|
ពួកម៉ៅនិយមរបស់ប្រទេសណេប៉ាល់ នឹងជំរុញដើម្បីវិលត្រឡប់មកកាន់អំណាចវិញ នៅថ្ងៃ ពុធ នៅពេលដែលសភាបោះឆ្នោត ជ្រើសរើសនាយករដ្ឋមន្រ្តីថ្មី ដើម្បីបំពេញភាពទំនាក់ទំនងនយោ បាយ រយៈពេល៣អាទិត្យនៅក្នុងប្រទេសនៅភ្នំហ៊ីមពាន្ត ដែលពីមុនបំផ្លិចបំផ្លាញដោយសង្រ្គាមនោះ។
ពួកម៉ៅនិយម ដែលបានប្រយុទ្ធក្នុងសង្រ្គាម ១០ឆ្នាំ ប្រឆាំងនឹងរដ្ឋនេះនៅមុនពេលចូលធ្វើ នយោបាយ និងទទួលបានជ័យជំនះនៅក្នុងការបោះឆ្នោតនៅឆ្នាំ២០០៨ បាននិយាយថា ក្នុងឋានៈ ជាគណបក្សធំបំផុតតែមួយគត់ នៅក្នុងសភានេះ ពួកគេត្រូវដឹកនាំរដ្ឋាភិបាល។
ពួកគេបានដាក់លោកពុសប៉ាកាម៉ាល់ ដាហាល់ ដើម្បីប្រកួតប្រជែងយកមុខតំណែងជាមេដឹក នាំនេះ។ លោកប្រាចាន់ដា បានធ្វើជានាយករដ្ឋមន្រ្តី បន្ទាប់ពីការបោះឆ្នោតនៅឆ្នាំ២០០៨ ប៉ុន្តែបាន លាលែងពីមុខតំណែងនេះ នៅក្នុងខែឧសភា ឆ្នាំ២០០៩ ដោយសារមានជម្លោះជាមួយកងទ័ព។
លោកប្រាចាន់ថា នឹងប្រឈមមុខការប្រកួតប្រជែង ពីលោករ៉ាម៉ា ចាន់ដ្រាប៉ូដែល អនុប្រធាន គណបក្សសមាជណេប៉ាល់ ដែលជាគណបក្សធំបំផុតទី២ និងអតីតយុទ្ធជនមេដឹកនាំកុម្មុយនិស្ដ លោកចាឡា ណាតកាណាល់ មកពីគណបក្សកុម្មុយនិស្ដម៉ាកស៊ីស ឡេនីន និយម ដែលបង្រួប បង្រួមប្រទេសណេប៉ាល់(UML)។
មនុស្សជាច្រើនបានមើលឃើញថា លោកកាណាល់ ទំនងជានឹងទទួលបានជ័យជំនះបំផុតនៅក្នុងចំណោមបេក្ខជន៣រូប ដែលមានលទ្ធភាពទទួលបានការគាំទ្រ ពីពួកម៉ៅនិយម ដែលនឹង បង្កើតរដ្ឋាភិបាលចម្រុះ ឆ្វេងនិយមថ្មី ជាមួយគណបក្សUML ។ លោកកាណាល់ បាននិយាយប្រាប់ ក្រុមអ្នករាយការណ៍ព័ត៌មាន បន្ទាប់ពីបានបំពេញការតែងតាំងរបស់លោកសម្រាប់មុខតំណែងនាយករដ្ឋមន្រ្តីនេះថា«ខ្ញុំនឹងខិតខំ ដើម្បីប្រមូលការគាំទ្រ រហូតដល់នាទីចុងក្រោយ»។
សាធារណរដ្ឋដ៏ក្រីក្រនេះ បានស្ថិតនៅក្នុងសភាពនយោបាយមួយមិនប្រាកដប្រជា អស់រយៈ ពេល៣អាទិត្យមកហើយ ចាប់តាំងពីរដ្ឋាភិបាលរបស់ប្រទេសនេះ បានដួលរលំបន្ទាប់ពីការលាលែង ពីមុខតំណែងភ្លាមៗ របស់អតីតនាយករដ្ឋមន្រ្តីមកពីគណបក្សUML លោកម៉ាដាវ កូម៉ា ណេប៉ាល់ កាលពីថ្ងៃទី៣០ ខែមិថុនា៕ |