www.kampucheathmey.com

GreenICT
ប្រជាពលរដ្ឋ​កាប់​អុស​នៅ​តាម​ក្បាល​ស្រែ​យក​មក​ដុតធ្យូង​មាន​ការ​គំរាម​ទារ​លុយ PDF បោះពុម្ភ E-mail
ព្រហស្បតិ, 29 កក្កដា 2010 18:19

29-07-2010-hខេត្ត​ឧត្តរ​មានជ័យ ៖ ប្រជាពលរដ្ឋ​រស់​នៅ​ភូមិ​អូរស្រម៉ ឃុំ​ត្រពាំងតា ស្រុក​អន្លង់វែង ខេត្ត​ឧត្តរ មានជ័យ បាន​ផ្ដល់​ព័ត៌មាន​ឲ្យ​កម្ពុជា​ថ្មី​ដឹង​ថា មាន​កំលាំង​ប្រដាប់​អាវុធ គឺ​ជា​ទាហាន​និង​​ក្រុម​បរិស្ថាន ផង​នោះ បាន​ទារ​ប្រាក់​ពី​ពួក​គាត់​ដែល​កាប់​ឈើ​នៅ​តាម​ក្បាល​ស្រែ ដើម្បី​យក​ទៅ​ដុត​ធ្វើ​ធ្យូង។ នៅ ពេល​កាប់​បាន​ហើយ ពេល​ដឹក​តាម​គោ​យន្ត​កន្រ្តៃ ក្រុម​ទាហាន​និង​មន្រ្តី​បរិស្ថាន តែង​តែ​ទារ​លុយ​ពី ពួក​គាត់ បើ​គ្មាន​ប្រាក់​ទេ​ពួក​គេ​អាច​យក​ជា​មាន់ ទា ជំនួស​ក៏​បាន។

ប្រជាពលរដ្ឋ​មួយ​ក្រុម​រស់​នៅ​ភូមិ​អូរ​ស្រម៉ បាន​រៀប​រាប់​ប្រាប់​កម្ពុជា​ថ្មី​ថា ប្រជាពលរដ្ឋ​ជា​ទូទៅ នៅ​ភូមិ​នេះ​ជា​កសិករ ធ្វើ​ស្រែ​ចំការ ឯ​ខ្លះ​មាន​ដី​តែ​គ្មាន​លទ្ធភាព មាន​គោ​ក្របី ឬ​គោ​យន្ត​ភ្ជួរ​ដី​ស្រែ នោះ​ទេ រំពឹង​កាប់​ឈើ​អុស ទៅ​ដុត​ធ្យូង ហើយ​ឈើ​ទាំង​នោះ​មិន​មែន​ទៅ​កាប់​ក្នុង​ព្រៃ​ហាម​ឃាត់​ទេ គឺ​កាប់​តាម​ព្រៃ​ដី​ស្រែ​ចំការ​ផង​ខ្លួន​តែ​ប៉ុណ្ណោះ។

 

ពាក់​ព័ន្ធ​នឹង​បញ្ហា​ខាង​លើ ប្រជាពលរដ្ឋ​សូម​សំណូមពរ​ទៅ​ដល់​ទាហាន ដែល​បាន​ធ្វើ​សកម្ម ភាព​ទារ​ប្រាក់​បង់​ថ្លៃ​គោ​យន្ត​ដឹក​ឈើ​ទាំង​នោះ មេត្តា​យោគ​យល់​ដល់​ពួក​គាត់​ផង ហើយ​ពួក​គាត់ សំណូម​ពរ​ដល់​អ្នក​ទទួល​ខុស​ត្រូវ មេ​អង្គភាព​ឲ្យ​បាន​ដឹង​នូវ​ទង្វើ​របស់​ក្រុម​ទាហាន​ជា​បុគ្គល ដែល​បាន​ធ្វើ​សកម្មភាព​ជំរិត​ទារ​ប្រាក់​ពី​ពួក​គាត់៕

 

ជោគ​ជតា​អាប់ភីស៊ីត នៅ​តែ​ស្ថិត​ក្នុង​ក្រឡាយ៉ាប់

ជោគ​ជតា​អាប់ភីស៊ីត នៅ​តែ​ស្ថិត​ក្នុង​ក្រឡាយ៉ាប់

ភ្នំពេញ៖នៅ​សណ្ឋាគារ​ហូលីដេរអ៊ីន នៅ​ទីក្រុង​បាង​កក​លោក​ភីន យ៉ូភុងចារឹន នាយក​សមាគម​ហោរា​សាស្រ្ត​អន្តរជាតិ​​និង​ជា​ប្រធាន​សភា​ហោរា​សាស្រ្ត​របស់​ថៃ បាន​ផ្ដល់​សម្ភាសន៍​មុន​នឹង​បើក​កម្ម​វិធី​ប្រជុំ​ពិភាក្សា...

មើលពត៌មានបន្ថែម...
More:

ឡៅ ស៊ីណាត ជួប​កែវ រំចង់ នៅ​លើ​សង្វៀន​បាយ័ន​នៅ​ថ្ងៃ​សៅរ៍

ឡៅ ស៊ីណាត ម្ចាស់​ខ្សែ​ក្រវ៉ាត់​ជើង​ឯក ទម្ងន់​៦០​គីឡូក្រាម ដែល​គ្មាន​នរណា​ម្នាក់​ដណ្ដើម​ពី​គេ​បាន​នោះ​នឹង​ត្រូវ​ជួប​ប្រកួត​ជាមួយ​កែវ រំចង់ អ្នក​ប្រដាល់​សមាគម​កីឡា ក្រសួង​ការ​ពារ​ជាតិ​នៅ​លើ​សង្វៀន​ស្ថាន...

មើលពត៌មានបន្ថែម...
More:

យុវវ័យ​កុំ​ឲ្យ​ទិវា​នៃ​ក្ដី​ស្រឡាញ់​ក្លាយ​ជា​ទិវា​សេ្នហ៍​កម្ម

យុវវ័យ​កុំ​ឲ្យ​ទិវា​នៃ​ក្ដី​ស្រឡាញ់​ក្លាយ​ជា​ទិវា​សេ្នហ៍​កម្ម

នៅ​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ​ ឆ្នាំ​២០១០​ខាង​មុខ​នេះ ទិវា​នៃ​ក្ដី​ស្រឡាញ់​ដែល​ភាសា​អង់គ្លេស​ហៅ​ថា ទិវាវ៉ាឡិនថាញ ដេ (Valentine's Day) ហើយ​ទិវា​នេះ​ជា​វប្បធម៌​និង​ទំនៀម​ទំលាប់​របស់​ពួក​បស្ចឹម​ប្រ​ទេស។

មើលពត៌មានបន្ថែម...
More:

ព័ត៌មានថ្មីបំផុត​

សំរាប់បុគ្គលិក



download-khmerunicode

ព័ត៌មាន​ស្ដីពី​គ្រោះ​ថ្នាក់​ចរាចរ​នៅ​ទូទាំង​ប្រទេស​សម្រាប់​ថ្ងៃ​ទី​០៧ ខែ​កញ្ញា ឆ្នាំ​២០១០ មាន​ចំនួន​៩លើក ស្លាប់​២នាក់

ភ្នំពេញ ៖ យោង​តាម​របាយការណ៍​របស់​នាយក​​ដ្ឋាន​​សណ្ដាប់​​ធ្នាប់​​នៃ​​អគ្គ​​ស្នង​​ការ​​នគរបាល​​ជាតិ បាន​​ឲ្យ​​ដឹង​​ថា​​​គ្រោះ​​ថ្នាក់​​ចរាចរ​សម្រាប់​​ថ្ងៃ​​ទី​៧ ខែ​​កញ្ញា កើត​​ឡើង​​ចំនួន​​៩​​លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់ ២នាក់(ប្រុស​​) រង​របួស​ធ្ងន់​១០​នាក់(ប្រុស​៩) របួស​ស្រាល​៤​នាក់​(ប្រុស​​)។ គ្រោះ​​ថ្នាក់​​ចរាចរ​​សម្រាប់​ថ្ងៃ​​ទី​​៧ ខែ​​កញ្ញា​​នេះ បើ​​ប្រៀបធៀប​​ថ្ងៃ​ទី​​៦ ​ខែ​​កញ្ញា​​កន្លង​ទៅ​​ឃើញ​​ថា មាន​​សភាព​​​ថយ​​ចុះ​​​៣លើក​និង​​អ្នក​ស្លាប់​មាន​ការថយ​ចុះ​៤នាក់​៕

mail.google.com
facebook
ចំនួនចូលទស្សនា : 191232
GreenICT_1

ផ្សាយពាណិជ្ជកម្ម

BlueIT-POS System

Alain-tobaco

Fine-tobaco

Chroeng-new


 

OI-women

Contact Information


017   017 468 828

0977   0977 264 668

01245   01245 2005

sophak45@gmail.comsophak45@gmail.com

[+]
  • Increase font size
  • Decrease font size
  • Default font size
  • default color
  • blue color
  • green color