| អាជ្ញាធរសង្កាត់ទន្លេបាសាក់ ចុះប្រមូលនារីបំរើផ្លូវភេទនិងជនអនាថាបានចំនួន១១នាក់ |
|
|
|
| ព្រហស្បតិ, 29 កក្កដា 2010 18:18 |
|
ភ្នំពេញ ៖ អាជ្ញាធរសង្កាត់ទន្លេបាសាក់ បានដឹកនាំកំលាំងសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលទន្លេបាសាក់ ចុះធ្វើរដ្ឋបាលក្នុងមូលដ្ឋាន ដោយបានធ្វើការបង្រ្កាបនិងប្រមូលនារីបំរើផ្លូវភេទ អ្នកទាក់ម៉ូយ និងជន អនាថាគ្មានផ្ទះសំបែងបានចំនួន១១នាក់ បញ្ជូនទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញដើម្បីធ្វើការកែប្រែ និងអប់រំ។ ការចុះធ្វើរដ្ឋបាលនេះធ្វើឡើងកាលពីយប់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១០ កន្លងទៅនេះ នៅចំណុចអគារប៊ូឌីញ ផ្លូវសុធារស និងតាមសួនច្បារ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជ ធានីភ្នំពេញ។ ជាលទ្ធផលកំលាំងសមត្ថកិច្ចចំរុះរបស់សង្កាត់ទន្លេបាសាក់បានធ្វើការប្រមូលនារីបំរើ ផ្លូវភេទបានចំនួន៤នាក់ អ្នកទាក់ម៉ូយ និងជនអនាថាចំនួន៧នាក់៕
|
ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់នាយកដ្ឋានសណ្ដាប់ធ្នាប់នៃអគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថាគ្រោះថ្នាក់ចរាចរសម្រាប់ថ្ងៃទី៧ ខែកញ្ញា កើតឡើងចំនួន៩លើក បណ្ដាលឲ្យមនុស្សស្លាប់ ២នាក់(ប្រុស) រងរបួសធ្ងន់១០នាក់(ប្រុស៩) របួសស្រាល៤នាក់(ប្រុស)។ គ្រោះថ្នាក់ចរាចរសម្រាប់ថ្ងៃទី៧ ខែកញ្ញានេះ បើប្រៀបធៀបថ្ងៃទី៦ ខែកញ្ញាកន្លងទៅឃើញថា មានសភាពថយចុះ៣លើកនិងអ្នកស្លាប់មានការថយចុះ៤នាក់៕





