|
ពុធ, 28 កក្កដា 2010 19:27 |
|
ខេត្តបន្ទាយមានជ័យ ៖ ក្មេងស្រី២នាក់ បងប្អូនស្រីអាយុ១៤ឆ្នាំម្នាក់ និងអាយុ១២ឆ្នាំម្នាក់ ត្រូវ យុវជនអាយុ១៨ឆ្នាំជាប្អូនប្រុសរបស់ស្រ្តីដែលហៅក្មេងទៅដេកធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈ ម្នាក់ជាបងរហូតបានសម្រេច ហើយត្រូវម្ដាយ ឪពុកក្មេងស្រីរងគ្រោះប្ដឹងប៉ូលិសស្រុកព្រះនេត្រព្រះ ឲ្យចាប់ខ្លួន។
លោកកែវ ប៊ុនយឿន អធិការនគរបាលស្រុកព្រះនេត្រព្រះ បានឲ្យកម្ពុជាថ្មីដឹងថា ដោយផ្អែក តាមពាក្យបណ្ដឹងរបស់ឪពុកម្ដាយក្មេងស្រីឈ្មោះស.ស.រ អាយុ១៤ឆ្នាំ មានទីលំនៅភូមិភ្នំលៀបខាង កើត ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ បានចាប់រំលោភកូនស្រីរបស់គាត់ កាលពីកណ្ដាលអធ្រាត្រថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១០។
បើតាមការរៀបរាប់របស់ក្មេងស្រីរងគ្រោះ បានឲ្យដឹងថា នាងជាមួយប្អូនស្រីម្នាក់ទៀតអាយុ ១២ឆ្នាំ បានទៅដេកនៅផ្ទះរបស់ឈ្មោះដាយ ពិត ចំនួន២យប់ តាមការហៅរបស់បងគេ ស្រាប់តែ នៅយប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១០ កណ្ដាលយប់ជ្រៅខ្លួនកំពុងតែដេកលក់ជាមួយបងស្រីរបស់គេ និងប្អូនស្រីនាង ស្រាប់តែឈ្មោះពិន នៅដេកលើអង្រឹងក្បែរនោះដែរ បានចាប់នាងរំលោភរហូតបានសម្រេច។ លុះព្រឹកឡើងនាងក៏រៀបរាប់ប្រាប់ឪពុកម្ដាយ ហើយបាននាំនាងទៅប្ដឹងប៉ូលិស។
លោកអធិការបានឲ្យដឹងថាក្រោយទទួលពាក្យបណ្ដឹងលោកបានឃាត់ខ្លួនជនសង្ស័យឈ្មោះ ដាយ ពិន កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១០ ហើយនាំយកមកអធិការស្រុកព្រះ នេត្រព្រះ។
ជនសង្ស័យត្រូវបានកសាងសំណុំរឿងបញ្ជូនទៅស្នងការនគរបាលខេត្តអនុវត្តតាមនីតិវិធី៕ |