www.kampucheathmey.com

GreenICT
  
ព័ត៌មានជារូបថតថ្មីៗ​

4-03-2010-kk4-03-2010-mm4-03-2010-pp5-03-2010-l5-03-2010-c

5-03-2010-j5-03-2010-e5-03-2010-g5-03-2010-h4-03-2010-qq

ក្រុមហ៊ុន SOFTWARE

មន្ត្រី​រដ្ឋាភិបាល​ច្រាន​ចោល​របាយការណ៍ ស្ដីពី​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​របស់​អាដហុក PDF បោះពុម្ភ E-mail
សុក្រ, 05 កុម្ភៈ 2010 14:21

4-2-2010-mភ្នំពេញ ៖ សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​បាន​បង្ហាញ​របាយការណ៍​មួយ ស្ដីពី​ស្ថាន​ភាព សិទ្ធិ​មនុស្ស​សំរាប់​ឆ្នាំ​២០០៩​នៅ​កម្ពុជា ដែល​របាយ​ការណ៍​នោះ​ បាន​បង្ហាញ​ថា ស្ថាន​ភាព​សិទិ្ធ​មនុស្ស​ជា​ទូទៅ​នៅ​ កម្ពុជា​បាន​ធ្លាក់​ចុះ​ជាង​ឆ្នាំ​ ២០០៨ ជា​ពិសេស​ផ្នែក​សិទ្ធិ​សេរីភាព នៃ​ការ​បញ្ចេញ មតិ ប៉ុន្តែ​មន្ត្រី​រាជ​រដ្ឋាភិបាល​អះ​អាង​ថា របាយ​ការណ៍​នោះ​មិន​អាច​ទទួល​យក​បាន​ទេ។

កាល​ពី​ព្រឹក​ថ្ងៃ​ទី​០៤ ខែ​កុម្ភៈ ឆ្នាំ​២០១០ សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក បាន​ផ្សព្វ​ផ្សាយ​របាយ​ការណ៍​មួយ​ស្ដីពី​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា សំរាប់​ ឆ្នាំ​២០០៩ ដែល​របាយការណ៍ នោះ​មាន​ចំនួន​៥៤​ទំព័រ បាន​អត្ថាធិប្បាយ​ទាក់​ទង​ទៅ​នឹង​សិទ្ធិ​សេរីភាព តាម​ផ្នែក​នីមួយ​ៗ​មាន​ផ្នែក បញ្ចេញ​មតិ ការ​គំរាម​កំហែង អំពើ​ហិង្សា​លើ​ស្រ្តី​និង​កុមារ ការ​ជួញ​ដូរ​ផ្លូវ​ភេទ ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ និង​ជំលោះ​ដីធ្លី ព្រម​ទាំង​ប្រព័ន្ធ​យុត្តិធម៌​ជា​ដើម។

លោក​ធន សារាយ ប្រធាន​សមាគម​អាដហុក​បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន នា​ព្រឹក ថ្ងៃទី​០៤ ខែ​កុម្ភៈ​នោះ​ថា ស្ថានភាព​សិទ្ធិ​មនុស្ស​ជា​ទូទៅ​សំរាប់​ឆ្នាំ​២០០៩ បាន​ធ្លាក់​ចុះ​ជាង​ឆ្នាំ​២០០៨ ហើយ​និយាយ​ជា​រួម​ដែល​យើង​លើក​យក​ជា​គោល​ការណ៍​ធំ គឺ​សិទ្ធិ​សេរីភាព នៃ​ការ​បញ្ចេញ​មតិ ទាំង ការ​បញ្ចេញ​មតិ​ផ្ទាល់ តាម​ទី​សាធារណៈ និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ជាដើម។ លោក​បន្ត​ថា ជា​ទូទៅ​នៅ ពេល​ក្រោយ​បោះ​ឆ្នោត​ម្ដងៗ តែង​តែ​មាន​ការ​រឹត​ត្បិត​ចំពោះ​សិទ្ធិ​សេរីភាព​ផ្សេងៗ តែង​តែ​មាន​ការ​រឹត ត្បិត​ចំពោះ​សិទ្ធិ​សេរី​ភាព​ផេ្សងៗ ហើយ​បាន​ធូរ​ស្រាល​ទៅ​វិញ​នៅ​ពេល​ជិត​បោះ​ឆ្នោត​ម្ដង​ៗ។

លោក​ឱម យ៉ិនទៀង ទី​ប្រឹក្សា​រាជ​រដ្ឋាភិបាល និង​ជា​ប្រធាន​ស្ថាប័ន​សិទ្ធិ​មនុស្ស របស់​រាជ​រដ្ឋា ភិបាល​កម្ពុជា បាន​ប្រាប់​កម្ពុជា​ថ្មី​កាល​ពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​០៤ ខែ​កុម្ភៈ​ឲ្យ​ដឹង​ថា នៅ​ពេល​ដែល​អង្គការ សមាគម​ទាំង​នោះ​និយាយ​ថា សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​នៅ​កម្ពុជា​បាន​ចុះ​ខ្សោយ​នោះ ការ​បញ្ចេញ​មតិ​របស់​អង្គការ សមាគម​ទាំង​នោះ​នៅ​កម្ពុជា​ក៏​កាន់​តែ​មាន​ភាព​ខ្លាំង​ក្លា ជាង​មុន។ លោក​បញ្ជាក់​ថា «ខ្ញុំ​មិន​ដឹង​ការ​ពិត​ស្ថិត​នៅ​ត្រង់​ណា​ទេ មិន​ដឹង​ថា នៅ​ពេល​ខ្លួន​កំពុង បញ្ចេញ​មតិ​យ៉ាង​ខ្លាំង ហើយ​ស្រែក​ថា​អត់​មាន​សិទ្ធិ​បញ្ចេញ​មតិ ខ្ញុំ​ក៏​មិន​ដឹង​ថា ត្រូវ​គិត​យ៉ាងម៉េច​ដែរ។ ក្នុង​នាម​ជា​អង្គការ​មួយ​ទទួល​កិច្ចការ​សិទ្ធិ​មនុស្ស ហើយ​ដោយ​ស្ថាន​ការណ៍​សិទ្ធិ​មនុស្ស​នៅ កម្ពុជា​មិន​មាន​ការ​រីក​ចំរើន តើ​មាន​ប្រយោជន៍​អ្វី ដូច្នេះ​មាន​ន័យ​ថា គាត់​គួរ​តែ​រំលាយ​ស្ថាប័ន​គាត់ ចោល​ទៅ។ វត្ត​មាន​របស់​គាត់​មិន​អាច​រួម​ចំណែក​ធ្វើ​ឲ្យ​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​ កម្ពុជា​បាន​ល្អ​ប្រ សើរ»

 

ដាឡៃឡាម៉ា ៖ ប្រទេស​ចិន​មាន​គោល​បំណង​ធ្វើ​ឲ្យ​ព្រះ​ពុទ្ធ​និយម​សាប​សូន្យ

ដាឡៃឡាម៉ា ៖ ប្រទេស​ចិន​មាន​គោល​បំណង​ធ្វើ​ឲ្យ​ព្រះ​ពុទ្ធ​និយម​សាប​សូន្យ

សម្ដេច​សង្ឃ​ដា​ឡៃឡាម៉ា បាន​រឹះ​គន់​​ប្រទេស​ចិន កាល​ពី​ថ្ងៃ​ពុធ ដោយ​បាន​ចោទ​ប្រកាន់ ប្រទេស​ចិន​ថា កំពុង​ព្យាយាម « ធ្វើ​ឲ្យ​ព្រះពុទ្ធ​និយម​សាប​សូន្យ » នៅ​ទី​បេ និង​កំពុង​ច្រាន​ចោល​គ្រប់ កិច្ច​ប្រឹង​ប្រែង​ទា...

មើលពត៌មានបន្ថែម...
More:

ពេជ្រ សីហា បង្រ្កាប​ចាន់ រតនា ខណៈ​ឯម ចាន់រស្មី សង​សឹក​សារឹម ង៉ា បាន​សំរេច​នៅ​សង្វៀន​បាយ័ន

ពេជ្រ សីហា បង្រ្កាប​ចាន់ រតនា ខណៈ​ឯម ចាន់រស្មី សង​សឹក​សារឹម ង៉ា បាន​សំរេច​នៅ​សង្វៀន​បាយ័ន

ពេជ្រ សីហា អ្នក​ប្រដាល់​សមាគម​កីឡា​ក្រសួង​ការពារ​ជាតិ បាន​យក​ឈ្នះ​ចាន់ រតនា អ្នក​ប្រ ដាល់​ក្លឹប​ខេមរៈ​ខ្លាហោះ​ដោយ​ពិន្ទុ នៅ​ក្នុង​ការ​ជួប​ប្រកួត​គ្នា​លើ​សង្វៀន​ស្ថានីយ៍​ទូរទស្សន៍​បាយ័ន កាល​ពី​យប់​ថ្ងៃ...

មើលពត៌មានបន្ថែម...
More:

យុវវ័យ​កុំ​ឲ្យ​ទិវា​នៃ​ក្ដី​ស្រឡាញ់​ក្លាយ​ជា​ទិវា​សេ្នហ៍​កម្ម

យុវវ័យ​កុំ​ឲ្យ​ទិវា​នៃ​ក្ដី​ស្រឡាញ់​ក្លាយ​ជា​ទិវា​សេ្នហ៍​កម្ម

នៅ​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ​ ឆ្នាំ​២០១០​ខាង​មុខ​នេះ ទិវា​នៃ​ក្ដី​ស្រឡាញ់​ដែល​ភាសា​អង់គ្លេស​ហៅ​ថា ទិវាវ៉ាឡិនថាញ ដេ (Valentine's Day) ហើយ​ទិវា​នេះ​ជា​វប្បធម៌​និង​ទំនៀម​ទំលាប់​របស់​ពួក​បស្ចឹម​ប្រ​ទេស។

មើលពត៌មានបន្ថែម...
More:

ព័ត៌មានថ្មីបំផុត​

សំរាប់បុគ្គលិក



download-khmerunicode

ចំនួនចូលទស្សនា : 26438

ផ្សាយពាណិជ្ជកម្ម

vtrustproperty
BlueIT-POS System



OI-women


[+]
  • Increase font size
  • Decrease font size
  • Default font size
  • default color
  • blue color
  • green color