www.kampucheathmey.com

GreenICT
អ្នក​លេង​ភ្លេង​ម្នាក់ អង្គុយ​ក្អួត​ឈាម​រហូត​ដល់​ស្លាប់​យ៉ាង​អាណោចអាធ័ម​បំផុត PDF បោះពុម្ភ E-mail
ព្រហស្បតិ, 29 កក្កដា 2010 18:17

29-07-2010-bក្រុង​ព្រះសីហនុ​ ៖ បុរស​អភ័ព្វ​ជា​អ្នក​លេង​ភ្លេង​ម្នាក់ ដែល​គេ​អះ​អាង​ថា​មាន​ជម្ងឺ​ប្រចាំ​កាយ​​រ៉ាំរ៉ៃ យូរ​ឆ្នាំ​ហើយ​នោះ​បាន​អង្គុយ​ក្អួត​ធ្លាក់​ឈាម រហូត​ដល់​ស្លាប់​យ៉ាង​អាណោចអាធ័ម​បំផុត​កាល​ពី​វេលា ម៉ោង​១៣​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១០ នៅ​តាម​បណ្ដោយ​ផ្លូវ​សាធារណៈ​ត្រង់​ចំណុច​ក្បែរ​របង​ផ្ទះ លោក​ទៀ វិញ​ ស្ថិត​នៅ​ក្នុង​ភូមិ​៣ សង្កាត់​លេខ​៣ ក្រុង​ព្រះសីហនុ។

សមត្ថកិច្ច​ប៉ូលិស​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ខាង​លើ​មាន​ឈ្មោះ​បាក់ ដាណែល ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ មាន​ស្រុក​កំណើត​នៅ​ភូមិ​កណ្ដាល​ស្ទឹង ស្រុក​កណ្ដាល​ស្ទឹង ខេត្ត​កណ្ដាល បច្ចុប្បន្ន​រស់ នៅ​តំបន់​កើត​ហេតុ មាន​មុខ​របរ​ជា​អ្នក​លេង​ភ្លេង​ចល័ត«កាន់​ផ្នែក​ចុច​អក»។

ទាក់​ទិន​នឹង​ការ​ស្លាប់​នេះ បើ​តាម​សាក្សី​ជា​ប៉ូលិស​ចរាចរ​ម្នាក់ ដែល​បំពេញ​ភារកិច្ច​នៅ​ក្បែរ កន្លែង​កើត​ហេតុ​នោះ​បាន​និយាយ​ថា មុន​ពេល​កើត​ហេតុ​ប្រហែល​១​ម៉ោង គេ​ឃើញ​ជន​រង​គ្រោះ​បាន ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​វ៉េវ ដែល​ជា​ម៉ូតូ​របស់​គាត់​បាន​មក​អង្គុយ​លេង​នៅ​ចំណុច​កើត​ហេតុ បន្ទាប់​មក​ក៏ ឃើញ​គាត់​មាន​អាការៈ​ក្អក ក្អួត​យ៉ាង​ខ្លាំង​រហូត​ដល់​ធ្លាក់​ឈាម​យ៉ាង​ច្រើន​បណ្ដាល​ឲ្យ​ស្លាប់​ភ្លាម​ៗ មួយ​រំពេច​តែម្ដង។

មិត្ត​ភក្ដិ​ជា​អ្នក​លេង​ភ្លេង​ជាមួយ​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ​បាក់ ដាណែល នេះ​គាត់​មាន​ជម្ងឺ​របេង​សួត​ប្រចាំ​កាយ​ជាច្រើន​ឆ្នាំ​មក​ហើយ ព្យាបាល​មិន​ជា​សោះ ហើយ​ជា​រៀង​រាល់ ថ្ងៃ​ជន​រង​គ្រោះ​តែង​តែ​អស់​សង្ឃឹម​លើ​ជីវិត​រស់​នៅ​របស់​ខ្លួន ដែល​មាន​ជម្ងឺ​ប្រចាំ​កាយ​រហូត​មាន​ពេល ខ្លះ​ជន​រង​គ្រោះ​ពិបាក​ចិត្ត​ខ្លាំង​ពេក បាន​ផឹក​ស្រា​ឡើង​ស្រវឹង​ទៀត​ផង។

បច្ចុប្បន្ន​ជន​រង​គ្រោះ​ត្រូវ​បាន​គេ​ដឹក​យក​ទៅ​តម្កល់​ទុក​នៅ​វត្ត​ក្រោម ដើម្បី​ធ្វើ​បុណ្យ​តាម​ប្រពៃ ណី៕

 

ជោគ​ជតា​អាប់ភីស៊ីត នៅ​តែ​ស្ថិត​ក្នុង​ក្រឡាយ៉ាប់

ជោគ​ជតា​អាប់ភីស៊ីត នៅ​តែ​ស្ថិត​ក្នុង​ក្រឡាយ៉ាប់

ភ្នំពេញ៖នៅ​សណ្ឋាគារ​ហូលីដេរអ៊ីន នៅ​ទីក្រុង​បាង​កក​លោក​ភីន យ៉ូភុងចារឹន នាយក​សមាគម​ហោរា​សាស្រ្ត​អន្តរជាតិ​​និង​ជា​ប្រធាន​សភា​ហោរា​សាស្រ្ត​របស់​ថៃ បាន​ផ្ដល់​សម្ភាសន៍​មុន​នឹង​បើក​កម្ម​វិធី​ប្រជុំ​ពិភាក្សា...

មើលពត៌មានបន្ថែម...
More:

ឡៅ ស៊ីណាត ជួប​កែវ រំចង់ នៅ​លើ​សង្វៀន​បាយ័ន​នៅ​ថ្ងៃ​សៅរ៍

ឡៅ ស៊ីណាត ម្ចាស់​ខ្សែ​ក្រវ៉ាត់​ជើង​ឯក ទម្ងន់​៦០​គីឡូក្រាម ដែល​គ្មាន​នរណា​ម្នាក់​ដណ្ដើម​ពី​គេ​បាន​នោះ​នឹង​ត្រូវ​ជួប​ប្រកួត​ជាមួយ​កែវ រំចង់ អ្នក​ប្រដាល់​សមាគម​កីឡា ក្រសួង​ការ​ពារ​ជាតិ​នៅ​លើ​សង្វៀន​ស្ថាន...

មើលពត៌មានបន្ថែម...
More:

យុវវ័យ​កុំ​ឲ្យ​ទិវា​នៃ​ក្ដី​ស្រឡាញ់​ក្លាយ​ជា​ទិវា​សេ្នហ៍​កម្ម

យុវវ័យ​កុំ​ឲ្យ​ទិវា​នៃ​ក្ដី​ស្រឡាញ់​ក្លាយ​ជា​ទិវា​សេ្នហ៍​កម្ម

នៅ​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ​ ឆ្នាំ​២០១០​ខាង​មុខ​នេះ ទិវា​នៃ​ក្ដី​ស្រឡាញ់​ដែល​ភាសា​អង់គ្លេស​ហៅ​ថា ទិវាវ៉ាឡិនថាញ ដេ (Valentine's Day) ហើយ​ទិវា​នេះ​ជា​វប្បធម៌​និង​ទំនៀម​ទំលាប់​របស់​ពួក​បស្ចឹម​ប្រ​ទេស។

មើលពត៌មានបន្ថែម...
More:

ព័ត៌មានថ្មីបំផុត​

សំរាប់បុគ្គលិក



download-khmerunicode

ព័ត៌មាន​ស្ដីពី​គ្រោះ​ថ្នាក់​ចរាចរ​នៅ​ទូទាំង​ប្រទេស​សម្រាប់​ថ្ងៃ​ទី​០៧ ខែ​កញ្ញា ឆ្នាំ​២០១០ មាន​ចំនួន​៩លើក ស្លាប់​២នាក់

ភ្នំពេញ ៖ យោង​តាម​របាយការណ៍​របស់​នាយក​​ដ្ឋាន​​សណ្ដាប់​​ធ្នាប់​​នៃ​​អគ្គ​​ស្នង​​ការ​​នគរបាល​​ជាតិ បាន​​ឲ្យ​​ដឹង​​ថា​​​គ្រោះ​​ថ្នាក់​​ចរាចរ​សម្រាប់​​ថ្ងៃ​​ទី​៧ ខែ​​កញ្ញា កើត​​ឡើង​​ចំនួន​​៩​​លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់ ២នាក់(ប្រុស​​) រង​របួស​ធ្ងន់​១០​នាក់(ប្រុស​៩) របួស​ស្រាល​៤​នាក់​(ប្រុស​​)។ គ្រោះ​​ថ្នាក់​​ចរាចរ​​សម្រាប់​ថ្ងៃ​​ទី​​៧ ខែ​​កញ្ញា​​នេះ បើ​​ប្រៀបធៀប​​ថ្ងៃ​ទី​​៦ ​ខែ​​កញ្ញា​​កន្លង​ទៅ​​ឃើញ​​ថា មាន​​សភាព​​​ថយ​​ចុះ​​​៣លើក​និង​​អ្នក​ស្លាប់​មាន​ការថយ​ចុះ​៤នាក់​៕

mail.google.com
facebook
ចំនួនចូលទស្សនា : 191229
GreenICT_1

ផ្សាយពាណិជ្ជកម្ម

BlueIT-POS System

Alain-tobaco

Fine-tobaco

Chroeng-new


 

OI-women

Contact Information


017   017 468 828

0977   0977 264 668

01245   01245 2005

sophak45@gmail.comsophak45@gmail.com

[+]
  • Increase font size
  • Decrease font size
  • Default font size
  • default color
  • blue color
  • green color