www.kampucheathmey.com

GreenICT
ជ្រូក​ឆ្លង​ដែន​ពី​វៀត​ណាម​តាម​ច្រក​របៀង ឃុំ​ព្រៃ​ទន្លេ ១៨​ក្បាល ត្រូវ​បាន​ជំនាញ​បង្រ្កាប PDF បោះពុម្ភ E-mail
ពុធ, 28 កក្កដា 2010 19:24

28-07-2010-fខេត្ត​កំពត ៖ ជ្រូក​ចំនួន​១៨​ក្បាល ដែល​ឈ្មួញ​ដឹក​ពី​ប្រទេស​វៀតណាម ឆ្លង​ដែន​ចូល​មក​តាម ច្រក​របៀង ហើយ​ដឹក​តាម​រថយន្ត​ចូល​ប្រទេស​កម្ពុជា​តាម​ច្រក​មុំ​៣ ចំណុច​ព្រែក​អស្សា ឃុំ​ព្រៃ​ទន្លេ ស្រុក​បន្ទាយ​មាស ខេត្ត​កំពត​នោះ​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​សហការ​គ្នា​ស្រាវជ្រាវ​ចាប់​បាន​ទាំង​ជ្រូក និង​រថយន្ត​រួម​ទាំង​ម្ចាស់​ជ្រូក ហើយ​ធ្វើ​សំណុំ​រឿង​បញ្ជូន​ទៅ​នាយក​ដ្ឋាន​បសុព្យាបាល អនុវត្ត​តាម​នីតិ វិធី។

មន្រ្តី​បសុព្យាបាល​មួយ​រូប សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​ចំណុច​ច្រក​របៀង ឃុំ​ព្រៃ​ទន្លេ​នេះ ឈ្មួញ​ខិល​ខូច​តែង​តែ​លួច​នាំ​ជ្រូក​មក​ពី​ប្រទេស​វៀត​ណាម​ជា​រឿយ​ៗ។ ប៉ុន្តែ​ខាង​ជំ នាញ​ពុំ​បាន​ជួប​ប្រទះ​ទេ ព្រោះ​ថា​ការ​នាំ​សត្វ​ជ្រូក​តាម​ច្រក​របៀង​នេះ ឈ្មួញ​បាន​ដឹក​ជញ្ជូន​តែ​ពេល យប់។ នៅ​រាត្រី​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១០ វេលា​ម៉ោង​២​និង​២៥​នាទី កំលាំង​ជំនាញ​បង្រ្កាប​បាន ជាក់ស្ដែង នូវ​សត្វ​ជ្រូក​ចំនួន​១៨​ក្បាល ដែល​ឈ្មួញ​ដឹក​តាម​រថយន្ត​តួរីស ពាក់​ស្លាក​លេខ ភ្នំពេញ 2F 8983 ដែល​មាន​អ្នក​បើក​បរ​ឈ្មោះ​ណុប ប៊ុនធឿន ភេទប្រុស អាយុ​២៤​ឆ្នាំ ព្រម​ទាំង​ម្ចាស់​ជ្រូក​ឈ្មោះ រ័ត្ន សុភី ភេទប្រុស អាយុ​៥១​ឆ្នាំ អ្នក​ទាំង​២​មាន​ទីលំនៅ​ភូមិ​របោះខ្ទំ ឃុំ​ដំបូក​ខ្ពស់ ស្រុក​អង្គរជ័យ ខេត្ត​កំពត។

លោក​សូ វិទូ ប្រធាន​បសុព្យាបាល​ខេត្ត​កំពត បាន​ឲ្យ​ដឹង​ថា ដោយ​អនុវត្ត​តាម​បទ​បញ្ជា​របស់ លោក​កែវ ផល ប្រធាន​នាយក​ដ្ឋាន បសុព្យាបាល​​ក៏​ដូច​ជា​បទ​បញ្ជា​របស់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ សហការ​ជាមួយ​មន្រ្តី​ពាក់ព័ន្ធ បង្រ្កាប​បទ​ល្មើស​បាន​ទាន់​ពេល​វេលា៕

 

ជោគ​ជតា​អាប់ភីស៊ីត នៅ​តែ​ស្ថិត​ក្នុង​ក្រឡាយ៉ាប់

ជោគ​ជតា​អាប់ភីស៊ីត នៅ​តែ​ស្ថិត​ក្នុង​ក្រឡាយ៉ាប់

ភ្នំពេញ៖នៅ​សណ្ឋាគារ​ហូលីដេរអ៊ីន នៅ​ទីក្រុង​បាង​កក​លោក​ភីន យ៉ូភុងចារឹន នាយក​សមាគម​ហោរា​សាស្រ្ត​អន្តរជាតិ​​និង​ជា​ប្រធាន​សភា​ហោរា​សាស្រ្ត​របស់​ថៃ បាន​ផ្ដល់​សម្ភាសន៍​មុន​នឹង​បើក​កម្ម​វិធី​ប្រជុំ​ពិភាក្សា...

មើលពត៌មានបន្ថែម...
More:

ឡៅ ស៊ីណាត ជួប​កែវ រំចង់ នៅ​លើ​សង្វៀន​បាយ័ន​នៅ​ថ្ងៃ​សៅរ៍

ឡៅ ស៊ីណាត ម្ចាស់​ខ្សែ​ក្រវ៉ាត់​ជើង​ឯក ទម្ងន់​៦០​គីឡូក្រាម ដែល​គ្មាន​នរណា​ម្នាក់​ដណ្ដើម​ពី​គេ​បាន​នោះ​នឹង​ត្រូវ​ជួប​ប្រកួត​ជាមួយ​កែវ រំចង់ អ្នក​ប្រដាល់​សមាគម​កីឡា ក្រសួង​ការ​ពារ​ជាតិ​នៅ​លើ​សង្វៀន​ស្ថាន...

មើលពត៌មានបន្ថែម...
More:

យុវវ័យ​កុំ​ឲ្យ​ទិវា​នៃ​ក្ដី​ស្រឡាញ់​ក្លាយ​ជា​ទិវា​សេ្នហ៍​កម្ម

យុវវ័យ​កុំ​ឲ្យ​ទិវា​នៃ​ក្ដី​ស្រឡាញ់​ក្លាយ​ជា​ទិវា​សេ្នហ៍​កម្ម

នៅ​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ​ ឆ្នាំ​២០១០​ខាង​មុខ​នេះ ទិវា​នៃ​ក្ដី​ស្រឡាញ់​ដែល​ភាសា​អង់គ្លេស​ហៅ​ថា ទិវាវ៉ាឡិនថាញ ដេ (Valentine's Day) ហើយ​ទិវា​នេះ​ជា​វប្បធម៌​និង​ទំនៀម​ទំលាប់​របស់​ពួក​បស្ចឹម​ប្រ​ទេស។

មើលពត៌មានបន្ថែម...
More:

ព័ត៌មានថ្មីបំផុត​

សំរាប់បុគ្គលិក



download-khmerunicode

ព័ត៌មាន​ស្ដីពី​គ្រោះ​ថ្នាក់​ចរាចរ​នៅ​ទូទាំង​ប្រទេស​សម្រាប់​ថ្ងៃ​ទី​០៧ ខែ​កញ្ញា ឆ្នាំ​២០១០ មាន​ចំនួន​៩លើក ស្លាប់​២នាក់

ភ្នំពេញ ៖ យោង​តាម​របាយការណ៍​របស់​នាយក​​ដ្ឋាន​​សណ្ដាប់​​ធ្នាប់​​នៃ​​អគ្គ​​ស្នង​​ការ​​នគរបាល​​ជាតិ បាន​​ឲ្យ​​ដឹង​​ថា​​​គ្រោះ​​ថ្នាក់​​ចរាចរ​សម្រាប់​​ថ្ងៃ​​ទី​៧ ខែ​​កញ្ញា កើត​​ឡើង​​ចំនួន​​៩​​លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់ ២នាក់(ប្រុស​​) រង​របួស​ធ្ងន់​១០​នាក់(ប្រុស​៩) របួស​ស្រាល​៤​នាក់​(ប្រុស​​)។ គ្រោះ​​ថ្នាក់​​ចរាចរ​​សម្រាប់​ថ្ងៃ​​ទី​​៧ ខែ​​កញ្ញា​​នេះ បើ​​ប្រៀបធៀប​​ថ្ងៃ​ទី​​៦ ​ខែ​​កញ្ញា​​កន្លង​ទៅ​​ឃើញ​​ថា មាន​​សភាព​​​ថយ​​ចុះ​​​៣លើក​និង​​អ្នក​ស្លាប់​មាន​ការថយ​ចុះ​៤នាក់​៕

mail.google.com
facebook
ចំនួនចូលទស្សនា : 191275
GreenICT_1

ផ្សាយពាណិជ្ជកម្ម

BlueIT-POS System

Alain-tobaco

Fine-tobaco

Chroeng-new


 

OI-women

Contact Information


017   017 468 828

0977   0977 264 668

01245   01245 2005

sophak45@gmail.comsophak45@gmail.com

[+]
  • Increase font size
  • Decrease font size
  • Default font size
  • default color
  • blue color
  • green color