www.kampucheathmey.com

GreenICT
រថយន្ត​ដឹក​សិស្ស បុក​គូទ​គោ​យន្ត​ខ្ទាត​ធ្លាក់​ផ្លូវ​របួស​៧​នាក់ PDF បោះពុម្ភ E-mail
អង្គារ, 27 កក្កដា 2010 18:21

27-07-2010-f27-07-2010-gកំពង់ចាម ៖ រថយន្ត​មួយ​គ្រឿង របស់​សាលា​ឯកជន​ឈ្មោះ​សាលា​ចំណេះ​ទូទៅ​អន្តរជាតិ​សេតថិ៍ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ភូមិ​ទី​១០ សង្កាត់​កំពង់​ចាម ក្រុង​កំពង់ចាម ខណៈ​ពេល​ដែល​កំពុង​បើក​ដឹក សិស្ស​មក​កាន់​សាលា​រៀន បាន​បុក​គូទ​គោ​យន្ត​ពី​ក្រោយ​ពេញ​មួយ​ទំហឹង បណ្ដាល​ឲ្យ​គោ​យន្ត​ខ្ទាត បត់​ក្បាល​មក​ក្រោយ ធ្លាក់​ចូល​ទៅ​ក្នុង​រណ្ដៅ​មួយ នៅ​ជាប់​ចិញ្ចើម​ផ្លូវ។ ឯ​រថយន្ត​ក៏​ហោះ​ចេញ​ពី​ផ្លូវ​ដែរ ក្នុង​នោះ​មនុស្ស​ជិះ​ទាំង​សង​ខាង​របួស​ធ្ងន់​ស្រាល​ចំនួន​៧​នាក់។

ហេតុការណ៍​នេះ​បាន​កើត​ឡើង កាល​ពី​វេលា​ម៉ោង​​១៣ និង​៤០​នាទី ថ្ងៃ​ទី​២៦ ខែ​កក្កដា ឆ្នាំ ២០១០ នៅ​លើ​ដង​ផ្លូវ​ជាតិ​លេខ​៧ ខាង​ត្បូង​គល់​ស្ពាន​គីហ្សូណា ប្រហែល​១​គីឡូម៉ែត្រ ស្ថិត​ក្នុង​ភូមិ ទន្លេ​បិត​លើ ឃុំ​ទន្លេបិត ស្រុក​ត្បូងឃ្មុំ ខេត្ត​កំពង់ចាម។

លោក​អនុសេនីយត្រី ឆាយ វុទ្ធី នាយ​ផ្នែក​នគរបាល​សណ្ដាប់​ធ្នាប់​សាធារណៈ ស្រុក​ត្បូង​ឃ្មុំ បាន​ប្រាប់​កម្ពុជា​ថ្មី​ថា រថយន្ត​របស់​សាលា​ឯកជន​ដែល​បាន​បុក​គូទ​គោ​យន្ត​ខាង​លើ​នេះ​ម៉ាក​សាំយ៉ុង ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2H3171 បើក​បរ​ដោយ​ឈ្មោះ​បឿ អៀ ភេទ​ប្រុស អាយុ​២០​ឆ្នាំ មាន ទីលំនៅ​ភូមិ​បារាយ ឃុំ​ខ្វិតធំ ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម។ លោក​បាន​បន្ត​ថា កូន​សិស្ស​ជិះ​មាន ប្រមាណ​១០​នាក់ មាន​៤​នាក់​រង​របួស​ស្រាល​ៗ។ចំណែក​អ្នក​ជិះ​គោ​យន្ត​មាន​គ្នា​៣​នាក់​របួស​ទាំង​៣។

លោក​នាយ​ផ្នែក​បាន​បន្ត​ថា រថយន្ត​និង​គោ​យន្ត​បើក​ស្រប​ទិស​គ្នា ពេល​មក​ដល់​កន្លែង​កើត ហេតុ រថយន្ត​សាំយ៉ុង​របស់​សាលា​ឯកជន​ខាង​លើ បាន​បើក​វ៉ា​គោ​យន្ត ប៉ុន្តែ​យក​ចង្កូត​មិន​ផុត ក៏​បាន បុក​គោ​យន្ត​បណ្ដាល​ឲ្យ​គោ​យន្ត​ត្រឡប់​គូទ​ទៅ​មុខ​បត់​ក្បាល​មក​ក្រោយ ហើយ​ខ្ទាត​ធ្លាក់​ចូល​រណ្ដៅ ជ្រៅ​ដែល​នៅ​ជាប់​​និង​ចិញ្ចើម​ផ្លូវ​ខាង​ស្ដាំ​ដៃ។

ក្រោយ​ពេល​កើត​ហេតុ​​សមត្ថកិច្ច​បាន​ទូរស័ព្ទ​ហៅ​ឡាន​សាមុយ​ មក​ដឹក​អ្នក​របួស​ទៅ​មន្ទីរ​ពេទ្យ​ក្រុង​កំពង់ចាម។ ចំណែក​រថយន្ត​និង​គោ​យន្ត​សមត្ថកិច្ច​បាន​អូស​យក​ទៅ​រក្សា​ទុក​នៅ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​ត្បូង​ឃ្មុំ ដើម្បី​ធ្វើ​ការ​ដោះ​ស្រាយ៕

 

ជោគ​ជតា​អាប់ភីស៊ីត នៅ​តែ​ស្ថិត​ក្នុង​ក្រឡាយ៉ាប់

ជោគ​ជតា​អាប់ភីស៊ីត នៅ​តែ​ស្ថិត​ក្នុង​ក្រឡាយ៉ាប់

ភ្នំពេញ៖នៅ​សណ្ឋាគារ​ហូលីដេរអ៊ីន នៅ​ទីក្រុង​បាង​កក​លោក​ភីន យ៉ូភុងចារឹន នាយក​សមាគម​ហោរា​សាស្រ្ត​អន្តរជាតិ​​និង​ជា​ប្រធាន​សភា​ហោរា​សាស្រ្ត​របស់​ថៃ បាន​ផ្ដល់​សម្ភាសន៍​មុន​នឹង​បើក​កម្ម​វិធី​ប្រជុំ​ពិភាក្សា...

មើលពត៌មានបន្ថែម...
More:

ឡៅ ស៊ីណាត ជួប​កែវ រំចង់ នៅ​លើ​សង្វៀន​បាយ័ន​នៅ​ថ្ងៃ​សៅរ៍

ឡៅ ស៊ីណាត ម្ចាស់​ខ្សែ​ក្រវ៉ាត់​ជើង​ឯក ទម្ងន់​៦០​គីឡូក្រាម ដែល​គ្មាន​នរណា​ម្នាក់​ដណ្ដើម​ពី​គេ​បាន​នោះ​នឹង​ត្រូវ​ជួប​ប្រកួត​ជាមួយ​កែវ រំចង់ អ្នក​ប្រដាល់​សមាគម​កីឡា ក្រសួង​ការ​ពារ​ជាតិ​នៅ​លើ​សង្វៀន​ស្ថាន...

មើលពត៌មានបន្ថែម...
More:

យុវវ័យ​កុំ​ឲ្យ​ទិវា​នៃ​ក្ដី​ស្រឡាញ់​ក្លាយ​ជា​ទិវា​សេ្នហ៍​កម្ម

យុវវ័យ​កុំ​ឲ្យ​ទិវា​នៃ​ក្ដី​ស្រឡាញ់​ក្លាយ​ជា​ទិវា​សេ្នហ៍​កម្ម

នៅ​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ​ ឆ្នាំ​២០១០​ខាង​មុខ​នេះ ទិវា​នៃ​ក្ដី​ស្រឡាញ់​ដែល​ភាសា​អង់គ្លេស​ហៅ​ថា ទិវាវ៉ាឡិនថាញ ដេ (Valentine's Day) ហើយ​ទិវា​នេះ​ជា​វប្បធម៌​និង​ទំនៀម​ទំលាប់​របស់​ពួក​បស្ចឹម​ប្រ​ទេស។

មើលពត៌មានបន្ថែម...
More:

ព័ត៌មានថ្មីបំផុត​

សំរាប់បុគ្គលិក



download-khmerunicode

ព័ត៌មាន​ស្ដីពី​គ្រោះ​ថ្នាក់​ចរាចរ​នៅ​ទូទាំង​ប្រទេស​សម្រាប់​ថ្ងៃ​ទី​០៧ ខែ​កញ្ញា ឆ្នាំ​២០១០ មាន​ចំនួន​៩លើក ស្លាប់​២នាក់

ភ្នំពេញ ៖ យោង​តាម​របាយការណ៍​របស់​នាយក​​ដ្ឋាន​​សណ្ដាប់​​ធ្នាប់​​នៃ​​អគ្គ​​ស្នង​​ការ​​នគរបាល​​ជាតិ បាន​​ឲ្យ​​ដឹង​​ថា​​​គ្រោះ​​ថ្នាក់​​ចរាចរ​សម្រាប់​​ថ្ងៃ​​ទី​៧ ខែ​​កញ្ញា កើត​​ឡើង​​ចំនួន​​៩​​លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់ ២នាក់(ប្រុស​​) រង​របួស​ធ្ងន់​១០​នាក់(ប្រុស​៩) របួស​ស្រាល​៤​នាក់​(ប្រុស​​)។ គ្រោះ​​ថ្នាក់​​ចរាចរ​​សម្រាប់​ថ្ងៃ​​ទី​​៧ ខែ​​កញ្ញា​​នេះ បើ​​ប្រៀបធៀប​​ថ្ងៃ​ទី​​៦ ​ខែ​​កញ្ញា​​កន្លង​ទៅ​​ឃើញ​​ថា មាន​​សភាព​​​ថយ​​ចុះ​​​៣លើក​និង​​អ្នក​ស្លាប់​មាន​ការថយ​ចុះ​៤នាក់​៕

mail.google.com
facebook
ចំនួនចូលទស្សនា : 191312
GreenICT_1

ផ្សាយពាណិជ្ជកម្ម

BlueIT-POS System

Alain-tobaco

Fine-tobaco

Chroeng-new


 

OI-women

Contact Information


017   017 468 828

0977   0977 264 668

01245   01245 2005

sophak45@gmail.comsophak45@gmail.com

[+]
  • Increase font size
  • Decrease font size
  • Default font size
  • default color
  • blue color
  • green color