www.kampucheathmey.com

GreenICT
កម្មករ​រោង​ចក្រPCCS ជាង​៣.០០០​នាក់ បន្ត​ធ្វើ​កូដ​កម្ម​ទ្រង់​ទ្រាយ​ធំ PDF បោះពុម្ភ E-mail
ពុធ, 28 កក្កដា 2010 19:25

28-07-2010-hភ្នំពេញ ៖ កម្មករ​រោង​ចក្រ​កាត់​ដេរ​របស់​ក្រុមហ៊ុន PCCS ប្រមាណ​៣០០០​នាក់ បាន​នាំ​គ្នា​បន្ត ធ្វើ​កូដ​កម្ម ជា​លក្ខណៈ​ទ្រង់​ទ្រាយ​​ធំ នៅ​ព្រឹក​ថ្ងៃ​ទី​២៧ និង​ថ្ងៃ​ទី​២៨​ ខែ​កក្កដា ឆ្នាំ​២០១០ នៅ​មុខ​រោង ចក្រ​នោះ ដែល​មាន​ទីតាំង​នៅ​ជាប់​ដង​មហា​វិថី​សហព័ន្ធ​រុស្ស៊ី ក្នុង​សង្កាត់​ទឹក​ថ្លា ខណ្ឌ​សែនសុខ រាជ ធានី​ភ្នំពេញ។

អាជ្ញាធរ​អះអាង​ថា បាន​កើត​ឡើង​ជាង​១​សប្ដាហ៍​មក​ហើយ គឺ​ផ្ដើម​ចេញ​ពី​រឿង​ក្រុមហ៊ុន បាន បណ្ដេញ​តំណាង​កម្មករ​ម្នាក់​មិន​ឲ្យ​ធ្វើ​ការ​ដោយ​គ្មាន​ដំណោះ​ស្រាយ​​ ដែល​កម្មករ​បាន​ទាម​ទារ​សុំ​ឲ្យ តំណាង​របស់​គេ​បាន​ធ្វើ​ការ​ឡើង​វិញ។

លោក​ជា មុន្នី ប្រធាន​សហជីព​សេរី​កម្មករ បាន​និយាយ​ថា​កូដ​កម្ម​នេះ​បាន​កើត​ឡើង​ចាប់​តាំង ពី​ថ្ងៃ​ទី​១៧ ខែ​កក្កដា​នេះ ដែល​ផ្ដើម​ចេញ​ពី​រឿង​ប្រធាន​ក្រុមហ៊ុនPCCS បាន​បណ្ដេញ​តំណាង​កម្មករ ម្នាក់​ឈ្មោះម៉ម ចាន់ណា ភេទស្រី អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ ជា​តំណាង​សហជីព​សេរីកម្មករ​ប្រចាំ រោង​ចក្រ​នេះ មិន​ឲ្យ​ចូល​ធ្វើ​ការ​ដោយ​គ្មាន​មូល​ហេតុ។ លោក​បន្ត​ថា ក្រុម​ប៉ូលិស​​ប្រដាប់​ដោយ​ដំបង ឆក់ និង​ខែល បាន​មក​បង្រ្កាប​កម្មករ​មិន​ឲ្យ​តវ៉ា ហើយ​បាន​ប្រើ​អំពើ​ហិង្សា ដេញ​វាយ​កម្មករ​ឲ្យ​ចូល រោង​ចក្រ​វិញ បណ្ដាល​ឲ្យ​រង​របួស​ជាង​១០​នាក់ ដែល​ក្នុង​នោះ​មាន​២​នាក់​រង​របួស​ធ្ងន់​ធ្ងរ។

លោក​ម៉ក់ ហុង អធិការ​ប៉ូលិស​ខណ្ឌ​សែន​សុខ បាន​មាន​ប្រសាសន៍​ថា កូដ​កម្ម​នេះ​ប៉ូលិស​ពុំ បាន​ប្រើ​អំពើ​ហិង្សា​អ្វី​ទៅ​លើ​កម្មករ​បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់​ធ្ងរ​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ។ លោក បន្ត​ថា ប៉ូលិស​គ្រាន់​តែ​ប្រើ​ដំបង​ឆក់ ចុច​ឡើង​លើ​ដើម្បី​ឲ្យ​កម្មករ​ខ្លាច​នាំ​គ្នា​ចូល​ក្នុង​រោង​ចក្រ​វិញ ពីព្រោះ​ពួក​គេ​បាន​នាំ​គ្នា​ចេញ​មក​តវ៉ា​កណ្ដាល​ផ្លូវ សហព័ន្ធ​រុស្ស៊ី ដែល​ជា​ច្រក​ផ្លូវ​មួយ​ដ៏​សំខាន់​សំរាប់ អ្នក​ដំណើរ និង​ជា​ច្រក​អន្តរជាតិ​ដែល​មាន​ភ្ញៀវ​ជាតិ អន្តរជាតិ និង​គណៈប្រតិភូ​ធ្វើ​ដំណើរ​ជា​ប្រចាំ៕

 

ជោគ​ជតា​អាប់ភីស៊ីត នៅ​តែ​ស្ថិត​ក្នុង​ក្រឡាយ៉ាប់

ជោគ​ជតា​អាប់ភីស៊ីត នៅ​តែ​ស្ថិត​ក្នុង​ក្រឡាយ៉ាប់

ភ្នំពេញ៖នៅ​សណ្ឋាគារ​ហូលីដេរអ៊ីន នៅ​ទីក្រុង​បាង​កក​លោក​ភីន យ៉ូភុងចារឹន នាយក​សមាគម​ហោរា​សាស្រ្ត​អន្តរជាតិ​​និង​ជា​ប្រធាន​សភា​ហោរា​សាស្រ្ត​របស់​ថៃ បាន​ផ្ដល់​សម្ភាសន៍​មុន​នឹង​បើក​កម្ម​វិធី​ប្រជុំ​ពិភាក្សា...

មើលពត៌មានបន្ថែម...
More:

ឡៅ ស៊ីណាត ជួប​កែវ រំចង់ នៅ​លើ​សង្វៀន​បាយ័ន​នៅ​ថ្ងៃ​សៅរ៍

ឡៅ ស៊ីណាត ម្ចាស់​ខ្សែ​ក្រវ៉ាត់​ជើង​ឯក ទម្ងន់​៦០​គីឡូក្រាម ដែល​គ្មាន​នរណា​ម្នាក់​ដណ្ដើម​ពី​គេ​បាន​នោះ​នឹង​ត្រូវ​ជួប​ប្រកួត​ជាមួយ​កែវ រំចង់ អ្នក​ប្រដាល់​សមាគម​កីឡា ក្រសួង​ការ​ពារ​ជាតិ​នៅ​លើ​សង្វៀន​ស្ថាន...

មើលពត៌មានបន្ថែម...
More:

យុវវ័យ​កុំ​ឲ្យ​ទិវា​នៃ​ក្ដី​ស្រឡាញ់​ក្លាយ​ជា​ទិវា​សេ្នហ៍​កម្ម

យុវវ័យ​កុំ​ឲ្យ​ទិវា​នៃ​ក្ដី​ស្រឡាញ់​ក្លាយ​ជា​ទិវា​សេ្នហ៍​កម្ម

នៅ​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ​ ឆ្នាំ​២០១០​ខាង​មុខ​នេះ ទិវា​នៃ​ក្ដី​ស្រឡាញ់​ដែល​ភាសា​អង់គ្លេស​ហៅ​ថា ទិវាវ៉ាឡិនថាញ ដេ (Valentine's Day) ហើយ​ទិវា​នេះ​ជា​វប្បធម៌​និង​ទំនៀម​ទំលាប់​របស់​ពួក​បស្ចឹម​ប្រ​ទេស។

មើលពត៌មានបន្ថែម...
More:

ព័ត៌មានថ្មីបំផុត​

សំរាប់បុគ្គលិក



download-khmerunicode

ព័ត៌មាន​ស្ដីពី​គ្រោះ​ថ្នាក់​ចរាចរ​នៅ​ទូទាំង​ប្រទេស​សម្រាប់​ថ្ងៃ​ទី​០៧ ខែ​កញ្ញា ឆ្នាំ​២០១០ មាន​ចំនួន​៩លើក ស្លាប់​២នាក់

ភ្នំពេញ ៖ យោង​តាម​របាយការណ៍​របស់​នាយក​​ដ្ឋាន​​សណ្ដាប់​​ធ្នាប់​​នៃ​​អគ្គ​​ស្នង​​ការ​​នគរបាល​​ជាតិ បាន​​ឲ្យ​​ដឹង​​ថា​​​គ្រោះ​​ថ្នាក់​​ចរាចរ​សម្រាប់​​ថ្ងៃ​​ទី​៧ ខែ​​កញ្ញា កើត​​ឡើង​​ចំនួន​​៩​​លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់ ២នាក់(ប្រុស​​) រង​របួស​ធ្ងន់​១០​នាក់(ប្រុស​៩) របួស​ស្រាល​៤​នាក់​(ប្រុស​​)។ គ្រោះ​​ថ្នាក់​​ចរាចរ​​សម្រាប់​ថ្ងៃ​​ទី​​៧ ខែ​​កញ្ញា​​នេះ បើ​​ប្រៀបធៀប​​ថ្ងៃ​ទី​​៦ ​ខែ​​កញ្ញា​​កន្លង​ទៅ​​ឃើញ​​ថា មាន​​សភាព​​​ថយ​​ចុះ​​​៣លើក​និង​​អ្នក​ស្លាប់​មាន​ការថយ​ចុះ​៤នាក់​៕

mail.google.com
facebook
ចំនួនចូលទស្សនា : 191309
GreenICT_1

ផ្សាយពាណិជ្ជកម្ម

BlueIT-POS System

Alain-tobaco

Fine-tobaco

Chroeng-new


 

OI-women

Contact Information


017   017 468 828

0977   0977 264 668

01245   01245 2005

sophak45@gmail.comsophak45@gmail.com

[+]
  • Increase font size
  • Decrease font size
  • Default font size
  • default color
  • blue color
  • green color