www.kampucheathmey.com

GreenICT
ជន​ជាតិ​បារាំង​ជិះ​ម៉ូតូ R.X ដើរ​ទេសចរ​ជួប​គ្រោះ​ថ្នាក់​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៤ PDF បោះពុម្ភ E-mail
អង្គារ, 27 កក្កដា 2010 18:22

27-07-2010-eកំពង់ស្ពឺ ៖ គ្រោះ​ថ្នាក់​ចរាចរ​មួយ​បាន​កើត​ឡើង​​នៅ​ភូមិ​សង្រ្គោះ​ជាតិ​ ​ឃុំ​ត្រពាំង​គង ស្រុក សំរោង​ទង ខេត្ត​កំពង់ស្ពឺ កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កក្កដា ឆ្នាំ​២០១០ វេលា​ម៉ោង ១១​ថ្ងៃ​ត្រង់ ម្ដុំ​ចំណុច KM34 និងKM 35 បណ្ដាល​ឲ្យ​មនុស្ស​៨​នាក់ រង​របួស​ធ្ងន់​៣​នាក់​ក្នុង​នោះ​មាន​ជន​ជាតិ​បារាំង​២​នាក់។

ប្រភព​នៅ​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា ម៉ូតូ​ម៉ាក RX ពណ៌ស ពាក់​ស្លាក​លេខ 1AM 7144 បើក​បរ​ដោយ​ជន​ជាតិ​បារាំង មាន​ឈ្មោះ​អាឡិច សាន់ឌ័រ អាយុ​២២​ឆ្នាំ និង​ស្រ្តី​ឈ្មោះ អូរ យ៉ាន់ ជា ជន​ជាតិ​បារាំង​ដូច​គ្នា បាន​បើក​បរ​ឌុប​គ្នា​ពី​ទិស​ខាង​កើត ទៅ​ទិស​ខាង​លិច។

ប្រភព​បន្ត​ថា ពេល​មក​ដល់​ចំណុច​ខាង​លើ ម៉ូតូ​ដែល​បើក​ដោយ​ជន​ជាតិ​បារាំង​បាន​បើក​វ៉ា រថយន្ត​មួយ​គ្រឿង​ដែល​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា យ៉ាង​លឿន​បណ្ដាល​ឲ្យ​ជ្រុល​ទៅ​បុក​រ៉ឺម៉ក ដឹក​បាយ ម្ហូប ទៅ​លក់​នៅ​មុខ​រោង​ចក្រ​ពេញ​មួយ​ទំហឹង ធ្វើ​ឲ្យ​ជន​ជាតិ​បារាំង​ទាំង​ពីរ​នាក់​រង​របួស​បាក់​ភ្លៅ​ខាង​ឆ្វេង​ដូច​គ្នា។

ប្រភព​ពី​មន្រ្តី​ប៉ូលិស​ចរាច​បាន​ឲ្យ​ដឹង​ថា ករណី​គ្រោះ​ថ្នាក់​ចរាចរ​ខាង​លើ គឺ​បណ្ដាល​មក​ពី​ម៉ូតូ RX បើក​វ៉ា​ក្នុង​ល្បឿន​លឿន​បាត់​បង់​ម្ចាស់​ការ ហើយ​ជ្រុល​ទៅ​បុក​រម៉ក​ក្នុង​ចំណែក​ផ្លូវ​ខាង​ស្ដាំ​ដៃ​គេ យ៉ាង​ពេញ​ទំហឹង។ ប៉ូលិស​បាន​កសាង​សំណុំ​រឿង​ទៅ​ស្នង​ការ​ខេត្ត​កំពង់ស្ពឺ ដើម្បី​ដោះ​ស្រាយ​តាម ផ្លូវ​ច្បាប់៕

 

ជោគ​ជតា​អាប់ភីស៊ីត នៅ​តែ​ស្ថិត​ក្នុង​ក្រឡាយ៉ាប់

ជោគ​ជតា​អាប់ភីស៊ីត នៅ​តែ​ស្ថិត​ក្នុង​ក្រឡាយ៉ាប់

ភ្នំពេញ៖នៅ​សណ្ឋាគារ​ហូលីដេរអ៊ីន នៅ​ទីក្រុង​បាង​កក​លោក​ភីន យ៉ូភុងចារឹន នាយក​សមាគម​ហោរា​សាស្រ្ត​អន្តរជាតិ​​និង​ជា​ប្រធាន​សភា​ហោរា​សាស្រ្ត​របស់​ថៃ បាន​ផ្ដល់​សម្ភាសន៍​មុន​នឹង​បើក​កម្ម​វិធី​ប្រជុំ​ពិភាក្សា...

មើលពត៌មានបន្ថែម...
More:

ឡៅ ស៊ីណាត ជួប​កែវ រំចង់ នៅ​លើ​សង្វៀន​បាយ័ន​នៅ​ថ្ងៃ​សៅរ៍

ឡៅ ស៊ីណាត ម្ចាស់​ខ្សែ​ក្រវ៉ាត់​ជើង​ឯក ទម្ងន់​៦០​គីឡូក្រាម ដែល​គ្មាន​នរណា​ម្នាក់​ដណ្ដើម​ពី​គេ​បាន​នោះ​នឹង​ត្រូវ​ជួប​ប្រកួត​ជាមួយ​កែវ រំចង់ អ្នក​ប្រដាល់​សមាគម​កីឡា ក្រសួង​ការ​ពារ​ជាតិ​នៅ​លើ​សង្វៀន​ស្ថាន...

មើលពត៌មានបន្ថែម...
More:

យុវវ័យ​កុំ​ឲ្យ​ទិវា​នៃ​ក្ដី​ស្រឡាញ់​ក្លាយ​ជា​ទិវា​សេ្នហ៍​កម្ម

យុវវ័យ​កុំ​ឲ្យ​ទិវា​នៃ​ក្ដី​ស្រឡាញ់​ក្លាយ​ជា​ទិវា​សេ្នហ៍​កម្ម

នៅ​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ​ ឆ្នាំ​២០១០​ខាង​មុខ​នេះ ទិវា​នៃ​ក្ដី​ស្រឡាញ់​ដែល​ភាសា​អង់គ្លេស​ហៅ​ថា ទិវាវ៉ាឡិនថាញ ដេ (Valentine's Day) ហើយ​ទិវា​នេះ​ជា​វប្បធម៌​និង​ទំនៀម​ទំលាប់​របស់​ពួក​បស្ចឹម​ប្រ​ទេស។

មើលពត៌មានបន្ថែម...
More:

ព័ត៌មានថ្មីបំផុត​

សំរាប់បុគ្គលិក



download-khmerunicode

ព័ត៌មាន​ស្ដីពី​គ្រោះ​ថ្នាក់​ចរាចរ​នៅ​ទូទាំង​ប្រទេស​សម្រាប់​ថ្ងៃ​ទី​០៧ ខែ​កញ្ញា ឆ្នាំ​២០១០ មាន​ចំនួន​៩លើក ស្លាប់​២នាក់

ភ្នំពេញ ៖ យោង​តាម​របាយការណ៍​របស់​នាយក​​ដ្ឋាន​​សណ្ដាប់​​ធ្នាប់​​នៃ​​អគ្គ​​ស្នង​​ការ​​នគរបាល​​ជាតិ បាន​​ឲ្យ​​ដឹង​​ថា​​​គ្រោះ​​ថ្នាក់​​ចរាចរ​សម្រាប់​​ថ្ងៃ​​ទី​៧ ខែ​​កញ្ញា កើត​​ឡើង​​ចំនួន​​៩​​លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់ ២នាក់(ប្រុស​​) រង​របួស​ធ្ងន់​១០​នាក់(ប្រុស​៩) របួស​ស្រាល​៤​នាក់​(ប្រុស​​)។ គ្រោះ​​ថ្នាក់​​ចរាចរ​​សម្រាប់​ថ្ងៃ​​ទី​​៧ ខែ​​កញ្ញា​​នេះ បើ​​ប្រៀបធៀប​​ថ្ងៃ​ទី​​៦ ​ខែ​​កញ្ញា​​កន្លង​ទៅ​​ឃើញ​​ថា មាន​​សភាព​​​ថយ​​ចុះ​​​៣លើក​និង​​អ្នក​ស្លាប់​មាន​ការថយ​ចុះ​៤នាក់​៕

mail.google.com
facebook
ចំនួនចូលទស្សនា : 191285
GreenICT_1

ផ្សាយពាណិជ្ជកម្ម

BlueIT-POS System

Alain-tobaco

Fine-tobaco

Chroeng-new


 

OI-women

Contact Information


017   017 468 828

0977   0977 264 668

01245   01245 2005

sophak45@gmail.comsophak45@gmail.com

[+]
  • Increase font size
  • Decrease font size
  • Default font size
  • default color
  • blue color
  • green color