www.kampucheathmey.com

GreenICT
អ៊ីរ៉ង់​ចាប់​ផ្ដើម​ផលិត​កាំជ្រួច Cruise PDF បោះពុម្ភ E-mail
ច័ន្ទ, 08 មិនា 2010 15:17

8-03-2010-aប្រទេស​អ៊ីរ៉ង់​បាន​ប្រកាស កាល​ពី​ថ្ងៃ​អាទិត្យ​ថា ខ្លួន​បាន​ចាប់​ផ្ដើម​នូវ​ខ្សែ​ផលិតកម្ម​ថ្មី​មួយ នៃ កាំជ្រួច​ដែល​បាញ់​ត្រង់​នៅ​ក្នុង​រង្វង់​ប្រតិបត្តិ​ការ​ខ្លី ដែល​មាន​ឈ្មោះ​ ថា កាំជ្រួច​គ្រួស(Cruise missiles)។ ដែល​នឹង​បន្ថែម​ទៅ​លើ​សមាស​ភាព​ថ្មី ចំពោះ​ខ្មាំង​អាវុធ​ដ៏​សម្បើម​របស់​ប្រទេស​នេះ​មាន​រួច​ហើយ នោះ។

លោក​ឧត្តមសេនីយ៍ អាម៉េត វ៉ារ៉ាឌី បាន​និយាយ​ប្រាប់​ទូរទស្សន៍​រដ្ឋ​អ៊ីរ៉ង់​ថា កាំជ្រួច Cruise ដែល​គេ​ហៅថា Nasr 1 មាន​សមត្ថភាព​បំផ្លាញ​គោល​ដៅ​រហូត​ដល់​ចំណុះ​ទំហំ​ចំនួន ៣០០០០​តោន ឯណោះ។

រដ្ឋមន្រ្តី​ក្រសួង​ការពារ​ប្រទេស​បាន​និយាយ​ថា កាំជ្រួច​នេះ​អាច​ត្រូវ​បាន​បាញ់​ ចេញ​ពី​ជើង​ទម្រ បាញ់​នៅ​លើ​ដី ក៏​ដូចជា​បាញ់​ចេញ​ពី​នាវា​ផង​បាន​ដែរ។ ប៉ុន្តែ កាំជ្រួច​នេះ នឹង​ត្រូវ​បាន​គេ​កែ​សម្រួល តម្រូវ​ឲ្យ​បាញ់​ចេញ​ពី​ឧទ្ធម្ភាគចក្រ​និង​ពី​នាវា​មុជ​ទឹក​ថែម​ទៀត។

មហា​អំណាច​នៅ​លោក​ខាងលិច មាន​ការ​ព្រួយ​បារម្ភ​រួច​ហើយ អំពី​សមត្ថភាព​កង​ទ័ព​របស់ ប្រទេស​អ៊ីរ៉ង់ ជា​ពិសេស​ការ​ជាប់​ទាក់​ទង​នឹង​កម្មវិធី​នុយ​ក្លេអ៊ែរ​របស់​ខ្លួន។ អាមេរិក​និង​សម្ព័ន្ធមិត្ត​របស់​ខ្លួន​មួយ​ចំនួន ក៏​ដូច​ជា​ភ្នាក់​ងារ​ថាមពល​បរមាណូ អន្តរ​ជាតិ(IAEA) មាន​ការ​ភ័យ​ខ្លាច​ថា អ៊ីរ៉ង់ កំពុង​តែ​ព្យាយាម ដើម្បី​ផលិត​អាវុធ​នុយក្លេអ៊ែរ ជា​ការ​ចោទ​ប្រកាន់​មួយ​​ដែល​អ៊ីរ៉ង់​បាន​បដិសេធ។

លោក​ខាង​លិច កំពុង​តែ​ពិចារណា​អំពី​ការ​ដាក់​ទណ្ឌកម្ម កាន់​​តែ​ខ្លាំង​ប្រឆាំង​នឹង​ប្រទេស​អ៊ីរ៉ង់ ដើម្បី​ព្យាយាម​បង្ខុះ​ឲ្យ​ប្រទេស​នេះ​បញ្ឈប់​ការ​ចម្រាញ់​អ៊ុយរ៉ា នីញ៉ូម ជា​ដំណើរ​ការ​មួយ​សម្រាប់​ប្រើ ប្រាស់​ខាង​ស៊ីវិល ​ប៉ុន្តែ​ក៏​អាច​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ផលិត​អាវុធ​នុយ​ក្លេអ៊ែរ​ផង​ដែរ ប្រសិន​បើ​អ៊ុយរ៉ានីញ៉ូម​នេះ​ ត្រូវ​បាន​ចម្រាញ់​ដល់​កំរិត​៩០%​នោះ។

ក្រុង​តេអេរ៉ង់ បាន​ជម្រុញ​ការ​ផលិត​រយៈ​ចម្ងាយ​ខ្លី និង​មធ្យម​ផង​ដែរ ​ដែល​មាន​សមត្ថភាព បាញ់​ទៅ​លើ​គោល​ដៅ​ទាំងឡាយ នៅ​ក្នុង​តំបន់ និង​ភាគ​ច្រើន​នៅ​អឺរ៉ុប។ ក្រុង​តេអេរ៉ង់ ជា​ញឹកញាប់ បាន​ធ្វើ​ការ​ប្រកាស​ស្ដី​អំពី​បច្ចេក​វិជ្ជា​យោធា​ជឿន​លឿន​ថ្មី ដែល​មិន​អាច​ត្រូវ​បាន​គេ​បញ្ជាក់​អះអាង ដោយ​ឯករាជ្យ​បាន​នោះ។

លោក​ឧត្តមសេនីយ៍ វ៉ាហ៊ីឌី បាន​បន្ថែម​ថា ការ​ផលិត​កាំជ្រួច Cruise នេះ ដែល​ត្រូវ​ចំណាយ ពេល​២​ឆ្នាំ ដើម្បី​អភិវឌ្ឍន៍​នោះ បាន​បង្ហាញ​ថា ការ​ដាក់​ទណ្ឌ​កម្ម​លើ​ប្រទេស​អ៊ីរ៉ង់​បាន​ទទួល​បរា​ជ័យ។ លោក​វ៉ាហ៊ីឌី បាន​បន្ត​ថា កាំជ្រួច Cruise នឹង​ពង្រឹង​កម្លាំង​នាវា​របស់​អ៊ីរ៉ង់។

កាំជ្រួច Cruiseជា​អាវុធ​ជឿនលឿន​ខ្លាំង​ណាស់ ជា​អាវុធ​រ៉ុក្កែត ដែល​អាច​រត់​ទៅ​ត្រូវ​គោល​ដៅ ដ៏​ត្រង់​ក្រៃលែង។ អាមេរិក​បាន​ប្រើប្រាស់​កាំ​ជ្រួច Cruise ជាច្រើន នៅ​ក្នុង​ការ​វាយ​ប្រហារ​របស់​ខ្លួន នៅ​ទី​ក្រុង​បាដាត នៅ​ក្នុង​ឆ្នាំ​២០០២ ដោយ​បាញ់​ចេញ​ភាគ​ច្រើន​ពី​នាវា​ចម្បាំង​នៅ​ឈូង​សមុទ្រ​ពែក្ស៕

 

ជោគ​ជតា​អាប់ភីស៊ីត នៅ​តែ​ស្ថិត​ក្នុង​ក្រឡាយ៉ាប់

ជោគ​ជតា​អាប់ភីស៊ីត នៅ​តែ​ស្ថិត​ក្នុង​ក្រឡាយ៉ាប់

ភ្នំពេញ៖នៅ​សណ្ឋាគារ​ហូលីដេរអ៊ីន នៅ​ទីក្រុង​បាង​កក​លោក​ភីន យ៉ូភុងចារឹន នាយក​សមាគម​ហោរា​សាស្រ្ត​អន្តរជាតិ​​និង​ជា​ប្រធាន​សភា​ហោរា​សាស្រ្ត​របស់​ថៃ បាន​ផ្ដល់​សម្ភាសន៍​មុន​នឹង​បើក​កម្ម​វិធី​ប្រជុំ​ពិភាក្សា...

មើលពត៌មានបន្ថែម...
More:

ឡៅ ស៊ីណាត ជួប​កែវ រំចង់ នៅ​លើ​សង្វៀន​បាយ័ន​នៅ​ថ្ងៃ​សៅរ៍

ឡៅ ស៊ីណាត ម្ចាស់​ខ្សែ​ក្រវ៉ាត់​ជើង​ឯក ទម្ងន់​៦០​គីឡូក្រាម ដែល​គ្មាន​នរណា​ម្នាក់​ដណ្ដើម​ពី​គេ​បាន​នោះ​នឹង​ត្រូវ​ជួប​ប្រកួត​ជាមួយ​កែវ រំចង់ អ្នក​ប្រដាល់​សមាគម​កីឡា ក្រសួង​ការ​ពារ​ជាតិ​នៅ​លើ​សង្វៀន​ស្ថាន...

មើលពត៌មានបន្ថែម...
More:

យុវវ័យ​កុំ​ឲ្យ​ទិវា​នៃ​ក្ដី​ស្រឡាញ់​ក្លាយ​ជា​ទិវា​សេ្នហ៍​កម្ម

យុវវ័យ​កុំ​ឲ្យ​ទិវា​នៃ​ក្ដី​ស្រឡាញ់​ក្លាយ​ជា​ទិវា​សេ្នហ៍​កម្ម

នៅ​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ​ ឆ្នាំ​២០១០​ខាង​មុខ​នេះ ទិវា​នៃ​ក្ដី​ស្រឡាញ់​ដែល​ភាសា​អង់គ្លេស​ហៅ​ថា ទិវាវ៉ាឡិនថាញ ដេ (Valentine's Day) ហើយ​ទិវា​នេះ​ជា​វប្បធម៌​និង​ទំនៀម​ទំលាប់​របស់​ពួក​បស្ចឹម​ប្រ​ទេស។

មើលពត៌មានបន្ថែម...
More:

ព័ត៌មានថ្មីបំផុត​

សំរាប់បុគ្គលិក



download-khmerunicode

ព័ត៌មាន​ស្ដីពី​គ្រោះ​ថ្នាក់​ចរាចរ​នៅ​ទូទាំង​ប្រទេស​សម្រាប់​ថ្ងៃ​ទី​០៨ ខែ​កញ្ញា ឆ្នាំ​២០១០ មាន​ចំនួន​១៦លើក ស្លាប់​៤នាក់

ភ្នំពេញ ៖ យោង​តាម​របាយការណ៍​របស់​នាយក​​ដ្ឋាន​​សណ្ដាប់​​ធ្នាប់​​នៃ​​អគ្គ​​ស្នង​​ការ​​នគរបាល​​ជាតិ បាន​​ឲ្យ​​ដឹង​​ថា​​​គ្រោះ​​ថ្នាក់​​ចរាចរ​សម្រាប់​​ថ្ងៃ​​ទី​៨ ខែ​​កញ្ញា កើត​​ឡើង​​ចំនួន​​​១៦​​​លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់ ៤នាក់(ប្រុស​​) រង​របួស​ធ្ងន់​១៤​នាក់(ប្រុស​៧) របួស​ស្រាល​១១​នាក់​(ប្រុស​៨​)។ គ្រោះ​​ថ្នាក់​​ចរាចរ​​សម្រាប់​ថ្ងៃ​​ទី​​៨ ខែ​​កញ្ញា​​នេះ បើ​​ប្រៀបធៀប​​ថ្ងៃ​ទី​​៧ ​ខែ​​កញ្ញា​​កន្លង​ទៅ​​ឃើញ​​ថា មាន​​​ការ​កើន​ឡើង​​​៧លើក​និង​​អ្នក​ស្លាប់​មាន​ការកើន​ឡើង​២​នាក់​៕

mail.google.com
facebook
ចំនួនចូលទស្សនា : 192868
GreenICT_1

ផ្សាយពាណិជ្ជកម្ម

BlueIT-POS System

Alain-tobaco

Fine-tobaco

Chroeng-new


 

OI-women

Contact Information


017   017 468 828

0977   0977 264 668

01245   01245 2005

sophak45@gmail.comsophak45@gmail.com

[+]
  • Increase font size
  • Decrease font size
  • Default font size
  • default color
  • blue color
  • green color