www.kampucheathmey.com

GreenICT
កុមារី​កំព្រា​ម្ដាយ​ស្លាប់ ដោយ​ស្នា​ដៃ​ឪពុក ត្រូវ​ជី​ដូន​យក​មក​ចិញ្ចឹម​ក្នុង​ជីវភាព​ទាល់​ក្រ PDF បោះពុម្ភ E-mail
ព្រហស្បតិ, 04 កុម្ភៈ 2010 18:07

4-2-2010-eខេត្ត​កំពង់​ឆ្នាំង ៖ កុមារី​កំព្រា​២​នាក់​បង​ប្អូន​ដែល​ម្ដាយ​បាន​ស្លាប់​ដោយ​សារ​ស្នា​ដៃ​ឪពុក​កំ​ណាច ​វាយ​ធ្វើ​បាប​ នោះ បច្ចុប្បន្ន​បាន​មក​រស់​នៅ​ក្នុង​បន្ទុក​ជី​ដូន ដែល​ជា​ស្រ្តី​មេម៉ាយ​គ្មាន​ផ្ទះ​សំបែង គ្មាន​មុខ​របរ និង​ទ្រព្យ​សម្បតិ្ត​អ្វី​ឡើយ ហើយ​បច្ចុប្បន្ន​រស់​នៅ​ដោយ​សារ​ ជំនួយ​ឧបត្ថម្ភ​ពី​សប្បុរស​ជន តែប៉ុណ្ណោះ។

កុមារី​​តូច​​ជា​​ប្អូន​​អាយុ​​បាន​​១​ខែ​​កន្លះ​ ហើយ​កាល​ពី​ម្ដាយ​គេ​ស្លាប់​គេ​អាយុ​ទើប​តែ​បាន​១០​ថ្ងៃ តែ​ប៉ុណ្ណោះ​ ពី​មុន​រូប​គេ​ត្រូវ​បាន​ឪពុក​មារ និង​ម្ដាយ​មីង​បង្កើត​ទទួល​យក​ចិញ្ចឹម នៅ​ក្នុង​ភូមិ​ទ្រា​ជើង ឃុំ ស្រែ​ថ្មី ស្រុក​រលាប្អៀរ ចំណែក​កុមារី​បង​ឈ្មោះ​គង់ គឹម​ឡាង អាយុ​១០​ឆ្នាំ ត្រូវ​ជី​ដូន​ទទួល​យក​ទៅ ចិញ្ចឹម។

ស្រ្តី​មេម៉ាយ​ជា​ជី​ដូន​របស់​កុមារី​កំព្រា បាន​រៀប​រាប់​ទាំង​បង្ហូរ​ទឹក​ភ្នែក​ថា សព្វ​ថ្ងៃ​ក្រៅ​ពី​ចៅ​កំព្រា​ម្ដាយ​ទាំង​២​នាក់ គាត់​ក៏​ត្រូវ​ចិញ្ចឹម​ចៅ​ស្រី​តូច​ម្នាក់​ទៀត ដែល​ឪពុក​ម្ដាយ​ទី​ទាល់​ក្រ ជាប់​រវល់​ធ្វើ ការងារ​យក​កូន​មក​ផ្ញើ​ហ្នឹង​គាត់។ អ្នក​មីង​បាន​បន្ត​ថា​ គាត់​មាន​ការ​បារម្ភ​ជា​ខ្លាំង ព្រោះ​គាត់​ត្រូវ​ចិញ្ចឹម ចៅ​ៗ​ដល់​ទៅ​៣​នាក់​ទៀត មិន​អាច​ទៅ​ធ្វើ​ការ​ជា​កម្មករ​បាន​ទៀត​ទេ តើ​អនាគត​គាត់​ត្រូវ​ដោះ​ស្រាយ ជីវភាព​បែប​ណា​ទៅ ឬ​ត្រូវ​រស់​នៅ​រង់​ចាំ​តែ​អំណោយ​ពី​សប្បុរស​ជន​រហូត​ទៅ។

ដោយ​ឡែក​ចៅ​ស្រី​ឈ្មោះ​គង់ គឹមឡាង អាយុ​១០​ឆ្នាំ មាន​គេ​សុំ​យក​ទៅ​ដាក់​នៅ​មណ្ឌល​កុមារ កំព្រា​ដែរ ប៉ុន្តែ​នាង​ភ័យ​ខ្លាច​មិន​ព្រម​ទៅ​នៅ​ព្រោះ​ធ្លាប់​ឪពុក​ចុង​វាយ​ធ្វើ​បាប​កាល​ពី​មុន។ ម៉្យាង​ទៀត គេ​មិន​ទាន់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​នៅ​ឡើយ​ ខ្លាច​គេ​មក​សង​សឹក​ទៀត។

ឪពុក​កំណាច​រូប​នោះ​ឈ្មោះ​អ៊ុន សៅ​មាន ហៅ​ណាង អាយុ​៣០​ឆ្នាំ មាន​ស្រុក​កំណើត​នៅ​ស្រុក​អូររាំងឪ ខេត្ត​កំពង់ចាម រូប​គេ​មាន​ម្រាម​ដៃ​តែ​៦​ទេ គឺ​ពិការ​ដាច់​ម្រាម​ដៃ​ខាង​ស្ដាំ​៤ នៅ​សល់​តែ មេ​ដៃ​មួយ​ប៉ុណ្ណោះ គេ​ពាក់​តែ​អាវ​ដៃ​វែង​រហូត ដើម្បី​បាន​យក​ដៃ​អាវ​ទាញ​គ្រប​លើ​ម្រាម​ដៃ​កំបុត។

ឈ្មោះ អ៊ុន សៅមាន ហៅ​ណាង​មាន​ប្រពន្ធ​ឈ្មោះ​សុខ ផល្លី អាយុ​៣០​ឆ្នាំ ក្នុង​ពេល​ជា​កម្មករ ធ្វើ​សំណង់​នៅ​ផ្សារ​ព្រហ្ម ក្រុង​ប៉ៃលិន ហើយ​បាន​ពង្រាត់​គ្នា​មក​នៅ​ជាមួយ​ម្ដាយ​ចុង នៅ​ភូមិ​ត្រពាំង អញ្ចាញ ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ។ ១​ឆ្នាំ​ក្រោយ​មក ក៏​មាន​កូន​ស្រី​១ ប៉ុន្តែ​ពេល​ប្រពន្ធ​សំរាល​កូន ទើប​តែ​បាន​១០​ថ្ងៃ ឈ្មោះ​ណាង ដោយសារ​តែ​កូន​ដើម​ឈ្មោះ​គង់ គឹមឡាង បាន​រត់​មក​នៅ​ជាមួយ​អ៊ំ បង្កើត ដោយ​សារ​តែ​គេ​វាយ​ធ្វើ​បាប​ពេក​នោះ ក៏​ត្រូវ​ឈ្មោះ​ណាង ខឹង​វាយ​ធ្វើ​បាប​ប្រពន្ធ ដែល​ទើប​តែ​សរសៃ​ខ្ចី​បាន​១០​ថ្ងៃ ឲ្យ​ទៅ​តាម​យក​កូន​ឈ្មោះ​គង់​ គឹមឡាង មក​ផ្ទះ​វិញ។ មិន​តែ​ប៉ុណ្ណោះ​គេ​បាន គំរាម​លើក​កូន​ង៉ែត​តូច​បោក​សម្លាប់​ទៀត​ផង ធ្វើ​ឲ្យ​ឈ្មោះ​សុខ ផល្លី ជា​ម្ដាយ​ដែល​ទទួល​ការ​វាយ​ដំ ធ្វើ​បាប​ស្រាប់​ផង​នោះ តក់​ស្លុត​ទាស់​រឹង​ថ្គាម ហើយ​ស្លាប់​នៅ​ថ្ងៃ​ទី​០៤ ខែ​មករា ឆ្នាំ​២០១០ ក្រោយ​ពី​ប្ដី វាយ​ធ្វើ​បាប​បាន​១​ថ្ងៃ។

ក្រុម​គ្រួសារ​ជន​រង​គ្រោះ ​សំណូម​ពរ​ឲ្យ​សមត្ថកិច្ច​ជួយ​ចាប់​ខ្លួន​ឈ្មោះ​អ៊ុន  សៅមាន ហៅ​ណាង មក​ផ្ដន្ទាទោស​ឲ្យ​បាន​ឆាប់​រហ័ស​ផង ទើប​ពួក​គេ​គ្មាន​ការ​ព្រួយ​បារម្ភ៕

 

ជោគ​ជតា​អាប់ភីស៊ីត នៅ​តែ​ស្ថិត​ក្នុង​ក្រឡាយ៉ាប់

ជោគ​ជតា​អាប់ភីស៊ីត នៅ​តែ​ស្ថិត​ក្នុង​ក្រឡាយ៉ាប់

ភ្នំពេញ៖នៅ​សណ្ឋាគារ​ហូលីដេរអ៊ីន នៅ​ទីក្រុង​បាង​កក​លោក​ភីន យ៉ូភុងចារឹន នាយក​សមាគម​ហោរា​សាស្រ្ត​អន្តរជាតិ​​និង​ជា​ប្រធាន​សភា​ហោរា​សាស្រ្ត​របស់​ថៃ បាន​ផ្ដល់​សម្ភាសន៍​មុន​នឹង​បើក​កម្ម​វិធី​ប្រជុំ​ពិភាក្សា...

មើលពត៌មានបន្ថែម...
More:

ឡៅ ស៊ីណាត ជួប​កែវ រំចង់ នៅ​លើ​សង្វៀន​បាយ័ន​នៅ​ថ្ងៃ​សៅរ៍

ឡៅ ស៊ីណាត ម្ចាស់​ខ្សែ​ក្រវ៉ាត់​ជើង​ឯក ទម្ងន់​៦០​គីឡូក្រាម ដែល​គ្មាន​នរណា​ម្នាក់​ដណ្ដើម​ពី​គេ​បាន​នោះ​នឹង​ត្រូវ​ជួប​ប្រកួត​ជាមួយ​កែវ រំចង់ អ្នក​ប្រដាល់​សមាគម​កីឡា ក្រសួង​ការ​ពារ​ជាតិ​នៅ​លើ​សង្វៀន​ស្ថាន...

មើលពត៌មានបន្ថែម...
More:

យុវវ័យ​កុំ​ឲ្យ​ទិវា​នៃ​ក្ដី​ស្រឡាញ់​ក្លាយ​ជា​ទិវា​សេ្នហ៍​កម្ម

យុវវ័យ​កុំ​ឲ្យ​ទិវា​នៃ​ក្ដី​ស្រឡាញ់​ក្លាយ​ជា​ទិវា​សេ្នហ៍​កម្ម

នៅ​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ​ ឆ្នាំ​២០១០​ខាង​មុខ​នេះ ទិវា​នៃ​ក្ដី​ស្រឡាញ់​ដែល​ភាសា​អង់គ្លេស​ហៅ​ថា ទិវាវ៉ាឡិនថាញ ដេ (Valentine's Day) ហើយ​ទិវា​នេះ​ជា​វប្បធម៌​និង​ទំនៀម​ទំលាប់​របស់​ពួក​បស្ចឹម​ប្រ​ទេស។

មើលពត៌មានបន្ថែម...
More:

ព័ត៌មានថ្មីបំផុត​

សំរាប់បុគ្គលិក



download-khmerunicode

ព័ត៌មាន​ស្ដីពី​គ្រោះ​ថ្នាក់​ចរាចរ​នៅ​ទូទាំង​ប្រទេស​សម្រាប់​ថ្ងៃ​ទី​០៤ ខែ​កញ្ញា ឆ្នាំ​២០១០ មាន​ចំនួន​១០លើក ស្លាប់​៤នាក់

ភ្នំពេញ ៖ យោង​តាម​របាយការណ៍​របស់​នាយក​​ដ្ឋាន​​សណ្ដាប់​​ធ្នាប់​​នៃ​​អគ្គ​​ស្នង​​ការ​​នគរបាល​​ជាតិ បាន​​ឲ្យ​​ដឹង​​ថា​​​គ្រោះ​​ថ្នាក់​​ចរាចរ​សម្រាប់​​ថ្ងៃ​​ទី​៤ ខែ​​កញ្ញា កើត​​ឡើង​​ចំនួន​​១០​​លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់ ៤នាក់(ប្រុស​​) រង​របួស​ធ្ងន់​៩​នាក់(ប្រុស​៧) របួស​ស្រាល​៣​នាក់​(ប្រុស​១​)។ គ្រោះ​​ថ្នាក់​​ចរាចរ​​សម្រាប់​ថ្ងៃ​​ទី​​៤ ខែ​​កញ្ញា​​នេះ បើ​​ប្រៀបធៀប​​ថ្ងៃ​ទី​​៣ ​ខែ​​កញ្ញា​​កន្លង​ទៅ​​ឃើញ​​ថា មាន​​សភាព​​កើន​ឡើង​២​លើក​និង​​អ្នក​ស្លាប់​មាន​ការ​កើន​ឡើង​ម្នាក់​៕

mail.google.com
facebook
ចំនួនចូលទស្សនា : 183634
GreenICT_1

ផ្សាយពាណិជ្ជកម្ម

BlueIT-POS System

FINE

Alain_de_long

Chroeng_New_3_1_New_2_copy


 

OI-women

Contact Information


017   017 468 828

0977   0977 264 668

01245   01245 2005

sophak45@gmail.comsophak45@gmail.com

[+]
  • Increase font size
  • Decrease font size
  • Default font size
  • default color
  • blue color
  • green color