|
ពុធ, 28 កក្កដា 2010 19:26 |
|
ប៉ោយប៉ែត ៖ បុរសម្នាក់ជាជនសង្ស័យ បានប្លន់អ្នកលក់មាសនៅខេត្តព្រះវិហារ នៅផ្សារកំពង់ ប្រណាក ដោយបាញ់សម្លាប់ទាំងព្រឹកកាលពីថ្ងៃទី១៧ ខែកក្កដា កន្លងទៅនេះ ត្រូវបានសមត្ថកិច្ច ចាប់ខ្លួនបានកាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១០ នៅចំណុចចំណតរថយន្តក្រុងប៉ោយប៉ែត ខណៈ ពេលគេបានទិញសំបុត្រជិះរថយន្តក្រុងនោះ។
លោកអ៊ុំ សុផល អធិការក្រុងប៉ោយប៉ែតបាននិយាយឲ្យដឹងថា ដោយមានការសហការគ្នាជាមួយសមត្ថកិច្ចប៉ូលិសខេត្តព្រះវិហារជាមួយសមត្ថកិច្ចប៉ូលិសខេត្តបន្ទាយមានជ័យ និងក្រុងប៉ោយ ប៉ែត បានឈានដល់ឃាត់ខ្លួនជនសង្ស័យដែលបានគេចខ្លួននោះ។
ជនសង្ស័យមានឈ្មោះប៊ុនណា អាយុ៣៥ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ចាម ហើយគេ បានដូរត្រកូលមកជាឈ្មោះគ្រិមមូសាន់។
ប៉ូលិសបាននិយាយឲ្យដឹងថា នេះគឺជាមុខសញ្ញាប្លន់ កាលពីគេនៅស្រុកកំណើតរបស់គេ ហើយបានគេចខ្លួនមករស់នៅខេត្តព្រះវិហារ និងបន្តសកម្មភាពប្លន់ម្ដងទៀត។
ពាក់ព័ន្ធក្នុងរឿងចាប់បានជនសង្ស័យដែលជាឃាតកបាញ់សម្លាប់អាជីវករលក់មាស និងប្ដូរ ប្រាក់ ដ៏សាហាវមិនធ្លាប់មានទាល់តែសោះកន្លងមក។
លោកអ៊ុំ សុផល អធិការក្រុងប៉ោយប៉ែតបានឲ្យដឹងថា លោកបានធ្វើការស្រាវជ្រាវជាច្រើន ថ្ងៃមកហើយ ដោយមានការចង្អុលបង្ហាញពីកំលាំងសំងាត់ទើបឈានទៅឃាត់ខ្លួនជនដៃដល់បាន៕ |