www.kampucheathmey.com

GreenICT
អ៊ីស្រាអែល អះអាង​ឡើង​វិញ​អំពី​ការ​សន្យា ដើម្បី​សន្តិភាព​ជាមួយ​ប្រទេស​ស៊ីរី PDF បោះពុម្ភ E-mail
សុក្រ, 05 កុម្ភៈ 2010 15:37

5-2-2010-aនាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល លោក​បែនចាមីន​ ណេតានីយ៉ាហ៊ូ និង​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស លោក​អាវីតដ័រ ឡាយប៊ើម៉ែន កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ បាន​និយាយ​ថា អ៊ីស្រាអែល​ស្វែង​រក​សន្តិភាព ជាមួយ​ប្រទេស​ស៊ីរី ប៉ុន្តែ​នឹង​បញ្ចេញ​ប្រតិកម្ម​តប​ប្រឆាំង​នឹង​ ការ​គម្រាម​កំហែង​ណា​មួយ ខណៈ​ដែល សត្រូវ​នៅ​មជ្ឈឹម​បូព៌ា​ទាំង​ពីរ​នេះ បាន​ចាប់​ផ្ដើម​នៅ​ក្នុង​ការ​ឆ្លើយឆ្លង​ដាក់​គ្នា​កាន់​តែ​ខ្លាំង​ឡើង​នោះ។

នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​រួម​មួយ ដែល​ត្រូវ​បាន​រៀប​រាប់​យ៉ាង​ទូលំទូលាយ ដោយ​ប្រព័ន្ធ​ផ្សព្វ ផ្សាយ នៅ​ក្នុង​ស្រុក​នោះ លោក​ណេតានីយ៉ាហ៊ូ និង​លោកឡាយ ប៊ើម៉ែន បាន​និយាយ​ថា ប្រទេស របស់​ពួក​គេ​ចង់​បាន​សន្តិភាព​យ៉ាង​ខ្លាំង និង​កំពុង​តែ​មាន​​បំណង​ដើម្បី​ធ្វើ​ការ​ចរចា ដោយ​គ្មាន​លក្ខ ខ័ណ្ឌ ជាមួយ​ប្រទេស​ជិត​ខាង​នៅ​ខាង​ជើង​ប្រទេស​របស់​ខ្លួន។ នេះ​ជា​ការ​រៀប​រាប់​ឲ្យ​ ដឹង​នៅ​ក្នុង សេចក្ដីថ្លែង​ការណ៍​មួយ។

សេចក្ដី​ថ្លែង​ការណ៍​នោះ បាន​បន្ត​ថា «ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ក៏​អ៊ីស្រាអែល នឹង​បន្ត​ការ ឆ្លើយ​តប​ដ៏​ខ្លាំងក្លា និង​ដ៏​ម៉ឺងម៉ាត់ ចំពោះ​ការ​គម្រាម​កំហែង​ដ៏​មាន​សក្ដានុពល​ណា​មួយ​នោះ»។ ជាមួយ​និង​ការ​គម្រាម​កំហែង​មួយ កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ លោក​ឡាយ ប៊ើម៉ែន បាន​ព្រមាន​ប្រធា នាធិបតី ស៊ីរី លោក បាសា អាល់អាសាត កុំ​ឲ្យ​បង្ក​រឿង​ជាមួយ​អ៊ីស្រាអែល។ ​លោក​ឡាយ ប៊ើម៉ែន បាន​និយាយ​នៅ​ក្នុង​អំឡុង​ធ្វើ​សន្ទរកថា នៅ​សាកល​វិទ្យាល័យ​ដ៏​ល្បី​ឈ្មោះ​របស់​អ៊ី​ ស្រាអែល Bar-llan ថា«ប្រសិន​បើ​អ្នក​ប្រកាស​សង្រ្គាម​មក​លើ​ប្រទេស​អ៊ីស្រាអែល អ្នក​និង​គ្រួសារ​អ្នក​នឹង​បាត់​បង់​រជ្ជ​កាល របស់​ខ្លួន»

បន្ទាប់​ពី​អ្នក​ការ​ទូត​ជាន់ខ្ពស់​របស់​ខ្លួន​បាន​ថ្លែង​ដូច្នេះ​មក លោក​ណេតាន់យ៉ាហ៊ូ បាន​ស្នើ​ឲ្យ រដ្ឋមន្ត្រី​របស់​លោក​ទាំងអស់ ចៀសវាង​ការ​ធ្វើ​ការ​កត់​សម្គាល់ អំពី​ប្រទេស​ស៊ីរី នៅ​ក្នុង​គោល​បំណង មួយ​ដើម្បី​ឲ្យ​ការពារ​នូវ​ការ​អធិប្បាយ​មិន​សមរម្យ​ណា​មួយ និង​ការ​ជះ​ឥទ្ធិពល​អវិជ្ជមាន​របស់​ពួក​គេ។

ការ​គម្រាម​របស់​លោក​ឡាយ ប៊ើម៉ែន បាន​កើត​មាន​ឡើង​បន្ទាប់​ពី​ប្រធានាធិបតី ស៊ីរី​​ កាល​ពី​ថ្ងៃពុធ បាន​ចោទ​ប្រកាន់​អ៊ីស្រាអែល​ថា បាន​សាប​ព្រោះ​គ្រាប់​ពូជ​នៃ​សង្គ្រាម។ គេ​បាន​រាយការណ៍​ថា លោក​អាស្រាត បាន​ថ្លែង​ថា អ៊ីស្រាអែល​មិន​បាន​ឯកភាព​ប្រាកដ​ប្រជា​អំពី​ការ​សម្រេច​បាន​នូវ​សាក្ខី ភាព​នោះ​ទេ ចាប់​តាំង​ពី​ហេតុការណ៍​ទាំង​ឡាយ​បាន​បង្ហាញ​ថា អ៊ីស្រាអែល​កំពុង​តែ​ជម្រុញ​តំបន់​នេះ ឆ្ពោះ​ទៅ​រក​សង្រ្គាម​ជាជាង​សន្តិភាព​នោះ។

ការ​ប្រយុទ្ធ​គ្នា​ខាង​ពាក្យ​សំដី​ចុង​ក្រោយ​បំផុត បាន​ចាប់​ផ្ដើម​នៅ​ពេល​ដែល​ រដ្ឋមន្ត្រី​​ក្រសួង​ការ ពារ​ប្រទេស​អ៊ីស្រាអែល លោក​អេហ៊ូត​បារ៉ាក់ បាន​និយាយ​ប្រាប់​នាយ​ទាហាន​ជាន់ខ្ពស់ កាល​ពី​ថ្ងៃ ច័ន្ទ​ថា នៅ​ក្នុង​ពេល​អវត្តមាន នៃ​ការ​សម្រុះសម្រួល​ជាមួយ​ស៊ីរី​នោះ ​យើង​អាច​ចូល​ទៅ​ក្នុង​ការ​ប៉ះ​ទង្គិច​នៃ​ការ​រក​រឿង​ ប្រទូស​រាយ​នេះ ដែល​អាច​ទៅ​ដល់​ចំណុច​នៃ​សង្រ្គាម​នៅ​ក្នុង​តំបន់។

ជា​ការ​ឆ្លើយ​តប ចំពោះ​ការ​ព្រមាន​របស់​លោក​បារ៉ាក់​នេះ រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ស៊ីរី លោក​វ៉ាលីត អាល់មលឡឹម បាន​និយាយ​ថា អ៊ីស្រាអែល​មិន​ត្រូវ​សាក​ល្បង​ជាមួយ​ការ​ប្ដេជ្ញា​របស់ ស៊ីរី​នោះ​ទេ អ៊ីស្រាអែល​ដឹង​ថា​​សង្រ្គាម​នឹង​ធ្វើ​ចលនា​ឆ្ពោះ​ទៅ​រក​ទី​ក្រុង​វិងឡាយ របស់​អ៊ីស្រាអែល៕

 

ជោគ​ជតា​អាប់ភីស៊ីត នៅ​តែ​ស្ថិត​ក្នុង​ក្រឡាយ៉ាប់

ជោគ​ជតា​អាប់ភីស៊ីត នៅ​តែ​ស្ថិត​ក្នុង​ក្រឡាយ៉ាប់

ភ្នំពេញ៖នៅ​សណ្ឋាគារ​ហូលីដេរអ៊ីន នៅ​ទីក្រុង​បាង​កក​លោក​ភីន យ៉ូភុងចារឹន នាយក​សមាគម​ហោរា​សាស្រ្ត​អន្តរជាតិ​​និង​ជា​ប្រធាន​សភា​ហោរា​សាស្រ្ត​របស់​ថៃ បាន​ផ្ដល់​សម្ភាសន៍​មុន​នឹង​បើក​កម្ម​វិធី​ប្រជុំ​ពិភាក្សា...

មើលពត៌មានបន្ថែម...
More:

ឡៅ ស៊ីណាត ជួប​កែវ រំចង់ នៅ​លើ​សង្វៀន​បាយ័ន​នៅ​ថ្ងៃ​សៅរ៍

ឡៅ ស៊ីណាត ម្ចាស់​ខ្សែ​ក្រវ៉ាត់​ជើង​ឯក ទម្ងន់​៦០​គីឡូក្រាម ដែល​គ្មាន​នរណា​ម្នាក់​ដណ្ដើម​ពី​គេ​បាន​នោះ​នឹង​ត្រូវ​ជួប​ប្រកួត​ជាមួយ​កែវ រំចង់ អ្នក​ប្រដាល់​សមាគម​កីឡា ក្រសួង​ការ​ពារ​ជាតិ​នៅ​លើ​សង្វៀន​ស្ថាន...

មើលពត៌មានបន្ថែម...
More:

យុវវ័យ​កុំ​ឲ្យ​ទិវា​នៃ​ក្ដី​ស្រឡាញ់​ក្លាយ​ជា​ទិវា​សេ្នហ៍​កម្ម

យុវវ័យ​កុំ​ឲ្យ​ទិវា​នៃ​ក្ដី​ស្រឡាញ់​ក្លាយ​ជា​ទិវា​សេ្នហ៍​កម្ម

នៅ​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ​ ឆ្នាំ​២០១០​ខាង​មុខ​នេះ ទិវា​នៃ​ក្ដី​ស្រឡាញ់​ដែល​ភាសា​អង់គ្លេស​ហៅ​ថា ទិវាវ៉ាឡិនថាញ ដេ (Valentine's Day) ហើយ​ទិវា​នេះ​ជា​វប្បធម៌​និង​ទំនៀម​ទំលាប់​របស់​ពួក​បស្ចឹម​ប្រ​ទេស។

មើលពត៌មានបន្ថែម...
More:

ព័ត៌មានថ្មីបំផុត​

សំរាប់បុគ្គលិក



download-khmerunicode

ព័ត៌មាន​ស្ដីពី​គ្រោះ​ថ្នាក់​ចរាចរ​នៅ​ទូទាំង​ប្រទេស​សម្រាប់​ថ្ងៃ​ទី​០៤ ខែ​កញ្ញា ឆ្នាំ​២០១០ មាន​ចំនួន​១០លើក ស្លាប់​៤នាក់

ភ្នំពេញ ៖ យោង​តាម​របាយការណ៍​របស់​នាយក​​ដ្ឋាន​​សណ្ដាប់​​ធ្នាប់​​នៃ​​អគ្គ​​ស្នង​​ការ​​នគរបាល​​ជាតិ បាន​​ឲ្យ​​ដឹង​​ថា​​​គ្រោះ​​ថ្នាក់​​ចរាចរ​សម្រាប់​​ថ្ងៃ​​ទី​៤ ខែ​​កញ្ញា កើត​​ឡើង​​ចំនួន​​១០​​លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់ ៤នាក់(ប្រុស​​) រង​របួស​ធ្ងន់​៩​នាក់(ប្រុស​៧) របួស​ស្រាល​៣​នាក់​(ប្រុស​១​)។ គ្រោះ​​ថ្នាក់​​ចរាចរ​​សម្រាប់​ថ្ងៃ​​ទី​​៤ ខែ​​កញ្ញា​​នេះ បើ​​ប្រៀបធៀប​​ថ្ងៃ​ទី​​៣ ​ខែ​​កញ្ញា​​កន្លង​ទៅ​​ឃើញ​​ថា មាន​​សភាព​​កើន​ឡើង​២​លើក​និង​​អ្នក​ស្លាប់​មាន​ការ​កើន​ឡើង​ម្នាក់​៕

mail.google.com
facebook
ចំនួនចូលទស្សនា : 183600
GreenICT_1

ផ្សាយពាណិជ្ជកម្ម

BlueIT-POS System

FINE

Alain_de_long

Chroeng_New_3_1_New_2_copy


 

OI-women

Contact Information


017   017 468 828

0977   0977 264 668

01245   01245 2005

sophak45@gmail.comsophak45@gmail.com

[+]
  • Increase font size
  • Decrease font size
  • Default font size
  • default color
  • blue color
  • green color