www.kampucheathmey.com

GreenICT
ប្រពន្ធ​ចុង​កាប់​ប្ដី​៧​ប៉័ងតោ ព្រោះ​ប្រច័ណ្ឌ​ប្ដី​រាំ​បទ​ស្លូ​ឱប​ស្រី​ក្មេង PDF បោះពុម្ភ E-mail
សុក្រ, 05 កុម្ភៈ 2010 16:32

5-2-2010-bកំពង់ឆ្នាំង ៖ ព្រោះ​តែ​ភ្លើង​ស្នេហ៍​ប្រច័ណ្ឌ​ស្រ្តី​ជា​ប្រពន្ធ​ចុង​គេ​ម្នាក់ បាន​យក​កាំបិត​ប៉័ងតោ​​កាប់ ប្ដី​ខ្លួន​ឯង​៧​កាំបិត​រង​របួស​ជា​ទម្ងន់ ព្រោះ​តែ​ពេល​លេង​រាំវង់ រាំ​បទ​ ស្លូ ប្ដី​ទៅ​រាំ​ឱប​ស្រី​ផេ្សង។

ហេតុការណ៍​នេះ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង ២៣​យប់​ថ្ងៃ​ទី​០​៤ ខែ​កុម្ភៈ ឆ្នាំ​២០១០ ក្នុង​ភូមិ អណ្ដូង​ច្រុះ ឃុំ​រលាប្អៀរ ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង ជា​លំនៅ​ដ្ឋាន​របស់​ប្រពន្ធ​ចុង។​ បុរស​រង​គ្រោះ មាន​ឈ្មោះ យូ សុផល អាយុ​៣៨​ឆ្នាំ មាន​មុខ​របរ​ជា​ជាង​សំណង់ រស់​នៅ​ភូមិ​ទី​៧ សង្កាត់​ខ្សាម ក្រុង​កំពង់​ឆ្នាំង មាន​ប្រពន្ធ​ដើម​ឈ្មោះ​ញ៉េប​ លែន អាយុ​៤៨​ឆ្នាំ មាន​កូន​ប្រុស​ម្នាក់ អាយុ​១៥​ឆ្នាំ។ មិត្ត ភក្ដិ ជន​រងគ្រោះ​ជា​ជាង​សំណង់​ដូចគ្នា ដែល​បាន​ឃើញ​ហេតុការណ៍​នោះ​បាន​និយាយ​ឲ្យ​ដឹង​នៅ​ក្នុង មន្ទីរ​ពេទ្យ​ខេត្ត​ថា គាត់​និង​ជន​រងគ្រោះ​បាន​នាំ​គ្នា​ទៅ​លេង​រាំ​វង់​ក្នុង​ភូមិ​អណ្ដូង​ច្រុះ នៅ​យប់​ថ្ងៃ​ទី​០៤ ខែ​កុម្ភៈ ឆ្នាំ​២០១០ ពេល​នោះ​ឈ្មោះ​តូច មុំ អាយុ​៣២​ឆ្នាំ ជា​ប្រពន្ធ​ចុង​ឈ្មោះ​យូ សុផល ក៏​ទៅ​លេង ដែរ។ ពេល​យប់​បន្តិច​អ្នក​ចាក់​ធុង​បាស​ក៏​ចាក់​បទ​ស្លូ​ម្ដង ពេល​នោះ​ឈ្មោះ​យូ សុផល​ក៏​បាន​រាំ​ឱប​គ្នា ជាមួយ​ស្រី​ក្រមុំ​ម្នាក់ ក្រោយ​ពី​រាំ​បទ​ស្លូ​ចប់ ឈ្មោះ​តូច មុំ ក៏​ឈ្លោះ​ប្រកែក​ជេរ​បញ្ចោរ​ប្ដី ព្រោះ​តែ​ក្ដី​ប្រ ច័ណ្ឌ ហើយ​ក៏​បណ្ដើរ​គ្នា​មក​ផ្ទះ​វិញ។

នៅ​តាម​ផ្លូវ​មក​ផ្ទះ តូច មុំ ឲ្យ​ប្ដី​ជូន​នាង​ទៅ​បត់​ជើង ប្ដី​ក៏​មិន​ព្រម​ជូន មិន​ព្រម​ចាំ ក៏​រិត​តែ​ធ្វើ​ ឲ្យ​តូច មុំ កាន់​តែ​ខឹង​ឡើង​ទ្វេ​ដង​ថែម​ទៀត ពេល​ទៅ​ដល់​ផ្ទះ​វិញ​ការ​ឈ្លោះ​ប្រកែក​ជេរ​គ្នា​កកើត​ឡើង ទៅ​វិញ​ទៅ​មក។ ខណៈ​ឈ្មោះ​តូច មុំ ក៏​បាន​យក​កាំបិត​ក​កុក​កញ្ចាស់​មួយ​មក​កាន់​កំញើញ​ប្ដី​ៗ​ក៏​នៅ តែ​មិន​ខ្លាច បន្ទាប់​មក​គេ​ក៏​បោះ​កាំបិត​កញ្ចាស់​ចោល ទាញ​កាំបិត​ប៉័ងតោ​ដ៏​មុត​មួយ​មក​កាប់​ចិញ្ច្រាំ​ប្ដី តែ​ម្ដង ប៉ុន្តែ​យូ សុផល អត់​ត​ដៃ​ជាមួយ​ប្រពន្ធ​ចុង​ទេ គឺ​ចេះ​តែ​រង​និង​គេច តែ​គេច​អត់​រួត​ក៏​ត្រូវ​ប្រពន្ធ ចុង​កាប់​ចំ​៧​កាំបិត។ ឈ្មោះ​យូ សុផល បាន​រាប់​មុខ​របួស​ខ្លួន​ឯង​ប្រាប់​កម្ពុជា​ថ្មី​ដឹង​ថា គេ​កាប់​គាត់​៧ កាំបិត គឺ​ត្រចៀក​ឆ្វេង​២​កាំបិត ថ្ងាស់​១​កាំបិត ក្បាល​ក្រោយ​១​កាំបិត ទ្រូង​១​កាំបិត ដើម​ដៃ​ឆ្វេង​២​កាំ​បិត។ ក្រោយ​ពេល​កើត​ហេតុ បង​ថ្លៃ​របស់​ប្រពន្ធ​ចុង​បាន​បើក​ម៉ូតូ​ឌុប​គាត់​មក​ពេទ្យ​ឃុំ​រលាប្អៀរ ដោយ​មិត្ត​ភក្ដិ​គាត់​ជិះ​ឱប​ពី​ក្រោយ បន្ទាប់​មក​ពេទ្យ​ឃុំ​ក៏​ទូរស័ព្ទ​ហៅ​ឡាន​ពេទ្យ​ខេត្ត​ដឹក​មក​ខេត្ត វេលាម៉ោង​២៣ និង​៣០​នាទី​យប់។

ឈ្មោះ​ញ៉េប លែន ជា​ប្រពន្ធ​ដើម​បាន​និយាយ​ថា ប្រពន្ធ​ចុង​កាប់​ប្ដី តែ​គាត់​ជា​ប្រពន្ធ​ដើម​បែរ​ជា មក​ទ្រាំ​មើល​ប្ដី ព្រោះ​តែ​អាណិត​គេ តែ​ប្ដី​នាង​អត់​អាណិត​នាង​ទេ គេ​លួច​មាន​ប្រពន្ធ​ចុង​៩​ខែ​មក ហើយ ដោយ​ប្រពន្ធ​ចុង​ជា​ស្រី​ក្មេង ប៉ុន្តែ​ដល់​ពេល​គេ​រក​ក្មេង​ជាង​នេះ​ទៀត ក៏​ត្រូវ​ប៉័ងតោ​អ៊ីចឹង៕

 

ជោគ​ជតា​អាប់ភីស៊ីត នៅ​តែ​ស្ថិត​ក្នុង​ក្រឡាយ៉ាប់

ជោគ​ជតា​អាប់ភីស៊ីត នៅ​តែ​ស្ថិត​ក្នុង​ក្រឡាយ៉ាប់

ភ្នំពេញ៖នៅ​សណ្ឋាគារ​ហូលីដេរអ៊ីន នៅ​ទីក្រុង​បាង​កក​លោក​ភីន យ៉ូភុងចារឹន នាយក​សមាគម​ហោរា​សាស្រ្ត​អន្តរជាតិ​​និង​ជា​ប្រធាន​សភា​ហោរា​សាស្រ្ត​របស់​ថៃ បាន​ផ្ដល់​សម្ភាសន៍​មុន​នឹង​បើក​កម្ម​វិធី​ប្រជុំ​ពិភាក្សា...

មើលពត៌មានបន្ថែម...
More:

ឡៅ ស៊ីណាត ជួប​កែវ រំចង់ នៅ​លើ​សង្វៀន​បាយ័ន​នៅ​ថ្ងៃ​សៅរ៍

ឡៅ ស៊ីណាត ម្ចាស់​ខ្សែ​ក្រវ៉ាត់​ជើង​ឯក ទម្ងន់​៦០​គីឡូក្រាម ដែល​គ្មាន​នរណា​ម្នាក់​ដណ្ដើម​ពី​គេ​បាន​នោះ​នឹង​ត្រូវ​ជួប​ប្រកួត​ជាមួយ​កែវ រំចង់ អ្នក​ប្រដាល់​សមាគម​កីឡា ក្រសួង​ការ​ពារ​ជាតិ​នៅ​លើ​សង្វៀន​ស្ថាន...

មើលពត៌មានបន្ថែម...
More:

យុវវ័យ​កុំ​ឲ្យ​ទិវា​នៃ​ក្ដី​ស្រឡាញ់​ក្លាយ​ជា​ទិវា​សេ្នហ៍​កម្ម

យុវវ័យ​កុំ​ឲ្យ​ទិវា​នៃ​ក្ដី​ស្រឡាញ់​ក្លាយ​ជា​ទិវា​សេ្នហ៍​កម្ម

នៅ​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ​ ឆ្នាំ​២០១០​ខាង​មុខ​នេះ ទិវា​នៃ​ក្ដី​ស្រឡាញ់​ដែល​ភាសា​អង់គ្លេស​ហៅ​ថា ទិវាវ៉ាឡិនថាញ ដេ (Valentine's Day) ហើយ​ទិវា​នេះ​ជា​វប្បធម៌​និង​ទំនៀម​ទំលាប់​របស់​ពួក​បស្ចឹម​ប្រ​ទេស។

មើលពត៌មានបន្ថែម...
More:

ព័ត៌មានថ្មីបំផុត​

សំរាប់បុគ្គលិក



download-khmerunicode

ព័ត៌មាន​ស្ដីពី​គ្រោះ​ថ្នាក់​ចរាចរ​នៅ​ទូទាំង​ប្រទេស​សម្រាប់​ថ្ងៃ​ទី​០៤ ខែ​កញ្ញា ឆ្នាំ​២០១០ មាន​ចំនួន​១០លើក ស្លាប់​៤នាក់

ភ្នំពេញ ៖ យោង​តាម​របាយការណ៍​របស់​នាយក​​ដ្ឋាន​​សណ្ដាប់​​ធ្នាប់​​នៃ​​អគ្គ​​ស្នង​​ការ​​នគរបាល​​ជាតិ បាន​​ឲ្យ​​ដឹង​​ថា​​​គ្រោះ​​ថ្នាក់​​ចរាចរ​សម្រាប់​​ថ្ងៃ​​ទី​៤ ខែ​​កញ្ញា កើត​​ឡើង​​ចំនួន​​១០​​លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់ ៤នាក់(ប្រុស​​) រង​របួស​ធ្ងន់​៩​នាក់(ប្រុស​៧) របួស​ស្រាល​៣​នាក់​(ប្រុស​១​)។ គ្រោះ​​ថ្នាក់​​ចរាចរ​​សម្រាប់​ថ្ងៃ​​ទី​​៤ ខែ​​កញ្ញា​​នេះ បើ​​ប្រៀបធៀប​​ថ្ងៃ​ទី​​៣ ​ខែ​​កញ្ញា​​កន្លង​ទៅ​​ឃើញ​​ថា មាន​​សភាព​​កើន​ឡើង​២​លើក​និង​​អ្នក​ស្លាប់​មាន​ការ​កើន​ឡើង​ម្នាក់​៕

mail.google.com
facebook
ចំនួនចូលទស្សនា : 183564
GreenICT_1

ផ្សាយពាណិជ្ជកម្ម

BlueIT-POS System

FINE

Alain_de_long

Chroeng_New_3_1_New_2_copy


 

OI-women

Contact Information


017   017 468 828

0977   0977 264 668

01245   01245 2005

sophak45@gmail.comsophak45@gmail.com

[+]
  • Increase font size
  • Decrease font size
  • Default font size
  • default color
  • blue color
  • green color