|
សម្ដេចសង្ឃដាឡៃឡាម៉ា បានរឹះគន់ប្រទេសចិន កាលពីថ្ងៃពុធ ដោយបានចោទប្រកាន់ ប្រទេសចិនថា កំពុងព្យាយាម«ធ្វើឲ្យព្រះពុទ្ធនិយមសាបសូន្យ» នៅទីបេ និងកំពុងច្រានចោលគ្រប់ កិច្ចប្រឹងប្រែងទាំងអស់របស់ព្រះអង្គ ដើម្បីឈានទៅរកការសម្របសម្រួលមួយ ស្ដីពីតំបន់ហ៊ីម៉ាឡា ដែលមានជម្លោះនោះ។
ប្រទេសចិនបានតបតវិញ ដោយចោទប្រកាន់មេដឹកនាំសាសនាទីបេអង្គនេះថា បានប្រើប្រាស់ការបំភាន់និងការកុហក ដើម្បីធ្វើឲ្យខុសពីភាពដើមនូវ នយោបាយរបស់ខ្លួននៅក្នុងតំបន់ ។ ការរំជើបរំជួលទៅមកៗបានបង្កឲ្យមានការមិនជឿទុកចិត្ត, កំហឹងនិងការខឹងសម្បារ ដែលបានបំបែកភាគីទាំងពីរ និងបន្សល់ទុកនូវក្ដីសង្ឃឹមដ៏តិចតួច សម្រាប់ជោគជ័យនៅក្នុងការចរចាដែល បានចាប់ផ្ដើមកាលពីពេលថ្មីៗនេះ។
ក្រុងប៉េកាំងបានរិះគន់ សម្ដេចសង្ឃដាឡៃឡាម៉ា និងចោទប្រកាន់ព្រះអង្គថា ចង់បានឯករាជ្យ សម្រាប់ទីបេ ដែលប្រទេសចិននិយាយថា ជាចំណែកមួយនៃទឹកដីរបស់ខ្លួននោះ។ សម្ដេច សង្ឃដាឡៃឡាម៉ាមានព្រះដីកាថា ព្រះអង្គគ្រាន់តែចង់បានទម្រង់ស្វ័យភាពខ្លះ សម្រាប់ទីបេ នៅក្នុង ប្រទេសចិន ដែលនឹងអនុញ្ញាតឲ្យមានវប្បធម៌ ភាសា និងសាសនារបស់ទីបេដើម្បីជឿនលឿននោះ។
សម្ដេចសង្ឃដាឡៃឡាម៉ា មានព្រះដីកាកាលពីថ្ងៃពុធ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ប្រារព្ធ ខួបងើបបះបោរ មិនបានសំរេចពីរលើកប្រឆាំងប្រទេសចិន ការបះបោរលើកទី១ រយៈពេល៥១ឆ្នាំ មកហើយ ដែលបាននិរទេសព្រះអង្គទៅកាន់ប្រទេសឥណ្ឌា និងការបះបោរមួយទៀត ពីរឆ្នាំកន្លងមក ដែលត្រូវបានបំផ្លាញដោយការបង្រ្កាបរបស់រដ្ឋាភិបាល ដែលនៅតែកំពុងបន្តធ្វើនៅឡើយ។
ព្រះអង្គបានចោទប្រកាន់ពួកអាជ្ញាធរចិនថា បានធ្វើយុទ្ធនាការមួយដោយធ្វើ ការអប់រំជាថ្មី ដែលស្នេហាប្រទេសនៅក្នុងវត្តទាំងឡាយនៅទីបេ។
ព្រះអង្គមានព្រះដីកាថា «គេកំពុងដាក់ព្រះសង្ឃ និងដូនជីឲ្យឋិតនៅក្នុង ស្ថានភាព ដូចជាប់គុក ដោយបង្អត់ពួកគេនូវឱកាសដើម្បីសិក្សា និងអនុវត្តដោយសន្តិភាពនោះ»។ ព្រះអង្គបានចោទប្រ កាន់ចិនថា កំពុងធ្វើការដើម្បី«ធ្វើឲ្យព្រះពុទ្ធនិយមសាបសូន្យដោយចេតនា»៕ |