www.kampucheathmey.com

GreenICT
ជាប់​ពន្ធនាគារ​៣​ដង មិន​រៀង​ចេញ​មក​លួច​ម៉ូតូ​និង​វាយ​គេ​លើស​ដើម PDF បោះពុម្ភ E-mail
អង្គារ, 27 កក្កដា 2010 16:20

27-07-2010-cកំពង់ឆ្នាំង ៖ ជន​ល្មើស​ម្នាក់ ធ្លាប់​ជាប់​ពន្ធនាគារ​៣​ដង​រួច​មក​ហើយ ក្រោយ​ពេល​ចេញ​ពី​ពន្ធ នាគារ​គេ​មិន​ព្រម​កែ​ខ្លួន​ទេ នៅ​តែ​ប្រព្រឹត្ត​អំពើ​លួច​ឆក់​ទៀត ដែល​លើក​ក្រោយ​នេះ រួប​គេ​ត្រូវ​ជាប់ ចោទ​ពី​បទ​ប៉ុនប៉ង​ធ្វើ​មនុស្ស​ឃាត និង​លួច​ម៉ូតូ​១​គ្រឿង ហើយ​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​បាន។

ជន​ល្មើស​រូប​នោះ​ឈ្មោះ​ចេង គង់ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ទី​លំនៅ​ភូមិ​ឡទឹកត្រី សង្កាត់​កំពង់ ឆ្នាំង ក្រុង​កំពង់ឆ្នាំង។

លោក​ប្រធាន​ការិយាល័យ នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​ខេត្ត បាន​និយាយ​ឲ្យ​ដឹង​ថា ឈ្មោះ ចេង គង់ ធ្លាប់​ជាប់​គុក​៣​ដង​រួច​មក​ហើយ គឺ​លើក​ទី​១ នៅ​ឆ្នាំ​១៩៩៩ ជាប់​គុក​ពី​បទ​លួច, លើក​ទី​២ នៅ​ឆ្នាំ​២០០៣ ជាប់​គុក​ពី​បទ​បំផ្លិចបំផ្លាញ​ទ្រព្យ​សម្បត្តិ​អ្នក​ដទៃ និង​លើក​ទី​៣ នៅ​ឆ្នាំ​២០០៩ ជាប់​គុក ពី​បទ​លួច​ម៉ូតូ។ ដោយឡែក នៅ​ពេល​នេះ​បាន​ប្រព្រឹត្ត​ល្មើស​២​ករណី​ទៀត គឺ​លើក​ទី១ នៅ​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០១០ ឈ្មោះ ចេង គង់ និង​បក្ខ​ពួក​២​នាក់​ទៀត បាន​ព្រួត​គ្នា​វាយ​ទៅ​លើ​បុរស​ម្នាក់ ឈ្មោះ​សួង ភក្ដី អាយុ​៣០​ឆ្នាំ នៅ​ភូមិ​ម៉ុង​បារាំង សង្កាត់​ប្អេរ ក្រុង​កំពង់ឆ្នាំង មាន​មុខ​របរ​ជា​ជាង​ជួស ជុល​ឡាន បណ្ដាល​ឲ្យ​របួស​ធ្ងន់ ក្រោយ​ពេល​បង្ក​ហេតុ​ឈ្មោះ​ចេង គង់ និង​បក្ខ​ពួក​គេ​ម្នាក់​ទៀត បាន រត់​គេច​ខ្លួន​បាត់។ ចំណែក​គ្នា​គេ​ម្នាក់​ទៀត ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​បាន​បញ្ជូន​ទៅ​ផ្តន្ទាទោស​នៅ​តុលា ការ​ខេត្ត។ បទ​ល្មើស​ទី​២ គឺ​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កក្កដា ឆ្នាំ​២០១០ វេលា​ម៉ោង​១២​ថ្ងៃ​ត្រង់ គេ​បាន​លួច ម៉ូតូ សង់​កូរ៉េ​១​គ្រឿង​នៅ​ចំណុច​ស្ថានីយ​បូម​ទឹក​ទួល​អំពិល។

ពេល​នេះ ឈ្មោះ​ចេង គង់ ត្រូវ​ចូល​ក្នុង​ពន្ធនាគារ​ខេត្ត​ជា​លើក​ទី​៤​ហើយ​តាម​ចម្លើយ​សារភាព របស់​គេ​ថា ឈ្មោះ​ឃុត សំអាត​ដែល​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​២៥ ខែ​កក្កដា ឆ្នាំ​២០១០ ពី​បទ លាក់​ទុក​អាវុធ​ខុស​ច្បាប់ នោះ​គឺ​សុទ្ធ​តែ​ជា​មិត្ត​ភក្ដិ​ស្គាល់​គ្នា​ក្នុង​គុក ហើយ​ពេល​ចេញ​មក​វិញ​ក៏​នាំ​គ្នា រក​ស៊ី​អត់​ដើម​ទៀត​ទៅ៕

 

ជោគ​ជតា​អាប់ភីស៊ីត នៅ​តែ​ស្ថិត​ក្នុង​ក្រឡាយ៉ាប់

ជោគ​ជតា​អាប់ភីស៊ីត នៅ​តែ​ស្ថិត​ក្នុង​ក្រឡាយ៉ាប់

ភ្នំពេញ៖នៅ​សណ្ឋាគារ​ហូលីដេរអ៊ីន នៅ​ទីក្រុង​បាង​កក​លោក​ភីន យ៉ូភុងចារឹន នាយក​សមាគម​ហោរា​សាស្រ្ត​អន្តរជាតិ​​និង​ជា​ប្រធាន​សភា​ហោរា​សាស្រ្ត​របស់​ថៃ បាន​ផ្ដល់​សម្ភាសន៍​មុន​នឹង​បើក​កម្ម​វិធី​ប្រជុំ​ពិភាក្សា...

មើលពត៌មានបន្ថែម...
More:

ឡៅ ស៊ីណាត ជួប​កែវ រំចង់ នៅ​លើ​សង្វៀន​បាយ័ន​នៅ​ថ្ងៃ​សៅរ៍

ឡៅ ស៊ីណាត ម្ចាស់​ខ្សែ​ក្រវ៉ាត់​ជើង​ឯក ទម្ងន់​៦០​គីឡូក្រាម ដែល​គ្មាន​នរណា​ម្នាក់​ដណ្ដើម​ពី​គេ​បាន​នោះ​នឹង​ត្រូវ​ជួប​ប្រកួត​ជាមួយ​កែវ រំចង់ អ្នក​ប្រដាល់​សមាគម​កីឡា ក្រសួង​ការ​ពារ​ជាតិ​នៅ​លើ​សង្វៀន​ស្ថាន...

មើលពត៌មានបន្ថែម...
More:

យុវវ័យ​កុំ​ឲ្យ​ទិវា​នៃ​ក្ដី​ស្រឡាញ់​ក្លាយ​ជា​ទិវា​សេ្នហ៍​កម្ម

យុវវ័យ​កុំ​ឲ្យ​ទិវា​នៃ​ក្ដី​ស្រឡាញ់​ក្លាយ​ជា​ទិវា​សេ្នហ៍​កម្ម

នៅ​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ​ ឆ្នាំ​២០១០​ខាង​មុខ​នេះ ទិវា​នៃ​ក្ដី​ស្រឡាញ់​ដែល​ភាសា​អង់គ្លេស​ហៅ​ថា ទិវាវ៉ាឡិនថាញ ដេ (Valentine's Day) ហើយ​ទិវា​នេះ​ជា​វប្បធម៌​និង​ទំនៀម​ទំលាប់​របស់​ពួក​បស្ចឹម​ប្រ​ទេស។

មើលពត៌មានបន្ថែម...
More:

ព័ត៌មានថ្មីបំផុត​

សំរាប់បុគ្គលិក



download-khmerunicode

ព័ត៌មាន​ស្ដីពី​គ្រោះ​ថ្នាក់​ចរាចរ​នៅ​ទូទាំង​ប្រទេស​សម្រាប់​ថ្ងៃ​ទី​០៧ ខែ​កញ្ញា ឆ្នាំ​២០១០ មាន​ចំនួន​៩លើក ស្លាប់​២នាក់

ភ្នំពេញ ៖ យោង​តាម​របាយការណ៍​របស់​នាយក​​ដ្ឋាន​​សណ្ដាប់​​ធ្នាប់​​នៃ​​អគ្គ​​ស្នង​​ការ​​នគរបាល​​ជាតិ បាន​​ឲ្យ​​ដឹង​​ថា​​​គ្រោះ​​ថ្នាក់​​ចរាចរ​សម្រាប់​​ថ្ងៃ​​ទី​៧ ខែ​​កញ្ញា កើត​​ឡើង​​ចំនួន​​៩​​លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់ ២នាក់(ប្រុស​​) រង​របួស​ធ្ងន់​១០​នាក់(ប្រុស​៩) របួស​ស្រាល​៤​នាក់​(ប្រុស​​)។ គ្រោះ​​ថ្នាក់​​ចរាចរ​​សម្រាប់​ថ្ងៃ​​ទី​​៧ ខែ​​កញ្ញា​​នេះ បើ​​ប្រៀបធៀប​​ថ្ងៃ​ទី​​៦ ​ខែ​​កញ្ញា​​កន្លង​ទៅ​​ឃើញ​​ថា មាន​​សភាព​​​ថយ​​ចុះ​​​៣លើក​និង​​អ្នក​ស្លាប់​មាន​ការថយ​ចុះ​៤នាក់​៕

mail.google.com
facebook
ចំនួនចូលទស្សនា : 191320
GreenICT_1

ផ្សាយពាណិជ្ជកម្ម

BlueIT-POS System

Alain-tobaco

Fine-tobaco

Chroeng-new


 

OI-women

Contact Information


017   017 468 828

0977   0977 264 668

01245   01245 2005

sophak45@gmail.comsophak45@gmail.com

[+]
  • Increase font size
  • Decrease font size
  • Default font size
  • default color
  • blue color
  • green color