www.kampucheathmey.com

GreenICT
កម្ពុជា​មិន​ទាន់​ស្កប់ស្កល់​នឹង​ទំហំ​ពាណិជ្ជ​កម្ម​ទ្វេ​ទិស ដែល​មាន​ចំនួន​១០.០០០លាន​ដុល្លារ PDF បោះពុម្ភ E-mail
សុក្រ, 05 កុម្ភៈ 2010 09:45

4-2-2010-fភ្នំពេញ ៖ ថ្វី​បើ​បាន​បង្ហាញ​ពី​ទំហំ​ពាណិជ្ជ​កម្ម​ទាំង​ការ​នាំ​ចេញ និង​ការ​នាំ​ចូល​រហូត​មក​ដល់ ពេល​នេះ​មាន​ទំហំ​ដល់​ទៅ ១០.០០០​លាន​ដុល្លារ​ក្ដី ក៏​សម្ដេច​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន សែន មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ទី​០៤ ខែ​កុម្ភៈ​ ថា​តួ​លេខ​នេះ​មិន​ទាន់​ស្កប់ស្កល់​សម្រាប់​យើង​នោះ​ទេ ព្រោះ យើង​ត្រូវ​ការ​ទំហំ​លើស​ពី​នេះ ដើម្បី​រួម​ចំណែក​ដល់​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​របស់​យើង។

ទំហំ​ពាណិជ្ជកម្ម​ទ្វេ​ទិស​នេះ ចំនួន​នៃ​ការ​នាំ​ចេញ​មាន​តែ​ប្រមាណ ៤៥០០​លាន​ដុល្លារ​ តែ​ប៉ុណ្ណោះ ឯ​ការ​នាំ​ចូល​មាន​ចំនួន​ប្រមាណ ៥៥០០​លាន​ដុល្លារ។​ នៅ​ក្នុង​ទំហំ​ពាណិជ្ជ​កម្ម​ទាំង​១០ ០០០​លាន​ដុល្លារ​នេះ ទំហំ​ពាណិជ្ជ​កម្ម​ជាមួយ​ប្រទេស​វៀតណាម មាន​ប្រមាណ​២០០០​លាន​ដុល្លារ ជាមួយ​ប្រទេស​ថៃ​មាន​ប្រមាណ ២០០០​លាន​ដុល្លារ និង​ជាមួយ​ប្រទេស​ចិន​មាន​ប្រមាណ ១០០០ លាន​ដុល្លារ។ ថ្វី​ត្បិត​តែ​ទំហំ​ពាណិជ្ជ​កម្ម​ជាមួយ​ប្រទេស​ថៃ​មាន​ចំនួន​២០០០​​ លាន​ដុល្លារ​ក៏​ពិត​មែន ក៏​ប៉ុន្តែ​ការ​នាំ​ចេញ ពី​កម្ពុជា​កាល​ពី​ឆ្នាំ​២០០៨ មាន​ប្រមាណ​តែ​ជាង​៩០​លាន​ដុល្លារ​តែប៉ុណ្ណោះ។

នៅ​ក្នុង​ពិធី​សម្ពោធ​ទីស្ដីការ​ថ្មី របស់​ក្រសួង​ពាណិជ្ជ​កម្ម ដែល​ប្ដូរ​ពី​ទី​តាំង​នៅ​ជាប់​ផ្លូវ​នរោត្តម ទៅ​កាន់​សង្កាត់​ទឹក​ថ្លា ខណ្ឌ​សែន​សុខ សមេ្ដច​នាយក​រដ្ឋមន្រ្តី​មាន​ប្រសាសន៍​ថា​​ដើម្បី​ឲ្យ​ទំហំ​ពាណិជ្ជ កម្ម​របស់​យើង​កាន់​តែ​កើន​ឡើង​នោះ យើង​ត្រូវ​បន្ត​ជំរុញ​ការ​ពង្រឹង និង​ពង្រីក​មូល​ដ្ឋាន​នាំ​ចេញ ដែល នឹង​ធ្វើ​ឲ្យ​កម្ពុជា​មាន​លទ្ធភាព​ទាក់​ទាញ​កាន់​តែ​ច្រើន ព្រម​ទាំង​បន្ត​អនុវត្ត​លក្ខខណ្ឌ​អនុគ្រោះ​ ពន្ធ ដែល​កម្ពុជា​ទទួល​បាន​ឲ្យ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់ ជា​ពិសេស​ត្រូវ​ខិត​ខំ​លើក​ស្ទួយ​ផលិត​ផល​ក្នុង​ស្រុក តាមរយៈ​ការ​អនុវត្ត​កម្ម​វិធី​គាំ​ទ្រ​ដល់​ការ​អភិវឌ្ឍ​ សហគ្រាស​ធុន​តូច និង​មធ្យម លើ​ការ​កែច្នៃ​កសិ​ផល សិប្បកម្ម នេសាទ ទេសចរណ៍ និង​ឧស្សាហកម្ម​កម្មន្តសាល។

សម្ដេច​តេជោ ហ៊ុន សែន មាន​ប្រសាសន៍ ថា​ត្រូវ​បន្ត​អនុវត្ត​ឲ្យ​បាន​ស៊ី​ជំរៅ នូវ​កម្ម​វិធី​សមា​ហរណកម្ម​កម្ពុជា​ទៅ​ក្នុង​តំបន់ និង​ពិភព​លោក ដោយ​ត្រូវ​អនុវត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់ និង​ខ្ជាប់​ខ្ជួន​ចំពោះ លក្ខខណ្ឌ និង​កាតព្វ​កិច្ច​តម្រូវ​ការ​នានា​ដូច​មាន​ចែង​ក្នុង​កិច្ច​ព្រម​ព្រៀង​ពហុភាគី  ដូចជា​កិច្ច​ព្រម​ព្រៀង​ស្ដីពី​ពាណិជ្ជកម្ម ទំនិញ​អាស៊ាន ចិន ដែល​កម្ពុជា និង​ចិន​បាន​ឯកភាព​គ្នា​ចាប់​ផ្ដើម​អនុវត្ត​ចាប់​ពី ថ្ងៃទី​១ ខែ​តុលា ឆ្នាំ​២០០៩ កិច្ច​ព្រមព្រៀង​ស្ដីពី​ពាណិជ្ជ​កម្ម សេវា​អាស៊ាន-ចិន កិច្ចព្រមព្រៀង ​ស្ដីពី​ភាព​ជា​ដៃ​គូ​សេដ្ឋកិច្ច​គ្រប់​ជ្រុង​ជ្រោយ​រវាង​អាស៊ាន-ជប៉ុន កិច្ច​ព្រមព្រៀង​ក្រប​ខណ្ឌ ​ស្ដីពី​សហប្រ តិបត្តិ​ការ​សេដ្ឋកិច្ច​គ្រប់​ជ្រុង​ជ្រោយ​អាស៊ាន-កូរ៉េ កិច្ច​ព្រមព្រៀង​ស្ដីពី​ពាណិជ្ជកម្ម​ទំនិញ​អាស៊ាន-កូរ៉េ កិច្ច​ព្រមព្រៀង ស្ដីពី​ពាណិជ្ជ​កម្ម​សេវា​អាស៊ាន-កូរ៉េ តំបន់​ពាណិជ្ជ​កម្ម​សេរី​អាស៊ាន សម្រាប់​ប្រព័ន្ធ អនុគ្រោះ​ពន្ធ​រួម កិច្ច​ព្រមព្រៀង​ពាណិជ្ជ​កម្ម​ទំនិញ​អាស៊ាន ដែល​វិធាន​នេះ​បាន​ចូល​ជា​ធរមាន​ចាប់ អនុវត្ត​ពី​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០១០​នេះ។

លោក​ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជ​កម្ម​ថ្លែង​ថា អគារ​ទី​ស្ដី​ការ​ថ្មី​របស់​ក្រ សួង​ពាណិជ្ជកម្ម​នេះ សាង​សង់​ឡើង​មាន​លក្ខណៈ​ច្របាច់​ចូល​គ្នា រវាង​រចនា​បទ​បែប​បុរាណ និង​រចនា​បទ​បែប​សម័យ​ទំនើប ដោយ​គោរព​តាម​បទ​ដ្ឋាន​នៃ​ការ​សាងសង់​អគារ​ការិយាល័យ និង​ការ​កែ ច្នៃ​ប្រឌិត​យក​បរិស្ថាន​ ធម្មជាតិ​ជុំវិញ​មក​ប្រើប្រាស់ ដើម្បី​ផ្ដល់​ឲ្យ​អគារ​នូវ​ប្រព័ន្ធ​ខ្យល់ ពន្លឺ និង​ការពារ កម្ដៅ ដែល​ទាំង​នេះ​ជា​គោលការណ៍​នៃ​ការ​សន្សំ​សំចៃ​ថាមពល​អគ្គិសនី និង​ផ្ដល់​មក​វិញ​នូវ​ផាសុក ភាព​បែប​ធម្មជាតិ។ លោក​ទេស​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​ថា ការ​ដោះ​ដូរ​ទីស្ដី​ការ​ក្រសួង​ពាណិជ្ជកម្ម​ចាស់​មាន​តម្លៃ​ជាង​៥​លាន​ ៤៥០​ពាន់ ៤៤៤​ដុល្លារ ចំណែក​ទីស្ដីការ​ថ្មី​របស់​ក្រសួង​មាន​តម្លៃ​ជាង ៥​លាន ៣១៣​ពាន់ ​៥១៣​ដុល្លារ ដែល​ក្នុង​នោះ​តម្លៃ​ដី ១​លាន ៩១១​ពាន់​ដុល្លារ តម្លៃ​សំណង់​អគារ ជាង​២​លាន ៤៣៧​ពាន់ ៧៣១​ដុល្លារ និង​តម្លៃ​បំពាក់​គ្រឿង​សង្ហារឹម​ជាង ១​លាន ៦៤​ម៉ឺនដុល្លារ​អាមេរិក៕

 

ជោគ​ជតា​អាប់ភីស៊ីត នៅ​តែ​ស្ថិត​ក្នុង​ក្រឡាយ៉ាប់

ជោគ​ជតា​អាប់ភីស៊ីត នៅ​តែ​ស្ថិត​ក្នុង​ក្រឡាយ៉ាប់

ភ្នំពេញ៖នៅ​សណ្ឋាគារ​ហូលីដេរអ៊ីន នៅ​ទីក្រុង​បាង​កក​លោក​ភីន យ៉ូភុងចារឹន នាយក​សមាគម​ហោរា​សាស្រ្ត​អន្តរជាតិ​​និង​ជា​ប្រធាន​សភា​ហោរា​សាស្រ្ត​របស់​ថៃ បាន​ផ្ដល់​សម្ភាសន៍​មុន​នឹង​បើក​កម្ម​វិធី​ប្រជុំ​ពិភាក្សា...

មើលពត៌មានបន្ថែម...
More:

ឡៅ ស៊ីណាត ជួប​កែវ រំចង់ នៅ​លើ​សង្វៀន​បាយ័ន​នៅ​ថ្ងៃ​សៅរ៍

ឡៅ ស៊ីណាត ម្ចាស់​ខ្សែ​ក្រវ៉ាត់​ជើង​ឯក ទម្ងន់​៦០​គីឡូក្រាម ដែល​គ្មាន​នរណា​ម្នាក់​ដណ្ដើម​ពី​គេ​បាន​នោះ​នឹង​ត្រូវ​ជួប​ប្រកួត​ជាមួយ​កែវ រំចង់ អ្នក​ប្រដាល់​សមាគម​កីឡា ក្រសួង​ការ​ពារ​ជាតិ​នៅ​លើ​សង្វៀន​ស្ថាន...

មើលពត៌មានបន្ថែម...
More:

យុវវ័យ​កុំ​ឲ្យ​ទិវា​នៃ​ក្ដី​ស្រឡាញ់​ក្លាយ​ជា​ទិវា​សេ្នហ៍​កម្ម

យុវវ័យ​កុំ​ឲ្យ​ទិវា​នៃ​ក្ដី​ស្រឡាញ់​ក្លាយ​ជា​ទិវា​សេ្នហ៍​កម្ម

នៅ​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ​ ឆ្នាំ​២០១០​ខាង​មុខ​នេះ ទិវា​នៃ​ក្ដី​ស្រឡាញ់​ដែល​ភាសា​អង់គ្លេស​ហៅ​ថា ទិវាវ៉ាឡិនថាញ ដេ (Valentine's Day) ហើយ​ទិវា​នេះ​ជា​វប្បធម៌​និង​ទំនៀម​ទំលាប់​របស់​ពួក​បស្ចឹម​ប្រ​ទេស។

មើលពត៌មានបន្ថែម...
More:

ព័ត៌មានថ្មីបំផុត​

សំរាប់បុគ្គលិក



download-khmerunicode

ព័ត៌មាន​ស្ដីពី​គ្រោះ​ថ្នាក់​ចរាចរ​នៅ​ទូទាំង​ប្រទេស​សម្រាប់​ថ្ងៃ​ទី​០៤ ខែ​កញ្ញា ឆ្នាំ​២០១០ មាន​ចំនួន​១០លើក ស្លាប់​៤នាក់

ភ្នំពេញ ៖ យោង​តាម​របាយការណ៍​របស់​នាយក​​ដ្ឋាន​​សណ្ដាប់​​ធ្នាប់​​នៃ​​អគ្គ​​ស្នង​​ការ​​នគរបាល​​ជាតិ បាន​​ឲ្យ​​ដឹង​​ថា​​​គ្រោះ​​ថ្នាក់​​ចរាចរ​សម្រាប់​​ថ្ងៃ​​ទី​៤ ខែ​​កញ្ញា កើត​​ឡើង​​ចំនួន​​១០​​លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់ ៤នាក់(ប្រុស​​) រង​របួស​ធ្ងន់​៩​នាក់(ប្រុស​៧) របួស​ស្រាល​៣​នាក់​(ប្រុស​១​)។ គ្រោះ​​ថ្នាក់​​ចរាចរ​​សម្រាប់​ថ្ងៃ​​ទី​​៤ ខែ​​កញ្ញា​​នេះ បើ​​ប្រៀបធៀប​​ថ្ងៃ​ទី​​៣ ​ខែ​​កញ្ញា​​កន្លង​ទៅ​​ឃើញ​​ថា មាន​​សភាព​​កើន​ឡើង​២​លើក​និង​​អ្នក​ស្លាប់​មាន​ការ​កើន​ឡើង​ម្នាក់​៕

mail.google.com
facebook
ចំនួនចូលទស្សនា : 183636
GreenICT_1

ផ្សាយពាណិជ្ជកម្ម

BlueIT-POS System

FINE

Alain_de_long

Chroeng_New_3_1_New_2_copy


 

OI-women

Contact Information


017   017 468 828

0977   0977 264 668

01245   01245 2005

sophak45@gmail.comsophak45@gmail.com

[+]
  • Increase font size
  • Decrease font size
  • Default font size
  • default color
  • blue color
  • green color