www.kampucheathmey.com

GreenICT
តំបន់​ព្រៃ​ស្អាក កំពុង​ទទួល​រង​ការ​កាប់​បំផ្លាញ​យក​ដី​ធ្វើ​កម្ម​សិទ្ធិ PDF បោះពុម្ភ E-mail
សៅរ៍, 06 កុម្ភៈ 2010 17:28

6-2-2010-aឧត្ដរមានជ័យ ៖ ​បច្ចុប្បន្ន​នេះ​នៅ​ក្នុង​ភូមិសាស្រ្ត ព្រៃ​ស្អាក ស្រុក​អន្លង់វែង ខេត្ត​ឧត្តរ​មានជ័យ បាន​និង​កំពុង​តែ​កើត​មាន​ចលនា​កាប់​រាន​ដី​ព្រៃ​រដ្ឋ ដើម្បី​យក​ធ្វើ​ កម្មសិទ្ធិ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា បើ​គេ​ធ្វើ​ដំណើរ​ទៅ​ដល់​តំបន់​ព្រៃ​ស្អាក នៃ​ទឹក​ដី​ស្រុក​អន្លង់ វែង គេ​សង្កេត​ឃើញ​នៅ​តាម​ដង​ផ្លូវ​មាន​ខ្ទម​តូច​ៗ រាប់​សិប​កន្លែង ដែល​កន្លែង​ខ្ទម​ខ្លះ​សាង​សង់​ទុក​ពី មុន​មក ហើយ​កន្លែង​ខ្លះ​ទៀត ទើប​តែ​សាង​សង់​ថ្មី​ៗ។ ប្រភព​ព័ត៌មាន​បាន​បញ្ជាក់​ទៀត​ថា ខ្ទម​តូច​ៗ ប្រក់​ស្បូវ​ទាំង​នោះ​សុទ្ធ​តែ​មាន​ម្ចាស់​កម្ម​សិទ្ធិ​ទាំងអស់។

កត្តា​ទាំង​នេះ អាជ្ញាធរ​ដែន​ដី​គួរ​តែ​មាន​វិធាន​ការ​ទប់​ស្កាត់ ដើម្បី​កុំ​ឲ្យ​កើត​មាន​បន្ត​ទៀត ដោយ ហេតុ​ថា តំបន់​នោះ​គឺ​ជា​តំបន់​ដី​ព្រៃ​របស់​រដ្ឋ ដែល​ត្រូវ​អភិរក្ស ជា​ពិសេស​ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់ ខ្ទម​ស្បូវ​ទាំង​នោះ​គួរ​តែ​ធ្វើ​ការ​ពិចារណា​ ឡើង​វិញ ព្រោះ​ទង្វើ​បែប​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ទេ ពោល​គឺ​វា ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ពាក់​ព័ន្ធ​ទៅ​នឹង​ច្បាប់​រដ្ឋបាល​ព្រៃ​ឈើ ដូច​បង​ប្អូន​ប្រជាពលរដ្ឋ​ទាំង​អស់​ បាន ឃើញ​គ្រប់​ៗ​គ្នា​ហើយ​ថា នៅ​តាម​ដើម​ឈើ​នា​តំបន់​ព្រៃ​ស្អាក​នេះ គឺ​គេ​មាន​សរសេរ​ស្លាក​សញ្ញា​ដាក់ ថា​ដី​ព្រៃ​របស់​រដ្ឋ ចុះ​ហេតុ​អ្វី​បាន​ជា​បង​ប្អូន​នៅ​តែ​នាំ​គ្នា​ធ្វើ​យ៉ាង​ដូច្នេះ​ទៅ​វិញ។

តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​រដ្ឋ​បាល​ព្រៃ​ឈើ​អន្លង់​វែង​ ​បាន​និយាយ​ថា​​តាម​ពិត​ទៅ​ជា​និច្ច​កាល ទាំង​អាជ្ញាធរ​ដែន​ដី ទាំង​មន្ត្រី​ជំនាញ​ដែល​ពាក់ព័ន្ធ ជា​ពិសេស​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​តែង​តែ​ចុះ​ធ្វើ​ការ ណែនាំ ហាម​ឃាត់​ប្រជាពលរដ្ឋ ដើម្បី​កុំ​ឲ្យ​កាប់​រាន​ដី​ព្រៃ​រដ្ឋ​យក​ធ្វើ​កម្ម​សិទ្ធិ ប៉ុន្តែ​ទោះ​បី​ជា​បែប​នេះ ក៏​ដោយ​ក៏​នៅ​តែ​សង្កេត​ឃើញ​សកម្ម​ភាព​ទាំង​នេះ នៅ​តែ​កើត​មាន​ជា​ដដែល។

ពាក់ព័ន្ធ​ទៅ​នឹង​រឿង​រ៉ាវ​ខាង​លើ​នេះ លោក​អភិបាល​ស្រុក​អន្លង់វែង បាន​ប្រាប់​កម្ពុជា​ថ្មី​ថា កន្លង​មក​ក៏​ដូច​ជា​សព្វ​ថ្ងៃ​នេះ អាជ្ញាធរ​ស្រុក​ក៏​ដូច​ជា មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​អន្លង់វែង បាន​ចុះ​ធ្វើ​ការ ណែ​នាំ​ជា​ញឹកញាប់​ដល់​ប្រជាជន​ទាំង​នោះ រហូត​ដល់​ឲ្យ​អាជ្ញាធរ​ឃុំ​រៀប​ចំ​ដី​មួយ​ចំនួន ដែល​មិន ពាក់​ព័ន្ធ​ទៅ​នឹង​ដី​ព្រៃ​រដ្ឋ ដើម្បី​ធ្វើ​ការ​ដោះ​ដូរ​ឲ្យ​ប្រជាពលរដ្ឋ​រស់​នៅ ប៉ុន្តែ​វិធាន​ការ​នេះ​មិន​ត្រូវ​បាន ប្រជាពលរដ្ឋ​ធ្វើ​តាម​នោះ​ឡើយ៕

 

ជោគ​ជតា​អាប់ភីស៊ីត នៅ​តែ​ស្ថិត​ក្នុង​ក្រឡាយ៉ាប់

ជោគ​ជតា​អាប់ភីស៊ីត នៅ​តែ​ស្ថិត​ក្នុង​ក្រឡាយ៉ាប់

ភ្នំពេញ៖នៅ​សណ្ឋាគារ​ហូលីដេរអ៊ីន នៅ​ទីក្រុង​បាង​កក​លោក​ភីន យ៉ូភុងចារឹន នាយក​សមាគម​ហោរា​សាស្រ្ត​អន្តរជាតិ​​និង​ជា​ប្រធាន​សភា​ហោរា​សាស្រ្ត​របស់​ថៃ បាន​ផ្ដល់​សម្ភាសន៍​មុន​នឹង​បើក​កម្ម​វិធី​ប្រជុំ​ពិភាក្សា...

មើលពត៌មានបន្ថែម...
More:

ឡៅ ស៊ីណាត ជួប​កែវ រំចង់ នៅ​លើ​សង្វៀន​បាយ័ន​នៅ​ថ្ងៃ​សៅរ៍

ឡៅ ស៊ីណាត ម្ចាស់​ខ្សែ​ក្រវ៉ាត់​ជើង​ឯក ទម្ងន់​៦០​គីឡូក្រាម ដែល​គ្មាន​នរណា​ម្នាក់​ដណ្ដើម​ពី​គេ​បាន​នោះ​នឹង​ត្រូវ​ជួប​ប្រកួត​ជាមួយ​កែវ រំចង់ អ្នក​ប្រដាល់​សមាគម​កីឡា ក្រសួង​ការ​ពារ​ជាតិ​នៅ​លើ​សង្វៀន​ស្ថាន...

មើលពត៌មានបន្ថែម...
More:

យុវវ័យ​កុំ​ឲ្យ​ទិវា​នៃ​ក្ដី​ស្រឡាញ់​ក្លាយ​ជា​ទិវា​សេ្នហ៍​កម្ម

យុវវ័យ​កុំ​ឲ្យ​ទិវា​នៃ​ក្ដី​ស្រឡាញ់​ក្លាយ​ជា​ទិវា​សេ្នហ៍​កម្ម

នៅ​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ​ ឆ្នាំ​២០១០​ខាង​មុខ​នេះ ទិវា​នៃ​ក្ដី​ស្រឡាញ់​ដែល​ភាសា​អង់គ្លេស​ហៅ​ថា ទិវាវ៉ាឡិនថាញ ដេ (Valentine's Day) ហើយ​ទិវា​នេះ​ជា​វប្បធម៌​និង​ទំនៀម​ទំលាប់​របស់​ពួក​បស្ចឹម​ប្រ​ទេស។

មើលពត៌មានបន្ថែម...
More:

ព័ត៌មានថ្មីបំផុត​

សំរាប់បុគ្គលិក



download-khmerunicode

ព័ត៌មាន​ស្ដីពី​គ្រោះ​ថ្នាក់​ចរាចរ​នៅ​ទូទាំង​ប្រទេស​សម្រាប់​ថ្ងៃ​ទី​០៤ ខែ​កញ្ញា ឆ្នាំ​២០១០ មាន​ចំនួន​១០លើក ស្លាប់​៤នាក់

ភ្នំពេញ ៖ យោង​តាម​របាយការណ៍​របស់​នាយក​​ដ្ឋាន​​សណ្ដាប់​​ធ្នាប់​​នៃ​​អគ្គ​​ស្នង​​ការ​​នគរបាល​​ជាតិ បាន​​ឲ្យ​​ដឹង​​ថា​​​គ្រោះ​​ថ្នាក់​​ចរាចរ​សម្រាប់​​ថ្ងៃ​​ទី​៤ ខែ​​កញ្ញា កើត​​ឡើង​​ចំនួន​​១០​​លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់ ៤នាក់(ប្រុស​​) រង​របួស​ធ្ងន់​៩​នាក់(ប្រុស​៧) របួស​ស្រាល​៣​នាក់​(ប្រុស​១​)។ គ្រោះ​​ថ្នាក់​​ចរាចរ​​សម្រាប់​ថ្ងៃ​​ទី​​៤ ខែ​​កញ្ញា​​នេះ បើ​​ប្រៀបធៀប​​ថ្ងៃ​ទី​​៣ ​ខែ​​កញ្ញា​​កន្លង​ទៅ​​ឃើញ​​ថា មាន​​សភាព​​កើន​ឡើង​២​លើក​និង​​អ្នក​ស្លាប់​មាន​ការ​កើន​ឡើង​ម្នាក់​៕

mail.google.com
facebook
ចំនួនចូលទស្សនា : 183605
GreenICT_1

ផ្សាយពាណិជ្ជកម្ម

BlueIT-POS System

FINE

Alain_de_long

Chroeng_New_3_1_New_2_copy


 

OI-women

Contact Information


017   017 468 828

0977   0977 264 668

01245   01245 2005

sophak45@gmail.comsophak45@gmail.com

[+]
  • Increase font size
  • Decrease font size
  • Default font size
  • default color
  • blue color
  • green color