|
បន្ទាយមានជ័យ ៖ បុរសម្នាក់ បានធ្វើអត្តឃាតសម្លាប់ខ្លួនយ៉ាងសាហាវដោយវះពោះខ្លួនឯង ទាញពោះវៀនមកកាត់ជាកង់ៗ បណ្ដាលឲ្យប្រកាច់ស្លាប់ក្នុងថ្លុកឈាម កាលពីវេលាម៉ោង ១០ យប់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១០ នៅក្នុងផ្ទះចាំដី ក្រោយសួនស្ព័រ ភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសេរីសោភណ្ឌ។
បើតាមការពិនិត្យទីតាំងកើតហេតុ និងពិនិត្យសពឃើញថា បុរសដែលស្លាប់នោះមានឈ្មោះ ផេង ភឿន អាយុ២៩ឆ្នាំ មានទីលំនៅភូមិតាសៀវ ឃុំគោកមន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
បើតាមប៉ូលិសព្រហ្មទណ្ឌ នៃអធិការក្រុងសេរីសោភណ្ឌ បានរៀបរាប់ថា គេបានឃើញពោះ វៀនធំរបស់ជនរងគ្រោះ នៅលើក្ដារមុខផ្ទះហើយមានឈាមពេញក្ដារ លុះពិនិត្យឃើញថាត្រង់ចំណុចពោះគឺធ្លាយពោះវៀនចេញមកក្រៅ ហើយសពជនរងគ្រោះពោរពេញទៅដោយឈាម។
តាមការសន្និដ្ឋាន ជនរងគ្រោះគឺធ្វើអត្តឃាតដោយខ្លួនឯង ហើយប្រើកាំបិតខ្វែវនិងផ្គាក់ វះ ពោះខ្លួន ហើយទាញពោះវៀនចេញមកកាត់ជាកំណាត់ៗ បណ្ដាលឲ្យប្រកាច់ស្លាប់តែម្ដង។
លោកស្រួយ ប៉ែន នាយការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ បានឲ្យដឹងថា មុនពេល កើតហេតុ សមត្ថកិច្ចកងរាជអាវុធហត្ថចុះអន្តរាគមន៍ដែរ តែពេលនោះជនរងគ្រោះបានប្រើដំបងឈើ គប់មកលើសមត្ថកិច្ច និងប្រើកាំបិតខ្វែវគំរាមកាប់មកលើសមត្ថកិច្ច ដែលមិនអាចឲ្យសមត្ថកិច្ចចូល ជួយបាន។
សមត្ថកិច្ចសន្និដ្ឋានថា ជនរងគ្រោះប្រហែលជាប្រើប្រាស់គ្រឿងញៀន។ លុះគ្រឿងញៀនធ្វើ ទុកទើបបានជាកាចសាហាវដូចនេះ។ តែអ្នកស្គាល់ជនរងគ្រោះថា ជននេះតែងតែកម្រោលចូល។ ក្រោយពីសកម្មភាពធ្វើអត្តឃាតបែបនេះរួចមក បានលេចឮលាន់មាត់ថា មានខ្មោចលងម្ចាស់ផ្ទះ លែងហ៊ាននៅទីនោះ៕ |