www.kampucheathmey.com

GreenICT
អគ្គលេខាធិការUN ព្យាយាម​ធ្វើ​ឲ្យ​រស់​ឡើង​វិញ នូង​ការ​ចរចា​ស្ដី​ពី​ការ​ដក​ហូត​អាវុធ PDF បោះពុម្ភ E-mail
សុក្រ, 23 កក្កដា 2010 16:00

23-07-2010-aមន្រ្តី​របស់​អង្គការ​សហប្រជាជាតិ(UN) បាន​និយាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា អគ្គលេខាធិការ UN លោក​បាន​គីមូន នឹង​អញ្ជើញ​រដ្ឋមន្រ្តី​ទាំង​ឡាយ​មក​ពី​ប្រទេស​ជា​សមាជិក​របស់​UN ចំនួន​១៩២ ប្រទេស​​ដើម្បី​មក​ចូល​រួម​ប្រជុំ​នៅ​ក្នុង​ខែ​កញ្ញា ដើម្បី​ធ្វើ​ឲ្យ​មាន​ជីវិត​ឡើង​វិញ​នូវ​ការ​ចរចា​ស្ដីពី​ការ​ដក ហូត​អាវុធ​របស់UN ដែល​ត្រូវ​បាន​ទាល់​ច្រក​អស់​រយៈពេល​ជាង​២០​ឆ្នាំ​មក​ហើយ​នោះ។

លោក​អគ្គលេខាធិការ UN មាន​ការ​ខក​ចិត្ត ដោយ​សារ​ពុំ​មាន​សកម្មភាព របស់​សន្និសីទ ស្ដីពី ការ​ដក​ហូត​អាវុធ​នេះ ដែល​ត្រូវ​បាន​គេ​សន្មត​ថា ជា​អង្គការ​ចរចា​ដក​ហូត​អាវុធ​ដ៏​សំខាន់​របស់​UN នោះ។ សន្និសីទ​នេះ​ត្រូវ​បាន​ទាល់​ច្រក ចាប់​តាំង​ពី​ខ្លួន​បាន​សរសេរ​សន្ធិសញ្ញា​ស្ដីពី​ការ​ហាម​ឃាត់ ការ​សាក​ល្បង​នុយក្លេអ៊ែរ នៅ​ក្នុង​ឆ្នាំ​១៩៩៦ ដែល​តម្រូវ​ឲ្យ​មាន​ការ​យល់​ព្រម​ពី​ប្រទេស​ជា​សមាជិក ទាំង​៦៥​ប្រទេស។

 

ដោយ​មាន​បណ្ដា​រដ្ឋមន្រ្តី​ជា​ច្រើន មាន​ក្ដី​សង្ឃឹម​នៅ​ក្នុង​សម័យ​មហា​សន្និបាត របស់​មន្រ្តី​ជាន់ ខ្ពស់​នៅ​ក្នុង​ឆ្នាំ​នេះ លោក​បាន​បាន​សម្រេច​ដើម្បី​បើក​កិច្ច​ប្រជុំ​មួយ នៅ​ខាង​ក្រៅ​សង្វៀន​នៃ​មហា​សន្និបាត​នេះ​​នៅ​ថ្ងៃ​ទី​២៤ ខែ​កញ្ញា ដើម្បី​ពិភាក្សា​អំពី​មធ្យោបាយ​ទាំង​ឡាយ ដើម្បី​បំបែក​ភាព​ទាល់ ច្រក​ស្ដីពី​ការ​ដក​ហូត​អាវុធ​នេះ។​ មន្រ្តី​របស់​UN និង​ពួក​អ្នក​ការ​ទូត​លោក​ខាង​លិច បាន​និយាយ​ដូច្នេះ នៅ​ក្នុង​លក្ខខ័ណ្ឌ​មិន​បញ្ចេញ​ឈ្មោះ ព្រោះ​មិន​មាន​សេចក្ដី​ប្រកាស​ជា​សាធារណៈ​ត្រូវ​បាន​ធ្វើ​ឡើង។

លោក​អង្គ​លេខាធិការUN បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សន្ទរកថា បើក​សន្និសីទ​ពិនិត្យ​មើល ឡើង​វិញ សន្ធិសញ្ញា​ស្ដីពី​ការ​ហាម​សាយ​ភាយ​នុយក្លេអ៊ែរ នៅ​ក្នុង​ខែ​ឧសភា​ថា​លោក​ចង់​ឲ្យ​សន្និសីទ ស្ដីពី​ការ​ដក​ហូត​អាវុធ ចាប់​ផ្ដើម​ធ្វើ​ការ​ចរចា​ភ្លាម​ៗ ស្ដីពី​សន្ធិសញ្ញា​ហាម​ការ​ផលិត​សម្ភារៈ​បរមាណូ ដែល​មាន​ជាតិ​អ៊ុយរ៉ាញូម ចម្រាញ់​កំរិត​ខ្ពស់​និង​ជាតិ​ព្លុយតូនីញ៉ូម សម្រាប់​ផលិត​អាវុធ​នុយ​ក្លេអ៊ែរ។

លោក​បាន​ថ្លែង​ថា វា​ប្រហែល​ជា​ត្រូវ​ការ​នូវ​សម្ទុះ​ដ៏​ខ្លាំង​មួយ​​ពី​ថ្នាក់​អ្នក​នយោបាយ ដែល​មាន ឋានៈ​ខ្ពស់​ជាង និង​បាន​ផ្ដល់​នូវ​យោបល់​អំពី​លទ្ធភាព​​នៃ​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្រ្តី នៅ​ខាង​ក្រៅ​សៃង្វៀន នៃ​មហា​សន្និបាត​របស់​អង្គការ​សហប្រជាជាតិ នៅ​ក្នុង​ខែ​កញ្ញា។ នៅ​ក្នុង​ឯកសារ​បញ្ចប់​របស់​ខ្លួន នៅ ថ្ងៃទី​២៩ ខែ​ឧសភា ប្រទេស​ចំនួន​១៨៩ ដែល​ស្ថិត​នៅ​ក្នុង​សន្ធិសញ្ញា NPT បាន​អំពាវ​នាវ​ឲ្យ​បើក​ធ្វើ សន្និសីទ​មួយ​ស្ដីពី​ការ​ដក​ហូត​អាវុធ​ចាប់​ផ្ដើម​ធ្វើ​ការងារ​ស្ដី​អំពី​សិទ្ធិ​សញ្ញា​កាត់​បន្ថយ​សម្ភារៈ​បរមាណូ និង​ស្ដី​អំពី​ការ​សម្រុះ​សម្រួល​អន្តរជាតិ​​ដ៏​មាន​ប្រសិទ្ធភាព ដើម្បី​ធានា​ដល់​បណ្ដា​រដ្ឋ​ដែល​គ្មាន​អាវុធ នុយក្លេអ៊ែរ​ថា អាវុធ​នុយ​ក្លេអ៊ែរ​នឹង​មិន​ត្រូវ​បាន​ប្រើប្រាស់​ប្រឆាំង​នឹង​ពួក​គេ​នោះ​ឡើយ៕

 

ជោគ​ជតា​អាប់ភីស៊ីត នៅ​តែ​ស្ថិត​ក្នុង​ក្រឡាយ៉ាប់

ជោគ​ជតា​អាប់ភីស៊ីត នៅ​តែ​ស្ថិត​ក្នុង​ក្រឡាយ៉ាប់

ភ្នំពេញ៖នៅ​សណ្ឋាគារ​ហូលីដេរអ៊ីន នៅ​ទីក្រុង​បាង​កក​លោក​ភីន យ៉ូភុងចារឹន នាយក​សមាគម​ហោរា​សាស្រ្ត​អន្តរជាតិ​​និង​ជា​ប្រធាន​សភា​ហោរា​សាស្រ្ត​របស់​ថៃ បាន​ផ្ដល់​សម្ភាសន៍​មុន​នឹង​បើក​កម្ម​វិធី​ប្រជុំ​ពិភាក្សា...

មើលពត៌មានបន្ថែម...
More:

ឡៅ ស៊ីណាត ជួប​កែវ រំចង់ នៅ​លើ​សង្វៀន​បាយ័ន​នៅ​ថ្ងៃ​សៅរ៍

ឡៅ ស៊ីណាត ម្ចាស់​ខ្សែ​ក្រវ៉ាត់​ជើង​ឯក ទម្ងន់​៦០​គីឡូក្រាម ដែល​គ្មាន​នរណា​ម្នាក់​ដណ្ដើម​ពី​គេ​បាន​នោះ​នឹង​ត្រូវ​ជួប​ប្រកួត​ជាមួយ​កែវ រំចង់ អ្នក​ប្រដាល់​សមាគម​កីឡា ក្រសួង​ការ​ពារ​ជាតិ​នៅ​លើ​សង្វៀន​ស្ថាន...

មើលពត៌មានបន្ថែម...
More:

យុវវ័យ​កុំ​ឲ្យ​ទិវា​នៃ​ក្ដី​ស្រឡាញ់​ក្លាយ​ជា​ទិវា​សេ្នហ៍​កម្ម

យុវវ័យ​កុំ​ឲ្យ​ទិវា​នៃ​ក្ដី​ស្រឡាញ់​ក្លាយ​ជា​ទិវា​សេ្នហ៍​កម្ម

នៅ​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ​ ឆ្នាំ​២០១០​ខាង​មុខ​នេះ ទិវា​នៃ​ក្ដី​ស្រឡាញ់​ដែល​ភាសា​អង់គ្លេស​ហៅ​ថា ទិវាវ៉ាឡិនថាញ ដេ (Valentine's Day) ហើយ​ទិវា​នេះ​ជា​វប្បធម៌​និង​ទំនៀម​ទំលាប់​របស់​ពួក​បស្ចឹម​ប្រ​ទេស។

មើលពត៌មានបន្ថែម...
More:

ព័ត៌មានថ្មីបំផុត​

សំរាប់បុគ្គលិក



download-khmerunicode

ព័ត៌មាន​ស្ដីពី​គ្រោះ​ថ្នាក់​ចរាចរ​នៅ​ទូទាំង​ប្រទេស​សម្រាប់​ថ្ងៃ​ទី​០៧ ខែ​កញ្ញា ឆ្នាំ​២០១០ មាន​ចំនួន​៩លើក ស្លាប់​២នាក់

ភ្នំពេញ ៖ យោង​តាម​របាយការណ៍​របស់​នាយក​​ដ្ឋាន​​សណ្ដាប់​​ធ្នាប់​​នៃ​​អគ្គ​​ស្នង​​ការ​​នគរបាល​​ជាតិ បាន​​ឲ្យ​​ដឹង​​ថា​​​គ្រោះ​​ថ្នាក់​​ចរាចរ​សម្រាប់​​ថ្ងៃ​​ទី​៧ ខែ​​កញ្ញា កើត​​ឡើង​​ចំនួន​​៩​​លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់ ២នាក់(ប្រុស​​) រង​របួស​ធ្ងន់​១០​នាក់(ប្រុស​៩) របួស​ស្រាល​៤​នាក់​(ប្រុស​​)។ គ្រោះ​​ថ្នាក់​​ចរាចរ​​សម្រាប់​ថ្ងៃ​​ទី​​៧ ខែ​​កញ្ញា​​នេះ បើ​​ប្រៀបធៀប​​ថ្ងៃ​ទី​​៦ ​ខែ​​កញ្ញា​​កន្លង​ទៅ​​ឃើញ​​ថា មាន​​សភាព​​​ថយ​​ចុះ​​​៣លើក​និង​​អ្នក​ស្លាប់​មាន​ការថយ​ចុះ​៤នាក់​៕

mail.google.com
facebook
ចំនួនចូលទស្សនា : 191282
GreenICT_1

ផ្សាយពាណិជ្ជកម្ម

BlueIT-POS System

Alain-tobaco

Fine-tobaco

Chroeng-new


 

OI-women

Contact Information


017   017 468 828

0977   0977 264 668

01245   01245 2005

sophak45@gmail.comsophak45@gmail.com

[+]
  • Increase font size
  • Decrease font size
  • Default font size
  • default color
  • blue color
  • green color