www.kampucheathmey.com

GreenICT
មាន​សប្បុរស​ជន​ចេញ​លុយ​ធ្វើ​ផ្លូវ​តែ​អាជ្ញាធរ​គ្មាន​សមត្ថភាព​សំរួល​អ្នក​សង់​ផ្ទះ​រំលោភ​យក​ផ្លូវ PDF បោះពុម្ភ E-mail
ព្រហស្បតិ, 04 កុម្ភៈ 2010 14:40

3-2-2010-jភ្នំពេញ ៖ ផ្លូវ​លំ​មួយ​ខ្សែ​ប្រវែង​កន្ទុយ​អណ្ដើក​តែ​វា​មាន​សារៈសំខាន់​សំរាប់​ប្រជាពលរដ្ឋ ដែល រស់​នៅ​ចេញ​ចូល​តាម​ផ្លូវ​នេះ។ កន្លង​មក​ផ្លូវ​នេះ​មាន​ភក់​ជ្រាំ​ពិបាក​ ធ្វើ​ដំណើរ ប៉ុន្តែ​ដោយ​មាន​សប្បុរស ជន​ចេញ​លុយ​ធ្វើ​ជា​បន្តបន្ទាប់​បន្តិច​ម្ដង​ទើប​អាច​ធ្វើ​ដំណើរ​បាន​ស្រួល។

អ្វី​ដែល​ប្រជាពលរដ្ឋ​ហួស​ចិត្ត​នឹក​ស្មាន​មិន​ដល់​នោះ ដោយ​សារ​អាជ្ញាធរ​សង្កាត់​កាកាប ខណ្ឌ ដង្កោ មិន​បាន​ចុះ​ទៅ​សំរួល​ដល់​ប្រជាពលរដ្ឋ​ប្រហែល​២​ទៅ​៣​គ្រួសារ​រស់​នៅ​ដើម​ផ្លូវ​នេះ​រុះ​រើ​សំណង់ រំលោភ​យក​ផ្លូវ​នេះ​ចេញ​បន្តិច​ឡើយ។

ផ្លូវ​លំ​ដែល​ប្រជាពលរដ្ឋ​លើក​យក​មក​និយាយ​នា​ពេល​នេះ មាន​ទទឹង​ប្រហែល​ ១០​ម៉ែត្រ និង បណ្ដោយ​ជិត​១០០​ម៉ែត្រ​ប៉ុណ្ណោះ ដែល​ស្ថិត​នៅ​ក្នុង​ភូមិ​តាងួន សង្កាត់​កាកាប ខណ្ឌ​ដង្កោ ភ្ជាប់​ពី​ផ្លូវ ២០០៤ ចូល​ទៅ​ក្នុង​ព្រលាន​យន្ត​ហោះ​អន្តរ​ជាតិ​ភ្នំពេញ ដែល​អម​សងខាង​ផ្លូវ​មាន​ផ្ទះ​សំបែង​របស់ ប្រជាពលរដ្ឋ​រស់នៅ​ស្អេកស្កះ ទើប​ជំរុញ​ឲ្យ​មាន​ការ​ស្ថាបនា​ជួស​ជុល​ពី​សប្បុរស​ជន។

តាម​ការ​អះអាង​ពី​ប្រជាពលរដ្ឋ​និយាយ​ថា ផ្ទះ​ពីរ​អម​សង​ខាង​ផ្លូវ​នេះ​សង់​រំលោភ​យក​ដី​ផ្លូវ​ម្ខាង ប្រហែល​ជាង​មួយ​ម៉ែត្រ។ នៅ​ពេល​មាន​បញ្ហា​បែប​នេះ​អាជ្ញាធរ​សង្កាត់​ចុះ​មក​មើល​ពី​ស្ថានភាព​ផ្លូវ​នេះ​ដែរ តែ​បាន​ត្រឹម​តែ​មក​មើល​កំសាន្ត​ ប៉ុណ្ណោះ គ្មាន​សមត្ថភាព​សំរួល​ដល់​ម្ចាស់​ផ្ទះ ដើម្បី​ឲ្យ​សប្បុរស​ជន​មាន​ទឹក​ចិត្ត​ធ្វើ​នោះ​ទេ ពោល​គឺ​លោក​ចៅ​សង្កាត់​កាកាប ឈ្មោះ​សុខ អ៊ែល បាន​ត្រឹម​តែ និយាយ​ថា «ការ​ប៉ះពាល់​ផ្ទះ​គេ​វា​លំបាក​ណាស់» ។ សំដី​បែប​នេះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​រិះគន់​ថា មិន សម​ធ្វើ​ជា​ចៅ​សង្កាត់​នោះ​ទេ បើ​គ្រាន់​តែ​មនុស្ស​២​គ្រួសារ​សង់​ផ្ទះ​រំលោភ​យក​ដី​ផ្លូវ​ម្ខាង​១​ម៉ែត្រ​មិន ហ៊ាន​និយាយ​សំរួល​គេ​ផង បែប​នេះ​តើ​ឲ្យ​ទៅ​ដឹក​នាំ​អភិវឌ្ឍន៍​មនុស្ស​មួយ​សង្កាត់​ម្ដេច​នឹង​កើត​ទៅ៕

 

ជោគ​ជតា​អាប់ភីស៊ីត នៅ​តែ​ស្ថិត​ក្នុង​ក្រឡាយ៉ាប់

ជោគ​ជតា​អាប់ភីស៊ីត នៅ​តែ​ស្ថិត​ក្នុង​ក្រឡាយ៉ាប់

ភ្នំពេញ៖នៅ​សណ្ឋាគារ​ហូលីដេរអ៊ីន នៅ​ទីក្រុង​បាង​កក​លោក​ភីន យ៉ូភុងចារឹន នាយក​សមាគម​ហោរា​សាស្រ្ត​អន្តរជាតិ​​និង​ជា​ប្រធាន​សភា​ហោរា​សាស្រ្ត​របស់​ថៃ បាន​ផ្ដល់​សម្ភាសន៍​មុន​នឹង​បើក​កម្ម​វិធី​ប្រជុំ​ពិភាក្សា...

មើលពត៌មានបន្ថែម...
More:

ឡៅ ស៊ីណាត ជួប​កែវ រំចង់ នៅ​លើ​សង្វៀន​បាយ័ន​នៅ​ថ្ងៃ​សៅរ៍

ឡៅ ស៊ីណាត ម្ចាស់​ខ្សែ​ក្រវ៉ាត់​ជើង​ឯក ទម្ងន់​៦០​គីឡូក្រាម ដែល​គ្មាន​នរណា​ម្នាក់​ដណ្ដើម​ពី​គេ​បាន​នោះ​នឹង​ត្រូវ​ជួប​ប្រកួត​ជាមួយ​កែវ រំចង់ អ្នក​ប្រដាល់​សមាគម​កីឡា ក្រសួង​ការ​ពារ​ជាតិ​នៅ​លើ​សង្វៀន​ស្ថាន...

មើលពត៌មានបន្ថែម...
More:

យុវវ័យ​កុំ​ឲ្យ​ទិវា​នៃ​ក្ដី​ស្រឡាញ់​ក្លាយ​ជា​ទិវា​សេ្នហ៍​កម្ម

យុវវ័យ​កុំ​ឲ្យ​ទិវា​នៃ​ក្ដី​ស្រឡាញ់​ក្លាយ​ជា​ទិវា​សេ្នហ៍​កម្ម

នៅ​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ​ ឆ្នាំ​២០១០​ខាង​មុខ​នេះ ទិវា​នៃ​ក្ដី​ស្រឡាញ់​ដែល​ភាសា​អង់គ្លេស​ហៅ​ថា ទិវាវ៉ាឡិនថាញ ដេ (Valentine's Day) ហើយ​ទិវា​នេះ​ជា​វប្បធម៌​និង​ទំនៀម​ទំលាប់​របស់​ពួក​បស្ចឹម​ប្រ​ទេស។

មើលពត៌មានបន្ថែម...
More:

ព័ត៌មានថ្មីបំផុត​

សំរាប់បុគ្គលិក



download-khmerunicode

ព័ត៌មាន​ស្ដីពី​គ្រោះ​ថ្នាក់​ចរាចរ​នៅ​ទូទាំង​ប្រទេស​សម្រាប់​ថ្ងៃ​ទី​០៤ ខែ​កញ្ញា ឆ្នាំ​២០១០ មាន​ចំនួន​១០លើក ស្លាប់​៤នាក់

ភ្នំពេញ ៖ យោង​តាម​របាយការណ៍​របស់​នាយក​​ដ្ឋាន​​សណ្ដាប់​​ធ្នាប់​​នៃ​​អគ្គ​​ស្នង​​ការ​​នគរបាល​​ជាតិ បាន​​ឲ្យ​​ដឹង​​ថា​​​គ្រោះ​​ថ្នាក់​​ចរាចរ​សម្រាប់​​ថ្ងៃ​​ទី​៤ ខែ​​កញ្ញា កើត​​ឡើង​​ចំនួន​​១០​​លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់ ៤នាក់(ប្រុស​​) រង​របួស​ធ្ងន់​៩​នាក់(ប្រុស​៧) របួស​ស្រាល​៣​នាក់​(ប្រុស​១​)។ គ្រោះ​​ថ្នាក់​​ចរាចរ​​សម្រាប់​ថ្ងៃ​​ទី​​៤ ខែ​​កញ្ញា​​នេះ បើ​​ប្រៀបធៀប​​ថ្ងៃ​ទី​​៣ ​ខែ​​កញ្ញា​​កន្លង​ទៅ​​ឃើញ​​ថា មាន​​សភាព​​កើន​ឡើង​២​លើក​និង​​អ្នក​ស្លាប់​មាន​ការ​កើន​ឡើង​ម្នាក់​៕

mail.google.com
facebook
ចំនួនចូលទស្សនា : 183623
GreenICT_1

ផ្សាយពាណិជ្ជកម្ម

BlueIT-POS System

FINE

Alain_de_long

Chroeng_New_3_1_New_2_copy


 

OI-women

Contact Information


017   017 468 828

0977   0977 264 668

01245   01245 2005

sophak45@gmail.comsophak45@gmail.com

[+]
  • Increase font size
  • Decrease font size
  • Default font size
  • default color
  • blue color
  • green color