www.kampucheathmey.com

GreenICT
ប្រើ​ម្ស៉ៅ TNT បំផ្ទុះ​ថ្ម​ភ្នំ ធ្វើ​វារី​អគ្គិសនី​ខុស​បច្ចេក​ទេស ផ្ទុះ​របួស​កម្មករ​៥​នាក់ PDF បោះពុម្ភ E-mail
ព្រហស្បតិ, 04 កុម្ភៈ 2010 16:50

4-2-2010-bភ្នំពេញ ៖ យ៉ាង​ហោច​ណាស់​មនុស្ស​ចំនួន​៥​នាក់ បាន​ទទួល​រង​របួស​ធ្ងន់ និង​ស្រាល ហើយ ត្រូវ​បាន​គេ​បញ្ជូន​មក​កាន់​មន្ទីរ​ពេទ្យ​កាល់ម៉ែត ដើម្បី​ធ្វើ​ការ សង្រ្គោះ​អាយុ​ជីវិត ចំនួន​៤​នាក់ ក្នុង​នោះ មាន​ជន​ជាតិ​ចិន​ម្នាក់​ផង ដោយសារ​តែ​ខុស​បច្ចេក​ទេស ផ្ទុះ​ម៉្សៅ​ឆ្នៃ TNT ដែល​ពួក​គាត់​ស្វាន​ខៃ​ថ្ម​ភ្នំ ដើម្បី​បំផ្ទុះ​បំបែក​ថ្ម​ដាក់​ទុយោ​ទឹក​ធ្វើ​វារី​អគ្គិសនី នៅ​តំបន់​គីរីរម្យ ដែល​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​ចិន។

ក្រុម​ជន​រង​គ្រោះ​ត្រូវ​បាន​បញ្ជូន​មក​ដល់​មន្ទីរ​ពេទ្យ​កាល់ម៉ែត កាល​ពី​វេលា​ម៉ោង​ ១២ និង​៥០ នាទី​ថ្ងៃត្រង់ បន្ទាប់​ពី​ដូច​ហេតុ​ការណ៍​ផ្ទុះ​កាល​ពី​វេលា​ម៉ោង ១០​ព្រឹក ថ្ងៃទី​០៣ ខែ​កុម្ភៈ ឆ្នាំ​២០១០ នៅ​ចំណុច​ការ​ដ្ឋាន​ធ្វើ​វារី​អគ្គិសនី ក្នុង​តំបន់​គីរីរម្យ​៣ ស្ថិត​ក្នុង​សុ្រក​ភ្នំ​ស្រួច ខេត្ដ​កំពង់​ស្ពឺ។

ជន​រ​ង​គ្រោះ​ទាំង​៥​នាក់​មាន​ឈ្មោះ ទី១-ផាន់ ភា ភេទប្រុស អាយុ​៣៧​ឆ្នាំ មុខ​របរ​ កម្មករ ទី២-អ៊ុំ សុវណ្ណា ភេទប្រុស អាយុ​៣៦​ឆ្នាំ មុខ​របរ​កម្មករ ទី៣-កែវ សុផល ភេទប្រុស​អាយុ​៣១​ឆ្នាំ មុខរបរ កម្មករ​ដូចគ្នា ទី៤-វ៉ាង ជិនណេ ភេទប្រុស អាយុ​៥៨​ឆ្នាំ ជនជាតិ​ចិន។ ចំណែក​បុរស​រង​គ្រោះ​ម្នាក់ ទៀត​ដែល​រង​របួស​ស្រាល​ជាង​គេ ពុំ​ត្រូវ​បាន​បញ្ជូន​មក​សង្គ្រោះ​នៅ​ពេទ្យ​កាល់ម៉ែត​ឡើយ ហើយ​អ្នក ទាំង​អស់​គ្នា​នោះ​បាន​រង​របួស​ស្ទើរ​តែ​សុះ​សាច់ ដោយ​អំបែង​ថ្ម។

តាម​ប្រភព​ព័ត៌មាន​ពី​មិត្តភក្ដិ​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា ខណៈ​ពេល​ពួក​គេ​បាន​ ចោះ​រូង​ថ្ម​ដាក់ រំសេវ​ម៉្សៅ TNT ដើម្បី​បំផ្ទុះ​បំបែក​ថ្ម​នោះ ទំនង​ជា​ខុស​បច្ចេកទេស ស្រាប់​តែ​ផ្ទុះ​ឡើង​បណ្ដាល​ឲ្យ ក្រុម​ជន​រង​គ្រោះ​ទាំង​៥​នាក់​នោះ ដែល​កំពុង​តែ​បំពេញ​ការងារ​នៅ​ក្នុង​រូង​ភ្នំ​នោះ​បណ្ដាល​ឲ្យ​រង​របួស រដូករណែល ស្រែក​ឲ្យ​គេ​ជួយ បន្ទាប់​មក​មិត្តភក្ដិ​ដែល​មិន​រង​របួស​បាន​ប្រញាប់ប្រញាល់​ដឹក​ ជន​រង គ្រោះ​ទាំង​​នោះ​មក​កាន់​ពេទ្យ​កាល់​ម៉ែត។

បច្ចុប្បន្ន អ្នក​រង​របួស​ធ្ងន់​ទាំង​៤​នាក់ កំពុង​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​កាល់ម៉ែត ដើម្បី​វះ​កាត់​យក​អំបែង​ថ្ម ដែល​មុត​ស្ទើរ​សុះ​សាច់​នោះ ហើយ​ក៏​មាន​អ្នក​ខ្លះ​ទៀត​អាច​ប៉ះពាល់​គ្រាប់​ភ្នែក​ផង​ដែរ៕

 

ជោគ​ជតា​អាប់ភីស៊ីត នៅ​តែ​ស្ថិត​ក្នុង​ក្រឡាយ៉ាប់

ជោគ​ជតា​អាប់ភីស៊ីត នៅ​តែ​ស្ថិត​ក្នុង​ក្រឡាយ៉ាប់

ភ្នំពេញ៖នៅ​សណ្ឋាគារ​ហូលីដេរអ៊ីន នៅ​ទីក្រុង​បាង​កក​លោក​ភីន យ៉ូភុងចារឹន នាយក​សមាគម​ហោរា​សាស្រ្ត​អន្តរជាតិ​​និង​ជា​ប្រធាន​សភា​ហោរា​សាស្រ្ត​របស់​ថៃ បាន​ផ្ដល់​សម្ភាសន៍​មុន​នឹង​បើក​កម្ម​វិធី​ប្រជុំ​ពិភាក្សា...

មើលពត៌មានបន្ថែម...
More:

ឡៅ ស៊ីណាត ជួប​កែវ រំចង់ នៅ​លើ​សង្វៀន​បាយ័ន​នៅ​ថ្ងៃ​សៅរ៍

ឡៅ ស៊ីណាត ម្ចាស់​ខ្សែ​ក្រវ៉ាត់​ជើង​ឯក ទម្ងន់​៦០​គីឡូក្រាម ដែល​គ្មាន​នរណា​ម្នាក់​ដណ្ដើម​ពី​គេ​បាន​នោះ​នឹង​ត្រូវ​ជួប​ប្រកួត​ជាមួយ​កែវ រំចង់ អ្នក​ប្រដាល់​សមាគម​កីឡា ក្រសួង​ការ​ពារ​ជាតិ​នៅ​លើ​សង្វៀន​ស្ថាន...

មើលពត៌មានបន្ថែម...
More:

យុវវ័យ​កុំ​ឲ្យ​ទិវា​នៃ​ក្ដី​ស្រឡាញ់​ក្លាយ​ជា​ទិវា​សេ្នហ៍​កម្ម

យុវវ័យ​កុំ​ឲ្យ​ទិវា​នៃ​ក្ដី​ស្រឡាញ់​ក្លាយ​ជា​ទិវា​សេ្នហ៍​កម្ម

នៅ​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ​ ឆ្នាំ​២០១០​ខាង​មុខ​នេះ ទិវា​នៃ​ក្ដី​ស្រឡាញ់​ដែល​ភាសា​អង់គ្លេស​ហៅ​ថា ទិវាវ៉ាឡិនថាញ ដេ (Valentine's Day) ហើយ​ទិវា​នេះ​ជា​វប្បធម៌​និង​ទំនៀម​ទំលាប់​របស់​ពួក​បស្ចឹម​ប្រ​ទេស។

មើលពត៌មានបន្ថែម...
More:

ព័ត៌មានថ្មីបំផុត​

សំរាប់បុគ្គលិក



download-khmerunicode

ព័ត៌មាន​ស្ដីពី​គ្រោះ​ថ្នាក់​ចរាចរ​នៅ​ទូទាំង​ប្រទេស​សម្រាប់​ថ្ងៃ​ទី​០៤ ខែ​កញ្ញា ឆ្នាំ​២០១០ មាន​ចំនួន​១០លើក ស្លាប់​៤នាក់

ភ្នំពេញ ៖ យោង​តាម​របាយការណ៍​របស់​នាយក​​ដ្ឋាន​​សណ្ដាប់​​ធ្នាប់​​នៃ​​អគ្គ​​ស្នង​​ការ​​នគរបាល​​ជាតិ បាន​​ឲ្យ​​ដឹង​​ថា​​​គ្រោះ​​ថ្នាក់​​ចរាចរ​សម្រាប់​​ថ្ងៃ​​ទី​៤ ខែ​​កញ្ញា កើត​​ឡើង​​ចំនួន​​១០​​លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់ ៤នាក់(ប្រុស​​) រង​របួស​ធ្ងន់​៩​នាក់(ប្រុស​៧) របួស​ស្រាល​៣​នាក់​(ប្រុស​១​)។ គ្រោះ​​ថ្នាក់​​ចរាចរ​​សម្រាប់​ថ្ងៃ​​ទី​​៤ ខែ​​កញ្ញា​​នេះ បើ​​ប្រៀបធៀប​​ថ្ងៃ​ទី​​៣ ​ខែ​​កញ្ញា​​កន្លង​ទៅ​​ឃើញ​​ថា មាន​​សភាព​​កើន​ឡើង​២​លើក​និង​​អ្នក​ស្លាប់​មាន​ការ​កើន​ឡើង​ម្នាក់​៕

mail.google.com
facebook
ចំនួនចូលទស្សនា : 183547
GreenICT_1

ផ្សាយពាណិជ្ជកម្ម

BlueIT-POS System

FINE

Alain_de_long

Chroeng_New_3_1_New_2_copy


 

OI-women

Contact Information


017   017 468 828

0977   0977 264 668

01245   01245 2005

sophak45@gmail.comsophak45@gmail.com

[+]
  • Increase font size
  • Decrease font size
  • Default font size
  • default color
  • blue color
  • green color