យុទ្ធ​យោធា​រួម​គ្នា​​ខាង​ជើង​ទឹក​និង​ជើង​អាកាស រយៈពេល​៤​ថ្ងៃ ដែល​បាន​ដាក់​ឈ្មោះ​ថា«ស្មារតី មិន​ចេះ​ចាញ់» នៅ​ឆ្នេរ​ខាង​កើត​​ឧបទ្វីប​កូរ៉េ ចាប់​ពី​ថ្ងៃ​២៥ ដល់​ថ្ងៃ​ទី​២៨ កក្កដា។

ទាហាន​អាមេរិក និង​កូរ៉េ​ខាង​ត្បូង ប្រហែល​៨០០០​នាក់ នាវា​ចម្បាំង​និង​នាវា​មុជ​ទឹក​ជាង​២០ គ្រឿង​​រួម​ទាំង​នាវា​ផ្ទុក​យន្ត​ហោះ USS George Washington និង​យន្ត​ហោះ២០០​គ្រឿង នឹង​ត្រូវ​ចូល​រួម នៅ​ក្នុង​ការ​ធ្វើ​សម​យុទ្ធ​យោធា​នេះ។ យន្ត​ហោះ​វាយ​ប្រហារ ប្រភេទF-22 Raptor ជា​យន្ត​ហោះ​វាយ ប្រហារ​ជឿន​លឿន​បំផុត នៅ​លើ​ពិភព​លោក នឹង​ចូល​រួម​ជា​លើក​ដំបូង​នៅ​ក្នុង​លំហាត់​យោធា​នេះ៕

 

ជោគ​ជតា​អាប់ភីស៊ីត នៅ​តែ​ស្ថិត​ក្នុង​ក្រឡាយ៉ាប់

ជោគ​ជតា​អាប់ភីស៊ីត នៅ​តែ​ស្ថិត​ក្នុង​ក្រឡាយ៉ាប់

ភ្នំពេញ៖នៅ​សណ្ឋាគារ​ហូលីដេរអ៊ីន នៅ​ទីក្រុង​បាង​កក​លោក​ភីន យ៉ូភុងចារឹន នាយក​សមាគម​ហោរា​សាស្រ្ត​អន្តរជាតិ​​និង​ជា​ប្រធាន​សភា​ហោរា​សាស្រ្ត​របស់​ថៃ បាន​ផ្ដល់​សម្ភាសន៍​មុន​នឹង​បើក​កម្ម​វិធី​ប្រជុំ​ពិភាក្សា...

មើលពត៌មានបន្ថែម...
More:

ឡៅ ស៊ីណាត ជួប​កែវ រំចង់ នៅ​លើ​សង្វៀន​បាយ័ន​នៅ​ថ្ងៃ​សៅរ៍

ឡៅ ស៊ីណាត ម្ចាស់​ខ្សែ​ក្រវ៉ាត់​ជើង​ឯក ទម្ងន់​៦០​គីឡូក្រាម ដែល​គ្មាន​នរណា​ម្នាក់​ដណ្ដើម​ពី​គេ​បាន​នោះ​នឹង​ត្រូវ​ជួប​ប្រកួត​ជាមួយ​កែវ រំចង់ អ្នក​ប្រដាល់​សមាគម​កីឡា ក្រសួង​ការ​ពារ​ជាតិ​នៅ​លើ​សង្វៀន​ស្ថាន...

មើលពត៌មានបន្ថែម...
More:

យុវវ័យ​កុំ​ឲ្យ​ទិវា​នៃ​ក្ដី​ស្រឡាញ់​ក្លាយ​ជា​ទិវា​សេ្នហ៍​កម្ម

យុវវ័យ​កុំ​ឲ្យ​ទិវា​នៃ​ក្ដី​ស្រឡាញ់​ក្លាយ​ជា​ទិវា​សេ្នហ៍​កម្ម

នៅ​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ​ ឆ្នាំ​២០១០​ខាង​មុខ​នេះ ទិវា​នៃ​ក្ដី​ស្រឡាញ់​ដែល​ភាសា​អង់គ្លេស​ហៅ​ថា ទិវាវ៉ាឡិនថាញ ដេ (Valentine's Day) ហើយ​ទិវា​នេះ​ជា​វប្បធម៌​និង​ទំនៀម​ទំលាប់​របស់​ពួក​បស្ចឹម​ប្រ​ទេស។

មើលពត៌មានបន្ថែម...
More:

ព័ត៌មានថ្មីបំផុត​

សំរាប់បុគ្គលិក



download-khmerunicode

ព័ត៌មាន​ស្ដីពី​គ្រោះ​ថ្នាក់​ចរាចរ​នៅ​ទូទាំង​ប្រទេស​សម្រាប់​ថ្ងៃ​ទី​០៧ ខែ​កញ្ញា ឆ្នាំ​២០១០ មាន​ចំនួន​៩លើក ស្លាប់​២នាក់

ភ្នំពេញ ៖ យោង​តាម​របាយការណ៍​របស់​នាយក​​ដ្ឋាន​​សណ្ដាប់​​ធ្នាប់​​នៃ​​អគ្គ​​ស្នង​​ការ​​នគរបាល​​ជាតិ បាន​​ឲ្យ​​ដឹង​​ថា​​​គ្រោះ​​ថ្នាក់​​ចរាចរ​សម្រាប់​​ថ្ងៃ​​ទី​៧ ខែ​​កញ្ញា កើត​​ឡើង​​ចំនួន​​៩​​លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់ ២នាក់(ប្រុស​​) រង​របួស​ធ្ងន់​១០​នាក់(ប្រុស​៩) របួស​ស្រាល​៤​នាក់​(ប្រុស​​)។ គ្រោះ​​ថ្នាក់​​ចរាចរ​​សម្រាប់​ថ្ងៃ​​ទី​​៧ ខែ​​កញ្ញា​​នេះ បើ​​ប្រៀបធៀប​​ថ្ងៃ​ទី​​៦ ​ខែ​​កញ្ញា​​កន្លង​ទៅ​​ឃើញ​​ថា មាន​​សភាព​​​ថយ​​ចុះ​​​៣លើក​និង​​អ្នក​ស្លាប់​មាន​ការថយ​ចុះ​៤នាក់​៕

mail.google.com
facebook
ចំនួនចូលទស្សនា : 191316
GreenICT_1

ផ្សាយពាណិជ្ជកម្ម

BlueIT-POS System

Alain-tobaco

Fine-tobaco

Chroeng-new


 

OI-women

Contact Information


017   017 468 828

0977   0977 264 668

01245   01245 2005

sophak45@gmail.comsophak45@gmail.com

[+]
  • Increase font size
  • Decrease font size
  • Default font size
  • default color
  • blue color
  • green color