www.kampucheathmey.com

GreenICT
អូបាម៉ា ស្វែង​រក​ការ​ត្រួត​ត្រា​ការ​ខូច​ខាត​ពី​ការ​ធ្លាយ​ការ​សម្ងាត់​នៃ​សង្រ្គាម​នៅ​អាហ្វហ្គានីស្ថាន PDF បោះពុម្ភ E-mail
ពុធ, 28 កក្កដា 2010 15:40

28-07-2010-aប្រធានាធិបតី​អាមេរិក លោក​បារ៉ាក់ អូបាម៉ា កាល​ពី​ថ្ងៃ​អង្គារ បាន​ស្វែង​រក​ដើម្បី​កំរិត​ការ​ខូច ខាត ពី​ការ​លេច​ធ្លាយ​ឯកសារ​សម្ងាត់ ដ៏​ធំ​សម្បើម ស្ដី​អំពី​សង្រ្គាម​នៅ​ប្រទេស​អាហ្វហ្គានីស្ថាន ដោយ​បាន​ថ្លែង​ថា លោក​មាន​ការ​ព្រួយ​បារម្ភ​អំពី​ការ​បញ្ចេញ​ឲ្យ​ដឹង​នូវ​ឯកសារ​សម្ងាត់​នេះ ប៉ុន្តែ​ថា ឯកសារ​ខ្លះ​គេ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ។

ដោយ​ការ​ពារ​យុទ្ធសាស្រ្ត​​របស់​លោក ចំពោះ​សង្រ្គាម​ដ៏​អប្រជាប្រិយ​នេះ លោក​អូបាម៉ា បាន ថ្លែង​ថា ការ​លេច​ធ្លាយ​នូវ​ឯកសារ​សម្ងាត់ នៅ​ក្នុង​របាយ​ការណ៍​៩១.០០០​ទំព័រ​នេះ ត្រូវ​ការ​ឲ្យ​មាន ការ​ដោះ​ស្រាយ ហើយ​លោក​បាន​អំពាវនាវ​ដល់​សមាជិក​សភា​ឲ្យ​អនុម័ត​ថវិកា​ចំនួន​ ៣៧​ពាន់​លាន ដុល្លារ​​សម្រាប់​ផ្ដល់​ឲ្យ​មូល​និធិ​នៅ​ក្នុង​ការ​ធ្វើ​សង្រ្គាម​នេះ។

 

សភា​បាន​តម្រូវ​​តាម​សំណើ​នៅ​ពេល​ក្រោយ​មក​នៅ​ក្នុង​ថ្ងៃ​នេះ​ខណៈ​ដែល​សភា​តំណាង​រាស្រ្ត បាន​ប្រកាន់​យក​នូវ​សកម្មភាព នៅ​ទី​បញ្ចប់​ដើម្បី​អនុម័ត​ថវិកា​នេះ គឺ​៣៣​ពាន់​លាន​ដុល្លារ​​សម្រាប់ កង​ទ័ព និង​៤​ពាន់​លាន​ដុល្លារ សម្រាប់​បំរើ​ឲ្យ​ផ្នែក​ស៊ីវិល ដែល​សំណើ​នេះ​មាន​រយៈពេល​រាប់​ខែ បន្ទាប់​ពី​លោក​ប្រធានាធិបតី បាន​ស្នើ​សុំ​នោះ។

លោក​អូបាម៉ា បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​រាយ​ការណ៍ ព័ត៌មាន​នៅ​ក្នុង​ការ​ធ្វើ​អធិប្បាយ ជា​សាធា រណៈ​លើក​ដំបូង​របស់​លោក​ស្រី​អំពី​បញ្ហា​នេះ​ថា«នៅ​ក្នុង​ឯកសារ​ទាំង​នេះ មិន​បាន​បញ្ចេញ​ឲ្យ​ដឹង អំពី​បញ្ហា​ណា​មួយ​​ដែល​មិន​បាន​ជម្រាប​ជូន​ដល់​សាធារណជន​របស់​យើង ស្ដី​អំពី​សង្រ្គាម​នៅ​ក្នុង ប្រទេស​អាហ្វហ្គានីស្ថាន​នេះ​ទេ»។

រដ្ឋការ​របស់​លោក​អូបាម៉ា បាន​វារ​ប្រវេសប្រវាស ក្នុង​ការ​ឆ្លើយ​តប​ចំពោះ​ការ​លេច​ធ្លាយ នូវ ឯកសារ​ខាង​យោធា​នេះ ដែល​បាន​លាប​នូវ​រូប​ភាព​មិន​ល្អ​មួយ នៅ​ក្នុង​សង្រ្គាម ដែល​ដឹក​នាំ​ដោយ អាមេរិក​និង​បាន​ធ្វើ​ឲ្យ​រត់​ឡើង​វិញ នូវ​ការ​សង្ស័យ​ចំពោះ​សម្ពន្ធមិត្ត​ប៉ាគីស្ថាន​ដ៏​សំខាន់​នេះ។

ការ​ចេញ​ផ្សាយ​នូវ​ឯកសារ​នេះ ត្រូវ​បាន​គេ​រំពឹង​ថា នឹង​បញ្ឆេះ​នូវ​ភាព​មិន​ប្រាកដ​ប្រជា នៅ​ក្នុង សភា​​នៅ​ក្នុង​ពេល​ដ៏​សំខាន់ ដែល​លោក​អូបាម៉ា បាន​បញ្ជូន​ទាហាន ៣០.០០០​នាក់​ថែម​ទៀត ទៅ ប្រយុទ្ធ​ដើម្បី​បំបែក​ពួក​បះបោរ​តាលីបង់។

ឯកសារ​នេះ ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ ហើយ​វេប​សាយ​របស់​ក្រុម Wikileaks ដោយ បាន​ចោទ​ប្រកាន់​ថា កង​ទ័ព​អាមេរិក​បាន​ស្វែង​រក​ដើម្បី​​លាក់​បិទ​បាំង ការ​ស្លាប់​របស់​ប្រជាជន​ស៊ីវិល ក៏​ដូច​ជា​ការ​ខ្វល់​ខ្វាយ​របស់​អាមេរិក​ថា​​ប្រទេស​ប៉ាគីស្ថាន បាន​ជួយ​ជា​សម្ងាត់​ដល់​ពួក​អ្នក​សកម្ម​ប្រ យុទ្ធ​តាលីបង់ សូម្បី​តែ​ប៉ាគីស្ថាន​បាន​ទទួល​ជំនួយ​រាប់​ពាន់​លាន​ដុល្លារ ពី​អាមេរិក​ក៏​ដោយ​ចុះ។

ឯកសារ​ទាំង​នេះ គឺ​ជា​ការ​ប្រមូល​ផ្ដុំ​ពី​ភ្នាក់​ងារ​ស៊ើប​ការណ៍​សម្ងាត់ និង​របាយ​ការណ៍​គម្រាម ចាប់​តាំង​ពី​មុន​លោក​អូបាម៉ា បញ្ជា​ឲ្យ​បង្កើន​ទាហាន​នៅ​ក្នុង​ខែ​ធ្នូ ដោយ​បាន​បង្ហាញ​នូវ​ការ​វាយ​តម្លៃ ដ៏​ងងឹត​អាប់​អួរ​របស់​មន្ទីរ​ប៉ង់តាហ្គោន​ស្ដី​អំពី​សង្រ្គាម​នៅ​អាហ្វហ្គានីស្ថាន​នៅ​ក្នុង​ចំណោម​បញ្ហា​សន្តិភាព​ដែល​ចេះ​តែ​យ៉ាប់​យ៉ឺន​ទៅ​ៗ និង​ការ​កញ្ជ្រោល​ឡើង​របស់​ពួក​តាលីបង់​នោះ៕

 

ជោគ​ជតា​អាប់ភីស៊ីត នៅ​តែ​ស្ថិត​ក្នុង​ក្រឡាយ៉ាប់

ជោគ​ជតា​អាប់ភីស៊ីត នៅ​តែ​ស្ថិត​ក្នុង​ក្រឡាយ៉ាប់

ភ្នំពេញ៖នៅ​សណ្ឋាគារ​ហូលីដេរអ៊ីន នៅ​ទីក្រុង​បាង​កក​លោក​ភីន យ៉ូភុងចារឹន នាយក​សមាគម​ហោរា​សាស្រ្ត​អន្តរជាតិ​​និង​ជា​ប្រធាន​សភា​ហោរា​សាស្រ្ត​របស់​ថៃ បាន​ផ្ដល់​សម្ភាសន៍​មុន​នឹង​បើក​កម្ម​វិធី​ប្រជុំ​ពិភាក្សា...

មើលពត៌មានបន្ថែម...
More:

ឡៅ ស៊ីណាត ជួប​កែវ រំចង់ នៅ​លើ​សង្វៀន​បាយ័ន​នៅ​ថ្ងៃ​សៅរ៍

ឡៅ ស៊ីណាត ម្ចាស់​ខ្សែ​ក្រវ៉ាត់​ជើង​ឯក ទម្ងន់​៦០​គីឡូក្រាម ដែល​គ្មាន​នរណា​ម្នាក់​ដណ្ដើម​ពី​គេ​បាន​នោះ​នឹង​ត្រូវ​ជួប​ប្រកួត​ជាមួយ​កែវ រំចង់ អ្នក​ប្រដាល់​សមាគម​កីឡា ក្រសួង​ការ​ពារ​ជាតិ​នៅ​លើ​សង្វៀន​ស្ថាន...

មើលពត៌មានបន្ថែម...
More:

យុវវ័យ​កុំ​ឲ្យ​ទិវា​នៃ​ក្ដី​ស្រឡាញ់​ក្លាយ​ជា​ទិវា​សេ្នហ៍​កម្ម

យុវវ័យ​កុំ​ឲ្យ​ទិវា​នៃ​ក្ដី​ស្រឡាញ់​ក្លាយ​ជា​ទិវា​សេ្នហ៍​កម្ម

នៅ​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ​ ឆ្នាំ​២០១០​ខាង​មុខ​នេះ ទិវា​នៃ​ក្ដី​ស្រឡាញ់​ដែល​ភាសា​អង់គ្លេស​ហៅ​ថា ទិវាវ៉ាឡិនថាញ ដេ (Valentine's Day) ហើយ​ទិវា​នេះ​ជា​វប្បធម៌​និង​ទំនៀម​ទំលាប់​របស់​ពួក​បស្ចឹម​ប្រ​ទេស។

មើលពត៌មានបន្ថែម...
More:

ព័ត៌មានថ្មីបំផុត​

សំរាប់បុគ្គលិក



download-khmerunicode

ព័ត៌មាន​ស្ដីពី​គ្រោះ​ថ្នាក់​ចរាចរ​នៅ​ទូទាំង​ប្រទេស​សម្រាប់​ថ្ងៃ​ទី​០៧ ខែ​កញ្ញា ឆ្នាំ​២០១០ មាន​ចំនួន​៩លើក ស្លាប់​២នាក់

ភ្នំពេញ ៖ យោង​តាម​របាយការណ៍​របស់​នាយក​​ដ្ឋាន​​សណ្ដាប់​​ធ្នាប់​​នៃ​​អគ្គ​​ស្នង​​ការ​​នគរបាល​​ជាតិ បាន​​ឲ្យ​​ដឹង​​ថា​​​គ្រោះ​​ថ្នាក់​​ចរាចរ​សម្រាប់​​ថ្ងៃ​​ទី​៧ ខែ​​កញ្ញា កើត​​ឡើង​​ចំនួន​​៩​​លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់ ២នាក់(ប្រុស​​) រង​របួស​ធ្ងន់​១០​នាក់(ប្រុស​៩) របួស​ស្រាល​៤​នាក់​(ប្រុស​​)។ គ្រោះ​​ថ្នាក់​​ចរាចរ​​សម្រាប់​ថ្ងៃ​​ទី​​៧ ខែ​​កញ្ញា​​នេះ បើ​​ប្រៀបធៀប​​ថ្ងៃ​ទី​​៦ ​ខែ​​កញ្ញា​​កន្លង​ទៅ​​ឃើញ​​ថា មាន​​សភាព​​​ថយ​​ចុះ​​​៣លើក​និង​​អ្នក​ស្លាប់​មាន​ការថយ​ចុះ​៤នាក់​៕

mail.google.com
facebook
ចំនួនចូលទស្សនា : 191292
GreenICT_1

ផ្សាយពាណិជ្ជកម្ម

BlueIT-POS System

Alain-tobaco

Fine-tobaco

Chroeng-new


 

OI-women

Contact Information


017   017 468 828

0977   0977 264 668

01245   01245 2005

sophak45@gmail.comsophak45@gmail.com

[+]
  • Increase font size
  • Decrease font size
  • Default font size
  • default color
  • blue color
  • green color