|
អង្គារ, 27 កក្កដា 2010 18:20 |
|
ភ្នំពេញ ៖ ភាពភ្ញាក់ផ្អើលមួយ បានកើតឡើងទាំងព្រឹកព្រលឹម ក្នុងខណៈពេលដែលគេឃើញ ស្រ្តីជនជាតិបរទេសម្នាក់ ដើរបង្ហាញរាងកាយអាក្រាត នៅតាមផ្លូវសាធារណៈមិនខ្វល់នឹងអ្នកដំណើរ ចោមរោមមើលនោះ។
ភាពភ្ញាក់ផ្អើលនេះបានកើតឡើង កាលពីព្រលឹមថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១០ វេលាម៉ោង៦នៅតាមបណ្ដោយផ្លូវទេពផន ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក គឺក្នុងខណៈពេលដែលស្រ្តីបរទេសម្នាក់នេះដើរឆ្លងពីផ្លូវមួយទៅផ្លូវមួយ។
ស្រ្តីម្នាក់នេះបានប្រាប់ប៉ូលិសជាភាសាអង់គ្លេសថា នាងឈ្មោះចេន នី អាយុ២៦ឆ្នាំ ជនជាតិ រុស្ស៊ី តែមិនបានប្រាប់ពីកន្លែងស្នាក់នៅឡើយ។
សាក្សីនៅកន្លែងកើតហេតុបានប្រាប់ប៉ូលិសថា មុនពេលកើតហេតុគេបានឃើញស្រ្តីជនជាតិ បរទេសម្នាក់នេះស្លៀកតែខោលីអូ និងអាវទ្រនាប់ដើរតាមផ្លូវនេរុហ៍ ហើយបត់ឡើងផ្លូវទេពផន។ លុះដើរមកដល់ម្ដុំមុខសាលាខណ្ឌទួលគោក ទើបប៉ូលិសមូលដ្ឋានបានឃើញហើយក៏បាននាំមក ប៉ុស្តិ៍ផ្សារដេប៉ូ១ ដើម្បីសួរនាំតែម្ដង។
ឆ្លងតាមចម្លើយរបស់ស្រ្តីម្នាក់នេះបានប្រាប់ប៉ូលិសថា នាងមកស្រុកខ្មែរដើម្បីរកស៊ី អស់រយៈ ពេល៤ឆ្នាំរួចមកហើយៗនៅក្នុងរយៈពេល១ឆ្នាំមុននេះ រូបនាងត្រូវបានចោរឆក់កាបូបលុយអស់ ទើបរូបនាងមិនមានលុយ និងប៉ាស្ព័រជាប់ខ្លួន។ ប៉ុន្តែការសួរនាំច្រើនរួចមក ទើបដឹងថាស្រ្តីម្នាក់នេះមិនមានសតិគ្រប់គ្រាន់នោះទេ ហើយការដើរស្រាតតាមផ្លូវសាធារណៈនេះ ក៏អាចផ្ដើមពីស្រ្តីម្នាក់នេះ មានសតិមិនគ្រប់គ្រាន់ដែរ។
នៅរសៀលថ្ងៃទី២៧ ខែកក្កដាដដែលខាងស្ថានទូតរុស្ស៊ីប្រចាំកម្ពុជា ក៏បានមកទទួលស្រ្តី ម្នាក់នេះយកទៅវិញផងដែរ៕ |