www.kampucheathmey.com

GreenICT
ប្រធានាធិបតី អាហ្វ ហ្គានីស្ថាន ទាមទារ​ឲ្យ​មាន​ការ​ឯករាជ្យ​ខាង​តុលាការ PDF បោះពុម្ភ E-mail
ច័ន្ទ, 08 កុម្ភៈ 2010 15:30

8-2-2010-aប្រធានាធិបតី អាហ្វ ហ្គានីស្ថាន ហាមីត​ កាហ្សៃ បាន​មាន​ប្រសាសន៍ កាល​ពី​ថ្ងៃ​ច័ន្ទ​ថា ប្រ ទេស​របស់​លោក ចង់​បាន​មក​វិញ​នូវ​ឯករាជ្យ​ទាំង​ស្រុង​ខាង​តុលាការ ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ ទៅ​បាន។ ដើម្បី​កាត់​បន្ថយ​ការ​ខូចខាត​ជីវិត​របស់​ប្រជាជន​ស៊ីវិល​ ទាំងស្រុង​នោះ កង​កម្លាំង​យោធា អន្តរ​ជាតិ ត្រូវ​ការ​បញ្ឈប់​ប្រតិបត្តិ​ការ​ទាំង​ឡាយ​នៅ​ក្នុង​ភូមិ​នានា របស់​ប្រទេស​អាហ្វ ហ្គានីស្ថាន។

លោក​កាហ្សៃ បាន​ថ្លែង​ដូច្នេះ នៅ​ឯ​សន្និសីទ ស្ដីពី​បញ្ហា​សន្តិភាព នៅ​ទីក្រុង​មុយនិច ដោយ បាន​បន្ថែម​ថា «យើង​ជឿ​ថា​សង្រ្គាម​ប្រឆាំង​ភេរវជន​មិន​មែន​នៅ​ក្នុង​ភូមិ​ទាំង​ឡាយ​របស់​អាហ្វ ហ្គានី ស្ថាន និង​នៅ​ក្នុង​ផ្ទះ​របស់​ពួក​គេ​នោះ​ទេ»

លោក​កាហ្សៃ​បាន​បន្ត​ថា«បញ្ចប់​ប្រតិបត្តិការ​យោធា​នៅ​ក្នុង​ភូមិ​ទាំងឡាយ​របស់​ប្រទេស​អាហ្វ ហ្គានីស្ថាន​នោះ គឺជា​អ្វី​ដែល​ប្រជាជន​អាហ្វ ហ្គានីស្ថាន បាន​និង​កំពុង​តែ​ស្វែង​រក​ធ្វើ​ជា​អាទិភាព​នោះ។ នេះ​មាន​ន័យ​ថា ប្រទេស​អាហ្វ ហ្គានីស្ថាន ទទួល​បាន​មក​វិញ​នូវ​ឯករាជ្យ​ទាំង​ស្រុង​ខាង​ផ្លូវ ច្បាប់ និង​នៅ​ក្នុង​ពេល​ឆាប់​នេះ»។ លោក​កាហ្សៃ បាន​បន្ថែម​ថា «ប្រទេស​អាហ្វ ហ្គានីស្ថាន ត្រូវ​តែ មាន​លទ្ធភាព (ក្នុង​ឋានៈ​ជា​រដ្ឋាភិបាល មាន​អធិបតេយ្យ​ចំពោះ​យុត្តិធម៌​របស់​ប្រជាជន​ខ្លួន) ដើម្បី ពន្យល់​អំពី​មូល​ហេតុ​អ្វី ដែល​ប្រជាជន​ត្រូវ​បាន​គេ​ចាប់​ខ្លួន​នោះ។ ប្រជាជន​ដែល​ត្រូវ​បាន​គេ​ចាប់​ខ្លួន នេះ មិន​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​កង​ទ័ព​អន្តរជាតិ​នោះ​ឡើយ។ ជន​សង្ស័យ​ត្រូវ​តែ​បាន​ចាប់​ខ្លួន ដោយ កងទ័ព​អាហ្វ ហ្គានីស្ថាន តាម​រយៈ​ប្រព័ន្ធ​តុលាការ​អាហ្វ ហ្គានីស្ថាន និង​តាមរយៈ​ច្បាប់​របស់​ប្រទេស អាហ្វ ហ្គានីស្ថាន»

លោក​កាហ្សៃ ដែល​បាន​ស្នើ​ឲ្យ​សហគមន៍​អន្តរជាតិ​ដើរ​តួនាទី​ជា​អ្នក​គាំទ្រ ជា​ជាង​អ្នក​ប្រឆាំង ចំពោះ​រដ្ឋាភិបាល​អាហ្វ ហ្គានីស្ថាន និង​ដក​យក​ចេញ​នូវ​សកម្មភាព​ស្រប​គ្នា​ណា​មួយ ចំពោះ​ប្រជា​ជន​អាហ្វ ហ្គានីស្ថាន។

លោក​កាហ្សៃ បន្ត​ទៀត​ថា«សកម្មភាព​ណា​មួយ​ ដែល​ត្រូវ​បាន​អនុវត្តន៍​នៅ​ក្នុង​មុខងារ​របស់ រដ្ឋាភិបាល ដោយ​មិត្តភក្ដិ​អន្តរ​ជាតិ​នោះ គឺជា​ការ​ធ្វើ​ស្រប​គ្នា​ចំពោះ​រដ្ឋាភិបាល​របស់​យើង និង​កំពុង តែ​កាត់​បន្ថយ​នូវ​សមត្ថភាព​របស់​ប្រជាជន​អាហ្វ ហ្គានីស្ថាន»

សន្និសីទ សន្តិសុខ​នៅ​ទីក្រុង​មុយនិច (MSC) លើក​ទី​៤៦ បាន​ចូល​ដល់​ថ្ងៃទី​៣ និង​ជា​ថ្ងៃ​ចុង ក្រោយ​នៅ​ថ្ងៃ​អាទិត្យ។ មន្ត្រី​ថ្នាក់​ខ្ពស់​ប្រហែល ៣០០​នាក់ បាន​ពិភាក្សា​គ្នា​ចាប់​តាំង​ពី​ប្រធាន​បទ ដ៏ តឹងតែង​រួម​ទាំង​ធនធាន​សន្តិសុខ និង​ការ​ប្ដូរ​អំណាច​របស់​ពិភព​លោក អនាគត​អឺរ៉ុប និង​សន្តិភាព ពិភពលោក ការ​ត្រួត​ត្រា​អាវុធ និង NPT (សន្ធិ​សញ្ញា​សាយ​ភាយ​នុយ​ក្លេអ៊ែរ) យុទ្ធសាស្រ្ត​ថ្មី របស់​អង្គការ Nato និង​បេសកកម្ម និង​ប្រទេស​អាហ្វ ហ្គានីស្ថាន។

សន្និសីទ សន្តិសុខ​នៅ​ទីក្រុង​មុយនិច ត្រូវ​បាន​បង្កើត​ឡើង​ដោយ​អ្នក​បោះពុម្ព​ផ្សាយ​ជន​ជាតិ អាល្លឺម៉ង់ Ewald vow klest នៅ​ក្នុង​ឆ្នាំ​១៩៦២៕

 

ជោគ​ជតា​អាប់ភីស៊ីត នៅ​តែ​ស្ថិត​ក្នុង​ក្រឡាយ៉ាប់

ជោគ​ជតា​អាប់ភីស៊ីត នៅ​តែ​ស្ថិត​ក្នុង​ក្រឡាយ៉ាប់

ភ្នំពេញ៖នៅ​សណ្ឋាគារ​ហូលីដេរអ៊ីន នៅ​ទីក្រុង​បាង​កក​លោក​ភីន យ៉ូភុងចារឹន នាយក​សមាគម​ហោរា​សាស្រ្ត​អន្តរជាតិ​​និង​ជា​ប្រធាន​សភា​ហោរា​សាស្រ្ត​របស់​ថៃ បាន​ផ្ដល់​សម្ភាសន៍​មុន​នឹង​បើក​កម្ម​វិធី​ប្រជុំ​ពិភាក្សា...

មើលពត៌មានបន្ថែម...
More:

ឡៅ ស៊ីណាត ជួប​កែវ រំចង់ នៅ​លើ​សង្វៀន​បាយ័ន​នៅ​ថ្ងៃ​សៅរ៍

ឡៅ ស៊ីណាត ម្ចាស់​ខ្សែ​ក្រវ៉ាត់​ជើង​ឯក ទម្ងន់​៦០​គីឡូក្រាម ដែល​គ្មាន​នរណា​ម្នាក់​ដណ្ដើម​ពី​គេ​បាន​នោះ​នឹង​ត្រូវ​ជួប​ប្រកួត​ជាមួយ​កែវ រំចង់ អ្នក​ប្រដាល់​សមាគម​កីឡា ក្រសួង​ការ​ពារ​ជាតិ​នៅ​លើ​សង្វៀន​ស្ថាន...

មើលពត៌មានបន្ថែម...
More:

យុវវ័យ​កុំ​ឲ្យ​ទិវា​នៃ​ក្ដី​ស្រឡាញ់​ក្លាយ​ជា​ទិវា​សេ្នហ៍​កម្ម

យុវវ័យ​កុំ​ឲ្យ​ទិវា​នៃ​ក្ដី​ស្រឡាញ់​ក្លាយ​ជា​ទិវា​សេ្នហ៍​កម្ម

នៅ​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ​ ឆ្នាំ​២០១០​ខាង​មុខ​នេះ ទិវា​នៃ​ក្ដី​ស្រឡាញ់​ដែល​ភាសា​អង់គ្លេស​ហៅ​ថា ទិវាវ៉ាឡិនថាញ ដេ (Valentine's Day) ហើយ​ទិវា​នេះ​ជា​វប្បធម៌​និង​ទំនៀម​ទំលាប់​របស់​ពួក​បស្ចឹម​ប្រ​ទេស។

មើលពត៌មានបន្ថែម...
More:

ព័ត៌មានថ្មីបំផុត​

សំរាប់បុគ្គលិក



download-khmerunicode

ព័ត៌មាន​ស្ដីពី​គ្រោះ​ថ្នាក់​ចរាចរ​នៅ​ទូទាំង​ប្រទេស​សម្រាប់​ថ្ងៃ​ទី​០៤ ខែ​កញ្ញា ឆ្នាំ​២០១០ មាន​ចំនួន​១០លើក ស្លាប់​៤នាក់

ភ្នំពេញ ៖ យោង​តាម​របាយការណ៍​របស់​នាយក​​ដ្ឋាន​​សណ្ដាប់​​ធ្នាប់​​នៃ​​អគ្គ​​ស្នង​​ការ​​នគរបាល​​ជាតិ បាន​​ឲ្យ​​ដឹង​​ថា​​​គ្រោះ​​ថ្នាក់​​ចរាចរ​សម្រាប់​​ថ្ងៃ​​ទី​៤ ខែ​​កញ្ញា កើត​​ឡើង​​ចំនួន​​១០​​លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់ ៤នាក់(ប្រុស​​) រង​របួស​ធ្ងន់​៩​នាក់(ប្រុស​៧) របួស​ស្រាល​៣​នាក់​(ប្រុស​១​)។ គ្រោះ​​ថ្នាក់​​ចរាចរ​​សម្រាប់​ថ្ងៃ​​ទី​​៤ ខែ​​កញ្ញា​​នេះ បើ​​ប្រៀបធៀប​​ថ្ងៃ​ទី​​៣ ​ខែ​​កញ្ញា​​កន្លង​ទៅ​​ឃើញ​​ថា មាន​​សភាព​​កើន​ឡើង​២​លើក​និង​​អ្នក​ស្លាប់​មាន​ការ​កើន​ឡើង​ម្នាក់​៕

mail.google.com
facebook
ចំនួនចូលទស្សនា : 183599
GreenICT_1

ផ្សាយពាណិជ្ជកម្ម

BlueIT-POS System

FINE

Alain_de_long

Chroeng_New_3_1_New_2_copy


 

OI-women

Contact Information


017   017 468 828

0977   0977 264 668

01245   01245 2005

sophak45@gmail.comsophak45@gmail.com

[+]
  • Increase font size
  • Decrease font size
  • Default font size
  • default color
  • blue color
  • green color