www.kampucheathmey.com

GreenICT
ឃើញ​បង​ធំ​ប្រុង​ប្រយុទ្ធ​គ្នា​រត់​ទៅ​ឃាត់ ត្រូវ​គេ​វាយ​២​ដំបង​រយៈក្បាល PDF បោះពុម្ភ E-mail
ពុធ, 03 កុម្ភៈ 2010 19:56

3-2-2010-gខេត្ត​កំពង់ធំ ៖ យុវជន​ម្នាក់ ទប់​ចិត្ត​មិន​បាន​ឃើញ​បង​ធំ​២​ក្រុម នៅ​ភូមិ​ជាប់​គ្នា​ប្រុង​ប្រយុទ្ធ​គ្នា ក៏​ស្ទុះ​ទៅ​ឃាត់​ត្រូវ​បាន​ក្រុម​បង​ធំ ភាគី​ម្ខាង​វាយ​ត្រូវ​ក្បាល​ពី​ក្រោយ ២​ដំបង បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់ និង​ប្រកាច់​ដូច​អន្ទង់​ដួល​ដេក​នៅ​លើ​ដី ដោយ​សារ​តែ​ការ​ប៉ះពាល់​សរសៃ​ ប្រាសាទ​ជា​ខ្លាំង។

ហេតុការណ៍​នោះ បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃទី​៣ ខែ​កុម្ភៈ ឆ្នាំ ២០១០ នៅ​ភូមិ​ថ្ម​គោល សង្កាត់​ព្រែក​តាហូ ក្រុង​ស្ទឹង​សែន ខេត្ត​កំពង់ធំ។

យុវជន​ដែល​រង​របួស ព្រោះ​តែ​ទៅ​ជួយ​ឃាត់​គេ​នោះ ឈ្មោះ​វ៉ាធី ណែត អាយុ​២៥​ឆ្នាំ នៅ​ភូមិ ស្លាកែត ក្នុង​សង្កាត់​កើត​ហេតុ​ខាង​លើ។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​សាក្សី នៅ​កន្លែង​កើត​ហេតុ​បាន​និយាយ​ឲ្យ​ដឹង​ថា នៅ​មុន​ពេល កើត​ហេតុ​គេ​ឃើញ ក្រុម​យុវជន​ទំនើង​ទាំង​២​ក្រុម​នោះ ផឹក​ស៊ី​នៅ​ផ្ទះ​អ្នក​លក់​ដូរ​គ្រឿង​ស្រវឹង​មួយ កន្លែង នៅ​ចុង​ភូមិ​ស្លា​កែត ជាប់​និង​ភូមិ​ថ្ម​គោល ហើយ​ក្រុម​យុវជន​ទំនើង​ទាំង​០២​ក្រុម​នោះ​ មួយ​ក្រុម នៅ​ភូមិ​ថ្ម​គោល និង​មួយ​ក្រុម​ទៀត​នៅ​ភូមិ​ស្លាកែត​នោះ​ឯង។

ប្រភព​ព័ត៌មាន​ដដែល​នោះ​បាន​បន្ត​ឲ្យ​ដឹង​ថា នៅ​ខណៈ​ដែល​បង​ធំ​ទាំង​២​ក្រុម​ នោះ​ផឹក​ស្រវឹង រៀង​ៗ​ខ្លួន​ហើយ​នោះ ក៏​ចាប់​ផ្ដើម​និយាយ​ទាស់​សំដី​គ្នា រហូត​ដល់​បង្កើត​ជំលោះ​ប្រុង​ប្រយុទ្ធ​គ្នា​ទៅ ហើយ។​ ឃើញ​ដូច្នេះ យុវជន​រង​គ្រោះ​ក៏​ស្ទុះ​ទៅ​ឃាត់​ធ្វើ​ឲ្យ​បង​ធំ​ភាគី​ម្ខាង ដើរ​ចេញ​ទៅ​បាត់​ទៅ នៅ តែ​ភាគី​ម្ខាង​ទៀត ពេល​នោះ​យុវជន​ឈ្មោះ​ស៊ុំ នៅ​ក្នុង​ក្រុម​នោះ​ក៏​ស្ទុះ​ទៅ​ដក​បង្គោល​របង មក​វាយ ជន​រងគ្រោះ​២​ដំបង​ចំ​ក្បាល​ផ្នែក​ខាង​ក្រោយ បណ្ដាល​ឲ្យ​ជន​រងគ្រោះ​ប្រកាច់​រមួល​ដួល​ដេក ទៅ​លើ ដី​មួយ​រំពេច ចំណែក​ជន​ដៃ​ដល់​ឈ្មោះស៊ុំ និង​បក្ខ​ពួក​ត្រូវ​បាន​រត់​គេច​ខ្លួន​អស់។

ជន​រងគ្រោះ​កំពុង​ជួយ​សង្រ្គោះ​ពី​គ្រូ​ពេទ្យ​ខេត្ត​កំពង់ធំ ហើយ​អាការៈ​ប្រកាច់​ រមួល នៅ​លើ​គ្រែ ដែល​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​ស្រក់​ទឹក​ភ្នែក ដោយ​ក្ដី​អាណិត​អាសូរ៕

 

ជោគ​ជតា​អាប់ភីស៊ីត នៅ​តែ​ស្ថិត​ក្នុង​ក្រឡាយ៉ាប់

ជោគ​ជតា​អាប់ភីស៊ីត នៅ​តែ​ស្ថិត​ក្នុង​ក្រឡាយ៉ាប់

ភ្នំពេញ៖នៅ​សណ្ឋាគារ​ហូលីដេរអ៊ីន នៅ​ទីក្រុង​បាង​កក​លោក​ភីន យ៉ូភុងចារឹន នាយក​សមាគម​ហោរា​សាស្រ្ត​អន្តរជាតិ​​និង​ជា​ប្រធាន​សភា​ហោរា​សាស្រ្ត​របស់​ថៃ បាន​ផ្ដល់​សម្ភាសន៍​មុន​នឹង​បើក​កម្ម​វិធី​ប្រជុំ​ពិភាក្សា...

មើលពត៌មានបន្ថែម...
More:

ឡៅ ស៊ីណាត ជួប​កែវ រំចង់ នៅ​លើ​សង្វៀន​បាយ័ន​នៅ​ថ្ងៃ​សៅរ៍

ឡៅ ស៊ីណាត ម្ចាស់​ខ្សែ​ក្រវ៉ាត់​ជើង​ឯក ទម្ងន់​៦០​គីឡូក្រាម ដែល​គ្មាន​នរណា​ម្នាក់​ដណ្ដើម​ពី​គេ​បាន​នោះ​នឹង​ត្រូវ​ជួប​ប្រកួត​ជាមួយ​កែវ រំចង់ អ្នក​ប្រដាល់​សមាគម​កីឡា ក្រសួង​ការ​ពារ​ជាតិ​នៅ​លើ​សង្វៀន​ស្ថាន...

មើលពត៌មានបន្ថែម...
More:

យុវវ័យ​កុំ​ឲ្យ​ទិវា​នៃ​ក្ដី​ស្រឡាញ់​ក្លាយ​ជា​ទិវា​សេ្នហ៍​កម្ម

យុវវ័យ​កុំ​ឲ្យ​ទិវា​នៃ​ក្ដី​ស្រឡាញ់​ក្លាយ​ជា​ទិវា​សេ្នហ៍​កម្ម

នៅ​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ​ ឆ្នាំ​២០១០​ខាង​មុខ​នេះ ទិវា​នៃ​ក្ដី​ស្រឡាញ់​ដែល​ភាសា​អង់គ្លេស​ហៅ​ថា ទិវាវ៉ាឡិនថាញ ដេ (Valentine's Day) ហើយ​ទិវា​នេះ​ជា​វប្បធម៌​និង​ទំនៀម​ទំលាប់​របស់​ពួក​បស្ចឹម​ប្រ​ទេស។

មើលពត៌មានបន្ថែម...
More:

ព័ត៌មានថ្មីបំផុត​

សំរាប់បុគ្គលិក



download-khmerunicode

ព័ត៌មាន​ស្ដីពី​គ្រោះ​ថ្នាក់​ចរាចរ​នៅ​ទូទាំង​ប្រទេស​សម្រាប់​ថ្ងៃ​ទី​០៤ ខែ​កញ្ញា ឆ្នាំ​២០១០ មាន​ចំនួន​១០លើក ស្លាប់​៤នាក់

ភ្នំពេញ ៖ យោង​តាម​របាយការណ៍​របស់​នាយក​​ដ្ឋាន​​សណ្ដាប់​​ធ្នាប់​​នៃ​​អគ្គ​​ស្នង​​ការ​​នគរបាល​​ជាតិ បាន​​ឲ្យ​​ដឹង​​ថា​​​គ្រោះ​​ថ្នាក់​​ចរាចរ​សម្រាប់​​ថ្ងៃ​​ទី​៤ ខែ​​កញ្ញា កើត​​ឡើង​​ចំនួន​​១០​​លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់ ៤នាក់(ប្រុស​​) រង​របួស​ធ្ងន់​៩​នាក់(ប្រុស​៧) របួស​ស្រាល​៣​នាក់​(ប្រុស​១​)។ គ្រោះ​​ថ្នាក់​​ចរាចរ​​សម្រាប់​ថ្ងៃ​​ទី​​៤ ខែ​​កញ្ញា​​នេះ បើ​​ប្រៀបធៀប​​ថ្ងៃ​ទី​​៣ ​ខែ​​កញ្ញា​​កន្លង​ទៅ​​ឃើញ​​ថា មាន​​សភាព​​កើន​ឡើង​២​លើក​និង​​អ្នក​ស្លាប់​មាន​ការ​កើន​ឡើង​ម្នាក់​៕

mail.google.com
facebook
ចំនួនចូលទស្សនា : 183581
GreenICT_1

ផ្សាយពាណិជ្ជកម្ម

BlueIT-POS System

FINE

Alain_de_long

Chroeng_New_3_1_New_2_copy


 

OI-women

Contact Information


017   017 468 828

0977   0977 264 668

01245   01245 2005

sophak45@gmail.comsophak45@gmail.com

[+]
  • Increase font size
  • Decrease font size
  • Default font size
  • default color
  • blue color
  • green color