|
សៅរ៍, 06 មិនា 2010 19:12 |
|
កាសែតថៃចេញថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១០ បានផ្សាយសំដីមេដឹកនាំក្រុមអាវក្រហមគឺលោក វុធឌិ សៃគឿ ដែលគេស្គាល់ថា ជាមេដឹកនាំសំខាន់ទូទាំងប្រទេសបាននិយាយថា ចំពោះករណីលោកស៊ូថេប ថងស៊ូបាន ប្រកាសប្រើច្បាប់ចរាចរហាមនាំគោយន្ត និងរថយន្តតូចចូលទីក្រុងបាងកកនោះ មេដឹកនាំ អាវក្រហមរូបនេះបានឆ្លើយ តបវិញថា សូមឲ្យលោកស៊ូថេប ប្រើអំណាចរបស់ខ្លួនឲ្យបានពេញទី ព្រោះប្រហែលជាមិនអាចនៅកាន់អំណាចបានយូរតទៅ ទៀតឡើយ។
លោកវុធឌិ និយាយទៀតថា អ្វីដែលឧបនាយរដ្ឋមន្រ្តីរូបនេះប្រកាសប្រើរថយន្តស្ទូចនោះ គឺជាគំនិតគ្មានហេតុផលបង្ហាញឲ្យឃើញពីមនុស្សគំនិតសុញ។ លោកនិយាយទៀតថា ប្រសិនបើស្ទូច ឡានទាល់តែស្ទូចយកទាំងមនុស្សផង ហើយប្រសិនបើលោកស៊ូថេបប្រើប្រាស់រថយន្តស្ទូចមែន យើងសុំរក្សាសិទ្ធិរឹប អូសយករថយន្តស្ទូចទុកមួយរយៈ ហើយនឹងប្រគល់ឲ្យរាជការនៅពេល ក្រោយ។
លោកវុធឌិ បន្តទៀតថា ចំណែកករណីលោកអាប់ភីស៊ីត នាយករដ្ឋមន្រ្តីកំណត់ធ្វើដំណើរទៅ ប្រទេសអូស្រ្តាលីក្នុងអំឡុងថ្ងៃទី១៣-១៧ ខែមីនានោះ គឺជាការសំរេចចិត្តគ្មានលក្ខណៈជាមេដឹកនាំ ព្រោះប្រៀបដូចក្មេងម្នាក់ទុកបញ្ហាឲ្យ មនុស្សចាស់ដោះស្រាយ។ មេដឹកនាំអាវក្រហមរូបនេះគូសបញ្ជាក់ថា ខណៈពេលនេះមានរថយន្តនិងគោយន្ត បានមកចុះឈ្មោះចូលរួមធ្វើសកម្មភាព ជាមួយ ក្រុមអាវក្រហមរហូតដល់ទៅ៣៥០០០គ្រឿងរួចទៅហើយ ដោយពួកគេមិនខ្វល់ពីច្បាប់ចរាចររបស់ លោកស៊ូថេបនោះឡើយ៕ |