| ក្រុមហ៊ុនប្រេងរំអិលចំនួន៤ប្ដឹងនាយកក្រុមហ៊ុនម្នាក់ពីបទរំលោភសេចក្ដីទុកចិត្ត |
|
|
|
| ពុធ, 28 កក្កដា 2010 19:27 |
|
ភ្នំពេញ ៖ លោកអ៊ុក ស្រទន់ ដែលជានាយកក្រុមហ៊ុនឯកជនមួយឈ្មោះSCOOTH Cambodia Districbutor វ័យក្មេងម្នាក់ ត្រូវបានកំលាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ផ្នែកសន្តិសុខទូទៅ ធ្វើការឃាត់ខ្លួន កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១០ តាមពាក្យបណ្ដឹងរបស់ក្រុមហ៊ុនប្រេងរំអិល៤ក្រុមហ៊ុន ពីបទឆបោកប្រាក់ ក្នុងការទិញប្រេងរាប់ម៉ឺនដុល្លារ ហើយគេចវេសពុំព្រមសងអស់រយៈពេលជាច្រើនខែ។ ជនជាប់ចោទឈ្មោះអ៊ុក ស្រទន់ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះលេខ ៧២៦ ផ្លូវជាតិលេខ៥ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ មានមុខរបរជានាយកក្រុមហ៊ុន លក់ ប្រេងម៉ាស៊ីនយីហោ SCOOTH Cambodia Distributor ។
ប្រភពបន្តថា ក្រុមហ៊ុននេះបានទិញប្រេងរំអិល ពីក្រុមហ៊ុនឯកជនជាច្រើនហើយទើបតែមានក្រុមហ៊ុន៤ប៉ុណ្ណោះ ដែលបានដាក់ពាក្យបណ្ដឹង។ ប្រភពបន្តថា ក្រុមហ៊ុនទី១ ត្រូវបានជនជាប់ចោទ ឆបោកអស់ប្រាក់ចំនួន ៤២០០ដុល្លារ, ក្រុមហ៊ុនទី២អស់ប្រាក់៤៣០០ដុល្លារ, ក្រុមហ៊ុនទី៣ អស់ ប្រាក់៣៦០០ដុល្លារ និងក្រុមហ៊ុនទី៤ អស់ប្រាក់ចំនួន ២៣៥០ដុល្លារ ដោយឈ្មោះអ៊ុក ស្រទន់ ចេញ មូលប្បទានប័ត្រគ្មានទឹកប្រាក់ឲ្យទៀតផង។ សមត្ថកិច្ចបន្តថា ទឹកប្រាក់ដែលជនជាប់ចោទឆបោក ពុំព្រមសងទាំង៤ក្រុមហ៊ុននោះមាន ចំនួន ១៤៤៥០ដុល្លារអាមេរិក។ ដោយនៅសល់ក្រុមហ៊ុនឯកជនជាច្រើនទៀត ដែលរងគ្រោះដោយ សារជនជាប់ចោទបោកប្រាក់។ នៅចំពោះមុខសមត្ថកិច្ច ជនជាប់ចោទឈ្មោះអ៊ុក ស្រទន់ បានសារភាពថា ខ្លួនពិតជាបាន ទិញប្រេងរំអិលពីក្រុមហ៊ុនទាំងអស់ខាងលើមែន តែខ្លួនពុំមែនបោកទេ គ្រាន់តែពន្យារពេលសងប្រាក់ប៉ុណ្ណោះ ដោយសារខ្លួនក្ស័យធន៕ |
ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់នាយកដ្ឋានសណ្ដាប់ធ្នាប់នៃអគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថាគ្រោះថ្នាក់ចរាចរសម្រាប់ថ្ងៃទី៧ ខែកញ្ញា កើតឡើងចំនួន៩លើក បណ្ដាលឲ្យមនុស្សស្លាប់ ២នាក់(ប្រុស) រងរបួសធ្ងន់១០នាក់(ប្រុស៩) របួសស្រាល៤នាក់(ប្រុស)។ គ្រោះថ្នាក់ចរាចរសម្រាប់ថ្ងៃទី៧ ខែកញ្ញានេះ បើប្រៀបធៀបថ្ងៃទី៦ ខែកញ្ញាកន្លងទៅឃើញថា មានសភាពថយចុះ៣លើកនិងអ្នកស្លាប់មានការថយចុះ៤នាក់៕





