www.kampucheathmey.com

GreenICT
ឡាន​ស្ទួច​បើក​ទាក់​ខ្សែ​ភ្លើង​ធ្លាក់​ពេញ​ផ្លូវ​ធ្វើ​ឲ្យ​អ្នក​ដំណើរ​ភ័យ​ខ្លាច PDF បោះពុម្ភ E-mail
ព្រហស្បតិ, 04 កុម្ភៈ 2010 14:44

3-2-2010-iភ្នំពេញ ៖ រថយន្ត​ស្ទួច​ដ៏​ធំ​១​គ្រឿង​ត្រូវ​បាន​ប៉ូលិស​មូល​ដ្ឋាន​ឃាត់​ភ្លាម​ៗ​ក្រោយ​ពេល​រថយន្ត នោះ​ បាន​បើក​ទាក់​ខ្សែ​ភ្លើង​បណ្ដាល​ឲ្យ​ដាច់​ធ្លាក់​ពេញ​ផ្លូវ​ធ្វើ​ឲ្យ​អ្នក​ធ្វើ​ដំណើរ​កក​ស្ទះ​និង​ខ្លាច​ឆក់ គ្រប់​គ្នា។

ហេតុការណ៍​នោះ​បាន​កើត​ឡើង កាល​ពី​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃទី​០៣ ខែ​កុម្ភៈ ឆ្នាំ​២០១០ នៅ ចំណុច​សណ្ឋាគារ​ខាសល ដែល​មាន​ទី​តាំង​ផ្លូវ​លេខ​១៤៨ កែង​ផ្លូវ​ព្រះស៊ីសុវត្ថិ ក្នុង​សង្កាត់​ផ្សារ កណ្ដាល​ទី​១ ខណ្ឌ​ដូនពេញ រាជ​ធានី​ភ្នំពេញ។

រថយន្ត​ដែល​បង្ក​ហេតុ​នោះ​ម៉ាក CONDOR ប្រភេទ​រថយន្ត​កូរ៉េ​ពាក់​ផ្លាក​លេខ​ភ្នំពេញ 5A 0390 បើកបរ​ដោយ​បុរស​ម្នាក់​ដែល​ព្យាយាម​មិន​ព្រម​ប្រាប់​អត្ត​សញ្ញាណ​ឡើយ ហើយ​អ្នក​បើកបរ​រូប​នោះ រួម​ទាំង​រថយន្ត​បង្ក​ត្រូវ​បាន​ប៉ូលិស​មូលដ្ឋាន​ឃាត់​ភ្លាម​ៗ​ផង​ដែរ។

ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​នៅ​កន្លែង​កើត​ហេតុ​នោះ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើត ហេតុ​គេ​បាន​ឃើញ​រថយន្ត​ស្ទួច​ដ៏​ធំ​១​គ្រឿង បើក​ដឹក​ម៉ាស៊ីន​បោះ​ពុម្ព​ដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវ​លេខ ១៤៨ ពី​លិច​មក​កើត លុះ​មក​ដល់​ចំណុច​មុខ​សណ្ឋាគារ CASTLE ក៏​បាន​ដាច់​ខ្សែ​ភ្លើង និង​ប្រមោយ ដង​ស្ទួច ​បណ្ដាល​ឲ្យ​ខ្សែ​ភ្លើង​ជាច្រើន​សរសៃ​ត្រូវ​ធ្លាក់​កាត់​ទទឹង​ផ្លូវ​ធ្វើ​ឲ្យ​អ្នក​ដំណើរ​ក៏​ដូចជា​អ្នក​ជិត​ខាង​នាំ​គ្នា​ភ័យ​ខ្លាច​ឆក់​គ្រប់​គ្នា។

ប្រភព​ព័ត៌មាន​បាន​បន្ត​ទៀត​ថា ក្រោយ​ពេល​មាន​ហេតុការណ៍​នោះ​កើត​ឡើង​រួច​មក ប៉ូលិស មូលដ្ឋាន​បាន​ចុះ​មក​កន្លែង​កើត​ហេតុ ដើម្បី​សំរួល​ចរាចរ និង​ហាម​ឃាត់​មិន​ឲ្យ​អ្នក​ដំណើរ​ធ្វើ​ការ​ឆ្លង កាត់ ពីព្រោះ​ខ្លាច​ខ្សែ​ភ្លើង​ឆក់ ហើយ​បន្ទាប់​មក​ប៉ូលិស​មូលដ្ឋាន​បាន​រាយ​ការណ៍​ទៅ​ជំនាញ​អគ្គិសនី បាន​ចុះ​មក​បិទ​ភ្លើង​និង​ធ្វើ​ការ​តឡើងវិញ​ផង​ដែរ៕

 

ជោគ​ជតា​អាប់ភីស៊ីត នៅ​តែ​ស្ថិត​ក្នុង​ក្រឡាយ៉ាប់

ជោគ​ជតា​អាប់ភីស៊ីត នៅ​តែ​ស្ថិត​ក្នុង​ក្រឡាយ៉ាប់

ភ្នំពេញ៖នៅ​សណ្ឋាគារ​ហូលីដេរអ៊ីន នៅ​ទីក្រុង​បាង​កក​លោក​ភីន យ៉ូភុងចារឹន នាយក​សមាគម​ហោរា​សាស្រ្ត​អន្តរជាតិ​​និង​ជា​ប្រធាន​សភា​ហោរា​សាស្រ្ត​របស់​ថៃ បាន​ផ្ដល់​សម្ភាសន៍​មុន​នឹង​បើក​កម្ម​វិធី​ប្រជុំ​ពិភាក្សា...

មើលពត៌មានបន្ថែម...
More:

ឡៅ ស៊ីណាត ជួប​កែវ រំចង់ នៅ​លើ​សង្វៀន​បាយ័ន​នៅ​ថ្ងៃ​សៅរ៍

ឡៅ ស៊ីណាត ម្ចាស់​ខ្សែ​ក្រវ៉ាត់​ជើង​ឯក ទម្ងន់​៦០​គីឡូក្រាម ដែល​គ្មាន​នរណា​ម្នាក់​ដណ្ដើម​ពី​គេ​បាន​នោះ​នឹង​ត្រូវ​ជួប​ប្រកួត​ជាមួយ​កែវ រំចង់ អ្នក​ប្រដាល់​សមាគម​កីឡា ក្រសួង​ការ​ពារ​ជាតិ​នៅ​លើ​សង្វៀន​ស្ថាន...

មើលពត៌មានបន្ថែម...
More:

យុវវ័យ​កុំ​ឲ្យ​ទិវា​នៃ​ក្ដី​ស្រឡាញ់​ក្លាយ​ជា​ទិវា​សេ្នហ៍​កម្ម

យុវវ័យ​កុំ​ឲ្យ​ទិវា​នៃ​ក្ដី​ស្រឡាញ់​ក្លាយ​ជា​ទិវា​សេ្នហ៍​កម្ម

នៅ​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ​ ឆ្នាំ​២០១០​ខាង​មុខ​នេះ ទិវា​នៃ​ក្ដី​ស្រឡាញ់​ដែល​ភាសា​អង់គ្លេស​ហៅ​ថា ទិវាវ៉ាឡិនថាញ ដេ (Valentine's Day) ហើយ​ទិវា​នេះ​ជា​វប្បធម៌​និង​ទំនៀម​ទំលាប់​របស់​ពួក​បស្ចឹម​ប្រ​ទេស។

មើលពត៌មានបន្ថែម...
More:

ព័ត៌មានថ្មីបំផុត​

សំរាប់បុគ្គលិក



download-khmerunicode

ព័ត៌មាន​ស្ដីពី​គ្រោះ​ថ្នាក់​ចរាចរ​នៅ​ទូទាំង​ប្រទេស​សម្រាប់​ថ្ងៃ​ទី​០៤ ខែ​កញ្ញា ឆ្នាំ​២០១០ មាន​ចំនួន​១០លើក ស្លាប់​៤នាក់

ភ្នំពេញ ៖ យោង​តាម​របាយការណ៍​របស់​នាយក​​ដ្ឋាន​​សណ្ដាប់​​ធ្នាប់​​នៃ​​អគ្គ​​ស្នង​​ការ​​នគរបាល​​ជាតិ បាន​​ឲ្យ​​ដឹង​​ថា​​​គ្រោះ​​ថ្នាក់​​ចរាចរ​សម្រាប់​​ថ្ងៃ​​ទី​៤ ខែ​​កញ្ញា កើត​​ឡើង​​ចំនួន​​១០​​លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់ ៤នាក់(ប្រុស​​) រង​របួស​ធ្ងន់​៩​នាក់(ប្រុស​៧) របួស​ស្រាល​៣​នាក់​(ប្រុស​១​)។ គ្រោះ​​ថ្នាក់​​ចរាចរ​​សម្រាប់​ថ្ងៃ​​ទី​​៤ ខែ​​កញ្ញា​​នេះ បើ​​ប្រៀបធៀប​​ថ្ងៃ​ទី​​៣ ​ខែ​​កញ្ញា​​កន្លង​ទៅ​​ឃើញ​​ថា មាន​​សភាព​​កើន​ឡើង​២​លើក​និង​​អ្នក​ស្លាប់​មាន​ការ​កើន​ឡើង​ម្នាក់​៕

mail.google.com
facebook
ចំនួនចូលទស្សនា : 183622
GreenICT_1

ផ្សាយពាណិជ្ជកម្ម

BlueIT-POS System

FINE

Alain_de_long

Chroeng_New_3_1_New_2_copy


 

OI-women

Contact Information


017   017 468 828

0977   0977 264 668

01245   01245 2005

sophak45@gmail.comsophak45@gmail.com

[+]
  • Increase font size
  • Decrease font size
  • Default font size
  • default color
  • blue color
  • green color