www.kampucheathmey.com

GreenICT
បាសៀរ ប្រហែល​ជា​ប្រឈម​មុខ​នឹង​ការ​ចោទ​ប្រកាន់​ពី​​បទ​ប្រល័យ​ពូជ​សាសន៍ PDF បោះពុម្ភ E-mail
ព្រហស្បតិ, 04 កុម្ភៈ 2010 15:35

4-2-2010-aតុលាការ​ឧក្រិដ្ឋ​កម្ម​អន្តរ​ជាតិ នឹង​ពិចារណា​ឡើង​វិញ ក្នុង​ការ​នាំ​យក​ការ​ចោទ​ប្រកាន់ ពី​បទ​ប្រ ល័យ​ពូជ​សាសន៍​ប្រឆាំង​នឹង​លោក​ប្រធានាធិបតី​ស៊ូដង់ អូម៉ា អាល់​បាសៀរ បន្ទាប់​ពី​ចៅក្រម​បាន​ធ្វើ តាម​ការ​អំពាវ​នាវ​មួយ​របស់​ពួក​រដ្ឋ​អាជ្ញា​នោះ។

 

កាល​ពី​ឆ្នាំ​ទៅ តុលាការ​ឧក្រិដ្ឋកម្ម​អន្តរ​ជាតិ (ICC) បាន​ចេញ​ដីកា​តាម​ចាប់​ខ្លួន​មួយ​ចំពោះ​លោក ​បាសៀរ ពី​បទ​ចោទ​ប្រកាន់​ថា​បាន​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋកម្ម​នៅ​ដាហ្វួរ។ សា​លា​បុរេ​ជំនុំជំរះ​របស់​តុលា​ការ​នៅ​ទី​ក្រុង​ឡាអេ ឥឡូវ​នេះ​នឹង​ធ្វើ​ការ​សម្រេច​អំពី​ថា​តើ​នឹង​បន្ថែម​៣​ករណី​ទៀត ពី​បទ​ប្រល័យ​ពូជសាសន៍ ឬ​ក៏​យ៉ាង​ណា​នោះ។

មន្ត្រី​ជាន់​ខ្ពស់​របស់​ប្រទេស​ស៊ូដង់ បាន​និយាយ​ថា ការ​សម្រេច​នេះ​គឺ​មាន​ការ​ជាប់​ទាក់ទង ទៅ​​នឹង​បញ្ហា​នយោបាយ នៅ​ពេល​ដែល​ពួក​ឧទ្ទាម​នៅ​ដាហ្វួរ បាន​ស្វាគមន៍​ការ​ចោទ​ប្រកាន់​នោះ។ ពួក​រដ្ឋ​អាជ្ញា​បាន​និយាយ​ថា រដ្ឋាភិបាល​របស់​លោក​បាសៀរ បាន​ស្វែង​រក​ដើម្បី​លុប​បំបាត់​ក្រុម​ជន ជាតិ​ភាគ​តិច ចំនួន​៣។ ពួក​គេ​បាន​លើក​ហេតុ​ផល កាល​ពី​ឆ្នាំ​កន្លង​មក​ថា រដ្ឋាភិបាល​នេះ​មាន​បំ​ណង ដើម្បី​បំផ្លាញ​ជន​ជាតិ​ភាគ​តិច Fur, MasalitនិងZaghawa

ប្រសិន​បើ​ឥឡូវ​នេះ ការ​ចោទ​ប្រកាន់​ពី​បទ​ប្រល័យ​ពូជ​សាសន៍​ត្រូវ​បាន​ប្រព្រឹត្ត​ ទៅ​នោះ គឺ​ជា លើក​ដំបូង​ហើយ​ដែល​ការ​ចោទ​ប្រកាន់ របស់ICC ប្រឆាំង​នឹង​ប្រមុខ​រដ្ឋ​ដែល​កំពុង​កាន់​មុខ​ដំណែង នោះ។ ពួក​មេ​ដឹកនាំ​អាហ្រ្វិក និង​អារ៉ាប់ បាន​ប្រមូល​ផ្ដុំ​គ្នា នៅ​ជុំវិញ​លោក​បាសៀរ និង​បណ្ដា​ប្រទេស ជា​ច្រើន​ទៀត បាន​បដិសេធន៍​ការ​ផ្ដល់​កិត្តិយស​ដល់​ដី​កា​តាម​ចាប់​ខ្លួន ដែល​មាន​ស្រាប់​នេះ។

ចៅក្រម​អធិបតី​លោក អ៊ែរគី កូរូឡា បាន​និយាយ​ថា សាលា​បុរេជំនុំជំរះ នឹង​ធ្វើ​ការ​សារ​ជា​ថ្មី ដោយ​ធ្វើ​តាម​ការ​ប្ដឹង​ឧទ្ធរណ៍​របស់​រដ្ឋ​អាជ្ញា លោក​ល្វីស ម៉ូរ៉េណូ អូកាំប៉ូ។ ចៅក្រម​រូប​នេះ​បាន​បន្ត​ថា ស្ដង់​ដារ​ភស្តុតាង ដែល​បាន​កំណត់​នៅ​ក្នុង​ការ​សម្រេច​ពី​លើក​មុន​មាន​កំរិត​ខ្ពស់ និង​មាន​ការ​ទាម​ទារ ច្រើន​ជាង​អ្វី​ដែល​គេ​បាន​តម្រូវ​នោះ។

បញ្ចេញ​ប្រតិកម្ម ទៅ​នឹង​ការ​សម្រេច​នៅ​ក្នុង​ទីក្រុង​ខារុម ណាតរ៉ាប៊ី អាបដេឡាវី ជា​មន្ត្រី​ជាន់ ខ្ពស់​របស់​ក្រសួង​ព័ត៌មាន បាន​ចោទ​ប្រកាន់​តុលាការ​នេះ​ថា កំពុង​តែ​ស្វែង​រក​ដើម្បី​រារាំង​ការ​បោះ ឆ្នោត​តាម​លក្ខណៈ​ប្រជាធិបតេយ្យ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​ខែ​មេសា​នោះ។ មន្រ្តី​រូប​នេះ​បាន​បន្ត ថា «ដំណើរ​ការ​របស់ ICC គឺ​ដើម្បី​បញ្ចប់​ការ​ខិត​ខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល ស៊ូដង់​ ឆ្ពោះ​ទៅ​រក​ការ បោះឆ្នោត និង​ការ​ផ្លាស់​ប្ដូរ​អំណាច​ដោយ​សន្តិភាព​តែ​ប៉ុណ្ណោះ៕

 

ជោគ​ជតា​អាប់ភីស៊ីត នៅ​តែ​ស្ថិត​ក្នុង​ក្រឡាយ៉ាប់

ជោគ​ជតា​អាប់ភីស៊ីត នៅ​តែ​ស្ថិត​ក្នុង​ក្រឡាយ៉ាប់

ភ្នំពេញ៖នៅ​សណ្ឋាគារ​ហូលីដេរអ៊ីន នៅ​ទីក្រុង​បាង​កក​លោក​ភីន យ៉ូភុងចារឹន នាយក​សមាគម​ហោរា​សាស្រ្ត​អន្តរជាតិ​​និង​ជា​ប្រធាន​សភា​ហោរា​សាស្រ្ត​របស់​ថៃ បាន​ផ្ដល់​សម្ភាសន៍​មុន​នឹង​បើក​កម្ម​វិធី​ប្រជុំ​ពិភាក្សា...

មើលពត៌មានបន្ថែម...
More:

ឡៅ ស៊ីណាត ជួប​កែវ រំចង់ នៅ​លើ​សង្វៀន​បាយ័ន​នៅ​ថ្ងៃ​សៅរ៍

ឡៅ ស៊ីណាត ម្ចាស់​ខ្សែ​ក្រវ៉ាត់​ជើង​ឯក ទម្ងន់​៦០​គីឡូក្រាម ដែល​គ្មាន​នរណា​ម្នាក់​ដណ្ដើម​ពី​គេ​បាន​នោះ​នឹង​ត្រូវ​ជួប​ប្រកួត​ជាមួយ​កែវ រំចង់ អ្នក​ប្រដាល់​សមាគម​កីឡា ក្រសួង​ការ​ពារ​ជាតិ​នៅ​លើ​សង្វៀន​ស្ថាន...

មើលពត៌មានបន្ថែម...
More:

យុវវ័យ​កុំ​ឲ្យ​ទិវា​នៃ​ក្ដី​ស្រឡាញ់​ក្លាយ​ជា​ទិវា​សេ្នហ៍​កម្ម

យុវវ័យ​កុំ​ឲ្យ​ទិវា​នៃ​ក្ដី​ស្រឡាញ់​ក្លាយ​ជា​ទិវា​សេ្នហ៍​កម្ម

នៅ​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ​ ឆ្នាំ​២០១០​ខាង​មុខ​នេះ ទិវា​នៃ​ក្ដី​ស្រឡាញ់​ដែល​ភាសា​អង់គ្លេស​ហៅ​ថា ទិវាវ៉ាឡិនថាញ ដេ (Valentine's Day) ហើយ​ទិវា​នេះ​ជា​វប្បធម៌​និង​ទំនៀម​ទំលាប់​របស់​ពួក​បស្ចឹម​ប្រ​ទេស។

មើលពត៌មានបន្ថែម...
More:

ព័ត៌មានថ្មីបំផុត​

សំរាប់បុគ្គលិក



download-khmerunicode

ព័ត៌មាន​ស្ដីពី​គ្រោះ​ថ្នាក់​ចរាចរ​នៅ​ទូទាំង​ប្រទេស​សម្រាប់​ថ្ងៃ​ទី​០៤ ខែ​កញ្ញា ឆ្នាំ​២០១០ មាន​ចំនួន​១០លើក ស្លាប់​៤នាក់

ភ្នំពេញ ៖ យោង​តាម​របាយការណ៍​របស់​នាយក​​ដ្ឋាន​​សណ្ដាប់​​ធ្នាប់​​នៃ​​អគ្គ​​ស្នង​​ការ​​នគរបាល​​ជាតិ បាន​​ឲ្យ​​ដឹង​​ថា​​​គ្រោះ​​ថ្នាក់​​ចរាចរ​សម្រាប់​​ថ្ងៃ​​ទី​៤ ខែ​​កញ្ញា កើត​​ឡើង​​ចំនួន​​១០​​លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់ ៤នាក់(ប្រុស​​) រង​របួស​ធ្ងន់​៩​នាក់(ប្រុស​៧) របួស​ស្រាល​៣​នាក់​(ប្រុស​១​)។ គ្រោះ​​ថ្នាក់​​ចរាចរ​​សម្រាប់​ថ្ងៃ​​ទី​​៤ ខែ​​កញ្ញា​​នេះ បើ​​ប្រៀបធៀប​​ថ្ងៃ​ទី​​៣ ​ខែ​​កញ្ញា​​កន្លង​ទៅ​​ឃើញ​​ថា មាន​​សភាព​​កើន​ឡើង​២​លើក​និង​​អ្នក​ស្លាប់​មាន​ការ​កើន​ឡើង​ម្នាក់​៕

mail.google.com
facebook
ចំនួនចូលទស្សនា : 183608
GreenICT_1

ផ្សាយពាណិជ្ជកម្ម

BlueIT-POS System

FINE

Alain_de_long

Chroeng_New_3_1_New_2_copy


 

OI-women

Contact Information


017   017 468 828

0977   0977 264 668

01245   01245 2005

sophak45@gmail.comsophak45@gmail.com

[+]
  • Increase font size
  • Decrease font size
  • Default font size
  • default color
  • blue color
  • green color