www.kampucheathmey.com

GreenICT
សមេ្ដច​តេជោ ៖ គ្មាន​ការ​ចេះ​ដឹង​ណា​មួយ​ដែល​អាច​ទទួល​បាន​ពី​ការ​ផ្ទេរ​ដោយ​គ្មាន​ការ​ទទួល​នោះ​ទេ PDF បោះពុម្ភ E-mail
ពុធ, 03 កុម្ភៈ 2010 20:28

3-2-2010-hភ្នំពេញ  ៖​ សម្ដេច​អគ្គមហាសេនា​បតី​តេជោ ហ៊ុន​ សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះ​រា​ជា​ណា​ចក្រ កម្ពុជា បាន​មាន​ប្រសាសន៍​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ ដល់​និស្សិត​ ចំនួន ១២៦៦​នាក់ នៃ​វិទ្យាល័យ​វ៉ាន់ ដា នា​ព្រឹក​ថ្ងៃ​ទី​០៣ ខែ​កុម្ភៈ​ ឆ្នាំ​២០១០ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​ថា គ្មាន​ការ​ចេះ​ដឹង​ណា​មួយ​ដែល អាច​ទទួល​បាន​ពី​ការ​ផ្ទេរ​ដោយ​គ្មាន​ការ​ទទួល​នោះ​ ទេ នោះ​គឺ​ជា​រឿង​ទ្វេទិស​រវាង​ម្ខាង​គ្រូ និង​ម្ខាង​សិស្ស។

សម្ដេច​ថ្លែង​ថា ការ​សិក្សា​មិន​មែន​ជា​ការ​បញ្ចូល​ឈាម​តាម​រយៈ​មនុស្ស​ម្នាក់​ទៅ​ មនុស្ស​ម្នាក់ បាន​នោះ​ទេ ក៏​ប៉ុន្តែ​វា​ជា​ការ​ខិត​ខំ​ដោយ​ផ្ទាល់ ម្ខាង​គឺ​សាស្រ្តាចារ្យ​ដែល​ជា​អ្នក​ណែនាំ​ជា​អ្នក​ចង្អុល បង្ហាញ និង​ផ្ទេរ​ចំណេះ​ដឹង ឯ​ម្ខាង​ទៀត​គឺ​ស្ថិត​នៅ​លើ​សមត្ថភាព​ស្រូប​របស់​និស្សិត​ម្នាក់​ៗ​ផងដែរ។

សម្ដេច​ថ្លែងថា រាជ​រដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​យុទ្ធសាស្រ្ត​ទូលំទូលាយ​សំរាប់​ វិស័យ​អប់រំ ដែល​មាន​លំអិត​ក្នុង​យុទ្ធសាស្រ្ត«អប់រំ​សំរាប់​ទាំងអស់​គ្នា»។ ក្នុង​ការ​អនុវត្តន៍​យុទ្ធសាស្រ្ត​នេះ​កន្លង​មក តាមរយៈ​ការ​ធានា​សមធម៌ ក្នុង​ការ​អប់រំ​មូលដ្ឋាន​រយៈពេល​៩​ឆ្នាំ សំរាប់​កុមារ​គ្រប់​រូប រាជ​រដ្ឋាភិបាល សំរេច​បាន​នូវ​វឌ្ឍនភាព​គួរ​ជា​ទី​មោទនៈ។ ជាក់​ស្ដែង ការ​វិនិយោគ​លើ​ការ​កសាង​សាលា​រៀន​គ្រប់​កំរិត ត្រូវ​បាន​បង្កើត​ឡើង​ជា​លំដាប់​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។ រាជ​រដ្ឋាភិបាល​បាន​អនុញ្ញាត​ឲ្យ​វិស័យ ឯកជន​ចូល​រួម​ចំណែក​ផ្ដល់​សេវា​អប់រំ​និង​បណ្ដុះបណ្ដាល​នៅ​គ្រប់​កំរិត​ពី​បឋម​សិក្សា​រហូត​ដល់ ឧត្តម សិក្សា ដែល​បច្ចុប្បន្ន​នៅ​ទូទាំង​ប្រទេស​យើង​មាន​គ្រឹះស្ថាន​ឧត្តម​សិក្សាចំនួន​៦៦ ដែល​ក្នុង​ នោះ​២៤ គ្រឹះ​ស្ថាន​ជា​កម្មសិទ្ធិ​របស់​រដ្ឋ និង​៤២​គ្រឹះស្ថាន​ទៀត​ជា​របស់​ឯកជន។

សមេ្ដច​តេជោ ក៏​បាន​ផ្ដាំ​ផ្ញើ​ដល់​និស្សិត ជ័យ​លាភី​ទាំងអស់​ត្រូវ​ចេះ​ប្រែ​ក្លាយ​ចំណេះ​ដឹង ចំណេះ​ធ្វើ និង​ទេព​កោសល្យ​របស់​ខ្លួន ឲ្យ​ទៅ​ជា​សកម្មភាព​ជាក់ស្ដែង​ព្រម​ទាំង​ប្រកាន់​ខ្ជាប់ នូវ​ក្រម សីលធម៌​និង​គុណធម៌​ក្នុង​ការ​អភិវឌ្ឍន៍​ជីវភាព​រស់នៅ​របស់​ខ្លួន ក្រុម​គ្រួសារ​ខ្លួន និង​សង្គម​ជាតិ​របស់ ខ្លួន៕

 

ជោគ​ជតា​អាប់ភីស៊ីត នៅ​តែ​ស្ថិត​ក្នុង​ក្រឡាយ៉ាប់

ជោគ​ជតា​អាប់ភីស៊ីត នៅ​តែ​ស្ថិត​ក្នុង​ក្រឡាយ៉ាប់

ភ្នំពេញ៖នៅ​សណ្ឋាគារ​ហូលីដេរអ៊ីន នៅ​ទីក្រុង​បាង​កក​លោក​ភីន យ៉ូភុងចារឹន នាយក​សមាគម​ហោរា​សាស្រ្ត​អន្តរជាតិ​​និង​ជា​ប្រធាន​សភា​ហោរា​សាស្រ្ត​របស់​ថៃ បាន​ផ្ដល់​សម្ភាសន៍​មុន​នឹង​បើក​កម្ម​វិធី​ប្រជុំ​ពិភាក្សា...

មើលពត៌មានបន្ថែម...
More:

ឡៅ ស៊ីណាត ជួប​កែវ រំចង់ នៅ​លើ​សង្វៀន​បាយ័ន​នៅ​ថ្ងៃ​សៅរ៍

ឡៅ ស៊ីណាត ម្ចាស់​ខ្សែ​ក្រវ៉ាត់​ជើង​ឯក ទម្ងន់​៦០​គីឡូក្រាម ដែល​គ្មាន​នរណា​ម្នាក់​ដណ្ដើម​ពី​គេ​បាន​នោះ​នឹង​ត្រូវ​ជួប​ប្រកួត​ជាមួយ​កែវ រំចង់ អ្នក​ប្រដាល់​សមាគម​កីឡា ក្រសួង​ការ​ពារ​ជាតិ​នៅ​លើ​សង្វៀន​ស្ថាន...

មើលពត៌មានបន្ថែម...
More:

យុវវ័យ​កុំ​ឲ្យ​ទិវា​នៃ​ក្ដី​ស្រឡាញ់​ក្លាយ​ជា​ទិវា​សេ្នហ៍​កម្ម

យុវវ័យ​កុំ​ឲ្យ​ទិវា​នៃ​ក្ដី​ស្រឡាញ់​ក្លាយ​ជា​ទិវា​សេ្នហ៍​កម្ម

នៅ​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ​ ឆ្នាំ​២០១០​ខាង​មុខ​នេះ ទិវា​នៃ​ក្ដី​ស្រឡាញ់​ដែល​ភាសា​អង់គ្លេស​ហៅ​ថា ទិវាវ៉ាឡិនថាញ ដេ (Valentine's Day) ហើយ​ទិវា​នេះ​ជា​វប្បធម៌​និង​ទំនៀម​ទំលាប់​របស់​ពួក​បស្ចឹម​ប្រ​ទេស។

មើលពត៌មានបន្ថែម...
More:

ព័ត៌មានថ្មីបំផុត​

សំរាប់បុគ្គលិក



download-khmerunicode

ព័ត៌មាន​ស្ដីពី​គ្រោះ​ថ្នាក់​ចរាចរ​នៅ​ទូទាំង​ប្រទេស​សម្រាប់​ថ្ងៃ​ទី​០៤ ខែ​កញ្ញា ឆ្នាំ​២០១០ មាន​ចំនួន​១០លើក ស្លាប់​៤នាក់

ភ្នំពេញ ៖ យោង​តាម​របាយការណ៍​របស់​នាយក​​ដ្ឋាន​​សណ្ដាប់​​ធ្នាប់​​នៃ​​អគ្គ​​ស្នង​​ការ​​នគរបាល​​ជាតិ បាន​​ឲ្យ​​ដឹង​​ថា​​​គ្រោះ​​ថ្នាក់​​ចរាចរ​សម្រាប់​​ថ្ងៃ​​ទី​៤ ខែ​​កញ្ញា កើត​​ឡើង​​ចំនួន​​១០​​លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់ ៤នាក់(ប្រុស​​) រង​របួស​ធ្ងន់​៩​នាក់(ប្រុស​៧) របួស​ស្រាល​៣​នាក់​(ប្រុស​១​)។ គ្រោះ​​ថ្នាក់​​ចរាចរ​​សម្រាប់​ថ្ងៃ​​ទី​​៤ ខែ​​កញ្ញា​​នេះ បើ​​ប្រៀបធៀប​​ថ្ងៃ​ទី​​៣ ​ខែ​​កញ្ញា​​កន្លង​ទៅ​​ឃើញ​​ថា មាន​​សភាព​​កើន​ឡើង​២​លើក​និង​​អ្នក​ស្លាប់​មាន​ការ​កើន​ឡើង​ម្នាក់​៕

mail.google.com
facebook
ចំនួនចូលទស្សនា : 183602
GreenICT_1

ផ្សាយពាណិជ្ជកម្ម

BlueIT-POS System

FINE

Alain_de_long

Chroeng_New_3_1_New_2_copy


 

OI-women

Contact Information


017   017 468 828

0977   0977 264 668

01245   01245 2005

sophak45@gmail.comsophak45@gmail.com

[+]
  • Increase font size
  • Decrease font size
  • Default font size
  • default color
  • blue color
  • green color