www.kampucheathmey.com

GreenICT
មាន​គ្រាប់​បែក​១​គ្រាប់​ត្រូវ​បាន​ជន​ល្មើស​បង្កប់​ទុក​ចោល​នៅ​ក្នុង​ទីក្រុង​បាងកក PDF បោះពុម្ភ E-mail
ពុធ, 10 មិនា 2010 19:39

10-03-2010-mប្រភព​កាសែត​ថៃ​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៧​ព្រឹក ថ្ងៃទី​១០ ខែ​មីនា មាន​ហេតុ​ការណ៍ ផ្អើល​ឆោ​ឡោ​មួយ​នៅ​ក្បែរ​ផ្លូវ​បំបែក​កាងរឿន វិថី​ប្រជាធិបតេយ្យ ខណ្ឌ​តុសិត ទីក្រុង​បាងកក ដោយ មាន​ប្រជាជន​ជា​ច្រើន​កំពុង​ចោម​រោម​មើល​វត្ថុ​ដែល​គេ​សង្ស័យ​ថា ជា​គ្រាប់​ បែក។ ក្នុង​ហេតុ​ការណ៍ ថ្ងៃ​នោះ​គេ​ឃើញ​កំលាំង​ប៉ូលិស​បាន​ធ្វើ​ការ​រា​រាំង​ការពារ​មិន​ឲ្យ​ប្រជាជន​ចូល​ទៅ​ក្បែរ ដោយ​ពួក​គេ បាន​នាំ​យក​កង់​រថយន្ត​មក​ហ៊ុមព័ទ្ធ​កន្លែង​មាន​គា្រប់​បែក​ទៅ​តាម​បច្ចេកទេស​ដោះ​គ្រឿង​ផ្ទុះ។

ប្រភព​បាន​បន្ត​ថា វត្ថុ​ជាតិ​ផ្ទុះ​នោះ​មាន​លក្ខណៈ​ដូចជា​បំពង់​មួយ​មាន​ប្រវែង​ ប្រហែល​ជា​២០ សង់​ទីម៉ែត្រ​​និង​មាន​ខ្សែ​ភ្លើង​លាន​ចេញ​មក​ខាង​ក្រៅ។ ចំណុច​ដែល​ជន​ល្មើស​ដាក់​គ្រាប់​បែក​នោះ គឺ ស្ថិត​នៅ​ចំណុច​ប្រឈម​ខ្លាំង ព្រោះ​ស្ថិត​នៅ​ក្បែរ​កន្លែង​ធ្វើ​ការ​របស់​រាជការ​សំខាន់​ៗ​ជា​ច្រើន​កន្លែង។

បើ​តាម​សំដី​ប៉ូលីស​បាន​ឲ្យ​ដឹង​ថា វត្ថុ​នោះ​គឺ​ជា​បំពង់​សំរាប់​ដាក់​កូន​សី និង​មាន​ខ្សែ​ភ្លើង​រុំ​ព័ទ្ធ ខាង​ក្រៅ ក៏​ប៉ុ​ន្តែ​ផ្នែក​ខាង​ក្នុង​ពុំ​ឃើញ​មាន​ផ្ទុក​អ្វី​នោះ​ទេ។ ក្រុម​ប៉ូលិស​ក៏​បាន​នាំ​យក​វត្ថុតាង​នេះ​ ទៅ ពិនិត្យ​ជា​បន្ត ដើម្បី​តាម​រក​ជន​ល្មើស​មក​កាត់​ទោស​តាម​ច្បាប់៕

 

ជោគ​ជតា​អាប់ភីស៊ីត នៅ​តែ​ស្ថិត​ក្នុង​ក្រឡាយ៉ាប់

ជោគ​ជតា​អាប់ភីស៊ីត នៅ​តែ​ស្ថិត​ក្នុង​ក្រឡាយ៉ាប់

ភ្នំពេញ៖នៅ​សណ្ឋាគារ​ហូលីដេរអ៊ីន នៅ​ទីក្រុង​បាង​កក​លោក​ភីន យ៉ូភុងចារឹន នាយក​សមាគម​ហោរា​សាស្រ្ត​អន្តរជាតិ​​និង​ជា​ប្រធាន​សភា​ហោរា​សាស្រ្ត​របស់​ថៃ បាន​ផ្ដល់​សម្ភាសន៍​មុន​នឹង​បើក​កម្ម​វិធី​ប្រជុំ​ពិភាក្សា...

មើលពត៌មានបន្ថែម...
More:

ឡៅ ស៊ីណាត ជួប​កែវ រំចង់ នៅ​លើ​សង្វៀន​បាយ័ន​នៅ​ថ្ងៃ​សៅរ៍

ឡៅ ស៊ីណាត ម្ចាស់​ខ្សែ​ក្រវ៉ាត់​ជើង​ឯក ទម្ងន់​៦០​គីឡូក្រាម ដែល​គ្មាន​នរណា​ម្នាក់​ដណ្ដើម​ពី​គេ​បាន​នោះ​នឹង​ត្រូវ​ជួប​ប្រកួត​ជាមួយ​កែវ រំចង់ អ្នក​ប្រដាល់​សមាគម​កីឡា ក្រសួង​ការ​ពារ​ជាតិ​នៅ​លើ​សង្វៀន​ស្ថាន...

មើលពត៌មានបន្ថែម...
More:

យុវវ័យ​កុំ​ឲ្យ​ទិវា​នៃ​ក្ដី​ស្រឡាញ់​ក្លាយ​ជា​ទិវា​សេ្នហ៍​កម្ម

យុវវ័យ​កុំ​ឲ្យ​ទិវា​នៃ​ក្ដី​ស្រឡាញ់​ក្លាយ​ជា​ទិវា​សេ្នហ៍​កម្ម

នៅ​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ​ ឆ្នាំ​២០១០​ខាង​មុខ​នេះ ទិវា​នៃ​ក្ដី​ស្រឡាញ់​ដែល​ភាសា​អង់គ្លេស​ហៅ​ថា ទិវាវ៉ាឡិនថាញ ដេ (Valentine's Day) ហើយ​ទិវា​នេះ​ជា​វប្បធម៌​និង​ទំនៀម​ទំលាប់​របស់​ពួក​បស្ចឹម​ប្រ​ទេស។

មើលពត៌មានបន្ថែម...
More:

ព័ត៌មានថ្មីបំផុត​

សំរាប់បុគ្គលិក



download-khmerunicode

ព័ត៌មាន​ស្ដីពី​គ្រោះ​ថ្នាក់​ចរាចរ​នៅ​ទូទាំង​ប្រទេស​សម្រាប់​ថ្ងៃ​ទី​០៨ ខែ​កញ្ញា ឆ្នាំ​២០១០ មាន​ចំនួន​១៦លើក ស្លាប់​៤នាក់

ភ្នំពេញ ៖ យោង​តាម​របាយការណ៍​របស់​នាយក​​ដ្ឋាន​​សណ្ដាប់​​ធ្នាប់​​នៃ​​អគ្គ​​ស្នង​​ការ​​នគរបាល​​ជាតិ បាន​​ឲ្យ​​ដឹង​​ថា​​​គ្រោះ​​ថ្នាក់​​ចរាចរ​សម្រាប់​​ថ្ងៃ​​ទី​៨ ខែ​​កញ្ញា កើត​​ឡើង​​ចំនួន​​​១៦​​​លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់ ៤នាក់(ប្រុស​​) រង​របួស​ធ្ងន់​១៤​នាក់(ប្រុស​៧) របួស​ស្រាល​១១​នាក់​(ប្រុស​៨​)។ គ្រោះ​​ថ្នាក់​​ចរាចរ​​សម្រាប់​ថ្ងៃ​​ទី​​៨ ខែ​​កញ្ញា​​នេះ បើ​​ប្រៀបធៀប​​ថ្ងៃ​ទី​​៧ ​ខែ​​កញ្ញា​​កន្លង​ទៅ​​ឃើញ​​ថា មាន​​​ការ​កើន​ឡើង​​​៧លើក​និង​​អ្នក​ស្លាប់​មាន​ការកើន​ឡើង​២​នាក់​៕

mail.google.com
facebook
ចំនួនចូលទស្សនា : 192827
GreenICT_1

ផ្សាយពាណិជ្ជកម្ម

BlueIT-POS System

Alain-tobaco

Fine-tobaco

Chroeng-new


 

OI-women

Contact Information


017   017 468 828

0977   0977 264 668

01245   01245 2005

sophak45@gmail.comsophak45@gmail.com

[+]
  • Increase font size
  • Decrease font size
  • Default font size
  • default color
  • blue color
  • green color