|
យន្តហោះដឹកអ្នកដំណើរ១គ្រឿងដែលពួកមន្រ្តីសង្ស័យថា បានវេរចរន្តហោះហើរ ដោយសារ មានភ្លៀងធ្លាក់ខ្លាំង និងមានពពកដ៏ក្រាស់នោះ បានធ្លាក់នៅលើភ្នំតូចៗ ដែលអាចមើលឃើញរដ្ឋធានីប្រទេសប៉ាគីស្ថាន កាលពីថ្ងៃពុធ ដោយបានសម្លាប់មនុស្សអស់ ១៥២នាក់ នៅក្នុងយន្តហោះ នេះនិងបានធ្វើឲ្យខ្ចាត់ខ្ចាយនូវផ្នែកនានានៃសព និងធ្វើឲ្យដែកយន្តហោះរមួលរួញចូលគ្នា។
ការធ្លាក់យន្តហោះនេះ បានបណ្ដាលឲ្យមនុស្សស្លាប់ច្រើនបំផុតមិនធ្លាប់មាននៅក្នុងប្រទេស ប៉ាគីស្ថាននិងជាសោកនាដកម្មចុងក្រោយបំផុតដែលបានធ្វើឲ្យកក្រើកប្រទេសមួយដែលបានទទួល រងនូវការស្លាប់មនុស្សជាច្រើននៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយសារការវាយប្រហាររបស់ពួកអាល់កៃ ដា និងពួកតាលីបង់។ យ៉ាងហោចណាស់ក៏មានពលរដ្ឋអាមេរិក២នាក់បានស្ថិតនៅក្នុងយន្តហោះ នេះដែរ នៅក្នុងចំណោមពលរដ្ឋប៉ាគីស្ថានភាគច្រើន។
យន្តហោះបានហោះចេញពីទីក្រុងការ៉ាជីនៅភាគខាងត្បូងប្រទេសនៅវេលាម៉ោង ៧និង៤៥ នាទីព្រឹក ដើម្បីហោះរយៈពេល២ម៉ោង ទៅកាន់ទីក្រុងអ៊ីស្លាមម៉ាបាត និងបានព្យាយាមដើម្បីចុះចត នៅពេលដែលយន្តហោះនេះបានបាត់បង់ការទាក់ទងជាមួយប៉មត្រួតពិនិត្យនៅលើដី។ មន្រ្តីអាកាស ចរស៊ីវិល លោកPervez George បាននិយាយដូច្នេះ។ យន្តហោះធុន Airblus គឺជាយន្តហោះឯកជន ដែលជាទីក្រុងធំបំផុតទី២របស់ប្រទេសប៉ាគីស្ថាន។
យន្តហោះនេះជាប្រភេទយន្តហោះ Airblus A321 បានធ្លាក់នៅចំងាយប្រហែល១៥គីឡូម៉ែត្រ ពីអាកាសយានដ្ឋានដោយបានធ្វើឲ្យឆេះខ្លោចភ្នំMargalla ដោយរួមទាំងមួយផ្នែកខាងក្រោយនៃវិហារ ឥស្លាមFaisal នោះផង។ កំទេចដែកដែលរមូលបានថ្ពក់ជាប់នៅលើដើមឈើនិងបានខ្ទាតរាយប៉ាយ នៅពាសពេញដី។ ផ្សែងហោះឡើងខ្មួរខ្មាញ់ចេញពីកន្លែងកើតហេតុនេះ។
មូលហេតុពិតប្រាកដនៃការធ្លាក់យន្តហោះនេះនៅមិនទាន់ដឹងភ្លាមៗនោះទេ ហើយបុគ្គលិក ជួយសង្រ្គោះកំពុងតែស្វែងរកប្រអប់ខ្មៅដែលថតទិន្នន័យស្ដីពីការហោះហើរ នៅក្នុងចំណោមកំទេច បាក់បែកទាំងនោះ។ ប៉ុន្តែរដ្ឋមន្រ្តីក្រសួងការពារប្រទេស Chauolhry Ahmed Mukhtar បាននិយាយថា រដ្ឋាភិបាលមិនបានសង្ស័យទៅលើអំពើភេរវកម្មនោះទេ។
បុគ្គលិកជួយសង្រ្គោះនិងពលរដ្ឋស្ម័គ្រចិត្ត ត្រូវបានរារាំងរំខានដោយសារភ្លៀងភក់ និងដី ដែលគ្រលិចគ្រលុក។ មន្រ្តីជួយសង្រ្គោះបាននិយាយថា ការធ្លាក់យន្តហោះនេះមានលក្ខណៈធ្ងន់ធ្ងរ ពេក ដែលធ្វើឲ្យអ្នកដំណើរ១៤៦នាក់ និងអាកាសយានិក ៦នាក់ មិនអាចនៅរស់បាន៕ |