www.kampucheathmey.com

GreenICT
សង្គម​ស៊ីវិល ៖ ទង្វើ​របស់​លោក​សម រង្ស៊ី​ពិបាក​ជួយ​ណាស់ PDF បោះពុម្ភ E-mail
សុក្រ, 05 កុម្ភៈ 2010 14:17

4-2-2010-hភ្នំពេញ ៖ ប្រធាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស​ដ៏​ធំ​មួយ​នៅ​កម្ពុជា បាន​ថ្លែង​បញ្ជាក់​ថា ទង្វើ​របស់​លោក​សម រង្ស៊ី ប្រធាន​គណបក្ស​ជំទាស់​នៅ​កម្ពុជា វា​ពិបាក​នឹង​ជួយ​ណាស់ ដោយសារ​តែ​ទាក់ ទង​ផ្លូវ​ច្បាប់។

ឆ្លើយ​តប​ទៅ​នឹង​សំណួរ​របស់​អ្នក​សារ​ព័ត៌មាន កាល​ពី​ព្រឹក​ ថ្ងៃ​ទី​០៤ ខែ​កុម្ភៈ​នេះ ដែល សួរ​ថា ហេតុ​អ្វី​បាន​ជា​ការ​ដាក់​ទោស​ឲ្យ​លោក​សម រង្ស៊ី ជាប់​ពន្ធនាគារ​រយៈពេល​២​ឆ្នាំ និង​បង់​លុយ ពិន័យ​ជាច្រើន​នោះ មិន​មាន​សង្គម​ស៊ីវិល​ណា​ចាប់​អារម្មណ៍​ដូច​ពេល​មុន? លោក​ធន សារាយ ប្រ​ធាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក បាន​ថ្លែង​ថា សកម្មភាព​របស់​លោក​សម រង្ស៊ី ទាក់​ទង​ទៅ នឹង​ការ​ដក​បង្គោល​ព្រំដែន ដែល​នាំ​ឲ្យ​មាន​ការ​ដាក់​ទោស​នោះ សង្គម​ស៊ីវិល​ពិបាក​ជួយ​ណាស់។ លោក​បន្ត​ថា លោក​សម រង្ស៊ី ដក​បង្គោល​តំរុយ​ព្រំដែន​ត្រូវ​ច្បាប់ រដ្ឋាភិបាល​ពិត​ជា​បន្ទោស​ថា យើង កាន់​ជើង​អ្នក​ធ្វើ​ខុស។ ដូច្នេះ​ប្រជាជន​ដទៃ​ទៀត​ក៏​អាច​ធ្វើ​របៀប​នេះ​បាន​ដែរ។ ឲ្យ​តែ​មាន​អ្នក​ណា ដាក់​បង្គោល ហើយ​ខ្លួន​មិន​ពេញ​ចិត្ត​ក៏​ដក​ចេញ នេះ​ជា​គំរូ​មួយ​មិន​ល្អ ដូច្នេះ​យើង​ពិបាក​​និយាយ ណាស់។ លោក​បន្ត​ថា ករណី​លោក​សម រង្ស៊ី លោក​មិន​ទាន់​ហ៊ាន​វាយ​តម្លៃ​ថា​នយោបាយ​ត្រូវ​បាន បញ្ចប់​ឬ​យ៉ាង​ណា​នោះ​ទេ ដោយ​សារ​ច្បាប់​បោះឆ្នោត​ដែល​បាន​កំណត់ មិន​ឲ្យ​អ្នក​ដែល​មាន​ទោស ឈរ​ឈ្មោះ​បោះឆ្នោត ប៉ុន្តែ​សំរាប់​លោក​សម រង្ស៊ី អាច​មាន​ការ​កែប្រែ​ណា​មួយ នៅ​ពេល​ដែល​ការ បោះ​ឆ្នោត​ជិត​ចូល​មក​ដល់៕

 

ជោគ​ជតា​អាប់ភីស៊ីត នៅ​តែ​ស្ថិត​ក្នុង​ក្រឡាយ៉ាប់

ជោគ​ជតា​អាប់ភីស៊ីត នៅ​តែ​ស្ថិត​ក្នុង​ក្រឡាយ៉ាប់

ភ្នំពេញ៖នៅ​សណ្ឋាគារ​ហូលីដេរអ៊ីន នៅ​ទីក្រុង​បាង​កក​លោក​ភីន យ៉ូភុងចារឹន នាយក​សមាគម​ហោរា​សាស្រ្ត​អន្តរជាតិ​​និង​ជា​ប្រធាន​សភា​ហោរា​សាស្រ្ត​របស់​ថៃ បាន​ផ្ដល់​សម្ភាសន៍​មុន​នឹង​បើក​កម្ម​វិធី​ប្រជុំ​ពិភាក្សា...

មើលពត៌មានបន្ថែម...
More:

ឡៅ ស៊ីណាត ជួប​កែវ រំចង់ នៅ​លើ​សង្វៀន​បាយ័ន​នៅ​ថ្ងៃ​សៅរ៍

ឡៅ ស៊ីណាត ម្ចាស់​ខ្សែ​ក្រវ៉ាត់​ជើង​ឯក ទម្ងន់​៦០​គីឡូក្រាម ដែល​គ្មាន​នរណា​ម្នាក់​ដណ្ដើម​ពី​គេ​បាន​នោះ​នឹង​ត្រូវ​ជួប​ប្រកួត​ជាមួយ​កែវ រំចង់ អ្នក​ប្រដាល់​សមាគម​កីឡា ក្រសួង​ការ​ពារ​ជាតិ​នៅ​លើ​សង្វៀន​ស្ថាន...

មើលពត៌មានបន្ថែម...
More:

យុវវ័យ​កុំ​ឲ្យ​ទិវា​នៃ​ក្ដី​ស្រឡាញ់​ក្លាយ​ជា​ទិវា​សេ្នហ៍​កម្ម

យុវវ័យ​កុំ​ឲ្យ​ទិវា​នៃ​ក្ដី​ស្រឡាញ់​ក្លាយ​ជា​ទិវា​សេ្នហ៍​កម្ម

នៅ​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ​ ឆ្នាំ​២០១០​ខាង​មុខ​នេះ ទិវា​នៃ​ក្ដី​ស្រឡាញ់​ដែល​ភាសា​អង់គ្លេស​ហៅ​ថា ទិវាវ៉ាឡិនថាញ ដេ (Valentine's Day) ហើយ​ទិវា​នេះ​ជា​វប្បធម៌​និង​ទំនៀម​ទំលាប់​របស់​ពួក​បស្ចឹម​ប្រ​ទេស។

មើលពត៌មានបន្ថែម...
More:

ព័ត៌មានថ្មីបំផុត​

សំរាប់បុគ្គលិក



download-khmerunicode

ព័ត៌មាន​ស្ដីពី​គ្រោះ​ថ្នាក់​ចរាចរ​នៅ​ទូទាំង​ប្រទេស​សម្រាប់​ថ្ងៃ​ទី​០៤ ខែ​កញ្ញា ឆ្នាំ​២០១០ មាន​ចំនួន​១០លើក ស្លាប់​៤នាក់

ភ្នំពេញ ៖ យោង​តាម​របាយការណ៍​របស់​នាយក​​ដ្ឋាន​​សណ្ដាប់​​ធ្នាប់​​នៃ​​អគ្គ​​ស្នង​​ការ​​នគរបាល​​ជាតិ បាន​​ឲ្យ​​ដឹង​​ថា​​​គ្រោះ​​ថ្នាក់​​ចរាចរ​សម្រាប់​​ថ្ងៃ​​ទី​៤ ខែ​​កញ្ញា កើត​​ឡើង​​ចំនួន​​១០​​លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់ ៤នាក់(ប្រុស​​) រង​របួស​ធ្ងន់​៩​នាក់(ប្រុស​៧) របួស​ស្រាល​៣​នាក់​(ប្រុស​១​)។ គ្រោះ​​ថ្នាក់​​ចរាចរ​​សម្រាប់​ថ្ងៃ​​ទី​​៤ ខែ​​កញ្ញា​​នេះ បើ​​ប្រៀបធៀប​​ថ្ងៃ​ទី​​៣ ​ខែ​​កញ្ញា​​កន្លង​ទៅ​​ឃើញ​​ថា មាន​​សភាព​​កើន​ឡើង​២​លើក​និង​​អ្នក​ស្លាប់​មាន​ការ​កើន​ឡើង​ម្នាក់​៕

mail.google.com
facebook
ចំនួនចូលទស្សនា : 183561
GreenICT_1

ផ្សាយពាណិជ្ជកម្ម

BlueIT-POS System

FINE

Alain_de_long

Chroeng_New_3_1_New_2_copy


 

OI-women

Contact Information


017   017 468 828

0977   0977 264 668

01245   01245 2005

sophak45@gmail.comsophak45@gmail.com

[+]
  • Increase font size
  • Decrease font size
  • Default font size
  • default color
  • blue color
  • green color