www.kampucheathmey.com

GreenICT
  
ព័ត៌មានជារូបថតថ្មីៗ​

4-03-2010-kk4-03-2010-mm4-03-2010-pp5-03-2010-l5-03-2010-c

5-03-2010-j5-03-2010-e5-03-2010-g5-03-2010-h4-03-2010-qq

ក្រុមហ៊ុន SOFTWARE

សម្ដេច​នាយក​រដ្ឋមន្រ្តី​ទទួល​ជួប​ក្រុមហ៊ុន​វិនិយោគ​អគ្គិសនី​មក​ពី​ប្រទេស​ចិន PDF បោះពុម្ភ E-mail
សុក្រ, 05 កុម្ភៈ 2010 14:28

4-2-2010-iភ្នំពេញ ៖ សមេ្ដច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះ​រា​ជា​ណា​ចក្រ កម្ពុជា បាន​អនុញ្ញាត​ឲ្យ​លោក SI ZEFI ប្រធាន​ក្រុមហ៊ុន DONG FANG ELECTRIC COOPERTION ចូល​ជួប​សំដែង​ការ​គួរ​សម នា​រសៀល​ថ្ងៃទី​០៣ ខែ​កុម្ភៈ ឆ្នាំ​២០១០ នៅ​គេហដ្ឋាន​រាជ​ធានី​ភ្នំពេញ។

លោក​អ៊ាង សុផល្លែត ជំនួយ​ការ​សម្ដេច​នាយក​រដ្ឋមន្ត្រី​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន ក្រោយ​ជំនួប​នោះ​ថា លោក SI ZEFI បាន​ជំរាប​សម្ដេច​នាយក​រដ្ឋមន្ត្រី​ថា លោក​ធ្លាប់​បាន​មក​កាន់​ប្រទេស កម្ពុជា លើក​ដំបូង​នៅ​ឆ្នាំ​២០០៦ ហើយ​នៅ​ពេល​នេះ​លោក​បាន​កត់​សំគាល់​ឃើញ​ថា ប្រទេស​កម្ពុជា ពិសេស​រាជ​ធានី​ភ្នំពេញ​មាន​ការ​អភិវឌ្ឍន៍​យ៉ាង​ខ្លាំង​លើ​វិស័យ​សំណង់ ដោយ​មាន​អគារ​ខ្ពស់​ៗ ដែល នេះ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា កម្ពុជា​កំពុង​តែ​ត្រូវ​ការ​ចាំ​បាច់​នូវ​អគ្គិសនី។ លោក​បាន​បន្ត​ថា ក្រុម​ហ៊ុន របស់​លោក គឺជា​ក្រុមហ៊ុន​ដ៏​ធំ​មួយ ដែល​ផលិត​ម៉ាស៊ីន​និង​បរិក្ខារ​ផេ្សង​ៗ​ទៀត ដើម្បី​បំរើ​ឲ្យ​រោងចក្រ អគ្គិសនី លោក​ក៏​មាន​បំណង​ពិភាក្សា​ក្នុង​ការ​អភិវឌ្ឍន៍​អគ្គិសនី​នៅ​ក្នុង​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា។

ជា​ការ​ឆ្លើយ​តប សមេ្ដច​នាយក​រដ្ឋមន្ត្រី​បាន​សំដែង​ការ​រីក​រាយ​ចំពោះ​គោល​គំនិត​នៃ​ការ​សិក្សា លើ​បញ្ហា​អគ្គិសនី ដែល​ប្រើប្រាស់​ពន្លឺ​ព្រះ​អាទិត្យ និង​ថាមពល​ខ្យល់​នោះ ហើយ​សម្ដេច​ក៏​បាន ស្វាគមន៍​ចំពោះ​ការ​សិក្សា​នេះ ដើម្បី​ធ្វើ​យ៉ាង​ណា​អាច​ឈាន​ទៅ​ដល់​ការ​អភិវឌ្ឍន៍​អគ្គិសនី ដែល​ប្រើ ប្រាស់​ដោយ​ពន្លឺ​ព្រះអាទិត្យ និង​ថាមពល​ខ្យល់​នោះ។ សម្ដេច​ក៏​បាន​ណែនាំ​ឲ្យ​ក្រុមហ៊ុន​ធ្វើ​ការ​ជា​មួយ​លោក​ស៊ុយ សែម ជា​ពិសេស​ក្នុង​ករណី​មួយ​ដែល​ក្រុមហ៊ុន​លើក​ឡើង​ថា ក្រុមហ៊ុន​មាន​លទ្ធ​ភាព ដើម្បី​ធ្វើ​ការ​អភិវឌ្ឍន៍​ដាក់​វិនិយោគ​លើ​ការ​ត​បណ្ដាញ​អគ្គិសនី​នៅ​ទូទាំង​ប្រទេស​តែ​ម្ដង ព្រោះ​ថា កម្ពុជា​យើង​ពុំ​មាន​បណ្ដាញ​អគ្គិសនី​ថ្នាក់​ជាតិ​នៅ​ឡើយ​ទេ៕

 

ដាឡៃឡាម៉ា ៖ ប្រទេស​ចិន​មាន​គោល​បំណង​ធ្វើ​ឲ្យ​ព្រះ​ពុទ្ធ​និយម​សាប​សូន្យ

ដាឡៃឡាម៉ា ៖ ប្រទេស​ចិន​មាន​គោល​បំណង​ធ្វើ​ឲ្យ​ព្រះ​ពុទ្ធ​និយម​សាប​សូន្យ

សម្ដេច​សង្ឃ​ដា​ឡៃឡាម៉ា បាន​រឹះ​គន់​​ប្រទេស​ចិន កាល​ពី​ថ្ងៃ​ពុធ ដោយ​បាន​ចោទ​ប្រកាន់ ប្រទេស​ចិន​ថា កំពុង​ព្យាយាម « ធ្វើ​ឲ្យ​ព្រះពុទ្ធ​និយម​សាប​សូន្យ » នៅ​ទី​បេ និង​កំពុង​ច្រាន​ចោល​គ្រប់ កិច្ច​ប្រឹង​ប្រែង​ទា...

មើលពត៌មានបន្ថែម...
More:

ពេជ្រ សីហា បង្រ្កាប​ចាន់ រតនា ខណៈ​ឯម ចាន់រស្មី សង​សឹក​សារឹម ង៉ា បាន​សំរេច​នៅ​សង្វៀន​បាយ័ន

ពេជ្រ សីហា បង្រ្កាប​ចាន់ រតនា ខណៈ​ឯម ចាន់រស្មី សង​សឹក​សារឹម ង៉ា បាន​សំរេច​នៅ​សង្វៀន​បាយ័ន

ពេជ្រ សីហា អ្នក​ប្រដាល់​សមាគម​កីឡា​ក្រសួង​ការពារ​ជាតិ បាន​យក​ឈ្នះ​ចាន់ រតនា អ្នក​ប្រ ដាល់​ក្លឹប​ខេមរៈ​ខ្លាហោះ​ដោយ​ពិន្ទុ នៅ​ក្នុង​ការ​ជួប​ប្រកួត​គ្នា​លើ​សង្វៀន​ស្ថានីយ៍​ទូរទស្សន៍​បាយ័ន កាល​ពី​យប់​ថ្ងៃ...

មើលពត៌មានបន្ថែម...
More:

យុវវ័យ​កុំ​ឲ្យ​ទិវា​នៃ​ក្ដី​ស្រឡាញ់​ក្លាយ​ជា​ទិវា​សេ្នហ៍​កម្ម

យុវវ័យ​កុំ​ឲ្យ​ទិវា​នៃ​ក្ដី​ស្រឡាញ់​ក្លាយ​ជា​ទិវា​សេ្នហ៍​កម្ម

នៅ​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ​ ឆ្នាំ​២០១០​ខាង​មុខ​នេះ ទិវា​នៃ​ក្ដី​ស្រឡាញ់​ដែល​ភាសា​អង់គ្លេស​ហៅ​ថា ទិវាវ៉ាឡិនថាញ ដេ (Valentine's Day) ហើយ​ទិវា​នេះ​ជា​វប្បធម៌​និង​ទំនៀម​ទំលាប់​របស់​ពួក​បស្ចឹម​ប្រ​ទេស។

មើលពត៌មានបន្ថែម...
More:

ព័ត៌មានថ្មីបំផុត​

សំរាប់បុគ្គលិក



download-khmerunicode

ចំនួនចូលទស្សនា : 26437

ផ្សាយពាណិជ្ជកម្ម

vtrustproperty
BlueIT-POS System



OI-women


[+]
  • Increase font size
  • Decrease font size
  • Default font size
  • default color
  • blue color
  • green color