www.kampucheathmey.com

GreenICT
សំរេច​​ចិត្ត​លោត​ទឹក​លើ​ស្ពាន​ជ្រោយ​ចង្វា ព្រោះ​ជំពាក់​លុយ​ធនាគារ PDF បោះពុម្ភ E-mail
សុក្រ, 05 កុម្ភៈ 2010 17:17

5-2-2010-cភ្នំពេញ ៖​ ដោយ​សារ​តែ​ខ្លាច​គេ​រឹប​អូស​យក​ផ្ទះ​សំបែង ហើយ​ម៉្យាង​ទៀត គ្មាន​លទ្ធភាព​សង​ការ​ប្រាក់​ ឲ្យ​ធនាគារ​នោះ ស្រ្តី​ម្នាក់​ដែល​ជំពាក់​ប្រាក់​ធនាគារ​បាន​ សំរេច​ចិត្ត​មក​លើ​ស្ពាន​ជ្រោយ​ចង្វា ដើម្បី​លោត​ទឹក​ សម្លាប់​ខ្លួន​​តែ​សំណាង​ល្អ​ ដែរ​ បាន​ប៉ូលិស​ជួយ​ចាប់​ឃាត់​ទាន់​ពេលវេលា ទើប​ធ្វើ​ឲ្យ​ការ​ប៉ុន​ប៉ង​ធ្វើ​អត្តឃាត​របស់​ស្រ្តី​រូប​នោះ​មិន​ បាន​សំរេច​ឡើយ។

ហេតុការណ៍​ប៉ុនប៉ង​លោត​ទឹក​សម្លាប់​ខ្លួន​នោះ បាន​កើត​ឡើង​កាល​ពី​វេលា​ ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​០៥ ខែ​កុម្ភៈ ឆ្នាំ​២០១០ នៅ​លើ​ស្ពាន​ជ្រោយ​ចង្វា ចំហៀង​ខាង​លិច​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌ​ដូនពេញ រាជ​ធានី​ភ្នំពេញ។

ស្រ្ដី​ដែល​ប៉ុនប៉ង​ធ្វើ​អត្តឃាត​នោះ​ឈ្មោះ​បេ គឹមអេង អាយុ​៤០​ឆ្នាំ មុខ​របរ​គ្មាន មាន​ប្ដី​ឈ្មោះ ជាង គឹម​ឈឿន មុខរបរ​គ្មាន និង​មាន​កូន​ចំនួន​៣​នាក់ ស្នាក់​នៅ​ក្នុង​ផ្ទះ​ជួល​ក្នុង​សង្កាត់​ទឹក​ថ្លា ខណ្ឌ សែន​សុខ និង​មាន​ស្រុក​កំណើត​នៅ​ភូមិ​ឃុំ​ផ្ទះ​កណ្ដាល ស្រុក​ស្រី​សន្ធរ ខេត្ត​កំពង់​ចាម។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ បាន​ឲ្យ​ដឹង​ថា​​នៅ​ពេល​កើត​ហេតុ​គេ​បាន​ ឃើញ​ស្រ្ដី​វ័យ​ចំ​ណាស់​ម្នាក់​ បាន​ជិះ​មក​ឈប់​នៅ​គល់​ស្ពាន​ជ្រោយ​ចង្វា​ត្រើយ​ ខាង​លិច ហើយ​ស្រ្ដី​រូប​នោះ​ចុះ​ពី​លើ​ម៉ូ តូ​ឌុប។ ដោយ​មាន​ស្ពាយ​កាបូប​និង​កាន់​កន្ត្រក​ដាក់​ខោអាវ​ផង​នោះ បាន​ដើរ​ឡើង​លើ​ស្ពាន​ជ្រោយ ចង្វា ដោយ​មាន​មុខ​ស្រពាប់​ស្រពោន​របៀប​មនុស្ស​ពិបាក​ចិត្ត លុះ​ពេល​ដើរ​ជិត​ដល់​ពាក់​កណ្ដាល ស្ពាន​ដោយ​បំរុង​តែ​ឡើង​លើ​បង្កាន់​ដៃ​ស្ពាន ដើម្បី​លោត​ទឹក​សម្លាប់​ខ្លួន​នោះ ​ក៏​ត្រូវ​បាន​ប៉ូលិស​ដែល​យាម​កាម​នៅ​លើ​ស្ពាន​ឃើញ​ទាន់ ក៏​រត់​មក​ឃាត់​ទាន់​ពេល​វេលា។

ប្រភព​ព័ត៌មាន​បាន​បន្ត​ទៀត​ថា ​​ក្រោយ​ពេល​ប៉ូលិស​ជួយ​អន្តរាគមន៍​ចាប់​ឃាត់​ ស្រ្តី​រូប​នោះ ដែល​មាន​បំណង​ចង់​លោត​ទឹក​សម្លាប់​ខ្លួន​ទាន់​ពេល ហើយ​ប៉ូលិស​បាន​នាំ​មក​សួរ​នាំ​រឿង​ហេតុ​នៅ គោល​ដៅ​ស្នាក់​ការ​ស្ពាន​ត្រើយ​ខាង​លិច បន្ទាប់​មក​ស្រ្ដី​រូប​នោះ​បាន​ប្រាប់​ប៉ូលិស​ថា មូល​ហេតុ​ដែល ធ្វើ​ឲ្យ​រូប​គាត់​ចង់​គិត​ខ្លី​ដូច្នេះ ដោយ​សារ​តែ​គ្រួសារ​គាត់​ក្រីក្រ​ពេក​បាន​ខ្ចី​លុយ​ធនាគារ​នៅ​ឯ​ស្រុក​ កំណើត​របស់​គាត់​ចំនួន​១០០០​ដុល្លារ ដើម្បី​រក​ស៊ី​តែ​ការ​ខ្ចី​លុយ​នោះ​គាត់​ត្រូវ​ សង​រំលោះ​ប្រចាំ​ខែ ហើយ​កាល​ពី​ខែ​មុន​នោះ​​ដោយ​សារ​ពួក​គាត់​គ្មាន​លទ្ធភាព និង​បង់​នោះ​បាន​សំរេច​ចិត្ត​យក​ម៉ូតូ​កញ្ចាស់​របស់​ប្ដី ដែល​កំពុង​តែ​រត់​ឌុប​ចិញ្ចឹម​ ប្រពន្ធ​កូន ទៅ​បញ្ចាំ​បាន​លុយ ១៥០​ដុល្លារ ដើម្បី​បង់​ការ ប្រាក់​ឲ្យ​ធនាគារ លុះ​ដល់​ខែ​នេះ​ទៀត​គាត់​គ្មាន​លទ្ធភាព​នឹង​បង់​ការ​ប្រាក់​ឲ្យ​ធនាគារ​នោះ គេ​នឹង​រឹប អូស​យក​ផ្ទះ​សំបែង​នៅ​ឯ​ស្រុក​តែ​ម្ដង ហើយ​ម៉្យាង​ទៀត​នៅ​មុន​ពេល​កើត​ហេតុ​ នេះ គាត់​មាន​ទំនាស់ ជាមួយ​ប្ដី បាន​ហៅ​ប្ដី​មិន​ព្រម​ស្ដី​រក​ផង​នោះ ទើប​នៅ​ព្រឹក​នេះ​គាត់​បាន​សំរេច​ចិត្ត​មក​លោត​ទឹក​លើ ស្ពាន​ជ្រោយ​ចង្វា ដើម្បី​បញ្ចប់​ជីវិត ពីព្រោះ​គាត់​តូច​ចិត្ត​នឹង​វាសនា​ដែល​ក្រីក្រ​ពេក ហើយ​ជំពាក់​លុយ ធនាគារ​ទៀត​ផង។

បន្ទាប់​ពី​សួរ​នាំ​ដឹង​រឿង​រួច​ហើយ ប៉ូលិស​បាន​អប់រំ​ណែនាំ​ឲ្យ​ស្រ្តី​រូប​នោះ​ឈប់​ មាន​បំណង​ចង់ គិត​ខ្លី​ដូច្នេះ​តទៅទៀត ហើយ​ក៏​ឲ្យ​គាត់​វិល​ត្រឡប់​មក​ផ្ទះ​សំបែង​វិញ​ផង​ដែរ៕

 

ជោគ​ជតា​អាប់ភីស៊ីត នៅ​តែ​ស្ថិត​ក្នុង​ក្រឡាយ៉ាប់

ជោគ​ជតា​អាប់ភីស៊ីត នៅ​តែ​ស្ថិត​ក្នុង​ក្រឡាយ៉ាប់

ភ្នំពេញ៖នៅ​សណ្ឋាគារ​ហូលីដេរអ៊ីន នៅ​ទីក្រុង​បាង​កក​លោក​ភីន យ៉ូភុងចារឹន នាយក​សមាគម​ហោរា​សាស្រ្ត​អន្តរជាតិ​​និង​ជា​ប្រធាន​សភា​ហោរា​សាស្រ្ត​របស់​ថៃ បាន​ផ្ដល់​សម្ភាសន៍​មុន​នឹង​បើក​កម្ម​វិធី​ប្រជុំ​ពិភាក្សា...

មើលពត៌មានបន្ថែម...
More:

ឡៅ ស៊ីណាត ជួប​កែវ រំចង់ នៅ​លើ​សង្វៀន​បាយ័ន​នៅ​ថ្ងៃ​សៅរ៍

ឡៅ ស៊ីណាត ម្ចាស់​ខ្សែ​ក្រវ៉ាត់​ជើង​ឯក ទម្ងន់​៦០​គីឡូក្រាម ដែល​គ្មាន​នរណា​ម្នាក់​ដណ្ដើម​ពី​គេ​បាន​នោះ​នឹង​ត្រូវ​ជួប​ប្រកួត​ជាមួយ​កែវ រំចង់ អ្នក​ប្រដាល់​សមាគម​កីឡា ក្រសួង​ការ​ពារ​ជាតិ​នៅ​លើ​សង្វៀន​ស្ថាន...

មើលពត៌មានបន្ថែម...
More:

យុវវ័យ​កុំ​ឲ្យ​ទិវា​នៃ​ក្ដី​ស្រឡាញ់​ក្លាយ​ជា​ទិវា​សេ្នហ៍​កម្ម

យុវវ័យ​កុំ​ឲ្យ​ទិវា​នៃ​ក្ដី​ស្រឡាញ់​ក្លាយ​ជា​ទិវា​សេ្នហ៍​កម្ម

នៅ​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ​ ឆ្នាំ​២០១០​ខាង​មុខ​នេះ ទិវា​នៃ​ក្ដី​ស្រឡាញ់​ដែល​ភាសា​អង់គ្លេស​ហៅ​ថា ទិវាវ៉ាឡិនថាញ ដេ (Valentine's Day) ហើយ​ទិវា​នេះ​ជា​វប្បធម៌​និង​ទំនៀម​ទំលាប់​របស់​ពួក​បស្ចឹម​ប្រ​ទេស។

មើលពត៌មានបន្ថែម...
More:

ព័ត៌មានថ្មីបំផុត​

សំរាប់បុគ្គលិក



download-khmerunicode

ព័ត៌មាន​ស្ដីពី​គ្រោះ​ថ្នាក់​ចរាចរ​នៅ​ទូទាំង​ប្រទេស​សម្រាប់​ថ្ងៃ​ទី​០៤ ខែ​កញ្ញា ឆ្នាំ​២០១០ មាន​ចំនួន​១០លើក ស្លាប់​៤នាក់

ភ្នំពេញ ៖ យោង​តាម​របាយការណ៍​របស់​នាយក​​ដ្ឋាន​​សណ្ដាប់​​ធ្នាប់​​នៃ​​អគ្គ​​ស្នង​​ការ​​នគរបាល​​ជាតិ បាន​​ឲ្យ​​ដឹង​​ថា​​​គ្រោះ​​ថ្នាក់​​ចរាចរ​សម្រាប់​​ថ្ងៃ​​ទី​៤ ខែ​​កញ្ញា កើត​​ឡើង​​ចំនួន​​១០​​លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់ ៤នាក់(ប្រុស​​) រង​របួស​ធ្ងន់​៩​នាក់(ប្រុស​៧) របួស​ស្រាល​៣​នាក់​(ប្រុស​១​)។ គ្រោះ​​ថ្នាក់​​ចរាចរ​​សម្រាប់​ថ្ងៃ​​ទី​​៤ ខែ​​កញ្ញា​​នេះ បើ​​ប្រៀបធៀប​​ថ្ងៃ​ទី​​៣ ​ខែ​​កញ្ញា​​កន្លង​ទៅ​​ឃើញ​​ថា មាន​​សភាព​​កើន​ឡើង​២​លើក​និង​​អ្នក​ស្លាប់​មាន​ការ​កើន​ឡើង​ម្នាក់​៕

mail.google.com
facebook
ចំនួនចូលទស្សនា : 183620
GreenICT_1

ផ្សាយពាណិជ្ជកម្ម

BlueIT-POS System

FINE

Alain_de_long

Chroeng_New_3_1_New_2_copy


 

OI-women

Contact Information


017   017 468 828

0977   0977 264 668

01245   01245 2005

sophak45@gmail.comsophak45@gmail.com

[+]
  • Increase font size
  • Decrease font size
  • Default font size
  • default color
  • blue color
  • green color